ការជ្រើសរើសផ្នែកដ៏ល្អប្រសើរ
ពេលខ្លះ អ្នកត្រូវតែបោះបង់នូវ អ្វីមួយដែលល្អ សម្រាប់អ្វីមួយទៀតដែលល្អប្រសើរជាងនេះ ។
ថ្ងៃ មួយ ហ្សូលតាន់ ហ្ស័កស៍់នៃក្រុម ស្សេច ប្រទេសហុងគ្រី បានធ្វើឲ្យគ្រូបង្វឹកអុំទូកប្រភេទខៃយ៉ាកភ្ញាក់ផ្អើល ដោយគាត់បានប្រាប់ទៅគ្រូបង្វឹកនោះថា គាត់នឹងមិនទៅប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតអុំទូតទេ ។
ហ្សូលតាន់និយាយថា « ការប្រកួតនោះគឺនៅចំថ្ងៃបុណ្យជ្រមុជទឹករបស់ខ្ញុំ ដូច្នេះហើយទើបខ្ញុំនិយាយថា មិនទៅទេ » ។
ហ្សូលតាន់មានអាយុ 17 ឆ្នាំបានឈ្នះនៅក្នុងការប្រកួតអុំទូក ខៃយ៉ាកជាច្រើនលើក ។ ការប្រណាំងទូកនោះគឺជាកីឡាដ៏ល្បីល្បាញមួយនៅក្នុងប្រទេសហុងគ្រី ហើយ ហ្ស័កស៍គឺកីឡាករល្អឯក—គឺល្អគ្រប់គ្រាន់ដើម្បីអាចនឹងក្លាយជាកីឡាការជំនាញម្នាក់ដ៏ពិតប្រាកដ ។ មិនត្រឹមតែ ការសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតមួយនេះនោះទេ មិនយូរមិនឆាប់ ហ្ស័កស៍ និងលះបង់ ចោលកីឡាអុំទូកខៃយ៉ាកនេះទាំងស្រុង ។ គាត់មានអ្វីមួយដែលត្រូវធ្វើប្រសើរជាងនេះ ។
ហ្សូលតាន់ គឺជាកីឡាករដ៏ល្អម្នាក់សម្រាប់កីឡាអុំទូកខៃយ៉ាក់ ។ ជាច្រើនឆ្នាំមកហើយ ការធ្វើការជាមួយនឹងគ្រូបង្ហាត់របស់គាត់ គាត់បានរៀននូវការធ្វើជាម្ចាស់ខ្លួនឯង ការគោរពប្រតិបត្តិ និង ការខំប្រឹងធ្វើការ ។ ហ្ស័កស៍ ក៏បានរៀនជៀសវាងពីគ្រឿងញៀន និង ទម្លាប់ទាំងឡាយ ដែលអាចប៉ះពាល់ដល់ការប្រកួត របស់គាត់ ។ វាពុំមែនជាជីវិតងាយស្រួលទេ ហើយវាអាចឯកោ ហើយការក្លាយទៅជាកីឡាករជំនាញម្នាក់គឺ តម្រូវពេលវេលាច្រើនថែមទៀត ។ ដើម្បីធ្វើជាកីឡាករជំនាញម្នាក់ត្រូវហាត់ 12 ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវតែប្រកួតនៅថ្ងៃអាទិត្យទៀត ។
ហ្សូលតាន់និយាយថា « កីឡាទូកខៃយ៉ាកបានយកពេលវេលារបស់ខ្ញុំច្រើនណាស់ » « ខ្ញុំនិយមជ្រុលពេក ។ ពីព្រោះតែកីឡានោះ ខ្ញុំបានបោះបង់ចោលនូវកិច្ចការជាច្រើន ពីជីវិតរបស់ខ្ញុំ ។ »
ហេតុផលនេះហើយដែលធ្វើឲ្យ ហ្សូលតាន់ បានសម្រេចចិត្តថា គាត់មិនអាចចាប់យកដំណឹងល្អផង និង កីឡាខៃយ៉ាកផងនោះទេ ។ នៅក្នុងឆ្នាំ 2004 គាត់បានប្រាប់គ្រូបង្ហាត់របស់គាត់ថា គាត់នឹងមិនប្រកួតទូកខៃយ៉ាកទៀតទេ ។
ក្នុងដើមឆ្នាំនោះ ពួកអ្នកផ្សព្វផ្សាយបានចាប់ផ្តើមបង្រៀនម្តាយរបស់ហ្ស័កស៍ ។ គាត់មិនបានរួមចំណែកក្នុងមេរៀនទេ ។ គាត់បានទទួលការអញ្ជើញរបស់ម្តាយគាត់ទាំងមិនពេញចិត្ត ដើម្បីចូលរួមបុណ្យជ្រមុជទឹករបស់ម្តាយគាត់ ។ ប៉ុន្ដែដួងចិត្តរបស់គាត់ត្រូវបានប៉ះពាល់ ដោយអ្វីមួយដែលគាត់មានអារម្មណ៍ កាលដែលគាត់បានដើរចូលក្នុងអគារព្រះវិហារ ។ ហ្សូលតាន់បានយល់ព្រមជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ដោយព្រោះតែគាត់ពេញចិត្តនឹងពួកគេ ។
គាត់បាននិយាយថា « ពួកអ្នកផ្សព្វផ្សាយសាសនាគឺគួរឲ្យចាប់អារម្មណ៍ណាស់ចំពោះខ្ញុំ ពីព្រោះពួកគេគឺជាមនុស្សសាមញ្ញ ប៉ុន្តែបានរស់នៅក្នុងបទដ្ឋានមួយខ្ពស់ខ្ពស់ ។ »
ពីព្រោះតែ ហ្សូលតាន់បានរស់នៅក្នុងបទដ្ឋានខ្ពស់កាលនៅជាកីឡាករខៃយ៉ាក គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការបង្រៀនដំណឹងល្អថា ជាអ្វីមួយដ៏មានតម្លៃ ។ គាត់បានទទួលបុណ្យជ្រមុជទឹកពីខែក្រោយមក ។
ដំបូង គាត់បានគិតថាគាត់អាចបន្តអុំទូកខៃយ៉ាក ប៉ុន្ដែិនធ្វើការប្រកួតនៅក្នុងថ្ងៃអាទិត្យទេ ។ ប៉ុន្តែដោយព្រោះតែគាត់ជាមនុស្សមួយប្រភេទ ដែលកាលណាបានប្តេជ្ញាចិត្តទៅនិងសកម្មភាព ឬមុខវិជ្ជា ណាមួយ គាត់ចង់ធ្វើវាយ៉ាងល្អប្រណិត គាត់បានជ្រើសដើម្បីនឹងបោះបង់ចោលទូកខៃយ៉ាកទាំងស្រុង ។
គ្រាមួយ គាត់បានសាកអុំទូកខៃយ៉ាកជាកីឡាកំសាន្តបន្ទាប់ពីបុណ្យជ្រមុជទឹករបស់គាត់ ។ នៅពេលដែលគាត់បានសាកធ្វើបែបនោះ គ្រូបង្ហាត់បស់គាត់បានសុំឲ្យគាត់ជួយបង្រៀនអ្នកឯទៀត ហើយរៀបចំការធ្វើដំណើរទាំងឡាយ ព្រោះថាគាត់មិនប្រកួតទៀតឡើយ ។ ប៉ុន្តគាត់ពុំចង់ធ្វើការប្តេជ្ញាចិត្តនឹងអុំទូកខៃយ៉ាក—ឬសកម្មភាពណាទៀត—ដែលអាចរារាំងក្នុងកិច្ចការភាពជាសិស្សរបស់គាត់ឡើយ ។
ដូច្នេះហើយហ្ស័កស៍បានព្យួរចង្វារបស់គាត់ ហើយបានតាំងចិត្តរបស់គាត់ចំពោះការបម្រើ សាសនាចក្រជា ការសម្រេចចិត្ត ដោយនឹកដល់នូវការសម្រេចចិត្តដែលប្រធាន ហាវើដ ដបុលយូ ហឹនធើរ (1907–95) បានសម្រេចចិត្តនៅពេលគាត់បានរៀបការ។ ប្រធាន ហឹនធើរ គឺជាអ្នកលេងភ្លេងល្អឯកម្នាក់ ដែលបានលេងឧបករណ៍តន្រ្តីជាច្រើនប្រភេទ ។ នៅក្នុងពេលរាត្រី គាត់បានលេងនៅក្នុងវង់តន្ត្រីមួយ ប៉ុន្តែការរស់នៅរបស់ពួក អ្នកដែលគាត់សេពគប់ជាមួយ គឺប្រាសចាកទៅនឹងបទដ្ឋាននៃដំណឹងល្អ ។ ហេតុដូច្នេះហើយ ប្រធានហឹនធើរ បានទុកឧបករណ៍ភ្លេងរបស់គាត់ទាំងនោះ ហើយយកមកលេងតែសម្រាប់ក្រុមគ្រួសារច្រៀងកំដរតែប៉ុណ្ណោះ ។1
ហ្ស័កស៍នឹកការអុំទូកខៃយ៉ាកណាស់ ប៉ុន្តែគាត់បានដឹងថាសេចក្តីស្រឡាញ់របស់គាត់ចំពោះការអុំទូកខៃយ៉ាក ពេលខ្លះអាចនឹងខ្លាំងជាង សេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះអម្ចាស់ ប្រសិនបើគាត់នៅពាក់ព័ន្ធនឹងកីឡានោះទៀត ។
គោលការណ៍ដដែលនេះ អាចយកមកអនុវត្តលើសកម្មភាពណាមួយ ដែលអាចនាំយើងចេញឆ្ងាញពីអ្នកទាំងឡាយណាដែលព្រះសព្វព្រះទ័យយើងឲ្យយើងនៅក្បែរ ។ ចំពោះយើងម្នាក់ៗ វាប្រហែលជាប្រសើរជាង ដើម្បីនឹងឆ្លងកាត់ជីវិតដោយបោះបង់ចោលនូវអ្វីមួយ—ទោះបីជាអ្វីមួយនោះល្អក៏ដោយ —ជាជាងឲ្យការទុកឲ្យជីវិតដ៏អស់កល្បរបស់យយើងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដែរ ។
ហ្សូលតាន់និយាយថា « សាសនាចក្របានក្លាយទៅជាជីវិតរបស់ខ្ញុំ » « ប្រសិនបើខ្ញុំចង់សកម្មក្នុងពព្រះវិហារ ខ្ញុំដឹងថាការអុំទូកខៃយ៉ាកពុំអាចជាជីវភាពស់នៅ ហើយបើវាគ្រាន់តែជាកីឡាលេងកំសាន្ត វាគឺងាយនឹងបោះបង់ចោល។ ផ្ទុយទៅវិញ ខ្ញុំចង់ធ្វើឲ្យព្រះវរបិតាសួគ៌ជាអាទិភាពរបស់ខ្ញុំ ។»
ហ្សូលតាន់បានច្បាប់ផ្តើមសិក្សាដំណឹងល្អដោយយកចិត្តទុកដាក់ ក៏ដូចគ្នាចំពោះការងារដទៃទៀតដែលគាត់ធ្វើផងដែរ ។ គាត់បានដាក់ជាគោលដៅមួយ ដើម្បីបម្រើបេសកកម្ម។ គាត់ចង់បម្រើនៅក្នុងប្រទេសរបស់គាត់ និង បង្រៀនអ្នកដទៃ ។
គាត់បានបម្រើនៅក្នុងប្រទេសហុងគ្រី ហើយឥឡូវនេះធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅវិទ្យាល័យ ។ គាត់បានបន្តដាក់ ដំណឹងល្អជាអទិភាពរបស់គាត់ ។ គាត់និយាយថា « មានអ្វីៗជាច្រើនដែលយើងត្រូវតែលះបង់ ដោយព្រោះវាប្រាសចាកពីដំណឹងល្អរបស់ព្រះ » ។ « វាគឺងាយស្រួលដើម្បីនឹងលះបង់អ្វីដែលមិនល្អ កាលណាយើងដឹងថាយើងត្រូវតែធ្វើដូដូច្នេះះ ។ ជាញឹកញាប់យើងពុំបានដឹងទេថា យើងគួរលះបង់អ្វីមួយល្អ ដើម្បីអ្វីមួយប្រសើរជាងនោះ ។ យើងជឿថា កិច្ចការនោះ មិនអាក្រក់ទេ យើងអាចធ្វើកិច្ចការនោះផង និង បន្ត ធ្វើតាមផែនការរបស់ព្រះផង » ។ ប៉ុន្តែ ហ្សូលតាន់ដឹងថា យើងត្រូវតែលះបង់អ្វីដែលល្អ ប្រសិនបើវាធ្វើឲ្យយើងចាកឆ្ងាយពី ផែនការរបស់ព្រះ ដែលមានសម្រាប់យើង ។