ក.យ.ស., យ៉ូហាន ១៣:៨–១០ (ចូរប្រៀបធៀបនឹងគម្ពីរយ៉ូហាន ១៣:៨–១០)
(ព្រះយេស៊ូវទ្រង់លាងជើងពួកសាវក)។
៨ពេត្រុសក៏ទូលទ្រង់ថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ។ ព្រះយេស៊ូវក៏មានព្រះបន្ទូលឆ្លើយថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ។
៩ស៊ីម៉ូន-ពេត្រុសក៏ទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទូលបង្គំ និងក្បាលទូលបង្គំផងចុះ។
១០ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា អ្នកណាដែលបានលាងដៃរបស់ខ្លួន និងក្បាលរបស់ខ្លួន នោះត្រូវការលាងជើងរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែត្រូវឲ្យបានស្អាតទាំងអស់ ហើយអ្នករាល់គ្នាក៏បានស្អាត ប៉ុន្តែមិនមែនទាំងអស់ទេ។ ឥឡូវនេះគឺជាទំនៀមទម្លាប់នៃពួកសាសន៍យូដា នៅក្រោមក្រឹត្យវិន័យរបស់ពួកគេ ហេតុដូច្នោះហើយ ទើបព្រះយេស៊ូវបានធ្វើការណ៍នេះ ដើម្បីឲ្យក្រឹត្យវិន័យអាចបានបំពេញ។