២០១៣
សប្ដាហ៍នៃបុណ្យអ៊ីស្ទើរ
ខែ មេសា 2013


សប្ដាហ៍នៃបុណ្យអ៊ីស្ទើរ

ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទនៃយើងបានធ្វើដង្វាយធួន—ដែលមានរួមជាមួយនឹងការរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ការឆ្កាងរបស់ទ្រង់នៅលើភ្នំគាល់កូថា និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ពីផ្នូរ—នៅក្នុងសប្តាហ៍ចុងក្រោយនៃជីវិតរបស់ទ្រង់ ។

នៅក្នុងការប្រឹក្សានៅស្ថានសួគ៌មុននឹងផែនដីត្រូវបានបង្កើតមក ព្រះវរបិតាសួគ៌បានបង្ហាញផែនការរបស់ទ្រង់សម្រាប់យើង ដែលជាបុត្ររបស់ទ្រង់ ។ យើងស្រែកឡើងដោយសេចក្តីអំណរ ក្នុងពេលដែលព្រះវរបិតាសួគ៌បានជ្រើសព្រះយេស៊ូវគ្រីស្ទ ដើម្បីបំពេញផែនការនៃសេចក្តីសង្គ្រោះ (សូមមើល យ៉ូប 38:7 និង អ័ប្រាហាំ 3:27) ។ ព្រះយេស៊ូវបានប្រសូតមកពីម៉ារា ក្នុងក្រុងបេថ្លេហិម ទ្រង់បានរស់នៅក្នុងជីវិតដែលគ្មានអំពើបាប ។ ដោយព្រោះតែដង្វាយធួនរបស់ទ្រង់ យើងអាចត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌របស់យើង ហើយអាចទទួលជីវិតដ៏អស់កល្បជានិច្ច ។ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត ក្នុងព្រះចេស្តា និង សិរីល្អ ដើម្បីនឹងគង់នៅលើផែនដី ក្នុង សហស្សវត្សរ៍ ហើយទ្រង់នឹងឈរជាចៅក្រមរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃចុងក្រោយ ។

រូបគំនូរទាំងនេះ គឺជារូបគំនូរ ចេញពីវីដេអូព្រះគម្ពីរបរិសុទ្ធ ដែលបង្ហាញនៅសប្តាហ៍ចុងក្រោយនៃជីវិតរបស់ ព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីការអានវគ្គនានានៃព្រះគម្ពីរដែលផ្តល់ឲ្យសម្រាប់រូបភាពនេះ ។ សម្រាប់តារាងលំដាប់ពេលនៃព្រឹត្តិការណ៍ដ៏ពេញលេញ សូមយោងទៅភាពចុះសម្រុងគ្នានៃព្រះគម្ពីរទាំងបួន នៅក្នុងវេចនានុក្រមព្រះគម្ពីរបរិសុទ្ធ ឬ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។ វីដេអូព្រះគម្ពីរបរិសុទ្ធគឺអាចរកបាននៅ biblevideos.lds.org ។

នៅ ថ្ងៃទីប្រាំពីមុនបុណ្យរំលង ព្រះយេស៊ូវបានគង់លើសត្វលាចូលទៅក្នុងទីក្រុងយេរូសាឡិម ដូចដែល បានព្យាករទុកជាមុន ។ ប្រជាជនបានទទួលស្គាល់ទ្រង់ជាសេ្តចរបស់ពួកគេ ពួកគេបានស្រែកឡើងថា «ហូសាណា» ហើយបាន ដាក់អាវ និង មែកឈើរនៅលើដីចំពីមុខសត្វលា ។ (សូមមើល ម៉ាថាយ 21:1–11ម៉ាកុស 11:1–11; សាការី 9:9) ។

រូបភាព © IRI

ជាលើកទីពីរនៅក្នុងការបង្រៀនក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវបានសំអាតទីធ្លានៃព្រះវិហារ បរិសុទ្ធ ។ ទ្រង់បានមានបន្ទូលទៅពួកអ្នកដូរប្រាក់ថា « ដំណាក់អញត្រូវហៅថា ជាទីសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ » (ម៉ាថាយ 21:13) ។ រួចហើយ មានមនុស្សខ្វាក់ និង ពិការជាច្រើនបានមករកទ្រង់នៅក្នុងព្រះវិហារ ហើយទ្រង់បានប្រោស ពួកគេឲ្យជា ។ ប៉ុន្តែនៅពេលពួកមេអាចារ្យ និង អ្នកចែងច្បាប់ជាច្រើនគ្នាបានឃើញភាពអស្ចារ្យរបស់ទ្រង់ ពួកគេបាន ខឹងហើយ ព្យាយាមរកវិធីដើម្បីនឹងរកសម្លាប់ទ្រង់ ។ សូមមើល ម៉ាថាយ 21:12–17; ម៉ាកុស11:15–19

រូបភាព © IRI

ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាតែមួយរបស់្រះវរបិតា បានយាងចុះមកផែនដី ដើម្បីស្រោច ស្រង់ប្រជាជនរបស់ទ្រង់ពីការធ្លាក់ចុះ ។ (សូមមើល នីហ្វៃទី1 11:16 –22, 26–33; អាលម៉ា 7:10–13 ។ )

រូបភាព © IRI

ពេញមួយ សប្តាហ៍នោះ ព្រះអង្គសង្គ្រោះបានផ្តល់ឲ្យនូវការបង្រៀនដ៏ល្អវិសេសជាច្រើន រួមមានទាំងការប្រងៀនអំពី របស់ស្រ្តីម៉េម៉ាយផង ។ (សូមមើលម៉ាកុស 12:41–44; លូកា 21:1–4.)

រូបភាព © IRI

នៅក្នុងសួនច្បារគេតសេម៉ានី ព្រះអង្គសង្គ្រោះបានលុតជង្គង់ចុះ ហើយបានអធិស្ឋាន បង្ហាញការឈឺចាប់របស់របស់ទ្រង់ចំពោះអំពើបាបនៃពិភពលោកធ្វើឲ្យទ្រង់ « ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួច លោកហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និង វិញ្ញាណទៀតផង » (គ. និង ស. 19:18) ។ មិនយូរប៉ុន្មាន យូដាសអេស្ការីយ៉ូតហើយនឹងហ្វូងមនុស្សដែលប្រដាប់ដោយអាវុធ បានមកចាប់ព្រះ យេស៊ូវ ហើយពួកសិស្សសទាំងអស់បានបោះបង់ចោលទ្រង់ ហើយគេចអស់ទៅ ។ (សូមមើល ម៉ាថាយ 26:36–56; ម៉ាកុស 14:32–50; លូកា 22:39–53) ។

រូបភាព © IRI

កាលនៅគ្រាទទួលទានអាហារចុងក្រោយរបស់ទ្រង់ ព្រះយេស៊ូវបានសន្យាជាមួយពួកសាវករបស់ទ្រង់ថា ពួកគេនឹងទទួលព្រះដ៏ជាជំនួយ ឬព្រះវិញ្ញាណបរិសុទ្ធ នៅពេលទ្រង់យាងចាកចេញទៅ ។ ទ្រង់បានបង្រៀនពួកគេ ឲ្យចាំអំពីទ្រង់ ដោយការទទួលសាក្រាម៉ង់ ។ នៅល្ងាចនោះ ព្រះយេស៊ូវគ្រីស្ទបានផ្តល់នូវការអធិស្ឋានអង្វរ គឺជាទីកន្លែងដែលទ្រង់បានអធិស្ឋានសុំ ឲ្យពួកសិស្សរបស់ទ្រង់ក្លាយទៅជាតែមួយក្នុងសាមគ្គីភាព ។ ( សូមមើល ម៉ាថាយ 26:17–30; ម៉ាកុស 14:12–26; លូកា 22:14–32; យ៉ូហានៈ13–17) ។

រូបភាព © IRI

បន្ទាប់ពីរការកាត់សេចក្តីខុសច្បាប់ និង ការធ្វើទុក្ខដ៏កាចសាហាវមក ព្រះយេស៊ូវគ្រីស្ទបានសុខចិត្តឲ្យគេឆ្កាងទ្រង់ដើម្បីបំពេញតាម « ការបូជាដ៏មហិមា និង ចុងក្រោយបង្អស់ » ដែលធ្វើឲ្យសេចក្តីសង្គ្រោះអាច កើតមានឡើង ដល់កូនចៅរបស់ទ្រង់បាន (សូមមើល អាល់ម៉ា 34:14–15) ។ ពីមុនពេលរាត្រីកាលចូលមកដល់ នោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ បានយកព្រះសពរបស់ទ្រង់ចុះពីលើឈើរឆ្កាង បានពាក់សំលៀកពាក់ទ្រង់ នៅក្នុងសំពត់ទេសឯក និងគ្រឿងក្រអូប ហើយបានដាក់ទ្រង់នៅក្នុងផ្នូរ ។ (សូមមើល ម៉ាថាយ 27; លូកា 23; ម៉ាកុស 15; យ៉ូហាន 19) ។

រូបភាព © IRI

ព្រឹកថ្ងៃអាទិត្យបានមកដល់ ហើយម៉ារាម៉ាកដាលីនហើយនិងស្ត្រីដ៏ស្មោះស្ម័គ្របានមកដល់ មាត់ផ្នូរ ដើម្បីនឹងចាក់្រេងលើព្រះសពរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានរកឃើញដុំថ្មត្រូវបានរមៀលចេញ ហើយមានទេវតាពីរអង្គដែលបានប្រកាសដំណឹងល្អដ៏ ត្រេកអរថា ៖ « ទ្រង់មិនគង់នៅទីនេះទេ ត្បិតទ្រង់បានមានប្រជន្មរស់ឡើងវិញហើយ » (ម៉ាថាយ 28:6) ។ ព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ បានឈ្នះលើសេចក្តីស្លាប់ខាងរូបកាយ ហើយជួយឲ្យយើង អាចរស់ពីស្លាប់ឡើងវិញ ៖ « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណានោះ គ្រប់គ្នាក៏នឹងប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ( កូរិនថូសទី1 15:22) ។ (សូមមើល ម៉ាថាយ 28; ម៉ាកុស 16; លូកា 24; យ៉ូហាន 20) ។

រូបភាព © IRI