ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការយល់ដឹង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ មុន​នឹង​ពួកគេ​ឆ្លើយ​សំណួរ​ឮៗ


« ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការយល់ដឹង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ មុន​នឹង​ពួកគេ​ឆ្លើយ​សំណួរ​ឮៗ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

ជំនាញ ៖ អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការយល់ដឹង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ មុន​នឹង​ពួកគេ​ឆ្លើយ​សំណួរ​ឮៗ ។

សិស្ស​នៅក្នុង​ថ្នាក់

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

តើ​អ្នក​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ញឹកញាប់​ប៉ុនណា មុន​នឹង​សុំ​ឲ្យ​ពួកគេ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​ឮៗ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ការអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការរៀបចំ​សិស្ស​ឲ្យ​ទទួល​បាន​វិវរណៈ ហើយ​មាន​ឆន្ទៈ​កាន់​តែ​ខ្លាំង​ដើម្បី​ចែកចាយ​ការយល់​ដឹង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ឮៗ ។ មុន​នឹង​ស្នើ​សុំ​ឲ្យមាន​ការឆ្លើយតប​ដោយ​ផ្ទាល់​មាត់ គ្រូបង្រៀន​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ ការអញ្ជើញ​ទាំងនេះ​រួមមាន​សំណួរ​ដែល​ត្រូវ​ឆ្លើយ និង​ពេលវេលា​ជាក់លាក់​មួយ​ដើម្បី​សរសេរ ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

នេះ​គឺជា​ការពន្យល់​ចំនួន​ពីរ ស្ដីពី​របៀប​ធ្វើ​ការណ៍​នេះ​បាន ៖

បន្ទាប់​ពី​អាន​នៅក្នុង កិច្ចការ ១០:៣៤ គ្រូបង្រៀន​ម្នាក់​និយាយ​ថា « សិស្ស​ទាំងអស់​គ្នា ប្អូនៗ​នឹង​ត្រូវ​ចំណាយ​ពេល​បី​ទៅ​បួន​នាទី ដើម្បី​សរសេរ​ចម្លើយ​របស់​ប្អូន​ចំពោះ​សំណួរ​នេះ ៖ តើ​ឃ្លា​ថា ‹ ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ › មាន​ន័យ​យ៉ាងណា​ចំពោះ​ប្អូន ? » បន្ទាប់​ពី​អស់​ពេលហើយ គ្រូបង្រៀន​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

គ្រូបង្រៀន​សួរ​ថា « សិស្ស​ទាំងអស់​គ្នា តើ​ប្អូន​នឹង​ចំណាយពេល​ពីរ​ទៅ​បី​នាទី​ដើម្បី​សរសេរ​អំពី​អ្វី​ដែល​ប្អូន​មាន​អារម្មណ៍ថា ព្រះវរបិតាសួគ៌​កំពុង​ព្យាយាម​បង្រៀន​ប្អូន​នៅ​ថ្ងៃ​នេះ​បាន​ទេ ? » ពីរ​ទៅ​បី​នាទី​ក្រោយមក គ្រូបង្រៀន​សួរថា « តើ​មាន​ប្អូន​ណា​ម្នាក់​ស្ម័គ្រចិត្ត​ចែកចាយ​នូវ​អ្វី​ដែល​ប្អូន​បាន​សរសេរ​ឬ​ទេ ? »

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត )

នៅក្នុង​មេរៀន​សប្ដាហ៍​នេះ ចូរ​ស្វែងរក​សំណួរ​មួយ ឬ​ច្រើន​នៅក្នុង​កម្មវិធី​សិក្សា​ដែល​អ្នក​ចង់​ឲ្យ​សិស្ស​របស់​អ្នក​ឆ្លើយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ មុនពេល​ឆ្លើយ​ឮៗ ។ សូម​បង្កើត​ការអញ្ជើញ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ ។ សូម​ប្រាកដ​ថា​ត្រូវ​បញ្ចូល​សំណួរ​ដែល​ត្រូវ​ឆ្លើយ និង​ពេល​វេលា​ជាក់លាក់ ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

តើ​ការអញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ការយល់ដឹង​របស់​ពួកគេ មុន​នឹង​ចែកចាយ​ឮៗ មាន​ឥទ្ធិពល​ទៅលើ​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

នៅ​សប្តាហ៍​នេះ សូម​ព្យាយាម​សួរ​សំណួរ​មួយ​ទៀត​ដែល​អ្នក​បាន​រកឃើញ​ខាងលើ ។ នៅ​ក្នុង​មេរៀន​ខាង​មុខ​ទៀត តាម​ដែល​សមរម្យ សូម​បន្ត​បង្កើត​ការអញ្ជើញ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ មុន​នឹង​ស្នើ​ឲ្យ​ពួកគេ​ឆ្លើយតប​ឮៗ ។