ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 126


កណ្ឌ​ទី ១២៦

វិវរណៈ​ដែល​បាន​ប្រទាន​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្នុង​ផ្ទះ​នៃ​ព្រិកហាំ យ៉ង់ នៅ​ទី​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ​១៨៤១ (History of the Church, ៤:៣៨២)។ នៅ​ពេល​នេះ ព្រិកហាំ យ៉ង់ ត្រូវ​ជា​ប្រធាន លើ​កូរ៉ុម​នៃ​ពួក​សាវក​១២​នាក់។

១–៣, ព្រិកហាំ យ៉ង់ ត្រូវ​បាន​ទទួល​ការ​សរសើរ​ចំពោះ​កិច្ចការ​ទាំង​ឡាយ​របស់​គាត់ ហើយ​ត្រូវ​បាន​ដក​ចេញ​ពី​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​នៅ​ថ្ងៃ​ក្រោយ។

មក​ដល់​បង​ប្រុស​ព្រិកហាំ យ៉ង់ ជាទី​ស្រឡាញ់​អើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ព្រិកហាំ ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​មិន​តម្រូវ​ពី​ដៃ​អ្នក​ឲ្យ​ចាក​ចេញ​ពី​គ្រួសារ​អ្នក ដូច​នៅ​ពេល​មុនៗ​ទៀត​ឡើយ ត្បិត​ដង្វាយ​របស់​អ្នក​សម​ដល់​យើង​ហើយ។

យើង​បាន​ឃើញ​ការងារ និង​កិច្ចការ​របស់​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ​ដើម្បី​ព្រះ​នាម​របស់​យើង។

ហេតុ​ដូច្នេះ​ហើយ យើង​បញ្ជា​ដល់​អ្នក​ឲ្យ​បញ្ជូន​ព្រះ​បន្ទូល​របស់​យើង​ទៅ​ទី​ឆ្ងាយ ហើយ​ថែទាំ​គ្រួសារ​របស់​អ្នក​ឲ្យ​បាន​ស្រួលបួល ចាប់​ពី​ពេល​នេះ គឺ​ពី​អំណឹះ និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕