ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ឃើញ​ភាពជាប់​ទាក់ទង​គ្នា ទៅ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ


« ជំនាញ ៖ សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ឃើញ​ភាពជាប់​ទាក់ទង​គ្នា ទៅ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

ជំនាញ ៖ សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ឃើញ​ភាពជាប់​ទាក់ទង​គ្នា ទៅ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ ។

ស្ត្រី​កំពុង​បង្រៀន

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

សូម​សរសេរ​សំណួរ​មួយ​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​សិស្ស​ឲ្យ​មើលឃើញ​ភាពជាប់​ទាក់ទង​គ្នា ទៅនឹង​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ការសួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ភាពជាប់​ទាក់ទង​គ្នា​ទៅ​នឹង​គោលការណ៍​នៃ​ដំណឹងល្អ អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​ថា សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀន​នោះ​គឺ​សំខាន់​ចំពោះ​ពួកគេ ។ នៅពេល​អ្នក​រៀបចំ​មេរៀន ចូរ​ពិចារណា​អំពី​តម្រូវការ​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ហើយ​គិត​អំពី​របៀប​ដែល​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​អាច​មាន​អត្ថន័យ និង​មាន​ប្រយោជន៍​នៅ​ក្នុង​កាលៈទេសៈ​របស់​ពួកគេ ។ របៀប​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ឃើញ​ភាពជាប់​ទាក់ទង​គ្នា​ទៅ​នឹង​សេចក្តីពិត ដែល​ពួកគេ​កំពុង​ស្វែងរក គឺ​តាមរយៈ​ការសួរ​សំណួរ​បែប​នេះ ៖

  • តើ​ការណ៍​នេះ​អាច​ជួយ​អ្នក​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​មាន​បទពិសោធន៍​នាពេល​ឥឡូវ​នេះ​បាន​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​រឿង​នេះ ?

  • តើ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ?

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ [ ឆ្នាំ​២០១៦ ] ទំព័រ ២៣ ) ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

នៅពេល​ដែល​បងស្រី ឡាហ្វគីន រៀបចំ​បទពិសោធន៍​រៀនសូត្រ​មួយ​ស្តីពី​គោលការណ៍​នៃ​ការអភ័យទោស នោះ​គាត់​គិត​ថា តើ​គោលការណ៍​នេះ​អាច​មាន​ប្រយោជន៍​យ៉ាងណា​ចំពោះ​កាលៈទេសៈ​របស់​សិស្ស​គាត់ ហើយ​រៀបចំ​សំណួរ​ខាងក្រោម​នេះ ៖

« តើ​ការសុំ ឬ​ការទទួល​បាន​ការអភ័យទោស ជួយ​អ្នក​ជាមួយ​នឹងរឿង​មួយ​ចំនួន​ដែល​អ្នក​កំពុង​ជួបប្រទះ​នាសព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ? »

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត )

សូម​សរសេរ​សំណួរ​មួយ​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​សិស្ស​ឲ្យ​មើលឃើញ​ភាពជាប់ទាក់ទងគ្នា​ទៅ​នឹង​គោលការណ៍​ដូច​ខាងក្រោម ៖

  • ការស្តាប់ និង​ការធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ការទុកចិត្ត​លើ​ព្រះអម្ចាស់

  • ការអធិស្ឋាន​ជារៀងរាល់ថ្ងៃ

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

តើ​អ្វី​ជា​អត្ថប្រយោជន៍​ដែល​អ្នក​ឃើញ​នៅក្នុង​បទពិសោធន៍​របស់​សិស្ស នៅពេល​អ្នក​ធ្វើ​ឲ្យ​គោលការណ៍​ទាំងនោះ​ជាប់​ទាក់ទង​នឹង​ពួកគេ ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

នៅពេល​អ្នក​ត្រៀម​ខ្លួន​សម្រាប់​មេរៀន​ខាង​មុខ សូម​ស្វែងរក​វិធី​ដែល​អ្នក​អាច​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ភាពជាប់​ទាក់ទង​គ្នា​នេះ ។