ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ ការប្រើប្រាស់​ការធ្វើការ​ជាក្រុម​ក្នុង​ថ្នាក់​ប្រកប​ដោយ​ប្រសិទ្ធភាព


« ជំនាញ ៖ ការប្រើប្រាស់​ការធ្វើការ​ជាក្រុម​ក្នុង​ថ្នាក់​ប្រកប​ដោយ​ប្រសិទ្ធភាព » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

ជំនាញ ៖ ការប្រើប្រាស់​ការធ្វើការ​ជាក្រុម​ក្នុង​ថ្នាក់​ប្រកប​ដោយ​ប្រសិទ្ធភាព ។

យុវមជ្ឈិមវ័យ​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

  • តើ​អ្នក​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ចូលរួម​ក្នុង​ការធ្វើការ​ជាក្រុម​ញឹកញាប់​ប៉ុនណា ?

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ដ៏​ជោគជ័យ​មួយ ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ការធ្វើការ​ជា​ក្រុម​ដែល​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ថ្នាក់​កើត​មាន​ឡើង នៅពេល​ដែល​សិស្ស​ធ្វើការ​ជាមួយ​គ្នា ជា​ក្រុម​តូចៗ​ដើម្បី​ស្វែងរក ពិភាក្សា និង​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​ពួកគេ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​មាន​កាន់តែ​ស៊ីជម្រៅ ។ ដោយ​ការចូលរួម​ក្នុង​ការធ្វើការ​ជាក្រុម សិស្ស​អាច​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការពន្យល់ ចែកចាយ និង​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដល់​គ្នា​ទៅវិញ​ទៅមក ។ សូម​ពិចារណា​អំពី​សេចក្ដីណែនាំ​ខាងក្រោម​នេះ នៅពេល​អ្នក​បង្កើត​សកម្មភាព​ធ្វើការ​ជា​ក្រុម ៖

  1. បង្កើត​ក្រុម ។

  2. ផ្តល់នូវ​គោលបំណង​ច្បាស់លាស់ ( ប្រាប់ពី​មូលហេតុ​ដែល​អ្នក​ចង់​ឲ្យ​ពួកគេ​ប្រមូលផ្តុំ​គ្នា និង​រយៈពេល​ដែល​ពួកគេ​មាន ) ។

  3. ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ ។

  4. ចាត់តាំង​តួនាទី និង​ការទទួល​ខុសត្រូវ​នៅ​ក្នុង​ក្រុម ។

  5. លើកទឹកចិត្ត​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា ។

  6. ដើរ​ជុំវិញ​ក្រុម​ដើម្បី​តាមដាន​ការរីកចម្រើន ផ្ដល់​សេចក្តី​ណែនាំ និង​ធានា​ថា​សិស្ស​មាន​កិច្ចការ​ធ្វើ ។

  7. នៅពេល​ទទួល​បាន​ការអញ្ជើញ ក្រុម​ទាំងឡាយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

ចំណាំ ៖ នេះ​គឺជា​ជំនាញ​ដ៏​ធំ​មួយ​ដែល​បាន​បង្កប់​ជំនាញ​តូចៗ​ជាច្រើន ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការហាត់រៀន​ជំហាន​នីមួយៗ​នៃ​ជំហាន​ទាំង​ប្រាំពីរ​នេះ ។

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

បងស្រី ចូនស៍ ចង់​ជួយ​សិស្ស​របស់​គាត់​ឲ្យ​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ក្រុម​តូចៗ​ដើម្បី​ពិភាក្សា​អំពី ម៉ាថាយ ១១:២៨–៣០ ។ គាត់​រៀបចំ​ថ្នាក់​ជា​បី​ក្រុម​តូចៗ ដោយ​ក្រុម​នីមួយៗ​មាន​សិស្ស​បួន​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​ក្នុង​ក្រុម​នីមួយៗ​ធ្វើ​ជា​អ្នក​ដឹកនាំ ។ គាត់​បាន​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​ក្រុម​នីមួយៗ ដោយ​មាន​ការណែនាំ ហើយ​ប្រាប់​ពួកគេ​ថា ពួកគេ​មាន​ពេល​ប្រាំ​មួយ​នាទី ។ បងស្រី ចូនស៍ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ដោយ​បើក​ចំហ​ជាមួយ​គ្នា ។ នៅ​ពេល​ដែល​គាត់​ដើរ​ជុំវិញ​ថ្នាក់ គាត់​អាច​ដឹង​ថា តើ​សិស្ស​កំពុង​ធ្វើ​តាម​ការណែនាំ​ឬ​អត់ ហើយ​គាត់​ធ្វើ​ការ​កែតម្រូវ​នៅ​កន្លែង​ដែល​ចាំបាច់ ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​មើល​មេរៀន​បន្ទាប់​ទៀត ហើយ​ស្វែងរក​កន្លែង​ដែល​អ្នក​ចង់​ឲ្យ​សិស្ស​របស់​អ្នក​ធ្វើការ​ជាក្រុម ។ សូម​មើល​បញ្ជីឈ្មោះ​សិស្ស​របស់​អ្នក ហើយ​បែងចែក​សិស្ស​របស់​អ្នក​ទៅ​ជា​ក្រុម ។ សូម​កំណត់​គោលបំណង​នៃ​សកម្មភាព​ជាក្រុម តើ​នរណា​ជា​អ្នកដឹកនាំ​ក្រុម និង​អ្វី​ដែល​អ្នក​ចង់​ឲ្យ​ពួកគេ​ធ្វើ ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ប្រសិទ្ធិភាព​នៃ​ការធ្វើការ​ជាក្រុម​ក្នុង​ថ្នាក់​របស់​អ្នក ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

ដោយ​ប្រើ​សកម្មភាព​ដែល​អ្នក​បាន​រៀបរាប់​ខាងលើ ឬ​ខណៈពេល​កំពុង​រៀបចំ​មេរៀន​ផ្សេង​បន្ទាប់​ទៀត សូម​កំណត់​កន្លែង​ដែល​អ្នក​អាច​ប្រើជំនាញ​នេះ ។ សូម​បន្ត​ប្រើ​សេចក្តីណែនាំ​ខាងលើ​នេះ នៅពេល​ដែល​អ្នក​រៀបចំ​សកម្មភាព​ធ្វើការ​ជាក្រុម​នៅ​ក្នុង​មេរៀន​របស់​អ្នក​ឲ្យបាន​ញឹកញាប់​តាម​ដែល​សមរម្យ ។