« សេចក្តីណែនាំស្ដីពីការអភិវឌ្ឍគ្រូបង្រៀន » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ឧបសម្ព័ន្ធ
សេចក្ដីណែនាំស្ដីពីការអភិវឌ្ឍគ្រូបង្រៀន
សេចក្តីណែនាំស្ដីពីការអភិវឌ្ឍនេះផ្ដល់នូវការណែនាំសម្រាប់អ្នកសម្របសម្រួល និងអ្នកគ្រប់គ្រងកម្មវិធី ដើម្បីជួយគ្រូបង្រៀនថ្នាក់សិក្ខាសាលាបំពេញ ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ហើយរៀបចំខ្លួនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ។ ផែនការបំពាក់បំប៉ននេះត្រូវបានរៀបរៀងឡើងដើម្បីជួយគ្រូបង្រៀនរៀនបន្តិចម្តងៗ ដែលអាចជួយពួកគាត់កុំឲ្យមានអារម្មណ៍ស្មុគស្មាញ ។
សូមពិចារណាបង្កើតផែនការមួយដើម្បីជួយគ្រូបង្រៀនថ្មីៗបំពេញការប៉ពាក់បំប៉ន ហើយជួយគ្រូបង្រៀនផ្សេងៗទៀតតាមដែលត្រូវការ ។ ការណ៍នេះអាចប្រព្រឹត្តទៅបាននៅក្នុងការប្រជុំប្រចាំខែធំៗ ឬកែសម្រួលទៅតាមតម្រូវការនៃគ្រូបង្រៀនម្នាក់ៗ ។ កាលអ្នកពិចារណាអំពីពេលវេលានៃការណែនាំទាំងនេះ វាសំខាន់ថាគ្រូបង្រៀនទាំងឡាយនឹងមិនមានអារម្មណ៍ថាមានសម្ពាធដើម្បីបន្តទៅជំហាននីមួយៗលឿនពេកនោះទេ ។ សូមរកមើលវិធីដើម្បីបង្កើតល្បឿនមួយដែលសមស្របដើម្បីស្ថាបនាសមត្ថភាពរបស់គ្រូបង្រៀនរបស់អ្នក ។
ពីមុនពួកគេចាប់ផ្តើមបង្រៀន
-
សូមអញ្ជើញគ្រូបង្រៀនឲ្យអាន និងធ្វើតាមការណែនាំនៅក្នុង « សេចក្តីណែនាំខ្លីៗ ។ »
-
សូមជួយពួកគេឲ្យដឹងពីរបៀបដើម្បីកត់ត្រាវត្ដមាន ។
ជំហានទី ១
-
អញ្ជើញគ្រូង្រៀនឲ្យទទួលយកកម្មវិធីថ្នាក់សិក្ខាសាលាដោយការធ្វើតាមមេរៀនដែលបានគ្រោងទុកដោយយកចិត្តទុកដាក់ ។
-
ដាក់កាលវិភាគពេលវេលាមួយដើម្បីពិភាក្សាសំណួរនានាដែលពួកគាត់អាចមាន អំពីកម្មវិធីសិក្សានេះ និងវាយតម្លៃថាតើពួកគេធ្វើបានល្អកម្រិតណា ។
ជំហានទី ២
-
អញ្ជើញពួកគេឲ្យបំពេញ « ការបំពាក់បំប៉នមេរៀននៃការរៀបចំជីវិត » ។
-
ដាក់កាលវិភាគពេលវេលាមួយដើម្បីពិភាក្សាពីសំណួរនានាដែលពួកគាត់អាចមាន អំពីរបៀបបង្រៀនមេរៀននៃការរៀបចំជីវិត ។
ជំហានទី ៣
-
សូមអញ្ជើញពួកគេឲ្យបំពេញ « ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ » ។
-
ដាក់កាលវិភាគពេលវេលាមួយដើម្បីពិភាក្សាពីសំណួរនានាដែលពួកគាត់អាចមាន អំពីរបៀបជួយសិស្សឲ្យសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។
ជំហានទី ៤
-
អញ្ជើញពួកគេឲ្យបំពេញ « ការបំពាក់បំប៉នអំពីការវាយតម្លៃ » ។
-
ដាក់កាលវិភាគពេលវេលាមួយដើម្បីពិភាក្សាពីសំណួរនានាដែលពួកគាត់អាចមាន អំពីមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬអំពីរបៀបដើម្បីជួយសិស្សទទួលបានក្រេឌីតពីវគ្គសិក្សាសម្រាប់ការវាយតម្លៃ ។
ជំហានទី ៥
-
អញ្ជើញពួកគេឲ្យបំពេញ « ការបំពាក់បំប៉នស្ដីពីការទទួលយក និងការកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ។ ឥឡូវនេះ កាលគ្រូបង្រៀនទាំងនោះត្រូវបានណែនាំទៅកាន់មេរៀនខុសគ្នាៗនៅក្នុងកម្មវិធីសិក្សានេះ ហើយបានដកពិសោធន៍ក្នុងការទទួលយកមេរៀនទាំងនោះ គ្រូបង្រៀនអាចនឹងមានសមត្ថភាពដើម្បីកែសម្រួលកម្មវិធីសិក្សាបានយ៉ាងសមស្របជាងមុន ។
-
ដាក់កាលវិភាគពេលវេលាដើម្បីពិភាក្សាពីសំណួរនានាដែលពួកគេអាចមាន អំពីរបៀបទទួលយក ហើយបន្ទាប់មកកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាឲ្យបានសមស្រប ។
ជំហានទី ៦
-
រៀបចំផែនការបន្ថែមសម្រាប់ការអភិវឌ្ឍគ្រូបង្រៀនកាលអ្នកវាស់វែង ពិពណ៌នា បំពាក់បំប៉ន និងវាយតម្លៃសមត្ថភាពរបស់ពួកគេ ។