២០១៣
ទូរស័ព្ទបានបិទ
ខែ មេសា 2013


ទូរស័ព្ទបានបិទ

សេដា មេលិកសេថ្យាន អាម៉ិនៀ

នៅក្នុងខែមិនា ឆ្នាំ 1997 ខណៈពេលកំពុងរស់នៅក្នុងទីក្រុង រ៉ូស្តូវអុនដន ប្រទេស រុស្សី ខ្ញុំ និង ប្តីរបស់ ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ចូលក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

នៅពេលដែលខ្ញុំបានសិក្សាគោលលទ្ធិនៃសាសនាចក្រ នោះសំណួរ របស់ខ្ញុំជាច្រើនត្រូវបានបកស្រាយ ។ វាគួរឲ្យចំណាប់អារម្មណ៍ខ្លាំងណាស់ ដើម្បីីរៀនអំពីផែនការនៃសេចក្តីសង្គ្រោះ ដោយមានរួមទាំង ការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់ពួកស្លាប់ ។ ខ្ញុំរំភើបចិត្តណាស់ដោយដឹងថា យើងអាចធ្វើពិធីបុណ្យជ្រមុជទឹក ជំនួសដូនតារបស់យើងដែលបានចែកឋានទៅហើយនោះ ។

មួយឆ្នាំបន្ទាប់ពីបុណ្យជ្រមុជទឹករបស់យើង បប្រធានបេសកកម្មបានអញ្ជើញយើងឲ្យរៀបចំ ខ្លួនទៅព្រះ វិហារបរិសុទ្ធ ។ ជាផ្នែកនៃការរៀបចំរបស់យើង យើងបានចាប់ផ្តើមធ្វើការស្រាវជ្រាវប្រវត្តិក្រុមគ្រួសារ ។ ថ្ងៃមួយ នៅពេលខ្ញុំកំពុងតែគិតអំពីការធ្វើការនេះ ស្រាប់តែទូរស័ព្ទបានរោទិ៍ឡើង ។ គឺជាម្តាយក្មេករបស់ខ្ញុំ ។ ខ្ញុំបានសួរគាត់ ប្រសិនបើគាត់អាចនឹងផ្ញើបញ្ជី ឈ្មោះដូនតាខាងស្វាមីរបស់ខ្ញុំដែលបានចែកឋានទៅ ។ គាត់មានមានការភ្ញាក់ផ្អើល ហើយបានប្រាប់ខ្ញុំថាបុណ្យជម្រុជទឹកសម្រាប់មនុស្សស្លាប់ ពុំមែនជា គោលលទ្ធិរបស់ព្រះគ្រីស្ទទេ គឺជាអ្វីមួយដែលពួកមរមនបានប្រឌិតឡើងវិញតែប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថាត្រូវឆ្លើយតបនឹងគាត់ដូចម្តេចទេ ពីព្រោះខ្ញុំមិនស្គាល់វគ្គព្រះគម្ពីរនានា ដែលអាចគាំទ្រដល់គោលលិទ្ធិនេះ ។

ខណៈដែលខ្ញុំកំពុងតែគិតរបៀបនឹងឆ្លើយតប ស្រាប់តែទូរស័ព្ទក៏បានដាច់ទៅ ។ នៅនាទីនោះ ខ្ញុំមិនច្បាស់ក្នុងចិត្តថាមានអ្វីបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំបានបិទទូរស័ព្ទ ហើយបានចូល ទៅក្នុងបន្ទប់ដេករបស់ខ្ញុំ ។ ខ្ញុំបានកាន់ព្រះគម្ពីរម្ពីរសញ្ញាថ្មីនៅក្នុងដៃរបស់ខ្ញុំ លត់ជង្គង់ចុះអធិស្ឋាន ហើយបានទូលសុំព្រះវរបិតាសួគ៌ សូមបង្ហាញដល់ខ្ញុំ តើខ្ញុំអាចរកឃើញចម្លើយទៅទីណាបាន ។

ក្នុងចុងបញ្ចប់នៃការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានបើកព្រះគម្ពីរបរិសុទ្ធ ។ ខ្ញុំបានមានអារម្មណ៍ថា ហាក់ដូចជាមាននរណាម្នាក់បានប្រាប់ខ្ញុំ ឲ្យខទី 29 នៅគ្រប់ទំព័រដែលខ្ញុំ បានបើក ។ ខ្ញុំបានបើកដល់ជំពូកទី 15 នៃ កូរិនថូសទី 1 ដែលនិយាយអំពីគោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹក សម្រាប់ពួកអ្នកស្លាប់ ។

ខ្ញុំត្រូវបានរំជួលចិត្ត និង ភ្ញាក់ផ្អើល ដែលព្រះវរបិតា បានឆ្ផើយនឹងសំណួររបស់ខ្ញុំ នៅក្នុងគ្រានោះតែ ម្តង ។ វាគឺជាអារម្មណ៍ដ៏អស្ចារ្យ ។

នៅពេលខ្ញុំបានកំពុងសញ្ជឹងគិតយ៉ាងជ្រៅអំពីបទពិសោធន៍ន៍នេះ ស្រាប់តែទូរស័ព្ទបានរោទិ៍ឡើង ម្តងទៀត ។ គឺជាម្តាយក្មេករបស់ខ្ញុំ បានសួរខ្ញុំថាហេតុអ្វីបានជាដាច់ទូរស័ព្ទអញ្ចឹង ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនដឹងទេ ប៉ុន្ដែែខ្ញុំបានសុំគាត់ឲ្យបើកព្រះគម្ពីររបស់គាត់ ហើយអាន កូរិនថូសទី 1 15:29

ពីរបីថ្ងៃក្រោយមក បញ្ជីឈ្មោះនៃញាតិដែលបានចែកឋានទៅនោះ បានស្ថិតនៅលើតុរបស់ខ្ញុំ ។ ម្តាយក្មេករបស់ខ្ញុំបានអានវគ្គព្រះគម្ពីរ ហើយឥឡូវនេះគាត់ជឿថាព្រះអង្គសង្គ្រោះ បានបង្រៀនគោល លទ្ធិ នៃពិធីបុណ្យទឹកសម្រាប់ពួកអ្នកស្លាប់ តាមរយៈសាវកប៉ុល ។

ព្រះអម្ចាស់បានសន្យានូវពរដ៏ធំចំពោះអស់អ្នកដែលធ្វើការស្រោចស្រង់នេះ ។ ខ្ញុំដឹងថានេះគឺពិត ។