នៅតាមផ្លូវ
កន្លែងដែលសាសនាចក្រត្រូវបានរៀបចំឡើង
ចូរមកតាមយើងដើម្បីស្វែងរកទីតាំងសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់សាសនាចក្រ !
បើសិន មែគគី និង លីលី អ៊ី. ចង់ឃើញកន្លែងដែលសាសនាចក្រត្រូវបានរៀបចំឡើងលើកដំបូង នោះពួកគេមិនត្រូវទៅរកឯណានោះទេ ។ វានៅខាងស្តាំដៃក្បែរទៅនឹងសាលាប្រជុំនៅក្នុងតំបន់ ហ្វាយិត រដ្ឋ នូវយ៉ក ជាកន្លែងដែលពួកគេទៅព្រះវិហារជារៀងរាល់ថ្ងែអាទិត្យ !
សាសនាចក្រមិនត្រូវបានរៀបចំឡើងនៅក្នុងអគារព្រះវិហារនេះទេ ប៉ុន្តែនៅក្នុងផ្ទះឈើហ៊ុបមួយ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានមកស្នាក់នៅទីនោះជាមួយគ្រួសារ វិតមើរ នៅក្នុងឆ្នាំ 1829 ។ ផ្ទះពីដើមគឺលែងមានតទៅទៀតហើយ ប៉ុន្តែខ្ទមឈើហ៊ុបនេះគឺដាក់តាំងនៅកន្លែងដដែល ។
អគាររបស់សាសនាចក្រដែល ម៉ែគគី និង លីលី ទៅចូលរួមព្រះវិហារនោះ មានមជ្ឈមណ្ឌលរបស់ពួកអ្នកទស្សនាដែលដាក់តាំងមានរួមទាំងផ្ទះរបស់ វិតមើរ និង រឿងពិសេសទាំងឡាយដែលបានកើតមាននៅទីនោះ ។