ជំនួយ​ការសិក្សា
ក.យ.ស., លោកុប្បត្តិ 17


ក.យ.ស., លោកុប្បត្តិ ១៧:៣–៧, ១១–១២ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ១៧:៣–១២)

(ព្រះ​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​មួយ អំពី​ការ​កាត់​ស្បែក​ជាមួយ​នឹង​អ័ប្រាហាំ។ ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក និង​អាយុ​ដែល​កូន​ក្មេង​ត្រូវ​ទទួល​ខុសត្រូវ​នោះ ត្រូវ​បាន​បើក​សម្ដែង​ប្រាប់​ដល់​អ័ប្រាហាំ)។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាប់​រ៉ា​ម​បាន​ក្រាប​ផ្កាប់​មុខ​លោក ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់។

ហើយ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​លោក​ថា រាស្ត្រ​យើង​បាន​បែរ​ចេញ​ពី​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ហើយ​ពុំ​បាន​កាន់​តាម​ក្រឹត្យ​ក្រម​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​របស់​ពួក​គេ​នោះ​ទេ

ហើយ​ពួក​គេ​ពុំ​បាន​គោរព​តាម​ការ​ចាក់​ប្រេង និង​ការ​បង្កប់ ឬ​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ដែល​យើង​បាន​បញ្ជា​ដល់​ពួក​គេ​ឡើយ

ប៉ុន្តែ​បាន​បែរ​ចេញ​ពី​ព្រះ​បញ្ញត្តិ ហើយ​បាន​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួន​គេ​នូវ​ការ​លាង​កូន​ក្មេង និង​ការ​ប្រោះ​ឈាម

ហើយ​បាន​ថា ឈាម​នៃ​អេបិល​ដែល​សុចរិត​ត្រូវ​បាន​ខ្ចាយ​ជំនួស​អំពើ​បាប​ទាំង​ឡាយ ហើយ​ពុំ​បាន​ដឹង​ពី​ផ្លូវ​ណា​ដែល​ពួក​គេ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​យើង​ឡើយ។

១១ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា​មួយ អំពី​ការ​កាត់​ស្បែក​ជាមួយ​នឹង​អ្នក ហើយ​នេះ​នឹង​ទៅ​ជា​សេចក្ដី​សញ្ញា​របស់​យើង​រវាង​យើង​នឹង​អ្នក និង​ពូជ​របស់​អ្នក បន្ត​ពី​អ្នក​រៀង​ទៅ តាម​តំណ​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ស្គាល់​ជា​រៀង​ដរាប​ថា កូន​ក្មេង មិន​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​យើង​ឡើយ រហូត​ដល់​ពួក​គេ​មាន​អាយុ​ប្រាំបី​ឆ្នាំ។

១២ហើយ​អ្នក​ត្រូវ​គោរព​ដើម្បី​កាន់​តាម​គ្រប់​សេចក្ដី​សញ្ញា​ទាំង​អស់​របស់​យើង ដែល​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​ពួក​អ្នក ហើយ​អ្នក​ត្រូវ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់ ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​ដល់​អ្នក និង​ពូជ​របស់​អ្នក​បន្ត​ពី​អ្នក​រៀង​ទៅ។

ក.យ.ស., លោកុប្បត្តិ ១៧:២៣ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​លោកុប្បត្តិ ១៧:១៧)

(អ័ប្រាហាំ​បាន​ត្រេកអរ កាល​បាន​ប្រាប់​ពី​កំណើត​របស់​អ៊ីសាក​ទុកជាមុន)។

២៣ខណៈ​នោះ អ័ប្រាហាំ​ក៏​ក្រាប​ផ្កាប់​មុខ​លោក ហើយ​ត្រេកអរ ហើយ​បាន​គិត​ក្នុង​ចិត្ត​លោក​ថា នឹង​មាន​កូន​កើត​ដល់​មនុស្ស​ដែល​មាន​អាយុ​១០០​ឆ្នាំ ហើយ​សារ៉ា​ដែល​អាយុ​៩០​ឆ្នាំ​នឹង​បង្កើត​កូន​នោះ។