២០១៣
អំណាចនៃដង្វាយធួន
ខែ មេសា 2013


អំណាចនៃដង្វាយធួន

អៃអូរីធី ថាបូរូអៀ , គីរីបាទី

នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំ នូវប្រធានបទដ៏សំខាន់នៃមេរៀនរបស់ពួកគេ គឺតែងតែអំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់។ ពួកគេបានពន្យល់ថា ដង្វាយធួនគឺជាអំណោយទានមួយមកពីព្រះយេស៊ូវគ្រីស្ទសម្រាប់យើងម្នាក់ៗ ។ វាគឺជាអំណោយដែលយើងអាចប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង នៅពេលយើងត្រូវបាន ប្រឈមមុខនឹងទុក្ខលំបាក ឬនៅពេលយើងធ្វើបាប។ អំណាចនៃដង្វាយធួនលើកស្ទួយ ប្រោសឲ្យជា ហើយនិងជួយយើងឲ្យត្រឡប់ទៅតាមផ្លូវតូច និង ចង្អៀតវិញ ដែលនាំឆ្ពោះទៅជីវិតដ៏អស់កល្បជានិច្ច។

កាលដែលពួកអ្នកផ្សាយសាសនាបានចែកចាយប្រធានបទនេះ ខ្ញុំបានមានអារម្មណ៍ដ៏រំជើបរំជួលនៅក្នុងចិត្ត ដែលបានថ្លែងទីបន្ទាល់ដល់ខ្ញុំថា វាគឺជាការពិត ហើយខ្ញុំបានសម្រេចចិត្តចូលរួមក្នុងសាសនាចក្រ។

ក្រោយមក ខ្ញុំបានសម្រេចចិត្តបម្រើបេសកកម្ម ពីព្រោះខ្ញុំចង់ជួយអ្នកឯទៀត ឲ្យដឹងអំពីអំណោយទានដ៏ វិសេសនេះ។ ដោយការបង្រៀន និង ការចែករំលែកអំពីដង្វាយធួន ខ្ញុំបានឃើញអ្នកឯទៀតផ្លាស់ប្តូរទៅក្នុងផ្លូវថ្មីនៃជីវិត។ ការផ្លាស់ប្តូរទាំងស្រុងបានមក ការផ្លាស់ប្តូរនេះមិនមែនកើតឡើងដោយសារតែបានស្តាប់ពីដង្វាយធួនតែប៉ុណ្ណោះទេ គឺដោយការអនុវត្តន៍វានៅក្នុងជីវិតរបស់ខ្ញុំផងដែរ។

ខ្ញុំដឹងថាដង្វាយធួនគឺមានពិតមែន ។ នៅពេលយើងអនុញ្ញាតឲ្យអានុភាពនៃដង្វាយធួន ចូលមកក្នុងជីវិតរបស់យើងមិនថា កាលៈទេសៈបែបណាដែលយើងប្រឈមមុខនោះទេ អ្វីៗទាំងអស់ត្រូវបានដោះស្រាយ ហើយយើងនិងមានអារម្មណ៍នៃសេចក្តីអំណរ។