ក.យ.ស., យ៉ូហាន ៤:១–៤ (ចូរប្រៀបធៀបនឹងគម្ពីរយ៉ូហាន ៤:១–២)
(ព្រះយេស៊ូវបានធ្វើបុណ្យជ្រមុជទឹក)។
១ហេតុដូច្នេះហើយ កាលពួកផារីស៊ីបានឮថា ព្រះយេស៊ូវបានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យជាច្រើនលើសជាងយ៉ូហានទៅទៀត
២ពួកគេក៏ខិតខំព្យាយាមរកមធ្យោបាយទាំងឡាយ ដើម្បីគេអាចសម្លាប់ទ្រង់ចោល ត្បិតមានមនុស្សជាច្រើនបានទទួលយ៉ូហានថា ជាព្យាការី ប៉ុន្តែពួកគេមិនជឿដល់ព្រះយេស៊ូវទេ។
៣ឥឡូវនេះ ព្រះអម្ចាស់ទ្រង់ជ្រាបពីការណ៍នេះ ទោះជាព្រះអង្គទ្រង់ពុំបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាច្រើន ដូចជាពួកសិស្សទ្រង់ក្ដី
៤ត្បិតទ្រង់ទ្រាំឲ្យពួកគេធ្វើជាតម្រាប់ គឺរាប់អានគ្នាទៅវិញទៅមក។
ក.យ.ស., យ៉ូហាន ៤:២៦ (ចូរប្រៀបធៀបនឹងគម្ពីរយ៉ូហាន ៤:២៤)
(ព្រះទ្រង់បានសន្យានឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់ពួកអ្នកដែលជឿពិត)។
២៦ត្បិតដល់មនុស្សបែបនេះហើយដែលព្រះទ្រង់បានសន្យានឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់ឲ្យ។ ហើយពួកអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវថ្វាយបង្គំដោយវិញ្ញាណ និងដោយសេចក្ដីពិត។