២០១៣
ព្រះយេស៊ូវគ្រីស្ទបានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញនៅក្នុងថ្ងៃចុងក្រោយ
ខែ មេសា 2013


ការនាំថ្នាក់កុមារមកក្នុងលំនៅដ្ឋាន

ព្រះយេស៊ូវគ្រីស្ទបានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញនៅក្នុងថ្ងៃចុងក្រោយ

អ្នកអាចប្រើមេរៀន និងសកម្មភាពនេះ ដើម្បីរៀនសូត្របន្ថែមទៀតពីបាវចនាថ្នាក់កុមារសម្រាប់ខែនេះ ។

សូមស្រមៃគិតថា កំពុងទៅស្វែងរករតនសម្បត្តិ ។ តើអ្នកនឹងរករតនសម្បត្តិនេះនៅកន្លែងណា ? តើអ្នកនឹងស្វែងរករតនសម្បត្តិនេះដោយរបៀបណា ? តើនឹងមានប្រអប់រតនសម្បត្តិឬទេ ? តើមានអ្វីនៅក្នុងប្រអប់នេះ ?

ប្រអប់រតនសម្បត្តិ មួយចំនួនមាននូវគ្រឿងអលង្កការដ៏ស្រស់ស្អាត និង កាក់ដ៏មានតម្លៃ ។ ប៉ុន្តែក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមាននូវរតនសម្បត្តិ ដែលមានតម្លៃច្រើនជាងនេះគឺ ៖ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

មានមនុស្សជាច្រើនមិនដឹងអំពីរតនសម្បត្តិនេះទេ ដូច្នេះក្នុងចំណោមកាតព្វកិច្ចមួយរបស់យើងគឺត្រូវចែករំលែករតនសម្បត្តិនេះទៅកាន់មនុស្សឲ្យកាន់តែច្រើនតាមដែលយើងអាចធ្វើទៅបាន ។

បន្ទាប់ពីព្រះយេស៊ូវ និង ពួកសាវករបស់ទ្រង់បានទទួលមរណភាពទៅ នោះការបង្រៀន និង ពិធីបរិសុទ្ធសំខាន់ៗមួយចំនួននៃដំណឹងល្អត្រូវបានបាត់បង់ ឬ ត្រូវបានកែប្រែ ដោយមានរួមទាំងពិធីបុណ្យជ្រមុជទឹក, សិទ្ធអំណាចបព្វជិតភាព, ព្រះវិហារបរិសុទ្ធ, ពួកព្យាការីដែលរស់នៅ, និង ពិធីសាក្រាម៉ង់ ។

រាល់រតនសម្បត្តិនៃដំណឹងល្អទាំងអស់ត្រូវបានស្តារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បានលេចមកជួបយ៉ូសែប ស៊្មីធ នៅព្រៃពិសិដ្ឋមួយនៅពេលដែលលោកអធិស្ឋានដើម្បីដឹងសេចក្តីពិត ។

ក្រោយមក យ៉ូសែប បានទទួលផ្ទាំងមាសទាំងឡាយ ហើយបានបកប្រែផ្ទាំងមាសទាំងនេះទៅជាព្រះគម្ពីរមរមន ។ ព្រះគម្ពីរមរមនមាននូវការបង្រៀនទាំងឡាយដែលយើងឲ្យតម្លៃខ្ពស់ ដោយសារព្រះគម្ពីរមរមននេះពន្យល់នូវសេចក្តីពិតទាំងឡាយដែលត្រូវបានបាត់បង់នៅគ្រាមួយនោះ ។ យើងទទួលបានពរជ័យជាច្រើនដោយសារតែយើងមានសេចក្តីពិតនៃដំណឹងល្អទាំងនេះ ។

ទាំងនេះគឺជារតនសម្បត្តិដ៏មានតម្លៃ !

រចនារូបភាពដោយ ប្រាយអិន ប៊ីច