២០១៣
ការជួយកុមាររៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក
ខែ មេសា 2013


ការជួយកុមាររៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក

កុមារភាព គឺជាវ័យ ដ៏រីករាយដំបូង ។ គ្រាដំបូងនៃការជិះកង់ ការទៅសាលារៀន ឬការសាកអាហារថ្មី គឺជាការសាកល្បងដ៏រីករាយមួយ ដែល រៀបចំជីវិតរបស់កុមារ ។ ក្នុងនាមជាមជ្ឈិមវ័យ យើងមានឱកាសដើម្បីជួយក្មេងៗឆ្លងកាត់ផ្លូវឆ្ពោះទៅរកបទពិសោធន៍ទាំងនោះ ។ ក្នុងនាមជាមជ្ឈិមវ័យក្នុងសាសនាចក្រ យើងក៏មានឱកាសដើម្បីនឹងជួយពួកគេ ឲ្យធំឡើង ក្នុងដំណឹងល្អ ផងដែរ ( សូមមើល គ. និង ស. 68:25) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីប្រាកដថា ពិធីបុណ្យជ្រមុជទឹករបស់កុមារម្នាក់— ជាសេចក្តីសញ្ញាដំបូងដែលមនុស្សម្នាក់ធ្វើជាមួយព្រះវរបិតាសួគ៌ជាទីស្រឡាញ់—ក្លាយទៅជាព្រឹត្តិការណ៍ដ៏ស្រស់បំព្រង និង មានអត្ថន័យនោះ ?

ប្រធាន ប៊យដ៍ ឃេ ផាកកឺបានបង្រៀនថា « វាគឺជាគោលការណ៍មូលដ្ឋានរបស់សាសនាចក្រនេះ ដើម្បី បង្រៀនយុវវ័យ ៖ ដំបូងនៅក្នុងផ្ទះ រួចហើយនៅក្នុងសាសនាចក្រ » ។1

គំរូខាងក្រោមនេះ ឪពុកម្តាយមួយចំនួនបានចែករំលែកអំពីរបៀបដែលពួកគេបានរៀបចំកូនៗរបស់ ពួកគេ សម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋ និង សេចក្តីសញ្ញានៃបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ។

យើងចាប់ផ្តើមតាំងពីពួកគេនៅក្មេង

ឡរី ជាម្តាយដែលមានកូនបួនម្នាក់បាននិយាយថា « នៅឆ្នាំដែលកូនម្នាក់ៗបានឈានចូលដល់អាយុប្រាំពីរឆ្នាំ គឺជាពេលដើម្បីនឹងធ្វើពិធីជប់លៀង » ។ គាត់ និង ស្វាមីបង្រៀនកូនៗរបស់ពួកគេ អំពីបុណ្យជ្រមុជទឹក ចាប់តាំងពីថ្ងៃដែលពួកគេបាន កើតមកម្ល៉េះ ។ ប៉ុន្តែ នៅពេលកូនម្នាក់ៗឈានចូលដល់អាយុប្រាំពីរឆ្នាំ គ្រួសារបស់គេចាប់ផ្តើមនូវការរៀបចំកាន់តែ ជាក់លាក់ជាងមុន ។ ពួកគេបង្រៀនមេរៀនក្នុងរាត្រីជួបជុំក្រុមគ្រួសាររៀងរាល់ខែ អំពីប្រធានបទផ្សេងដែលទាក់ទងទៅ នឹង បុណ្យជ្រមុជទឹក ដូចជាសេចក្តីសញ្ញា និង គំរូរបស់ព្រះយេស៊ូវ ។

ឡរី និយាយថា មេរៀនទាំងឡាយដែលបង្រៀនក្នុងអំឡុងខែនៃបុណ្យខួបកំណើតអាយុ ប្រាំបីឆ្នាំរបស់ កូនៗ គឺជាមេរៀនដ៏ចាប់អារម្មណ៍យ៉ាងខ្លាំង ។ គាត់បង្ហាញដល់កូនៗនូវសម្លៀកបំពាក់ពួកគាត់បានពាក់ នៅពេលពួកគាត់បានទទួលឈ្មោះ និង ការប្រសិទ្ធិពរ ហើយគាត់និយាយអំពីថ្ងៃដែលពិធីបរិសុទ្ធត្រូវបានធ្វើឡើង ។

ឡរី លើកឡើងដែរថា « វាគឺជាពេលវេលាដ៏ល្អបំផុតដើម្បីនឹងផ្តោតការចាប់អារម្មណ៍ ទៅលើពរជ័យទាំងឡាយនៃសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ » ។ « យើងតែងតែបញ្ជាក់អំពីសារសំខាន់នៃការបង្រៀនថា ជម្រើសដើម្បីនឹងទទួលបុណ្យជ្រមុជទឹក គឺជា ជំហានដំបូងនៅក្នុងការរៀបចំសម្រាប់ពរទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ »

យើងធ្វើវាជាកិច្ចការគ្រួសារមួយ

ម៉ូនីកា ជាម្តាយម្នាក់ដែលមានកូនបួននាក់ បានផ្តល់យោបល់អំពីការឲ្យកូនធំៗចូលរួម ជួយប្អូនៗឲ្យរៀបចំខ្លួន នៅពេលណាដែលអាចធ្វើបាន ។ គាត់បាននិយាយថា « ការស្តាប់ឮបងបងៗពេញវ័យរបស់ពួកគេថ្លែងទីបន្ទាល់ និង ចែកចាយបទពិសោធន៍របស់ពួកគេ ពិតជាបន្ថែមឥទ្ធិពលដ៍អស្ចារ្យ » ។ ឡរី បន្ថែមទៀតថា ជួនកាលពួកគេបានសុំដល់កូនដែលកំពុងរៀបចំខ្លួនដើម្បីទទួល បុណ្យជ្រមុជទឹក ឲ្យបង្រៀននូវអ្វីដែលគេបានរៀនទៅប្អូនៗរបស់គេ ។

យើងប្រើមធ្យោបាយនេះ ជាកិច្ចការផ្សព្វផ្សាយសាសនា

នៅពេលកូនរបស់ដានីយ៉ែលឈានដល់អាយុប្រាំបីឆ្នាំ គាត់ដឹងថានាងនឹងចង់ចែកចាយអំពីថ្ងៃបុណ្យជ្រមុជទឹក របស់នាងជាមួយនឹងមិត្តភក្តិ ដែលពុំមែនជាសមាជិកនៃសាសនាចក្រ ។ ហេតុដូច្នេះហើយ គ្រួសាររបស់ពួកគេបានធ្វើនូវការអញ្ជើញ ដល់មិត្តភក្តិពីសាលារៀន និង អ្នកជិតខាងដើម្បីចូលរួម បុណ្យជ្រមុជទឹករបស់អាលីសុន ។ មិត្តភក្តិទាំងនេះត្រូវបានស្នើសុំឲ្យចែកចាយខគម្ពីរដែលគេពេញចិត្តមកពីព្រះគម្ពីរបរិសុទ្ធនៅក្នុងពិធីបុណ្យជ្រមុជទឹកនោះ ។ បន្ទាប់ពីបុណ្យជ្រមុជទឹក អាលីសុនបានគូសបន្ទាត់នៅពីខាងក្រោមខគម្ពីរទាំងនោះ នៅក្នុងព្រះគម្ពីរថ្មី របស់នាង ហើយបានសរសេរឈ្មោះមិត្តភក្តិរបស់នាងដែលចែកចាយខនោះ នៅលើគែមទំព័រ ។

« ជាការពិតណាស់ ក្នុងនាមជាសមាជិកគ្រួសារ យើងពិតជាបានចូលរួមជាច្រើនក្នុងការរៀបចំនៅក្នុងថ្ងៃនោះ ។ ដានីយ៉ែលបាននិយាយ « ប៉ុន្តែយើងក៏អនុញ្ញាតឲ្យនាងនៅជាមួយនឹងមិត្តភក្តិមួយរយៈ បន្ទាប់ពីបុណ្យជ្រមុជទឹក ហើយនិយាយជាមួយពួកគេអំពីអារម្មណ៍របស់នាង » ។ « វាគឺ ជាវេលាមួយ ដ៏ផ្អែមល្ហែម ដោយបានឃើញកូនរបស់យើងបានធ្វើជាគំរូដ៏ល្អមួយ ។ »

យើងហាត់ធ្វើការសម្ភាសន៍របស់ប៊ីស្សព

គិមបឺលី ជាម្តាយដែលមានកូនជិតដល់អាយុទទួលបុណ្យជ្រមុជទឹក គាត់បានចាំនូវការដើរចូលទៅក្នុងការិយាល័យរបស់ប៊ីស្សព សម្រាប់ការសម្ភាសន៍បុណ្យជ្រមុជទឹក នៅពេលគាត់មានអាយុប្រាំបីឆ្នាំ ។ « ខ្ញុំមានអារម្មណ៍បុកពោះខ្លាំងណាស់! » គិមបឺលីនិយាយថា

ឥឡូវនេះ គាត់ព្យាយាមធ្វើយ៉ាងណា កុំឲ្យកូនរបស់គាត់ មានអារម្មណ៍ភ័យខ្លាចដូចអញ្ចឹង ។ គាត់ និង ស្វាមីរបស់គាត់បាននិយាយទៅកាន់កូនៗរបស់ពួកគេ អំពីការសម្ភាសន៍របស់ប៊ីស្សព ហើយបានសួរសំណួរដល់ពួកគេ អំពីបុណ្យជ្រមុជទឹក ដែលមានលក្ខណៈស្រដៀងគ្នាដូចទៅនឹងការសំភាសន៍ពិតប្រាកដដូច្នោះ ។ ការសម្ភាសន៍ទាំងនេះមិនគ្រាន់តែជួយក្មេងៗឲ្យយល់ដឹងអំពីដំណើរការសម្ភាសន៍ប៉ុណ្ណោះទេ— ការសម្ភាសន៍ទាំងនេះក៏បាន លើកទឹកចិត្តកុមារឲ្យសញ្ជឹងគិតយ៉ាងជជ្រាលជ្រៅអំពី អត្ថន័យនៃសេចក្តីសញ្ញាបុណ្យជ្រមុជទឹកចំពោះ ពួកគេផងដែរ ។

យើងមានឱកាសដ៏អស្ចារ្យមួយ

ឪពុកម្តាយទាំងនេះរហ័សនឹងចង្អុលបង្ហាញថា ពួកគេមិនបានធ្វើអ្វី ហួសហេតុ នៅក្នុងការរៀបចំកូនៗរបស់ពួកគេសម្រាប់បុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ប៉ុន្តពួកគេជាច្រើនរូបបានប្រើពាក្យដូចជា « ហ្មត់ចត់ » និង « ជាប់លាប់ » ដើម្បី ពិពណ៌នាអំពីមេរៀនដែលពួកគេបានបង្រៀនជាច្រើនឆ្នាំនោះទេ ។ គិមបឺលី បាននិយាយថា « យើងបានធ្វើយ៉ាងណាឲ្យកូនៗរបស់យើងយល់ថា នេះគឺជាជំហានដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ហើយថាវាគឺជាព្រឹត្តិការណ៍ដ៏ធំមួយ » ។ « យើងតែងតែធ្វើយ៉ាងណា ដើម្បីប្រាកដថា យើងគឺជាអ្នករៀបចំពួកគេ ហើយមិនត្រូវសង្ឃឹមចាំតែឲ្យគ្រូបឋមសិក្សារបស់ពួកគេ បង្រៀនពួកគេប៉ុណ្ណោះទេ ។ »

នេះគឺជាឱកាសដ៏ល្អ ដែលបានផ្តល់មកយើង ដើម្បីនឹងជួយរៀបចំកូនៗដែលយើងស្រឡាញ់សម្រាប់ ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ! ក្នុងពេលដែលយើងធ្វើបែបនេះប្រកបដោយការអធិស្ថាន ព្រះអម្ចាស់នឹងគង់នៅជាមួយយើង ដើម្បីនឹងជួយទ្រាំទ្រ បទពិសោធន៍នៃការធ្វើសេចក្តីសញ្ញាដំបូងនេះ ឲ្យក្លាយទៅជាគ្រឹះដ៏រឹងមាំ សម្រាប់ការលូតលាស់ខាង វិញ្ញាណនាអនាគត ។

កំណត់ចំណាំ

  1. ប៊យដ៍ ឃេ ផាកកឺ “Teach the Children,” លីអាហូណា, ខែឧសភា ឆ្នាំ 2000, 16 ។

រចនារូបថតដោយ យ៉ូហាន លូក គ្រេហ្គ ដៃម៉ុនដ៍ និង ខូឌី បិល