កណ្ឌទី ៧៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣២ (History of the Church, ១:២៥៧)។
១–៤, យ៉ារេឌ ខារតើរ ត្រូវបានហៅឲ្យទៅផ្សាយដំណឹងល្អដោយព្រះដ៏ជាជំនួយ។
១យើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើងថា យ៉ារេឌ ខារតើរ ជាអ្នកបម្រើរបស់យើង គួរទៅស្រុកទាំងឡាយនៅទិសខាងកើតម្ដងទៀត ពីកន្លែងមួយទៅកន្លែងមួយ ហើយពីទីក្រុងមួយទៅទីក្រុងមួយដោយនូវអំណាចនៃការតែងតាំង ដែលគាត់ត្រូវបានតែងតាំងនោះ ដោយប្រកាសប្រាប់ពីដំណឹងដ៏រីករាយនៃសេចក្ដីអំណរដ៏ធំ គឺជាដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច។
២ហើយយើងនឹងចាត់ព្រះដ៏ជាជំនួយឲ្យមកសណ្ឋិតលើគាត់ ដែលនឹងបង្រៀនគាត់ពីសេចក្ដីពិត និងពីផ្លូវដែលគាត់ត្រូវទៅ
៣ហើយដរាបណាគាត់មានចិត្តស្មោះត្រង់ នោះយើងនឹងបំពាក់គាត់ដោយកណ្ដាប់ស្រូវទុកជាមកុដ។
៤ហេតុដូច្នោះហើយ ចូរមានចិត្តសប្បាយចុះ យ៉ារេឌ ខារតើរ ជាអ្នកបម្រើរបស់យើងអើយ ហើយចូរកុំខ្លាចឡើយ ព្រះអម្ចាស់របស់អ្នក គឺជាព្រះយេស៊ូវគ្រីស្ទ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ អាម៉ែន៕