« ជំនាញ ៖ បង្កើតសំណួរអនុវត្ត » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
ជំនាញ ៖ បង្កើតសំណួរអនុវត្ត
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
សូមបង្កើតសំណួរមួយដែលអញ្ជើញសិស្សឲ្យរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ។
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការរៀបចំសំណួរអនុវត្តដើម្បីសួរសិស្សអាចជួយពួកគេឲ្យគិត និយាយ និងរស់នៅតាមគោលការណ៍ដែលពួកគេបានរៀន ។ សំណួរប្រភេទនេះគួរតែត្រូវបានសួរបន្ទាប់ពីសិស្សយល់ពីគោលការណ៍នេះ ។ វារួមបញ្ចូលទាំងការស្វែងរកវិធីផ្សេងៗ ដើម្បីឲ្យសិស្សគិតអំពីរបៀបដែលពួកគេនឹងផ្លាស់ប្ដូរ រស់នៅ ឬធ្វើអ្វីមួយផ្សេងទៀត ដោយសារតែសេចក្ដីពិតដែលពួកគេបានរៀន ឬបានសាកល្បងនេះ ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
បងស្រី អូលសុន កំពុងរៀបចំមេរៀនអំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ។ បន្ទាប់ពីការសម្រេចចិត្តនូវរបៀបដែលគាត់នឹងជួយសិស្សឲ្យយល់អំពីគោលការណ៍នេះហើយ នោះគាត់គិតអំពីអ្វីដែលគាត់អាចសួរបានដើម្បីជួយសិស្សឲ្យផ្លាស់ប្ដូរ រស់នៅ ឬធ្វើអ្វីមួយផ្សេង ។ គាត់សរសេរនូវសំណួរមួយចំនួនដូចខាងក្រោមនេះ ៖
-
តើប្អូនត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានកាន់តែបរិសុទ្ធឡើង ?
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមបង្កើតសំណួរអនុវត្តសម្រាប់គោលការណ៍មួយចំនួនដូចខាងក្រោម ៖
-
ការអភ័យទោស
-
គោលការណ៍មួយដែលអ្នកនឹងបង្រៀនក្នុងមេរៀនបន្ទាប់
ជញ្ជឹងគិត ឬពិភាក្សា ៖
-
តើអ្នកបានរៀនអ្វីខ្លះ ខណៈពេលអ្នកហាត់បង្កើតសំណួរអនុវត្ត ?
-
គ្រូបង្រៀនម្នាក់ដែលសួរសំណួរអនុវត្តយ៉ាងមានប្រសិទ្ធភាពជួយសិស្សឲ្យ …
តើខ្ញុំនឹងរួមបញ្ចូលចំណុចនេះនៅពេលណា និងដោយរបៀបណា ?
សូមបង្កើតផែនការមួយអំពីរបៀបដែលអ្នកនឹងរៀបចំសំណួរអនុវត្តសម្រាប់មេរៀនខាងមុខរបស់អ្នក ។