២០១៣
ផឹកទឹកពីម៉ាស៊ីនទឹក
ខែ មេសា 2013


លុះត្រាជួបទៀត

ផឹកទឹកពីម៉ាស៊ីនទឹក

ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពទឹករស់ ។

នៅពេលយើងនិយាយអំពីសោភ័ណភាពនៃព្រះវិហាបរិសុទ្ធទាំងឡាយ យើងរៀបរាប់ជាតួយ៉ាងដូចជា កំពូលស្រួចៗបង្អួចនិមួយៗ និង ផ្ទាំងគំនូរធំៗជាច្រើន ។ យើងនិយាយប្រកដដោយគាវរភាពអំពីអាងជ្រមុជទឹក បន្ទប់អំណោយទានពិសិដ្ឋ បន្ទប់ផ្សារភ្ជាប់ និង បន្ទប់សេឡេស្ទាលនីមួយៗ ។

ប៉ុន្តែនៅពេលដែលព្យាការីម្នាក់ឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្វាយព្រះអម្ចាស់ នោះលោកឧទ្ទិសឆ្លងអគារទាំងមូល មិនមែនគ្រាន់តែផ្នែកដ៏ស្រស់ស្អាតនានាដែលមនុស្សរាល់គ្នាមើលឃើញនោះទេ ។នៅក្នុងពាក្យអធិស្ឋាននៃការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខាន់សាស ស៊ីធី មិសសួរី នោះ ប្រធាន ថូម៉ាស អេស. ម៉នសុន បានមានប្រសាសន៍ថា ៖ « យើងឧទ្ទិសឆ្លងបរិវេណដែលព្រះវិហារបរិសុទ្ធនេះតាំងនៅ ។ យើងឧទ្ធិសឆ្លងនូវរាល់ផ្នែករចនាសម្ព័ន្ធដ៏ស្រស់ស្អាតនេះ ចាប់ពីគ្រឹះនៃអគារទៅដល់រូបសំណាកដ៏ខ្ពស់នៃទេវតា មរ៉ូណៃ ដែលដាក់ចំពីលើកំពូលឮដ៏ខ្ពស់បំផុតរបស់អគារនេះ » ។1 នៅពេលប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធសូត្រការអធិស្ឋាននៃការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ អូហ្គឌិន យូថាហ៍ លោកបានឧទ្ទិសឆ្លង « គ្រឹះទាំងឡាយ ជញ្ជាំងទាំងឡាយ កម្រាលឥតទាំងឡាយ ពិដានទាំងឡាយ កំពូលទាំងឡាយ ហើយនិង ផ្នែកនៃអាគារទាំងអស់ » ហើយលោកបានអធិស្ឋានសុំការការពារនៃ « ផ្នែកម៉ាស៊ីនទាំងអស់ ប្រព័ន្ធបញ្ជានិងភ្ជាប់ភ្លើងទាំងអស់ ប្រព័ន្ធខ្យល់ចេញចូល និង ជណ្តើរយន្តទាំងឡាយ និង របស់របរទាំងអស់ដែលមាននៅក្នុងអាគារនេះ » ។2

ខ្ញុំមានអំណរគុណដែលព្រះអម្ចាស់បំផុសគំនិតពួកព្យាការី នៅពេលឧទ្ទិសឆ្លងរាល់ផ្នែកនានានៃព្រះវិហារបរិសុទ្ធទាំងអស់ ។ បើទោះជាត្រចៀកទ្វា ឬ ប្រព័ន្ធចង្កៀងភ្លើងពិតជាមានគោលបំណងសំខាន់តិចតួចជាងអាសនានៅក្នុងបន្ទប់ផ្សារភ្ជាប់ក៏ដោយ ក៏របស់របរមិនសូវសំខាន់ទាំងអស់នេះបានជួយបំពេញគោលបំណងលើកតម្កើងដ៏ខ្ពស់បំផុតរបស់ព្រះវិហារបរិសុទ្ធដែរ ។

របស់មួយក្នុងចំណោមរបស់របរមិនសូវសំខាន់ទាំងអស់នេះ បានជួយខ្ញុំឲ្យរៀនអំពីមេរៀនដ៏ឋិតថេរមួយ ។មានថ្ងៃមួយ ខ្ញុំបាននៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក នៅពេលរៀបចំខ្លួនដើម្បីចាកចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការចូលរូមនៅក្នុងពិធីបរិសុទ្ធសម្រាប់មនុស្សស្លាប់ ។ ដោយឃើញម៉ាស៊ីនទឹកផឹកមួយ ខ្ញុំក៏មានអារម្មណ៍ថា ស្រេកទឹក ដូច្នេះខ្ញុំបានបន្ទន់ខ្លួនដើម្បីផឹកទឹកមួយភ្លែត ។ ស្រាប់តែមានសារមួយបានចូលមកក្នុងគំនិតខ្ញុំថា ៖

អ្នកផឹកទឹកនេះនៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែតើអ្នកពិតជាផឹកទឹករស់ដែលមាននៅទីនេះឬ ?

វាមិនមែនជាការថ្កោលទោសដ៏ធ្ងន់ធ្ងរនោះទេ គឺគ្រាន់ជាការស្តីបន្ទោសស្រាលៗ និង ជាសំណួរដែលជ្រាបចូលក្នុងសតិអារម្មណ៍ខ្ញុំប៉ុណ្ណោះ ។

ចម្លើយរបស់ខ្ញុំចំពោះសំណួរនោះគឺថា ទេ ។ ខ្ញុំមិនកំពុងផឹកទឹករស់នៃព្រះវិហារបរិសុទ្ធនេះទាំងស្រុងនោះទេ ។ ខ្ញុំត្រូវតែសារភាពថា ចិត្តរបស់ខ្ញុំកំពុងគិតរឿងផ្សេង ខណៈដែលខ្ញុំបានទទួលពិធីបរិសុទ្ធទាំងឡាយសម្រាប់អ្នកស្លាប់នោះ ។ ថ្វីបើខ្ញុំបានធ្វើការងារល្អសម្រាប់មនុស្សដែលត្រូវការជំនួយបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនបានអនុញ្ញាតឲ្យខ្លួនខ្ញុំទទួលបាននូវជំនួយទាំងអស់ដែលខ្ញុំត្រូវការនោះដែរ ។

ឥឡូវនេះ រៀងរាល់ពេលដែលខ្ញុំទៅព្រះវិហារបរិសុទ្ធ ខ្ញុំតែងតែរកមើលម៉ាស៊ីនទឹកផឹក ហើយឈប់មួយភ្លែតដើម្បីផឹកទឹកនោះ ។ ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំកំពុងផឹកទឹកពីក្បាលទឹករស់នេះបានជ្រាលជ្រៅប៉ុណ្ណា ។ ចម្លើយរបស់ខ្ញុំ ៖ នៅតែមិនទាន់បានជ្រាលជ្រៅគ្រប់គ្រាន់នៅឡើយទេ ។ ប៉ុន្តែការស្រេករបស់ខ្ញុំនៅតែកើនឡើង ។

កំណត់ចំណាំ

  1. ថូម៉ាស អេស. ម៉នសុន នៅក្នុង « Kansas City Missouri Temple: ‘Beacon of Divine Light’—an Offering of Hands and Hearts » Church News ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2012 ldschurchnews.com ។

  2. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ នៅក្នុង « Ogden Temple Dedicatory Prayer » Ensign ខែ មិនា ឆ្នាំ 1972 ទំព័រ 12 ។

រូបភាព© iStockphoto.com/Amphotora