នៅពេលព្រះវិហារបរិសុទ្ធ សលត៍ លេក ត្រូវបានសាងសង់ចប់ទាំងស្រុងនៅឆ្នាំ 1983 នោះពួកបរិសុទ្ធថ្ងៃចុងក្រោយបានអររីករាយជាខ្លាំង ។ ពួកគេបានចំណាយពេល 4០ ឆ្នាំដើម្បីកសាងព្រះបរិសុទ្ធនេះ ។ ដោយសារកុមារទាំងឡាយបានបរិច្ចាគលុយដើម្បីជួយកសាងព្រះវិហារបរិសុទ្ធ នោះប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានសម្រេចចិត្តដើម្បីប្រារព្ធសម័យប្រជុំខួបឧទ្ទិសឆ្លងពិសេសចំនួនប្រាំដង សម្រាប់ឲ្យកុមារចូលរួម ។
មានព្រះវិហារបរិសុទ្ធជាច្រើននៅលើផែនដីនេះនៅពេលបច្ចុប្បន្ននេះ ហើយកុមារទាំងឡាយនៅតែជួយប្រារព្ធពិធីបញ្ចប់ព្រះវិហារបរិសុទ្ធទាំងឡាយ ។ សូមមើលរបៀបដែលកុមារទាំងឡាយបានចូលរួមនៅកាលពីអតីតកាល និង នៅពេលឥឡូវនេះ ។