« ជំនាញ ៖ ការគិតទុកជាមុន—ផ្គូផ្គងការបង្រៀនរបស់ព្យាការីទៅនឹងកង្វល់របស់សិស្ស » ធនធានផ្តល់ការគាំទ្រ និងការបំពាក់បំប៉នដល់គ្រូបង្រៀន ( ឆ្នាំ២០២៤ )
ផ្ដោតលើការបង្រៀនរបស់ព្យាការី
ជំនាញ ៖ ការគិតទុកជាមុន—ផ្គូផ្គងការបង្រៀនរបស់ព្យាការីទៅនឹងកង្វល់របស់សិស្ស ។
សេចក្តីផ្ដើម
ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀនថា « វាហាក់ដូចជាគ្មានទីបញ្ចប់ចំពោះបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការដឹកនាំយើងទៅកាន់សុវត្ថិភាពនោះទេ ។ ហើយវាមានភាពជាប់លាប់នៅក្នុងរបៀបដែលទ្រង់បង្ហាញផ្លូវដល់យើង ។ ទ្រង់ហៅតាមមធ្យោបាយច្រើនជាងមួយដើម្បីឲ្យវាទៅដល់អ្នកដែលចង់ទទួលយក ។ ហើយមធ្យោបាយទាំងនោះតែងតែរួមបញ្ចូលការផ្ញើសារតាមប្រសាសន៍របស់ព្យាការីទ្រង់នៅពេលណាដែលមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមានព្យាការីរបស់ព្រះនៅក្នុងចំណោមពួកគេ ។ អ្នកបម្រើដែលមានសិទ្ធិអំណាចទាំងនោះតែងតែទទួលខុសត្រូវក្នុងការព្រមានប្រជាជន ដោយប្រាប់ផ្លូវទៅកាន់សុវត្ថិភាព » ( ហែនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែឧសភា ឆ្នាំ១៩៩៧ ទំព័រ ២៤ ) ។
អែលឌើរ គ្រីស្តូហ្វឺសិន បានបន្ថែមថា « នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ‹ យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ ដែលទ្រង់បានបើកសម្ដែងមក និងការណ៍ទាំងអស់ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្ដែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើន ដែលទាក់ទងទៅនឹងនគរនៃព្រះ › ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ។ នេះមានន័យថា ខណៈដែលមានអ្វីជាច្រើនដែលយើងពុំទាន់ដឹងអស់នៅឡើយ នោះសេចក្ដីពិត និងគោលលទ្ធិ ដែលយើងទទួលនេះ បានមកដល់ ហើយវានឹងបន្ដមកតាមរយៈវិវរវណៈដ៏ទេវភាព ។ … យើងឲ្យតម្លៃដល់អ្នកវិទូដែលពង្រីកការយល់ដឹង ប៉ុន្ដែនៅក្នុងសាសនាចក្រសព្វថ្ងៃ ក៏ដូចជាសាសនាចក្រពីបុរាណដែរ ការស្ថាបនាគោលលទ្ធិនៃព្រះគ្រីស្ទ ឬការកែតម្រូវលើការបង្វែរចេញពីគោលលទ្ធិ គឺជារឿងសំខាន់មួយនៃវិវរណៈដ៏ទេវភាព ចំពោះអ្នកទាំងឡាយ ដែលព្រះអម្ចាស់ប្រទានឲ្យនូវសិទ្ធិអំណាចជាសាវក » ( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ: Elder Christofferson » ខែឧសភា ឆ្នាំ២០១២ ) ។
ដើម្បីបំពេញតាមគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន គ្រូបង្រៀនគួរតែចំណាយពេលវេលាដើម្បីរៀនស្គាល់ប្រសាសន៍របស់ព្យាការីដែលនៅរស់ រហូតដល់ពួកគេអាចថ្លែងអំពីប្រសាសន៍របស់ពួកលោកចេញពីមាត់របស់ពួកគេទៅកាន់សិស្សបានយ៉ាងរលូន ។
ប្រសាសន៍របស់ព្យាការីគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ហើយព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទគឺជាប្រសាសន៍របស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ) ។
នេះគឺជាសំណួរមួយចំនួនដែលគ្រូបង្រៀនអាចសួរពេញមួយឆ្នាំសិក្សា ៖
-
តើខ្ញុំមានទម្លាប់សិក្សាអ្វីខ្លះ ដែលវាទាក់ទងនឹងប្រសាសន៍របស់ពួកព្យាការីដែលនៅរស់ ?
-
តើខ្ញុំចំណាយពេលប៉ុន្មានក្នុងមួយសប្តាហ៍ក្នុងការសិក្សាប្រសាសន៍របស់ពួកលោក ?
-
តើខ្ញុំដកស្រង់ប្រសាសន៍របស់ពួកលោក ឬប្រើប្រសាសន៍របស់ពួកលោកញឹកញាប់ប៉ុនណាដែរ នៅក្នុងគេហដ្ឋានរបស់ខ្ញុំ នៅកន្លែងធ្វើការ នៅសាលារៀន ឬនៅអំឡុងសកម្មភាពកម្សាន្ដ ?
-
តើខ្ញុំស្គាល់អ្វីដែលប្រធាន ណិលសុន កំពុងមានប្រសាសន៍នៅសប្តាហ៍នេះឬទេ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះបាន ដើម្បីយល់ពីប្រសាសន៍របស់ព្យាការី និងអាទិភាពនៃប្រសាសន៍របស់ពួកលោក ?
នេះគឺជាវគ្គសិក្សាដែលបានរៀបចំឡើងសម្រាប់ការបំពាក់បំប៉នតិចតួចមួយក្នុងចំណោមការបំពាក់បំប៉នទាំងបួន ដែលបង្កើតឡើងដើម្បីជួយគ្រូបង្រៀន និងសិស្សឲ្យរៀនសូត្រ និងប្រើប្រាស់ប្រសាសន៍របស់ពួកព្យាការី ។ នេះគឺជាដំណើរការមួយដែលនឹងចំណាយពេលដើម្បីអភិវឌ្ឍ ។ នៅពេលគ្រូបង្រៀន និងសិស្សចាប់ផ្ដើម នោះពួកគេនឹងកាន់តែយល់ពីប្រសាសន៍របស់ពួកព្យាការី មួយបន្ទាត់ម្តងៗ ហើយពួកគេនឹងរៀនកាន់តែឆាប់ចេះនូវមាតិកា និងបរិបទនៃការបង្រៀនរបស់ព្យាការី ។ ពួកគេក៏នឹងក្លាយជាអ្នកជំនាញក្នុងការរកឃើញការបង្រៀនទាំងនេះនៅក្នុងបណ្ណាល័យដំណឹងល្អ និងធនធានផ្សេងទៀតផងដែរ ។ នៅពេលមួយ ពួកគេនឹងអាចទទួលបានការសន្យានៅក្នុង ចោទិយកថា ៦:៦ ៖ « សេចក្តីទាំងនេះដែលយើងបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ » ។
តើអ្វីជាការយល់ដឹង ឬសមត្ថភាពដំបូងរបស់ខ្ញុំ ? ( ការវាយតម្លៃ )
តើអ្នកធ្វើអ្វីខ្លះដើម្បីស្វែងរកកង្វល់របស់សិស្ស ហើយត្រៀមខ្លួនជាមុនដើម្បីដោះស្រាយបញ្ហាទាំងនោះ ?
តើវាគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ ? ( កំណត់និយមន័យ ) ៖
ការគិតទុកជាមុនជាមួយនឹងបំណងប្រាថ្នាផ្គូផ្គងការបង្រៀនរបស់ព្យាការីទៅនឹងកង្វល់របស់សិស្សអាចកើតឡើងក្នុងអំឡុងពេលសម្រាកឆមាស ឬនៅចុងសប្តាហ៍ ។ គ្រូបង្រៀនម្នាក់អាចគិតអំពីកង្វល់ដែលអាចកើតមាន ដែលគាត់រំពឹងទុកថាសិស្សអាចមាន នៅពេលពួកគេសិក្សាមេរៀន និងបណ្តុំបទគម្ពីរនាពេលខាងមុខនេះ ។ កង្វល់ទាំងនេះអាចត្រូវបានគេដឹងរួចហើយ ឬបានរំពឹងទុករួចហើយ ។ ដោយមានបញ្ជីនៃកង្វល់ដែលបានរំពឹងទុកនៅក្នុងដៃ គ្រូបង្រៀនអាចខិតខំផ្គូផ្គងកង្វល់ទាំងឡាយជាមួយនឹងការបង្រៀនរបស់ព្យាការីដែលនឹងជួយដោះស្រាយកង្វល់ទាំងនោះ ។ ដើម្បីធ្វើការណ៍នេះបាន គ្រូបង្រៀនអាចសួរសំណួរសាមញ្ញពីរ ៖
-
តើសិស្សរបស់ខ្ញុំអាចនឹងមានកង្វល់ ឬសំណួរអ្វីខ្លះ ខណៈពេលដែលយើងសិក្សាជំពូក បណ្តុំបទគម្ពីរ ឬសៀវភៅនេះ ?
ដោយយកកង្វល់ ឬសំណួរម្ដងមួយៗ បន្ទាប់មកគ្រូបង្រៀនអាចសួរថា ៖
-
តើការបង្រៀនរបស់ព្យាការីអ្វីខ្លះដែលដោះស្រាយកង្វល់នេះ ?
កាលគ្រូបង្រៀនធ្វើបែបនេះ ពួកគេនឹងក្លាយជាឧបករណ៍បន្លឺសំឡេង និងជាកែវពង្រីកប្រសាសន៍របស់ពួកព្យាការី ហើយថ្នាក់រៀននឹងក្លាយជាកន្លែងឆ្លើយសំណួររបស់សិស្ស ។
តើនរណា ឬតើអ្វីទៅដែលផ្ដល់នូវការពន្យល់ដ៏ល្អមួយអំពីការណ៍នេះ ? ( គំរូ ) ៖
នៅក្នុងការរៀបចំសម្រាប់ឆ្នាំសិក្សាព្រះគម្ពីរមរមននាពេលខាងមុខនេះ គ្រូបង្រៀនពិនិត្យមើលទិដ្ឋភាពទូទៅប្រចាំសប្ដាហ៍នៅក្នុងកម្មវិធីសិក្សា ហើយសួរថា « តើសិស្សខ្ញុំអាចនឹងមានកង្វល់ ឬសំណួរអ្វីខ្លះនៅឆ្នាំនេះ នៅពេលយើងសិក្សាព្រះគម្ពីរមរមន ? »
គាត់ស្វែងយល់សំណួរចំនួនប្រាំមួយដែលនឹងត្រូវសួរ ដែលសំណួរមួយក្នុងចំណោមនោះគឺ « តើការប្រែចិត្តងាយស្រួលឬទេ ? ទាំងអេណុស និងអាលម៉ា ហាក់ដូចជាត្រូវការច្រើនថ្ងៃដើម្បីប្រែចិត្ត » ។
បន្ទាប់មក គ្រូបង្រៀនបានសួរថា « តើការបង្រៀនរបស់ព្យាការី ( ណា ) ខ្លះ ដែលអាចដោះស្រាយកង្វល់ដែលអាចមាននេះ ? »
គ្រូបង្រៀនមើលការបង្រៀនរបស់ប្រធាន ណិលសុន ឡើងវិញស្តីពី « ការប្រែចិត្តជារៀងរាល់ថ្ងៃ » ដែលមាននៅក្នុងសុន្ទរកថាសន្និសីទទូទៅរបស់លោកនៅខែមេសា ឆ្នាំ២០២២ ដែលមានចំណងជើងថា « អំណាចនៃសន្ទុះខាងវិញ្ញាណ » ។
តើខ្ញុំអាចហាត់រៀនប្រើជំនាញនេះ ឬអនុវត្តតាមគោលការណ៍នេះដោយរបៀបណា ? ( អនុវត្ត ) ៖
សូមពិចារណាពីកង្វល់មួយ ឬពីរដែលអ្នកដឹងថាសិស្សរបស់អ្នកមាន ឬអ្នករំពឹងថាពួកគេនឹងមាន ដោយសួរសំណួរថា « តើមានកង្វល់ ឬសំណួរអ្វីខ្លះដែលសិស្សខ្ញុំនឹងមាននៅសបា្តហ៍នេះ នៅពេលយើងសិក្សា ? »
នៅពេលដែលអ្នករកឃើញកង្វល់មួយឬពីរហើយ បន្ទាប់មកសូមសួរថា « តើការបង្រៀន ( នានា )របស់ព្យាការីអ្វីខ្លះ ដែលអាចដោះស្រាយកង្វល់ដែលនឹងមាននេះ ? »
ជញ្ជឹងគិត ឬពិភាក្សា ៖
តើអ្នកគិតថា ហេតុអ្វីបានជាជំនាញនេះសំខាន់ ? សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងការធ្វើបែបនេះ ។ តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ? សូមគិតអំពីបទពិសោធន៍របស់សិស្ស ។ តើនឹងមានអត្ថប្រយោជន៍អ្វីខ្លះចំពោះពួកគេ ? តើអ្នកគិតថា ការណ៍នេះអាចធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះក្នុងការបង្រៀនរបស់អ្នក ?
រួមបញ្ចូល ៖
សូមស្វែងយល់ពីសំណួរ ឬកង្វល់ដែលរំពឹងទុកថា សិស្សរបស់អ្នកនឹងសួរនាពេលអនាគត ។ នៅពេលណាដែលអ្នកឮព្យាការីថ្លែងអំពីប្រធានបទមួយដែលអាចមានប្រយោជន៍ សូមកត់ត្រា ហើយរៀបចំវាតាមរបៀបមួយដែលផ្តល់ភាពងាយស្រួលដើម្បីរកឃើញនាពេលអនាគត ។ យូរៗទៅ អ្នកនឹងមានសេចក្តីពិតជាច្រើនដើម្បីប្រើប្រាស់ ។
តើចង់បានបន្ថែមទៀតទេ ?
អាលម៉ា ៣១:៥ ៖ « ហើយឥឡូវនេះ ដោយការផ្សាយព្រះបន្ទូលមានបណ្ដាការដ៏ធំក្នុងការដឹកនាំប្រជាជន ឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ — មែនហើយ វាមានប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាងផ្លែដាវ — …ជាការចាំបាច់ ដែលគេត្រូវពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ » ។
ឧទាហរណ៍មួយអំពីរបៀបដែលចម្លើយរបស់ព្យាការីអាចដោះស្រាយកង្វល់ ៖
រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើបណ្ណាល័យដំណឹងល្អ ។