ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ


« ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

ជំនាញ ៖ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។

សិស្ស​នៅក្នុង​ថ្នាក់

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ )

តើ​អ្នក​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​ញឹកញាប់​ប៉ុនណា ?

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ ផ្ដល់​ឱកាស​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្លួន និង​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​សិស្ស​ម្នាក់​លើកឡើង​ពី​សំណួរ​មួយ នោះ​គ្រូបង្រៀន​ម្នាក់​អាច​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ឆ្លើយតប​បាន ដោយ​សួរ​សំណួរ​ដូចជា ៖

  • តើ​មាន​នរណា​ម្នាក់​អាច​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល ហូសេ បាន​សួរ​ឬ​ទេ ?

  • សិស្ស​ទាំងអស់​គ្នា តើ​ប្អូនៗ​នឹង​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​នរណា​ម្នាក់​ក្នុង​ថ្នាក់​មាន​គំនិត ឬ​ការយល់ដឹង​អ្វីខ្លះ​អំពី​សំណួរ​នេះ​ដែរ​ឬ​ទេ ?

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

ក្នុង​អំឡុង​ពេល​ពិភាក្សា​អំពី​មូលហេតុ​ដែល​នីហ្វៃ​បាន​សម្លាប់​ឡាបាន់ មាន​សិស្ស​ម្នាក់​បាន​លើក​សំណួរ​ឡើង​ថា « តើ​ការសម្លាប់​ពុំ​មែន​ជា​ការរំលោភ​បំពាន​លើ​បទបញ្ញត្តិ​របស់​ព្រះ​កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ​ទេ​ឬ​អី ? » គ្រូបង្រៀន​បាន​ឆ្លើយតប​ដោយ​និយាយ​ថា ៖ « អរគុណ​ប្អូន ដែល​បាន​សួរ​សំណួរ​នេះ ។ តើ​មាន​នរណា​ម្នាក់​ក្នុង​ថ្នាក់​មាន​គំនិត ឬ​ការយល់ដឹង​អ្វីខ្លះ​អំពី​សំណួរ​នេះ​ដែរ​ឬ​ទេ ? » គ្រូបង្រៀន​ផ្អាក​បន្តិច និង​អនុញ្ញាត​ឲ្យ​សិស្ស​លើក​ដៃ​ឆ្លើយតប ។

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

សូម​សរសេរ​សំណួរ​មួយ​ដែល​អ្នក​អាច​ស្នើសុំ​ឲ្យ​សិស្ស​ឆ្លើយតប​ចំពោះ​សំណួរ​ពី​សិស្ស​ដូច​ខាង​ក្រោម​ ៖

  • តើ​ការទទួល​នឹម​របស់​ទ្រង់​លើក​មក​ដាក់​លើ​ខ្លួន​យើង​មានន័យ​យ៉ាង​ណា ?

  • តើ​ខ្ញុំ​អាច​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ នៅ​ពេល​ដែល​អ្នក​បង្កើត​សំណួរ ដែល​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ការឲ្យ​សិស្ស​ឆ្លើយតប​នឹង​សំណួរ​របស់​មិត្ត​រួមថ្នាក់ នឹង​បង្កើន​ឲ្យ​មាន​ការរៀនសូត្រ​សម្រាប់​សិស្ស​របស់​អ្នក​កាន់តែ​ខ្លាំង​ប៉ុនណា​ដែរ ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

ពេល​សិស្ស​សួរ​សំណួរ​នៅ​សប្តាហ៍​នេះ សូម​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​តាម​ដែល​សមរម្យ ។