ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ


« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះគ្រីស្ទ​ឈោង​ទៅរក​មនុស្ស

ការចាំ​វគ្គ​បទគម្ពីរ និង​អ្វី​ដែល​បទគម្ពីរ​ទាំងនោះ​បង្រៀន អាច​ជួយ​អ្នក​តាម​របៀប​ជាច្រើន ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​នូវ​សេចក្ដីយោង​បទគម្ពីរ​មួយ ឬ​ច្រើន និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

រូបភាព និង​ការចងចាំ

សូម​ពិនិត្យ​មើល​រូបភាព​ទាំងនេះ ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​សំណួរ​ខាងក្រោម ។

ព្រះគ្រីស្ទ​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់
ព្រះយេស៊ូវ​លូក​ព្រះហស្ត​​ទៅ​កាន់​កុមារ​ម្នាក់​ដោយ​ទន់ភ្លន់
ព្រះយេស៊ូវ​សង្គ្រោះ​កូន​ចៀម​មួយ​ក្បាល​ដែល​វង្វេង​ផ្លូវ
  • តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ការមើល​រូបភាព​ទាំង​នេះ ?

រូបភាព​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ព្រឹត្តិការណ៍​សំខាន់ៗ ឬ​សេចក្តីពិត​នានា ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ប្រើ​រូបភាព​ដើម្បី​ជួយ​អ្នក​ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​មួយ ឬ​ច្រើន ។

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​មរមន ១២ ដំបូង​ត្រូវបាន​រាយ​បញ្ជី​ខាង​ក្រោម ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ទាំង​នេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់វា ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី១ ៣:៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៥

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២:២៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​ជ្រើសរើស​សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ២៦:៣៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« មនុស្ស​ទាំងអស់​ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ​ទី២ ៣២:៨–៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បានពរ​គ្រប់​យ៉ាង » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ [ ក្លាយ​ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្ដីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពីរ​គន្លឹះ

« សូម​ជឿដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទគម្ពីរ​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​សាក្សី … ថា អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

ការភ្ជាប់​រូបភាព​ជាមួយ​នឹង​ការបង្រៀន​អំពី​ដំណឹង​ល្អ

រូបតំណាង កំណត់ត្រា
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    សូម​ពិនិត្យ​មើល​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម ហើយ​ព្យាយាម​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​បទគម្ពីរ​ទាំង​នេះ ។ សូម​ប្រើ​តារាង​ខាង​លើ ប្រសិនបើ​ចាំបាច់ ។ បន្ទាប់មក សូម​ផ្គូផ្គង​សេចក្ដីយោង​បទគម្ពីរ​នីមួយៗ​ជាមួយ​នឹង​រូបភាព​ដែល​បង្ហាញ​ពី​ការបង្រៀន​ដ៏​ល្អ​បំផុត​ក្នុង​វគ្គ​បទគម្ពីរ ។

    1. នីហ្វៃ​ទី២ ២៦:៣៣

    2. នីហ្វៃ​ទី២ ៣២:៨–៩

    3. ម៉ូសាយ ២:១៧

    យុវជន​ម្នាក់​កំពុង​អធិស្ឋាន
    យុវវ័យ​កំពុង​ធ្វើ​ការបម្រើ
    ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារ

បង្កើត​រូបភាព​មួយ

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    សូម​ជ្រើសរើស​ឯកសារ​យោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​អ្នក​ចង់​ចងចាំ​ឲ្យ​បាន​ល្អ​ជាង​មុន ។ សូម​គូរ​រូបភាព​ដើម្បី​ជួយ​អ្នក​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​រួម​បញ្ចូល​សេចក្តីយោង ។ រូបភាព​របស់​អ្នក​អាច​ជា​ទិដ្ឋភាព​មួយ ឬ​វា​អាច​មាន​រូបភាព​ផ្សេង​គ្នា​ដើម្បី​បង្ហាញ​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ឧទាហរណ៍ ៖ រូបភាព​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ នីហ្វៃ​ទី​២ ២:២៥ ៖ « អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។ ប្រសិនបើ​អ្នក​មាន​ពេល អ្នក​អាច​បង្កើត​អ្វី​មួយ​ដែល​អាច​ជួយ​អ្នក​ទន្ទេញ​វគ្គ​បទគម្ពីរ​ទាំងមូល​ដែល​អ្នក​ជ្រើសរើស ។

រូបភាព​អំពី​ឃ្លា​បទគម្ពីរ​គន្លឹះ​មក​ពី នីហ្វៃ​ទី២ ២:២៥
  1. ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស សូម​ឆ្លើយ​សំណួរ​ពីរ​ខាង​ក្រោម ៖

    • តើ​វគ្គ​បទគម្ពីរ​នេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

    • តើ​ការចងចាំ​វគ្គ​បទគម្ពីរ​នេះ​អាច​ជួយ​អ្នក​ចងចាំ ឬ​ក្លាយ​កាន់តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ?

    • តើ​បទពិសោធន៍​មួយ​ណា​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ធ្លាប់​មាន ដែល​ទាក់ទង​នឹង​គោលលទ្ធិ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ?