យុវវ័យ
ការសម្ភាសន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយព្រះ
ប្រធាន អាវរិង បង្រៀនថា ពេលយើងស្ដាប់ការអធិស្ឋានសាក្រម៉ង់ យើងអាចមានអារម្មណ៍ដូចជាយើងកំពុងមានការសម្ភាសន៍ផ្ទាល់ខ្លួនមួយជាមួយព្រះអញ្ចឹង ។ ប្រធាន អាវរិង គិតអំពីចំនុចបីដូចខាងក្រោមនេះ ។ សូមពិចារណាក្នុងការសរសេរសំណួរទាំងនេះ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ហើយសញ្ជឹងគិតពីសំណួរទាំងនេះ នៅរៀងរាល់ថ្ងៃអាទិត្យនៅក្នុងខែនេះ ។ ពេលអ្នកសញ្ជឹងគិត និង ទទួលការបំផុសដល់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកក៏អាចសរសេរការបំផុសទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកផងដែរ ។
-
តើខ្ញុំបានធ្វើអ្វីខ្លះដែលសព្វព្រះហឫទ័យដល់ព្រះ ?
-
តើអ្វីខ្លះ ដែលខ្ញុំត្រូវប្រែចិត្ត ឬ ត្រូវសុំការអត់ទោស ?
-
តើព្រះចង់ឲ្យខ្ញុំបម្រើដល់អ្នកណា ?