វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត, និងលីម៉ាន ខូព្លី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣១ (History of the Church, ១:១៦៧–១៦៩)។ (ប្រភពទឹកខាងប្រវត្តិសាស្ត្រខ្លះៗ កាលបរិច្ឆេទអំពីវិវរណៈនេះ ជាខែឧសភា ឆ្នាំ១៨៣១)។ លីម៉ាន ខូព្លី បានឱបយកដំណឹងល្អ ប៉ុន្តែនៅតែកាន់តាមការបង្រៀនខ្លះៗនៃពួក Shakers (United Society of Believers in Christ’s Second Appearing) [ពួកសេកើរ (សមាគមនៃពួកអ្នកជឿដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ)] ដែលគាត់បានចូលរួមពីមុន។ ជំនឿខ្លះៗដែលពួកសេកើរជឿ គឺថាការយាងមកលើកទី២របស់ព្រះគ្រីស្ទ នោះបានកើតរួចទៅហើយ ហើយថាទ្រង់បានលេចមកក្នុងរូបរាងជាស្ត្រី ឈ្មោះ អាណ លី; បុណ្យជ្រមុជដោយទឹក ពុំបានគិតថាជាការសំខាន់ឡើយ; ការបរិភោគសាច់ជ្រូកត្រូវបានហាមផ្ដាច់ ហើយមនុស្សជាច្រើនពុំបានបរិភោគសាច់ណាឡើយ; ហើយភាពនៅព្រហ្មចារីនោះគិតថាខ្ពស់ជាងអាពាហ៍ពិពាហ៍។ ក្នុងបុព្វកថាចំពោះវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « ដើម្បីឲ្យមានយោបល់ពេញខ្នាតអំពីកម្មវត្ថុ ខ្ញុំបានសូមដល់ព្រះអម្ចាស់ ហើយបានទទួលដូចដែលមានតទៅនេះ » (History of the Church, ១:១៦៧)។ វិវរណៈឆ្លើយបដិសេធនូវគំនិតជាគោលខ្លះៗរបស់ពួកសេកើរ។ ពួកបងប្អូនទាំងប៉ុន្មានដែលបាននិយាយដល់នោះ បានចម្លងយកវិវរណៈទៅឯសហគមន៍សេកើរ (នៅក្បែរក្រុងឃ្លីវឡិន រដ្ឋអូហៃអូ) ហើយអានឲ្យពួកគេស្ដាប់ទាំងស្រុង ប៉ុន្តែវិវរណៈនោះត្រូវគេបដិសេធ។