ក.យ.ស., ម៉ាកុស ១៦:៣–៦ (ចូរប្រៀបធៀបនឹងគម្ពីរម៉ាកុស ១៦:៤–៧; ការកែសម្រួលដូចគ្នា ត្រូវបានធ្វើនៅក្នុងគម្ពីរម៉ាថាយ ២៨:២–៨; ចូរប្រៀបធៀបនឹងគម្ពីរលូកា ២៤:២–៤)
(ទេវតាពីរអង្គបានសួស្ដីដល់ពួកស្ត្រីនៅឯផ្នូរនៃព្រះអង្គសង្គ្រោះ)
៣ប៉ុន្តែកាលពួកគេងើបមើលទៅ នោះពួកគេបានឃើញថា ថ្មបានប្រមៀលចេញហើយ (ត្បិតថ្មនោះធំណាស់) ហើយមានទេវតាពីរអង្គអង្គុយនៅលើថ្ម ពាក់អាវស ហើយពួកស្ត្រីក៏មានសេចក្ដីភ័យស្លុត។
៤ប៉ុន្តែពួកទេវតាក៏មានបន្ទូលទៅពួកគេថា ចូរកុំភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវពីណាសារ៉ែតដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើលចុះ នេះជាកន្លែងដែលគេបានផ្ដេកព្រះសពទ្រង់
៥ហើយចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ដល់អ្នក។
៦ហើយពួកគេ កាលកំពុងតែដើរចូលទៅផ្នូរ ក៏ឃើញកន្លែងដែលគេបានផ្ដេកព្រះសពព្រះយេស៊ូវ។