២០១៣
តើហេតុអ្វីបានជាសាសនាចក្រមានឈ្មោះវែងម៉្លេះ ?
ខែ មេសា 2013


សាក្សីពិសេស

តើហេតុអ្វីបានជាសាសនាចក្រមានឈ្មោះវែងម៉្លេះ ?

មកពី « សារៈសំខាន់នៃឈ្មោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 79–82 ។

អែលឌើរ អិម. រ័សុល បាឡឺដ

សមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ គឺជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានឲ្យនាមដល់សាសនាចក្រ ( សូមមើលគោលលទ្ធិ និង សេចក្តីសញ្ញា 115:4 ) ។

ពាក្យថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទប្រកាសថា វាគឺជាសាសនាចក្ររបស់ទ្រង់ ។

នៃថ្ងៃចុងក្រោយពន្យល់ថា វាគឺជាសាសនាចក្រដូចគ្នានឹងសាសនាចក្រដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនានៅពេលទ្រង់បានរស់នៅលើផែនដីនេះ ប៉ុន្តែត្រូវបានស្តារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។

ពួកបរិសុទ្ធមានន័យថា យើងធ្វើតាមទ្រង់ និង ព្យាមយាមធ្វើតាមព្រះហឫទ័យទ្រង់ ។

ពួកសមាជិករបស់យើងត្រូវបានគេហៅថា ពួកមរមនដោយសារយើងជឿលើព្រះគម្ពីរមរមន ប៉ុន្តែយើងគួរតែប្រើប្រាស់ឈ្មោះពេញរបស់សាសនាចក្រនៅពេលណាដែលអាចប្រើបាន ។

រចនារូបភាព ដោយ ប៊្រែត ធៀ