« សេចក្តីណែនាំខ្លីៗ ៖ការប្រើប្រាស់សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
សេចក្តីណែនាំខ្លីៗ
ការរៀបចំដើម្បីបង្រៀន
ពីមុនអ្នកចាប់ផ្តើមបង្រៀន
-
សិក្សាបុព្វកថានៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ។ សូមរៀនស្គាល់ពីសម្ភារមួយចំនួនដែលរួមបញ្ចូលនៅក្នុងសៀវភៅសិក្សាដូចជា គោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា( ស&វ ) ។
-
សម្រាប់កាលវិភាគថ្នាក់សិក្ខាសាលាក្នុងមូលដ្ឋានរបស់អ្នក សូមទទួលយកសេចក្តីណែនាំអំពីល្បឿនបង្រៀនពីអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធី ស&វ របស់អ្នក ។
-
សូមប្រើសេចក្តីណែនាំអំពីល្បឿនបង្រៀននោះ ដើម្បីរកមើលមេរៀនបន្ទាប់ដែលអ្នកនឹងបង្រៀន ។
ទិដ្ឋភាពទូទៅនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សៀវភៅសិក្សានេះគឺត្រូវបានរៀបរៀងចេញជាពីរផ្នែកសំខាន់ៗ ៖
-
មេរៀនវគ្គសិក្សាបទគម្ពីរ ដែលត្រូវគ្នានឹងសម្ភារសិក្សាសម្រាប់សប្ដាហ៍នីមួយៗនៅក្នុងសៀវភៅសិក្សា ចូរមកតាមខ្ញុំ ។
-
មេរៀននៃការរៀបចំជីវិត ដែលត្រូវបានរៀបរៀងឡើងដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់ស្ថានភាពលំបាកដែលពួកគេកំពុងជួបប្រទះ ឬអាចនឹងជួបប្រទះនាពេលខាងមុខ ។
សៀវភៅសិក្សា ចូរមកតាមខ្ញុំ សម្រាប់សប្ដាហ៍នីមួយៗ និងផ្នែកការរៀបចំជីវិតមាននៅក្នុងទំព័រនៃទិដ្ឋភាពទូទៅ ។ ទំព័រនៃទិដ្ឋភាពទូទៅ រួមមាន ៖
-
គោលបំណងមេរៀន ។
-
គំនិតសម្រាប់ការរៀបចំរបស់សិស្ស ។
-
សម្ភារទាំងឡាយចេញពីមេរៀនដែលអាចនឹងត្រូវការការជូនដំណឹងជាមុនដើម្បីរៀបចំរួមមានដូចជា គំនិតសម្រាប់មេរៀនដែលមានវត្ថុតំណាង ឯកសារមេរៀនដែលបានណែនាំ រូបភាព និងវីដេអូទាំងឡាយ ។
របៀបវារៈជាគោលសម្រាប់ថ្នាក់សិក្ខាសិលា
ថ្នាក់សិក្ខាសាលាទូទៅអាចធ្វើតាមរបៀបវារៈដែលស្រដៀងគ្នាដូចតទៅនេះ ៖
-
កិច្ចស្វាគមន៍សិស្ស ( ២–៣ នាទី )
-
ការប្រជុំធម្មនិដ្ឋាន ( ៨–១០ នាទី )
-
ទំនុកតម្កើង
-
ការអធិស្ឋានបើក
-
សិស្សចែកចាយគំនិតខាងវិញ្ញាណចេញពីព្រះគម្ពីរ ឬព្យាការីសម័យទំនើប
-
-
មេរៀន
-
ការអធិស្ឋានបិទ
ការបំពាក់បំប៉នបន្ថែម
អ្នកនឹងមានឱកាសដើម្បីទទួលការបំពាក់បំប៉នបន្ថែមទៀតនាពេលអនាគត ។ ឥឡូវនេះ សូមចាប់ផ្ដើមស្គាល់សិស្សរបស់អ្នក និងរៀនស្គាល់ពីកម្មវិធីសិក្សានេះ ។