ឆ្នាំ ២០២០
ធ្វើការ​វិនិច្ឆ័យ​សុចរិត និង​យុត្តិធម៌ ( សូម្បី​តែ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម )
ខែ ធ្នូ ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ធ្វើការ វិនិច្ឆ័យ សុចរិត និង​យុត្តិធម៌ ( សូម្បី​តែ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម )

ដោយមាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ យើង​អាច​រៀនវិនិច្ឆ័យ ក្នុង​របៀប​ដែលទ្រង់​សព្វព្រះទ័យ​ឲ្យ​យើងធ្វើ ។

four young adults holding their phones

« សូម​កុំ​វិនិច្ឆ័យ​ឡើយ » ។

យើងបាន​ឮរឿងនេះ​ ច្រើន​ហើយ​នៅក្នុង​ពិភលោកយើង​សព្វថ្ងៃនេះ ព្រមជាមួយ​នឹង​សារលិខិត​ដែល​ប្រាប់យើងថា​ វាមិនមែន​ជាសិទ្ធ​របស់យើង​ក្នុងការ​វិនិច្ឆ័យ​អ្នកដទៃទេ ។ គ្រាន់តែពាក្យថា វិនិច្ឆ័យ គឺវាបានភ្ជាប់​ភាពអវិជ្ជមាន​ជាច្រើន​រួច​ទៅហើយ ។ ប៉ុន្តែក្នុងនាម​ជាសមាជិកនៃ​សាសនាចក្រ របស់ព្រះអង្គសង្គ្រោះ យើងដឹងថា​ការវិនិច្ឆ័យ គឺជាអ្វីមួយ​ដែល​ទ្រង់​បាន​ប្រឹក្សាឲ្យ​យើង​ធ្វើ—ដរាបណា​យើងធ្វើ​តាមរបៀប​របស់ទ្រង់ ។

នៅពេលព្រះយេស៊ូវ ព្យាបាលមនុស្ស​ម្នាក់នៅក្នុង​ថ្ងៃឈប់សម្រាក ទ្រង់ត្រូវបាន​គេវិនិច្ឆ័យយ៉ាង​ឃោឃៅ ពីព្រោះតែក្រឹត្យវិន័យ​​ម៉ូសេ បាន​ដាក់កំហិតនៅលើ​អ្វី ដែលបងប្អូន​អាចធ្វើ​ក្នុងថ្ងៃ​ឈប់​សម្រាក—ហើយ​មនុស្ស​គិតថា ទ្រង់មិនបាន​ប្រព្រឹត្ត​តាម​សេចក្តីណែនាំ​ទាំងនេះទេ ។ ប៉ុន្តែព្រះអង្គសង្គ្រោះបាន​ស្តីបន្ទោសពួកគេ ក្នុង​ការឆាប់ស្វែងរក​ចាប់​កំហុស​អ្នកដទៃ ។ បន្ទាប់​មកទ្រង់​បាន​ផ្តល់ដំបូន្មាន​ដល់ពួកគេថា « កុំ​ឲ្យ​ជំនុំជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំជម្រះ​តាម​សេចក្តី​សុចរិត​វិញ » ( យ៉ូហាន ៧:២៤ សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៧:១–២ ) ។

តើ​យើងដូចជាអស់អ្នក​ដែល​វិនិច្ឆ័យ​ព្រះអង្គសង្គ្រោះ​ញឹកញាប់ ប៉ុណ្ណា និងវិនិច្ឆ័យអ្នកដទៃ ដោយសេចក្តី​សុចរិត​ញឹក​ញាប់​ប៉ុណ្ណា ? ប្រហែលជាច្រើន​ជាងអ្វី ដែលយើងគិតឃើញ ! ពីព្រោះការវិនិច្ឆ័យ​អ្នកដទៃ​ជារឿង​ងាយស្រួល ជាពិសេសនៅក្នុង​យុគសម័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើងអាច​ត្រូវការ​រៀន​អំពី​របៀប​អនុវត្ត​ដំបូន្មាន​របស់​ព្រះអង្គសង្គ្រោះ ក្នុង​ការ​ធ្វើ​ការ​​វិនិច្ឆ័យ​សុចរិត នៅក្នុង​ពិភលោក​យើង​នាសព្វថ្ងៃនេះ ។

ការបែង​ចែករវាងការ​វិនិច្ឆ័យ​សុចរិត និង​ការ​វិនិច្ឆ័យមិន​សុចរិត

ការវិនិច្ឆ័យគឺជាផ្នែកមួយ​នៃសេរីភាព​របស់យើង ។ មាន​រឿង​ជាច្រើន​ដែល​យើងត្រូវ​អនុវត្ត​ការវិនិច្ឆ័យ​នៅ​ក្នុង​ជីវិត​របស់​យើង ៖ ដូច​ជាការ​ជ្រើស​រើស​អាជីព ការ​សម្រេច​ចិត្ត​ថាតើ​ត្រូវ​ចំណាយ​ពេល​ជាមួយនរណា របៀប ក្នុង​ការ​ចំណាយ​ពេល​របស់យើង ការជ្រើសរើស​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ណា​ ជាដើម ។ ប៉ុន្តែ​តើយើងអាច​ធ្វើការវិនិច្ឆ័យ​ ទាំងនេះ—ហើយនៅទីបំផុត​ការវិនិច្ឆ័យ ទាំងអស់ —នៅ​ក្នុង​សុចរិតភាព​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ទីមួយ បានផ្តល់សេចក្តីណែនាំចំនួន​ប្រាំមួយ អំពីរបៀប​វិនិច្ឆ័យ​សុចរិត ។ យើង​អាច​ដឹង​ថាការវិនិច្ឆ័យ​របស់យើងសុចរិត ប្រសិនបើ ៖

  1. វា « មិនរារាំង​ពីការប្រកាសរបស់​​មនុស្ស​ម្នាក់ [ ពី ] ការអះអាង នៃភាព​លើកតម្កើង​ឡើង ឬ … មិនអាច​បដិសេធន៍​ចំណង​ស្ថាននរក » ។

  2. វា « ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ … មិនមែន​ដោយ​កំហឹង សងសឹក ច្រណែន ឬ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ » ។

  3. វា « ស្ថិតនៅក្រោមការគ្រប់​គ្រង​របស់យើង » ។

  4. វារួមបញ្ចូល​ទាំង « ចំណេះដឹង​គ្រប់គ្រាន់ អំពី​ព្រឹត្ត​ការណ៏​នានា » ។

  5. វាពុំមែ​នអំពីមនុស្ស ប៉ុន្តែវាស្ថិតនៅលើ​ស្ថានភាព ។

  6. វា « អនុវត្ត​តាមបទដ្ឋាន​នៃ​សេចក្តីសុចរិត » ។

ព្យាការី មរ៉ូណៃ ក៏បាន​ផ្តល់សេចក្តីណែនាំ សម្រាប់​ការវិនិច្ឆ័យសុចរិត​ថា « ហេតុ​ដូច្នោះ​ហើយ អ្វី​ទាំង​អស់​ដែល​ល្អ កើត​មក​ពី​ព្រះ ហើយ​អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស … ហើយ​អញ្ជើញ និង​ញុះញង់​ឲ្យ​ធ្វើ​បាប ហើយ​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់​ឥត​ឈប់​ឈរ​សោះ​ឡើយ » ( មរ៉ូណៃ ៧:១២ ) ។

នៅពេល​អូសចុះឡើងលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សញ្ជឹងគិត​អំពី​មិត្តភាព ឬ​សម្រេចិត្ត​ពីការចំណាយ​ពេលវេលា​របស់យើង មុនពេលធ្វើការវិនិច្ឆ័យ យើងអាច​សួរខ្លួន​យើងថា តើ​ការ​បង្ហោះ/​មនុស្ស/សកម្មភាព នេះនឹង ៖

  • ធ្វើឲ្យខ្ញុំមានអារម្មណ៍សុខសាន្ត និង​ល្អ​ទេ ?

  • អញ្ជើញ​ឲ្យខ្ញុំធ្វើល្អទេ ?

  • ជួយ​ឲ្យខ្ញុំស្រឡាញ់​ព្រះ និង​បម្រើទ្រង់​ឬទេ ?

នៅពេល​យើងបាន​ដឹង​ថា​អ្វីដែលល្អ​បានមកពីព្រះ នោះ​យើង​អាច​ប្រើសិទ្ធិ​សេរីភាព​របស់​យើង ដើម្បី​ធ្វើ​ការ​វិនិ​ច្ឆ័យ​ដោយ​ឆ្លាតវៃ និង សុចរិត​អំពី​អ្នក​ដទៃ អំពី​ខ្លួន​យើង និង​អំពី​អ្វី​ដែល​យើង​បំពេញ​ឲ្យ​ជីវិត​របស់​យើង ។​

សូម​ងើប​ចេញ​ពី​វដ្ត​នៃ​​ការ​វិនិ​ច្ឆ័យ​មិន​សុចរិត

ឥឡូវ​នេះ​យើង​បាន​កំណត់​រួចមកហើយ​ថាអ្វី​ជា​ការ​វិនិច្ឆ័យ​សុចរិត តើយើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​រក​ឃើញ​ថា​ខ្លួន​ជាប់​ទៅ​ក្នុង​វិញ្ញាណ​អវិជ្ជមាន​នៃ​ការ​វិនិ​ច្ឆ័យ​នោះ ? នេះ​គឺ​ជា​យោបល់​មួយ​ចំនួន ៖

  • តម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ រឿង​នេះ​អាច​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​បន្ថយ​ល្បឿន បង្កើត​ជាក្រុមថ្មី និង ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ជាថ្មី​តាម​វិធី​ពិតៗ ។ នៅពេល​បងប្អូន​ឃើញ​មនុស្ស​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមកាន់​តែច្រើន បងប្អូន​ចាប់ផ្តើម​ដឹងថា ពួកគេ​ជា​មនុស្ស​ពិតៗ មាន​បញ្ហាស្មុគស្មាញ​ពិត ហើយ​បងប្អូន​នឹង​កាត់បន្ថយទំនោរ​ទៅរក​ការ​វិនិច្ឆ័យ​ពួកគេ ។

  • ជំនួស​ឲ្យ​ការបង្ហោះ​អំពីខ្លួន​ឯង ចូរ​បង្ហោះ​អំពី​មនុស្ស​ម្នាក់​ដែលបងប្អូន​ស្រឡាញ់ ដែលបានបំផុសគំនិតបងប្អូន ។ សូម​ប្រាប់​អ្នកដទៃ​ពីមូលហេតុដែលបងប្អូន​សរសើរ​មនុស្ស​មា្នក់នេះ ។ រឿងនេះ​វាបាន​ផ្តល់ឱកាស​ឲ្យបងប្អូន មិន​គិត​តែ​ខ្លួន​ឯង ហើយ​ផ្ទុយ​ទៅវិញ​ស្វែង​រកវិធីស្ងើច​សរសើរ​ដល់​អ្នក​ដទៃ ។

  • សូមជ្រើសរើស​ដាក់​អ្វីមួយ​ដែលពិត ជាការឆ្លើយ​តបចេញពី​ដួង​ចិត្ត​រាល់ថ្ងៃ នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជាពាក្យ​ជូន​ពរ​ថ្ងៃ​កំណើត ការអបអរ ឬ សារដែលល្អៗ ។

  • តែង​តែមាន​មនុស្ស​ចែក​ចាយ​ច្រើនពេក នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែលចែក​ចាយតែវិស្សមកាល​ដ៏អស្ចារ្យរបស់​ពួកគេ ដែលហាក់បីដូចជាមាន​គ្រួសារ​ដែល​ឥតខ្ចោះ ឬ ពេលខ្លះ​ការឈ្លោះ​ប្រកែកគ្នា ។ មុនពេល​យើង​វិនិច្ឆ័យ យើងអាចសួរ​ខ្លួន​ឯងថា « តើ​ព្រះ​អម្ចាស់​បាន​ដឹងអ្វីខ្លះ​ពីមនុស្ស​ម្នាក់នេះ តើ​ខ្ញុំអាច​រៀនអ្វីខ្លះ​ពីពួកគេ ? » សូម​អធិស្ឋាន​សុំជំនួយ​ដើម្បី​មើល​ទៅ​ពួកគេ​ដូច​ដែល​ព្រះ​ទត​ទៅ​ពួកគេ ។ ហើយ​ប្រសិន​បើការ​បង្ហោះ​របស់ពួកគេ ផ្តល់​អារម្មណ៍​អវិជ្ជមាន​ដល់​បងប្អូន បងប្អូន​អាច​ឈប់តាមដាន​ពួកគេបាន ។

ការមើល​ឃើញ​ភាពពិត​មនុស្ស​គ្រប់គ្នា—ថាជា​បុត្រាបុត្រីនៃមាតាបិតាសួគ៌—បានផ្លាស់ប្តូរចំណាប់​អារម្មណ៍​ឥរិយាបទ​ខាង​ក្រៅរបស់​ពួកគេ ទៅក្នុងទស្សនវិស័យ​អស់​កល្ប​ជានិច្ច ។ មាននូវ​ព្រះចេស្តា​ក្នុងការដឹងថាគ្រប់គ្នាមាន​អត្តសញ្ញាណ និង​គោលបំណង​ពិតប្រាកដ ។​ ដូច ស៊ីស្ទើរ មីឆែល ក្រេហ្គ ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បានរំឭកយើងថា ៖

« បងប្អូន​មាន​និស្ស័យ​ និងគោលបំណងនៃព្រះ ដែលពិសេសស័ក្តិសមចំពោះ បងប្អូន … ។ 

« វា​ងាយ​ស្រួល​ណាស់ក្នុង​ការប្រៀបធៀប​ខ្លួនយើង នឹងអ្នកដទៃ ។ តែងតែមាន​មនុស្ស​មួយ​ចំនួន​ហាក់បីដូចជាមាន​អ្វីគ្រប់​យ៉ាង​ទាំងព្រម ឬសំខាន់ជាងយើង ។ ប៉ុន្តែជាញឹក​ញាប់​យើង​បាន​ភ្លេចថា គោលបំណង​របស់​ពួកគេ​គឺខុស​ពីយើង ។ នៅពេល​យើង​ព្យាយាម​រស់នៅក្នុងសេចក្តី​ពិត​ថាយើង​ជានរណា—នៅពេលដែលយើង​យល់ និងមាន​អំណរគុណ​ចំពោះ​អំណោយ​ទាន​នៃព្រះ និងទេព្យកោសល្យ​ ដែលពិសេស​សម្រាប់​រូបយើង​ផ្ទាល់​ម្នាក់ៗ—នោះទើប​យើង​អាច​ទទួល​បទពិសោធន៍​នៃក្តី​រីករាយ​ពិតប្រាកដ » 

ជាចុង​ក្រោយ ការគេច​ចេញពី​វដ្ត​នៃ​ការវិនិឆ្ឆ័យ​នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម គឺតម្រូវ​ឲ្យ​យើងធ្វើ​នូវ​ចំណែក​របស់​យើង ។ វាតម្រូវ​ឲ្យ​យើង​កុំគិត​តែ​ពីខ្លួន​ឯង ទើប​អាច​ជួយ​ដល់ជីវិត​នរណា​មា្នក់​បាន ។ វាតម្រូវ​ឲ្យមាន​ការលើក​ស្ទួយ​អ្នកដទៃ និងចែកចាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ការធ្វើដូច្នេះ​ យើងមិនត្រឹមតែ​បម្រើ​អ្នកដទៃ​ប៉ុណ្ណោះទេ ប៉ុន្តែយើង​ក៏អាច​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​ផងដែរ ។

young couple

ការយកឈ្នះលើ​ការវិនិច្ឆ័យ​ខ្លួនឯង និងសារៈធាតុ​ពុល​នៃការ​ប្រៀបធៀប

ឧបករណ៍​មួយ​ដ៏មាន​អំណាច​របស់សាតាំង គឺព្យាយាម​ការពារ​យើង ពីការមាន​ចំណេះដឹង​ពិតប្រាកដ​អំពីអត្តសញ្ញាណ​ពិតប្រាកដ​របស់យើង ។ នៅពេល​យើង​បាត់បង់ចក្ខុវិស័យ នៃអត្តសញ្ញាណ​ពិត​របស់​យើង តាមរយៈ​ការវិនិច្ឆ័យ និង រិះគន់ខ្លួនឯង នោះ​យើង​អាច​ជំនួស​មកវិញ​ដោយ​អារម្មណ៍​នៃ សេចក្តី​មេត្តា​ករុណា និង​សេច​ក្តី​ស្រឡាញ់​ចំពោះ​ខ្លួន​ឯង ។ ខ្ញុំបាន​កាត់​ផ្តាច់​ចេញ​ពីអ្នក​ដទៃ ខ្លួនយើង និងសូម្បីតែពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ជាការពិត​ណាស់ ការបៀបធៀបគឺមិនមែន​តែងតែអំពី​ពួក​អ្នកដែល​យើង​ប្រៀបធៀប​ខ្លួន​យើង​ជាមួយទេ ជានិច្ចកាល​វាមកពីខ្លួនយើង និង​ការខ្វះការជឿជាក់​លើ​ខ្លួន​របស់​យើង​ផ្ទាល់ ។ ប្រាកដណាស់​ការប្រៀបធៀប​អាច​ក្លាយទៅជា ការវិនិច្ឆ័យ​មិន​សុចរិត ចំពោះខ្លួនរបស់យើង ។

ហើយ​ខណៈពេលនោះ​ ការប្រៀបធៀបក្លាយទៅជា ចោរ នៃ​អំណរ ការស្គាល់​ពី​តម្លៃ ភាពរឹងមាំ និង​ទេពកោសល្យ​របស់យើង និង​គោលបំណង​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​គឺជា គន្លឹះ នៃសេចក្តីអំណរ ។

ព្រះអង្គសង្គ្រោះបាន​ចំណាយ​ពេលក្នុង​ជីវិត​ទ្រង់​ធ្វើ​កិច្ចការ​ល្អ ( សូមមើលកិច្ចការ ១០:៣៨ ) ។ ទ្រង់មានព្រះជន្មរស់​ដើម្បីអ្នកដទៃ ទ្រង់គ្មាន​គុណវិបត្តិ​អ្វីទាំងអស់ ។ ហើយទ្រង់នៅតែត្រូវ​ស្តីបន្ទោស​ និងវិនិច្ឆ័យ ។ ប៉ុន្តែពីព្រោះទ្រង់ជ្រាបពិតប្រាកដ​ថាទ្រង់​ជានរណា ហើយគោល​បំណង​របស់ទ្រង់​ជាអ្វី ទើប​ទ្រង់អាច​ធ្វើ​ការវិនិច្ឆ័យ​ជាមួយនឹង​ព្រះគុណ ដោយមិនទុក​វាចោលតាមផ្លូវ នូវអ្វីដែល​ជាបំណង​របស់​ទ្រង់ទេ ។

នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ទ្រង់ យើង​ក៏​អាច​ធ្វើ​ដូច​គ្នា​នេះ​ផង​ដែរ ! ពិភពលោក​ធ្វើ​ឲ្យយើង​ងាយស្រួល​ក្នុង​ការ​បាត់បង់​ខ្លួនឯង នៅក្នង​ការប្រៀបធៀប និងការវិនិច្ឆ័យ ហើយភ្លេច​ថាយើង​ជានរណា ប៉ុន្តែយើង​អាច​រៀនពី ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បានបង្រៀន​យើងថា ៖ « ប្រសិន​បើយើងទទួលអារម្មណ៍នៃ​សេចក្ដីស្រឡាញ់ ពីព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង គឺអស្ចារ្យ​ជាង​ថាមពល​ដែល​យើង​ផ្ដល់​ទៅ​ឲ្យ​ភាព​កំសោយ ការ​សង្ស័យ​ផ្ទាល់ខ្លួន ឬ​ទម្លាប់​អាក្រក់ នោះ​ទ្រង់​នឹង​ជួយ​យើង​យក​ឈ្នះ​រឿង​ទាំងឡាយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជីវិត​របស់​យើង ។ ទ្រង់​សង្គ្រោះ​យើង​ចេញ​ពី​ខ្លួន​យើង ។ »

ដូចយើង​ដឹងថា « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ ឥឡូវ​សូម​ដាក់​ជំនួស​ពាក្យ ព្រលឹងទាំងឡាយ ដោយ​ឈ្មោះ​របស់​បងប្អូន​ផ្ទាល់ ។ សូម​សញ្ចឹង​គិត​ពី​ឃ្លា​នេះ​មួយ​សន្ទុះ​សិន ។ ព្រះ​វរ​បិតា​សួគ៌ ស្គាល់ឈ្មោះ​របស់​បងប្អូន ទ្រង់ជ្រាប​ពី​តម្លៃ​របស់​បងប្អូន ហើយ​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ​បាន​សុគត​សម្រាប់​បង​ប្អូន ពីព្រោះ​បង​ប្អូន​មាន​តម្លៃ យ៉ាង ខ្លាំង​ចំពោះ​ទ្រង់ ។

ដូច្នេះ​នៅពេល​ពិភ​លោកទាំងមូល​មាន​អារម្មណ៍​ថា​ធ្ងន់ ហើយ​មាន​ការប្រៀប​ធៀប​កើត​ឡើង ចូលខិត​ទៅជិត​ពួកទ្រង់ ហើយ​បងប្អូន​នឹងមាន​អារម្មណ៏ថា​ភាពសង្ស័យ និងការវិនិច្ឆ័យ​ខ្លួន​ឯង នឹងរលាយ​បាត់ទៅ ហើយបងប្អូន​នឹងមានអារម្មណ៍ថា មាន​ទំនុក​ចិត្ត​ពិតប្រាកដ ដែលបាន​មកពីការដឹងថា បងប្អូន​មាន​តម្លៃ​ដែលមិនអាច​កាត់ថ្លៃ​បាន ។

ចូរងាកទៅរកព្រះអង្គសង្គ្រោះ

យើងតែងតែអាចងាកទៅរកព្រះអង្គសង្គ្រោះសម្រាប់​សេចក្តីណែនាំនៅក្នុងគ្រប់​កិច្ចការ​ដែល​យើង​ធ្វើ ។ ផ្នែកមួយ​នៃកិច្ច​ការនោះទ្រង់បាន​ផ្តល់ដល់យើង​តាមរយៈ ដង្វាយធួន​របស់ទ្រង់ គឺជាព្រះចេស្តា​ដែលអាចផ្លាស់ប្តូរ និង រិះគិត​ពីរបៀបធ្វើអ្វីគ្រប់យ៉ាង ដែលទ្រង់​សុំឲ្យយើងធ្វើ ។ ហើយនៅពេល​ដែលយើង​ជ្រើសរើស​ធ្វើតាម ហើយ​ខិត​ទៅជិត​ទ្រង់​នោះទ្រង់​នឹងជួយយើងឲ្យរៀន​កម្ចាត់ចោល ការវិនិឆ្ឆ័យ​ដែល​មិនសុចរិត ហើយឃើញ​ខ្លួនយើង—និងអ្នកដទៃ—តាមរយៈ​ព្រះនេត្រ​នៃទ្រង់ ។ ◼

កំណត់​ចំណាំ

  1. សូមមើល ដាល្លិន អេក. អូក « ‹ Judge Not  and Judging, » Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ៩–១២ ។

  2. មីឆែល ក្រេហ្គ « តើ​បងប្អូនមាន​អារម្មណ៍ នៃក្តីអំណរ នៅក្នុង​ព្រះអម្ចាស់របៀបណា ? » ខែ វិច្ឆិកា ថ្ងៃទី ២២ ឆ្នាំ ២០១៩ នៅគេហទំព័រ blog.ChurchofJesusChrist.org ។

  3. សុភាសិតមកពី ធៀរ៉ូត រ៉ូវេស្វែល « ការ​ប្រៀបធៀប គឺ​ជា​ចោរប្លន់​អំណរ » ។

  4. ចយ ឌី ចូនស៍ « តម្លៃ​ហួស​ពី​ការអាច​វាស់វែង​បាន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៥ ។