២០១៣
របៀបដប់យ៉ាងដើម្បីដឹងថា អ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ
ខែ មេសា 2013


របៀបដប់យ៉ាងដើម្បីដឹងថា អ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ

ថៃលឺ អរតុន រស់នៅក្នុងតំបន់ យ៉ាវ៉ា ប្រទេស ឥណ្ឌូណេស៊ី ។

ខ្ញុំបានរៀននៅក្នុងការប្រជុំថ្នាក់បព្វជិតភាពថា មានគោលបំណងមួយក្នុងចំណោមគោលបំណងទាំងឡាយនៃបព្វជិតភាពអើរ៉ុនគឺដើម្បីជួយយើង « ផ្លាស់ប្រែចិត្តទៅរកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង រស់នៅតាមការបង្រៀនទាំងឡាយនៃដំណឹងល្អ » ។1 ខ្ញុំមិនប្រាកដថា តើវាមានន័យយ៉ាងណានោះទេ ដើម្បី « ផ្លាស់ប្រែចិត្តទៅរកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ។ ខ្ញុំបានសួរឪពុកម្តាយរបស់ខ្ញុំ និង ពួកបងៗបង្កើតរបស់ខ្ញុំថា តើពួកគេបានគិតថា វាមានអត្ថន័យបែបណា ហើយយើងបានពិភាក្សារួមគា្នអំពីរបៀបមួយចំនួនដែលអ្នកអាចដឹងថា បើសិនអ្នកកំពុងផ្លាស់ប្រែចិត្តជឿ ។

ប្រហែលជាមានរបៀបផ្សេងទៀត ប៉ុន្តែនេះគឺជារបៀបទាំង 10 ដែលយើងបានគិតដល់ ។ ដោយសារការផ្លាស់ប្រែចិត្តជឿគឺជាដំណើរការណ៍ពេញមួយជីវិត នោះយើងមិនចាំបាច់មានលក្ខណៈឥតខ្ចោះតាមរបៀបទាំងអស់នេះនៅពេលឥឡូវនេះទេ ប៉ុន្តែរបៀបទាំងនេះអាចជួយយើងឲ្យដឹងថា បើសិនជាយើងកំពុងតែបោះជំហានទៅមុខ ។

  1. នៅពេលអ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ នោះអ្នកមិនត្រឹមតែដឹងនូវអ្វីៗដែលអ្នកគួរធ្វើនោះទេ អ្នកក៏ដឹងនូវបំណងប្រាថ្នាដើម្បីធ្វើអ្វីដែលត្រឹមត្រូវផងដែរ ។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែជៀសវាងពីការធ្វើខុស ដោយព្រោះអ្នកខ្លាចគេចាប់កំហុសអ្នកបាន ឬធ្វើទោសនោះ ។ នៅពេលមានការផ្លាស់ប្រែចិត្តជឿដ៏ពិត នោះអ្នកពិតជាចង់ជ្រើសរើសដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ។

  2. សញ្ញាបង្ហាញមួយទៀតអំពីការផ្លាស់ប្រែចិត្តជឿគឺថា អ្នកគ្មានបំណងប្រាថ្នាដើម្បីធ្វើខុស ។ ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃគឺជាគំរូដ៏អស្ចារ្យអំពីរឿងនេះ ។ នៅពេលពួកគេត្រូវបានផ្លាស់ប្រែចិត្តជឿតាមដំណឹងល្អរបស់ព្រះគ្រីស្ទ « ពួកគេបានចូលក្នុងសេចក្តីសញ្ញាជាមួយនឹងព្រះ ដើម្បីបម្រើទ្រង់ ហើយកាន់តាមព្រះបញ្ញាត្តិទាំងឡាយរបស់ទ្រង់ » (  ម៉ូសាយ 21:31 ) ។ ដូចជាពូកសាស៍នីហ្វៃត្រូវបានបង្រៀនដោយស្តេចបេនយ៉ាមីនថា ពួកគេ « ពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ » (  ម៉ូសាយ 5:2 ) ។ ពួកគេពិតជាផ្លាស់ប្រែចិត្តជឿតាមដំណឹងល្អរបស់ព្រះគ្រីស្ទ ហើយការល្បួងទាំងឡាយរបស់សាតាំងនឹងគ្មានឥទ្ធិពលលើពួកគេនោះទេ ។

    ដើម្បីបង្ហាញថា ពួកគេនឹងស្មោះពិតចំពោះសេចក្តីសញ្ញារបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ នោះពូកសាសន៍លេមិនបានកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់ពួកគេ ( សូមមើល អាលម៉ា 24 ) ។

  3. នៅពេលអ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ នោះអ្នកកាន់តែខ្វល់ខ្វាយអំពីអ្វីដែលព្រះគិតជាជាងអ្វីៗដែលអ្នកដទៃគិតអំពីអ្នក ។នៅសាលារៀនរបស់ខ្ញុំក្នុងប្រទេស ឥណ្ឌូណេស៊ី សិស្សទាំងឡាយចូលចិត្តផឹកស្រាច្រើន ។ ជួនកាលវាអាចនឹងល្បួងឲ្យចូលរួមក្នុងពិធីជប់លៀងខាងក្រៅដែលមិនសមរម្យ នៅពេលដែលអ្នកផ្សេងទៀតកំពុងទទួលរងការល្បួង ហើយសើចចំអកដល់អ្នកដោយសារតែអ្នកមិនទៅជាមួយនឹងពួកគេ ។ បងប្រុសរបស់ខ្ញុំត្រូវបានគេបបួលឲ្យផឹកស្រា និង ចូលរួមពិធីជប់លៀងជាច្រើនដង ប៉ុន្តែគាត់មិនដែលផឹកនោះទេ គាត់បានឈរយ៉ាងរឹងប៉ឹង និង រស់នៅតាមអ្វីដែលគាត់បានជឿ ។ វាជាការលំបាក ហើយគាត់នៅផ្ទះតែម្នាក់ឯងជាច្រើនយប់ ។ នៅពេលសិស្សទាំងឡាយបាននិយាយលាគ្នានៅឯពិធីចែកសញ្ញាបត្រ នោះមានសិស្សមួយចំនួនបានភ្ញាក់ផ្អើលនឹងគាត់ ដោយសារគាត់អាចតស៊ូពីការរងសំពាធពីសម្លាញ់របស់គាត់ ហើយនៅស្មោះពិតនឹងបទដ្ឋានខាងសីលធម៌ ។ ពួកគេបានប្រាប់គាត់ថា ពួកគេសូមសរសើរជាខ្លាំងចំពោះគាត់ដោយសារតែរឿងនេះ ។ គាត់បានបង្ហាញថា គាត់ត្រូវបានផ្លាស់ប្រែចិត្តជឿដោយការតស៊ូពីការរងសំពាធពីសម្លាញ់របស់គាត់ ។

  4. នៅពេលបានផ្លាស់ប្រែចិត្តជឿ នោះអ្នកព្យាយាមអស់ពីសមត្ថភាពរបស់អ្នកដើម្បីររស់នៅនោតាមដំណឹងល្អជានិច្ច— មិនមែនគ្រាន់តែនៅរាល់អាទិត្យនោះទេ ឬ នៅពេលវាមានជីវិតងាយស្រួលនោះដែរ ប៉ុន្តែព្យាយាមអស់សមត្ថភាពគ្រប់ពេលវេលា ។ សកម្មភាពរបស់អ្នកមិនបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងថា តើអ្នកណាដែលអ្នកនៅជាមួយ ឬ ថាតើអ្នកណាអាចកំពុងឃ្លាំមើលអ្នកនោះទេ ។ នៅពេលសម្លាញ់របស់អ្នកប្រាប់នូវរឿងកំប្លែងអាសគ្រាម ឬ ចង់មើលរឿងអាសក្រាម នោះអ្នកមិនត្រូវចូលរួមជាមួយនឹងពួកគេ ដោយសារគ្មាននណារមើលនោះទេ ផ្ទុយទៅវិញអ្នកត្រូវឈរយ៉ាងរឹងប៉ឹងចំពោះអ្វីដែលអ្នកបានជឿ ។

  5. នៅពេលអ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ នោះអ្នកកាន់តែមានចិត្តសប្បុរស និង មេត្តាករុណាក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ អ្នកមិនត្រូវវិនិច្ឆយ ឬ រិះគន់ ឬ និយាយដើមគេនោះឡើយ ។ អ្នកកាន់តែយល់ពីអារម្មណ៍របស់អ្នកដទៃ ហើយវានឹងក្លាយទៅជាលក្ខណៈសម្បត្តិមួយដើម្បីស្វែងរករបៀបដើម្បីបម្រើ និង ជួយ ។ បើសិនអ្នកកំពុងដើរចេញពីសាលធំក្នុងសាលារៀនរបស់អ្នក ហើយមានអ្នកណាម្នាក់បានជ្រុះ សៀវភៅរបស់គាត់ នោះអ្នកមិនត្រូវគិតអំពីអ្វីដែលត្រូវធ្វើនោះឡើយ ។អ្នកឈប់ជួយរើសសៀវភៅនោះដោយស្វ័យប្រវត្តិ ។

  6. នៅពេលអ្នកត្រូវបានផ្លាស់ប្រែចិត្តជឿ នោះបំណងប្រាថ្នារបស់អ្នកដើម្បីអធិស្ឋាននឹងកើនឡើង ហើយអ្នកនឹងមានអារម្មណ៍ដូចជាអ្នកកំពុងទំនាក់ទំនងជាមួយព្រះនៅពេលអ្នកអធិស្ឋាន ។ អ្នកនឹងរៀបចំពេលដើម្បីអធិស្ឋានជានិច្ច មិនថាអ្នកទទួលអារម្មណ៍បែបណា ឬ អ្វីនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះទេ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ 1899–1994 ) បានប្រាប់យើងថា « បើសិនយើងមិនមានអារម្មណ៍ថាចង់អធិស្ឋានទេ នោះយើងគួរតែអធិស្ឋានរហូតដល់យើងមានអារម្មណ៍ថាចង់អធិស្ឋាន » ។2

  7. នៅពេលអ្នកផ្លាស់ប្រែចិត្តជឿ នោះអ្នកនឹងទន្ទឹងរង់ចាំថ្ងៃអាទិត្យមកដល់ដោយរីករាយ ដោយសារវាជាថ្ងៃបរិសុទ្ធ ។ នៅពេលថ្ងៃអាទិត្យមកដល់ ជាជាងការគិតថា « អូ ! អត់ទេ វាជាថ្ងៃដែលខ្ញុំមិនអាចដើរលេងខាងក្រៅជាមួយមិត្តភក្តិទាំងឡាយរបស់ខ្ញុំ ឬ ទៅមើលរឿងភាពយន្ត » បានឡើយ តែអ្នកគួរតែគិតបែបនេះវិញថា « ល្អណាស់! វាជាថ្ងៃដែលខ្ញុំអាចចូលរួមនៅព្រះវិហារ ហើយផ្តោតលើរឿងទាំងឡាយខាងវិញ្ញាណ និង ចំណាយពេលនៅជាមួយគ្រួសារខ្ញុំវិញ ! »

  8. នៅពេលបានប្រែចិត្តជឿ នោះអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយអ្នកមិនព្យាយាមរកលេសដោះសារ បង្ហាញនូវអាកប្បកិរិយាខុសឆ្គង ឬ ព្យាយាមស្វែងរកហេតុផលដែលបំពានព្រះបញ្ញាត្តិទាំងឡាយនោះទេ ។ អ្នកមិនត្រូវព្យាយាមបំពានលើបទដ្ឋានឡើយ អ្នកគ្រាន់តែកាន់តាមព្រះបញ្ញាត្តិទាំងឡាយដោយសារអ្នកដឹងថា វាគឺជាវិធីដែលប្រសើរជាងវិធីផ្សេង ។

  9. នៅពេលបានផ្លាស់ប្រែចិត្តជឿ អ្នកនឹងពេញចិត្តដើម្បីបង់ដង្វាយមួយភាគក្នុងដប់ ។ អ្នកយល់ឃើញថា ជាឯកសិទ្ធិមួយ ហើយទទួលអារម្មណ៍ថាចំនួន 10 ភាគរយ គឺមិនជាច្រើននោះទេ ជាពិសេស បើប្រៀបធៀបទៅនឹងពរជ័យ និង ការចាក់បំពេញមកវិញនូវអ្វីដែលអ្នកនឹងទទួល ។ ពរជ័យទាំងនេះគឺមានតម្លៃច្រើនជាងលុយដែលអ្នកបង់ទៅទៀត ។

  10. នៅពេលអ្នកផ្លាស់ប្រែចិត្តជឿ នោះអ្នកមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីជួយអ្នកដទៃឲ្យស្គាល់សេចក្តីពិត និង សុភមង្គលដែលអ្នកបានរកឃើញ ។ មានគំរូល្អមួយពីព្រះគម្ពីរគឺជាការសុបិនរបស់លីហៃ ដែលលោកបានមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីចែករំលែកនូវផ្លែដ៏ឆ្ងាញ់នៃដើមជីវិតនោះជាមួយគ្រួសាររបស់លោក ។ នៅពេលគាត់ទទួលទានផ្លែឈើនោះ នោះគំនិតដំបូងរបស់គាត់ គឺមិនត្រូវទទួលទានផ្លែឈើនោះតទៅទៀតទេ ប៉ុន្តែរកមើលគ្រួសាររបស់លោក ដើម្បីឲ្យពួកគេអាចទទួលទានផ្លែឈើនោះដែរ ហើយមានសុភមង្គលដូចលោកដែរ ( សូមមើល នីហ្វៃទី 1 8:12 ) ។

និយាយឲ្យខ្លីទៅ អ្នកដឹងថា អ្នកកំពុងប្រែចិត្តជឿនៅពេលអ្នកចាប់ផ្តើមរស់នៅតាមក្រឹត្យវិន័យខ្ពស់បំផុត គឺដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នករស់នៅតាមការគោរពប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ ប៉ុន្តែសម្រាប់មូលហេតុដ៏ត្រឹមត្រូវ ។ អ្នករស់នៅតាមដំណឹងល្អក្នុងទស្សនៈវិស័យទាំងអស់នៃជីវិតរបស់អ្នក ។ អ្នករស់នៅតាមដំណឹងល្អទាំងស្រុង មិនមែនដោយសារអ្នកត្រូវតែរស់នៅតាមនោះទេ តែដោយសារអ្នកចង់ធ្វើតាម ។ អ្នកគឺជាមនុស្សម្នាក់ដែលកាន់តែមានសុភមង្គល និង កាន់តែល្អប្រសើរ ហើយអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលព្រះវរបិតាចង់ឲ្យអ្នកប្រែក្លាយ ។ អ្នកចង់ក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមគំរូរបស់ទ្រង់ ។ នៅពេលអ្នកក្លាយជាមនុស្សម្នាក់នោះ អ្នកពិតជាប្រែចិត្តជឿយ៉ាងពិតប្រាកដ ។

កំណត់ចំណាំ

  1. ក្បួនខ្នាតភាគ 2 ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ 2010 ) ចំណុច 8.1.3 ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Pray Always » លីអាហូណា ខែ មិថុនា ឆ្នាំ 1990 ទំព័រ 4 ។

រចនារូបភាព © IRI ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃកប់ដាវរបស់ពួកគេ ដោយ ឌែល ផាសាន់ © IRI

ខាងលើ ៖ រចនារូបភាព © IRI; កាក់ទាំងឡាយ © ISSTOCKPHOTO.COM/THINKSTOCK; ទស្សននិមិត្តរបស់លីហៃនៃដើមឈើជីវិត ដោយ រ៉ូប៊ីន លូច © IRI