២០១៣
ពិធីអបអរសាទរជាមួយនឹងព្រះវិហារបរិសុទ្ធ !
ខែ មេសា 2013


ពិធីអបអរសាទរជាមួយនឹងព្រះវិហារបរិសុទ្ធ !

ដាស៊ី ជិនសិន រស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

នៅពេលព្រះវិហារបរិសុទ្ធ សលត៍ លេក ត្រូវបានសាងសង់ចប់ទាំងស្រុងនៅឆ្នាំ 1983 នោះពួកបរិសុទ្ធថ្ងៃចុងក្រោយបានអររីករាយជាខ្លាំង ។ ពួកគេបានចំណាយពេល 4០ ឆ្នាំដើម្បីកសាងព្រះបរិសុទ្ធនេះ ។ ដោយសារកុមារទាំងឡាយបានបរិច្ចាគលុយដើម្បីជួយកសាងព្រះវិហារបរិសុទ្ធ នោះប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានសម្រេចចិត្តដើម្បីប្រារព្ធសម័យប្រជុំខួបឧទ្ទិសឆ្លងពិសេសចំនួនប្រាំដង សម្រាប់ឲ្យកុមារចូលរួម ។

មានព្រះវិហារបរិសុទ្ធជាច្រើននៅលើផែនដីនេះនៅពេលបច្ចុប្បន្ននេះ ហើយកុមារទាំងឡាយនៅតែជួយប្រារព្ធពិធីបញ្ចប់ព្រះវិហារបរិសុទ្ធទាំងឡាយ ។ សូមមើលរបៀបដែលកុមារទាំងឡាយបានចូលរួមនៅកាលពីអតីតកាល និង នៅពេលឥឡូវនេះ ។

មានកុមារជាង12,000 នាក់ដែលបានមកកាន់ព្រះវិហារបរិសុទ្ធ សលត៍ លេកដើម្បីចូលរូមពិធីឧទ្ទិសឆ្លង ។ កុមារទាំងអស់នេះមកពីវួដ ស៊ូហ្គើ ហោស៍ ដែលបានធ្វើដំណើរតាមរទេះភ្លើង។

សំបុត្រធ្វើដំណើរនេះបានអនុញ្ញាតឲ្យកុមារទាំងឡាយដែលមានអាយុរហូតដល់ 16 ឆ្នាំ ដើម្បីចូលរួមសម័យប្រជុំនៃពិធីឧទ្ទិសឆ្លងពិសេសសម្រាប់ព្រះវិហារបរិសុទ្ធ សលត៍ លេក នេះ ។ពួកសាវក និង សមាជិកទាំងឡាយនៃគណៈប្រធានទីមួយបាននិយាយទៅកាន់កុមារទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធ ។

ជួនកាល ព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លងឡើងវិញបន្ទាប់ពីមានការសាងសង់ឡើងវិញដែលមានទ្រង់ទ្រាយធំ ។ កុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សាបានច្រៀង និង នាំពន្លឺទាំងឡាយមកកាន់ការសម្ដែងដែលបានប្រារព្ធនូវពិធីឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធ អ៊ែងឃើររ៉េច អាឡាស្កា ។

នៅអំឡុងពេលសប្តាហ៍និមួយៗដែលព្រះវិហារបរិសុទ្ធ ហ្គិលប៊ឺត អារីស្សូណាកំពុងកសាង នោះកុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សាដែលមកពីស្តេក ហ្គិលប៊ឺត អារីស្សូណា ហាយឡែនដ៍ បានដាក់គោលដៅដើម្បីបម្រើអ្នកណាម្នាក់នៅក្នុងវួដទាំងឡាយរបស់ពួកគេ ។

នៅពេលដែលព្រះវិហារបរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វូញ៉ាកំពុងសាងសង់ នោះកុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សាដែលមកពីប្រទេស ម៉ិកស៊ីកូ បានធ្វើកម្រាលព្រំដែលមានពណ៌ចំរុះស្អាតសម្រាប់ព្រះវិហារបរិសុទ្ធ ។ ពួកអ្នកមានសិទ្ធអំណាចទូទៅបានឈរនៅលើកម្រាលព្រំអំឡុង ពេលពិធីបឋមសិលានៅឯកន្លែងឧទ្ទិសឆ្លងនោះ ។

កុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សានៅក្នុងតំបន់ មែននីតូបា ប្រទេស កាណាដា បានជិះឡានអស់រយៈពេលបីម៉ោងទៅកាន់ព្រះវិហារបរិសុទ្ធ រីហ្គិណា សាស្គាតឈូវែនដើម្បីពួកគេអាចទៅប៉ះជញ្ជាំង ហើយតាំងចិត្តថា នឹងចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ។

កុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សានៅឯព្រះវិហារបរិសុទ្ធ ឃីវ អ៊ុយក្រែន បានធ្វើពិធីបើកឲ្យចូលទស្សនាដំណាក់ថ្មី ដែលបានទទួលស្វាគមន៍ដល់អ្នកទស្សនាទាំងឡាយដោយការច្រៀង « I Love to See the Temple » ។

កុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សាដែលមានជាង 800 នាក់ដែលមកពីប្រទេស អាហ្វ្រិកភាគខាងលិចបានច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » នៅក្នុងកម្មវិធីសិល្បៈពីមុនពេលដែលព្រះវិហារបរិសុទ្ធ អាកក្រា ហ្គាណាត្រូវបានឧទ្ធិសឆ្លង ។

ព្រះវិហារបរិសុទ្ធនិមួយៗមានបឋមសិលាមួយដែលបង្ហាញនូវឆ្នាំ ដែលព្រះវិហារបរិសុទ្ធនេះត្រូវបានឧទ្ទិសឆ្លង ។ នៅកន្លែងឧទ្ទិសឆ្លង ពួកអ្នកមានសិទ្ធិអំណាចទូទៅបិទភ្ជាប់ថ្មជ្រុងនេះជាមួយនឹងបាយអរ ។ អ៊ីសាក ប៊ី. អាយុ 9 ឆ្នាំ បានជួយដាក់បាយអរនេះនៅលើថ្មជ្រុងនៃព្រះវិហារបរិសុទ្ធខានសាស ស៊ីធី មិសសួរី ។

កុមារទាំងឡាយក្នុងថ្នាក់បឋមសិក្សាបានច្រៀងចម្រៀងសម្រាប់ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី នៅពេលលោកមកដល់ដើម្បីឧទ្ធិសឆ្លងព្រះវិហារបរិសុទ្ធ អាបា នីហ្សេរីយ៉ា ។

រូបភាព ( ពីខាងឆ្វេង ) ៖ ទទួលបានមកពីស្តេក ហ្គីប៊ឺត អារីស្សូណា ហាយឡែនដ៍, ទទួលបានមកពីបណ្ណាល័យសាសនាចក្រ, ទទួលបានមកពី រីឆាត អិន. ហូលស្សាពហ្វែល, ដោយ ឡីនន៍ ហាវលិត, ដោយ ម៉ាបិល និង ឌែលប៊ឺត ផាលមើ, ទទួលបានមកពី រ័សុល ខេ. អានឌឺសាន់, ដោយ ដេវិត អែម. ដុបលយូ ភិកខាប់, ដោយ ឡរី ហ្គារសៀ, ដោយ ហ្គឺរី អាវែនត៍ និង ដោយ ជូលី ដក់ស្តាតឌឺ ហ៊ិបស៍, រចនារូបភាពដោយ ប៊្រែត ធៀ