២០១៣
គំនិតទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ខែ មេសា 2013


គំនិតទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ

ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពទាំងឡាយ ដែលអាចយកមកប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន ។

« បេសកកម្ម និង ការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ » ទំព័រ 18 ៖ អែលឌើរ រ័សុល អិម. ណិលសុន បង្រៀនពីចំណុចប្រាំយ៉ាងនៃជីវិតរបស់ព្រះអង្គសង្គ្រោះ ដែលយើងអាចយកគំរូតាម ។ សូមពិចារណាពីការពិភាក្សាចំណុចទាំងនេះ និង ពីរបៀបដើម្បីអនុវត្តវានៅក្នុងជីវិតអ្នក ។ អ្នកអាចចង់អានរឿងមួយក្នុងព្រះគម្ពីរ ពីជីវិតព្រះអង្គសង្គ្រោះ ឬ មើលវីដេអូព្រះគម្ពីរប៊ីបមួយ ( biblevideos.lds.org ) ដែលបង្ហាញពីចំណុចមួយក្នុងចំណោមចំណុចទាំងនោះ ។ អ្នកអាចបញ្ចប់ដោយការថ្លែងទីបន្ទាល់ពីជីវិត និង ការបម្រើរបស់ទ្រង់ ហើយច្រៀងបទ “More Holiness Give Me” ( Hymns, no. 131 ) ។

« តើមិត្តពិតប្រាកដម្នាក់គឺជាអ្វី ? » ទំព័រ 52 ៖ អ្នកអាចចង់ចាប់ផ្ដើមដោយសួរថា តើមិត្តពិតប្រាកដម្នាក់គឺជាអ្វី ? សូមអាននិយមន័យរបស់ អែលឌើរ រ៉ូបឺត ឌី. ហែល ហើយពិភាក្សា ថាតើយើងគួរធ្វើជាមិត្តបែបណា ។ សូមពិចារណាពីការដំណាលប្រាប់នូវបទពិសោធន៍មួយ នៅពេលដែលនរណាមា្នក់សម្ដែងដូចជាមិត្តពិតម្នាក់ចំពោះអ្នក ហើយនិយាយពីលក្ខណៈទាំងឡាយដែលអាចជួយដល់សមាជិកក្រុមគ្រួសារ ឲ្យធ្វើជាមិត្តដែលកាន់តែប្រសើរចំពោះអ្នកដទៃទៀត ។

« ពិធីអបអរសាទរជាមួយនឹងព្រះវិហារបរិសុទ្ធ ! » ទំព័រ 62 ៖ មើលរូបភាពជាមួយក្រុមគ្រួសារអ្នក ពីរបៀបផ្សេងៗដែលកុមារបានធ្វើពិធីអបអរចំពោះព្រះវិហារបរិសុទ្ធ ។ សូមពិចារណាពីការបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ដែលនៅជិតអ្នកបំផុត ហើយនិយាយពីមូលហេតុដែលព្រះវិហារបរិសុទ្ធសំខាន់ ។ សូមសង្កត់ធ្ងន់ថា មានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះដែលក្រុមគ្រួសារអាចផ្សារភ្ជាប់បាន ។ អ្នកអាចចង់បញ្ចប់ដោយច្រៀងបទ « Families Can Be Together Forever » ( ទំព័រ 65 ) ។

ជាភាសារបស់អ្នក

លីអាហូណា និង ធនធានផ្សេងទៀតរបស់សាសនាចក្រមានជាច្រើនភាសានៅលើគេហទំព័រ languages.lds.org ។

រចនារូបថតដោយ ខូឌី ប៊ែល © IRI