មែខស៍ និង មៀអា ព្យាយាមធ្វើឲ្យបានសម្រេច
មែខស៍ បានត្រៀមខ្លួនរួចរាល់ដើម្បីដើរតួជា មហាវីរបុរស ។ គាត់បានពាក់អាវយឺតពណ៌ក្រហម ។ គាត់បានពាក់អាវដណ្ដប់នៃមហាវីរបុរសរបស់គាត់ ។ បន្ទាប់មក គាត់បានទៅបន្ទប់ប្អូនស្រីរបស់គាត់ ។
មែខស៍ បាននិយាយថា « មកនេះ មៀអា » ។ « តោះយើងធ្វើឲ្យសម្រេច ! »
មែខស៍ និង មៀអា បានចូលក្នុងបន្ទប់ទទួលភ្ញៀវ ។ ពួកគេបានឃើញកញ្ច្រែងមួយដែលមានសំលៀកបំពាក់ពេញ ។
« តើកូនយល់ព្រមជួយម៉ាក់ទេ ? » ម៉ាក់បានសួរ ។
មែខស៍ បានឆ្លើយថា « យល់ព្រម » ។ « បន្ទាប់មក យើងអាចព្យាយាមធ្វើឲ្យបានសម្រេច » ។
មែខស៍ និង មៀអា បានជួយម៉ាក់បត់សំលៀកបំពាក់ទាំងអស់ ហើយដាក់សំលៀកបំពាក់នោះតាមលំដាប់ ។
បន្ទាប់មក មែខស៍ បានឃើញសំរាមនៅលើកម្រាលឥដ្ឋ ។ មែខស៍ បាននិយាយថា « តោះយើងរើសសំរាមទាំងអស់នោះ » ។ « បន្ទាប់មក យើងអាចព្យាយាមធ្វើឲ្យបានសម្រេច » ។
មែខស៍ និង មៀអា បានរត់ជុំវិញផ្ទះដើម្បីរកមើលសំរាម ។ ពួកគេបានបោះចោលសំរាមទាំងអស់ដែលពួកគេរកឃើញក្នុងធុងសំរាម ។
ពួកគេបានឃើញម៉ាក់កំពុងបោសសំអាតផ្ទះបាយ ។ មែខស៍ បាននិយាយថា « ពួកកូនអាចជួយសំអាតម៉ាក់បាន » ។
មៀអា កាន់ប្រដាប់ចូកសំរាមខណៈដែល មែខស៍ បោសសំអាតនៅលើកម្រាលឥដ្ឋ ។
មែខស៍ បាននិយាយថា « ឥឡូវនេះ ចូរយើងព្យាយាមធ្វើឲ្យបានសម្រេច » ។
ម៉ាក់បានសម្លឹងមើលជុំវិញផ្ទះដ៏ស្អាត ។ បន្ទាប់មក ម៉ាក់បានឱប មែខស៍ និង មៀអា ។ « ម៉ាក់គិតថា កូនៗបានធ្វើរួចរាល់ហើយ ! »