២០១៣
មានអ្វីខុសប្រក្រតីចំពោះយន្តហោះរបស់ខ្ញុំ
ខែ មេសា 2013


មានអ្វីខុសប្រក្រតីចំពោះយន្តហោះរបស់ខ្ញុំ

គ្រេហ្គ វីលលី រដ្ឋយូថា ស.ហ.រ.

នៅល្ងាចមួយ ខណៈដែលខ្ញុំបើកបរយន្តហោះរបស់ខ្ញុំ នៅលើផ្លូវរត់ ដែលមានអ្នកធ្វើដំណើរអង្គុយពេញ នោះខ្ញុំបានមានអារម្មណ៍ថា ប្រព័ន្ធចង្កូតរបស់យន្តហោះដូចជាមិនសូវស្រួលទេ ។ ដើម្បីបញ្ជាក់អំពីចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានបើកបរយន្តហោះចេញពីផ្លូវ ហើយខ្ញុំបានបើកបរវាជារង្វង់ ។ វាហាក់ដូចជាគ្មានបញ្ហាអ្វីសោះ ។

ខ្ញុំពិចារណាថា « តើខ្ញុំគប្បីគួរតែហោះឡើង នាំអ្នកធ្វើដំណើរទៅដល់គោលដៅរបស់ពួកគេឲ្យបានទាន់ពេលវេលា ឬក៏គប្បីត្រឡប់ទៅឯទ្វាចំណតវិញ ? » ខ្ញុំបានដឹងថា ការត្រឡប់ទៅវិញ នឹងធ្វើឲ្យមានការពន្យាពេលដ៏យូរមួយ ។ ផ្លូវយន្តហោះបរនោះមានតែទិសមួយប៉ុណ្ណោះ ខ្ញុំត្រូវតែរង់ចាំដល់អ្នកគ្រប់គ្រងចរាចរណ៍លើផ្លូវរត់របស់យន្តហោះនោះ ធ្វើអន្តរាគមន៍ដើម្បីឲ្យយើងអាចបរយន្តហោះបញ្ច្រាសទិសចរាចរណ៍បាន ។ បន្ទាប់មក យើងនឹងត្រូវតែរង់ចាំ សម្រាប់ពួកត្រួតពិនិត្យ ដើម្បីមកពិនិត្យយន្តហោះនោះ ។ ការពន្យាពេលអាចបណ្តាលឲ្យមានបញ្ហាជាច្រើន ចំពោះជើងយន្តហោះ និង ចំពោះអ្នកធ្វើដំណើរ ដែលមានបងប្អូនរង់ចាំ ពួកគេ និង នឹងជើងយន្តហោះដែលធ្វើដំណើរបន្តទៅទៀត ។ ខ្ញុំក៏បានគិតថាអំពីរបៀបដែលការិយាល័យត្រួតពិនិត្យនឹងមានប្រតិកម្មយ៉ាងណា ចំពោះការរាយកាណ៍របស់ខ្ញុំ ដោយសារយន្តហោះហាក់ដូចជាមិនមានបញ្ហាអ្វីសោះ ក្រៅតែពីអារម្មណ៍ដែលខ្ញុំមានប៉ុណ្ណោះ ។

ក្នុងនាមខ្ញុំជាប្រធានគ្រប់គ្រងលើយន្តហោះ ខ្ញុំមានទំនួលខុសត្រូវចំពោះសុវត្ថិភាពរបស់យើង ដូច្នេះ ហើយខ្ញុំបានសម្រេចចិត្តធ្វើតាម អារម្មណ៍ដែលខ្ញុំមាន ហើយត្រឡប់មកចំណតវិញ ។

នៅពេលយើងទៅដល់ទ្វារចំណត ខ្ញុំបានប្រាប់ជាងជួសជុលថា ខ្ញុំមានអារម្មណ៍ថា យន្តហោះនេះមានអ្វីមួយមិនស្រួល ប៉ុន្តែខ្ញុំមិនដឹងថា បញ្ហានោះជាអ្វីនោះទេ ។ គាត់មិនជឿថាមានបញ្ហាអ្វីនោះទេ ។

គាត់បាននិយាយ « ប្រហែលជាផ្លូវយន្តហោះសើមហើយមើលទៅ » ។ « អ្នកប្រហែលជារំអិលនៅលើដីក្រួសហើយ ។ » ប៉ុន្តែគាត់បានយល់ព្រម ដើម្បីនឹងពិនិត្យមើលចង្កូត ត្រង់កង់ខាងមុខយន្តហោះ ។ បន្ទាប់ពីការពិនិត្យមើល គាត់បានប្រាប់ខ្ញុំឲ្យយកអ្នកធ្វើដំណើរចេញ ដើម្បីគាត់អាច បើកយន្តហោះសាកមើល ។

30 នាទីក្រោយមក នៅពេលគាត់បានត្រឡប់មកវិញ គាត់ហាក់ដូចជាមានការព្រួយបារម្ភខ្លាំងណាស់ ។ ក្នុងអំឡុងនៃការបើកសាកនោះ គាត់បានឮសំឡេងកកិត ចម្លែកមួយ ។ នៅពេលគាត់ចាប់ហ្វ្រាំង ក្នុងពេលគាត់កំពុងតែបត់ យន្តហោះថយក្រោយ ដើម្បីត្រឡប់មកទ្វារចំណត វិញ គាត់សឹងតែមិនអាចទប់ចង្កូតយន្តហោះបាន ហើយស្ទើរតែរត់ធ្លាក់ពីផ្លូវយន្តហោះទៀតផង ។

ការពិនិត្យយ៉ាងផ្ចិតផ្ចង់បានបង្ហាញថា ហ្វ្រាំងមិនត្រូវបាន ជួសជុលត្រឹមត្រូវនៅយប់ពីមុនពីហោះហើរ នេះ ។ ប្រសិនបើខ្ញុំចុះចត បន្ទាប់ពីការហោះរបស់យើង ហ្វ្រាំងនឹងមិនដំណើរ ហើយខ្ញុំនឹងមិនអាចបញ្ជាយន្ត ហោះបានឡើយ ។

ខ្ញុំបានទទួលយន្តហោះមួយទៀតដើម្បីបើកហើយខ្ញុំបានដឹកជូនអ្នកធ្វើដំណើររបស់ខ្ញុំទៅដល់គោលដៅរបស់ពួកគេដោយសុវត្ថិភាព តែយឺតបីម៉ោង ។

ខ្ញុំមានអំណរគុណណាស់ ដែលខ្ញុំបានស្តាប់តាមការខ្សិតប្រាប់នៃព្រះវិញ្ញាណ ។ ខ្ញុំដឹងថាព្រះវិញ្ញាណនឹងដឹកនាំយើង ប្រសិនបើយើងស្វែររកការណែនាំ និង ស្តាប់តាមការបំផុសគំនិត ដែលកើតមាន ។