ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០—« អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០—‹ អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ › » ព្រះគម្ពីមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០

« អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ »

អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ទឹក​មរមន

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​របៀប​ដែល​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​រស់នៅ​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ពន្យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នោះ និង​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ដោយ​ប្រើ​វគ្គ​បទគម្ពីរ​នេះ ។

ទន្ទេញ និង​ពន្យល់

សូម​រៀប​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ខាង​ក្រោម​តាម​លំដាប់លំដោយ​ឡើងវិញ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ដោយ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក​តាម​លំដាប់​លំ​ដោយ​ត្រឹមត្រូវ ។ ប្រសិនបើ​ចាំបាច់ សូម​ពិនិត្យ​មើល​ភាពត្រឹមត្រូវ​របស់​អ្នក​ដោយ​មើល បញ្ជី​នៃ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ នៅចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

ទទួល​បុណ្យ​ជ្រមុជ​ទឹក ៨ ព្រះអម្ចាស់ ត្រូវ អ្នក​រាល់គ្នា ១៨ ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ ដើម្បី​ធ្វើ​ជា​សាក្សី ១០ ថា​បាន ដោយ​នូវ​ព្រះនាម​នៃ

បន្ទាប់​ពី​អ្នក​បាន​សរសេរ​ឃ្លា​ត្រឹមត្រូវ​ហើយ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ព្យាយាម​ទន្ទេញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដោយ​សូត្រ​វា​ឡើង​វិញ​ពីរ​បី​ដង ។

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​ថា ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​ថា យើង​នឹង​បម្រើ​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់ ។ សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​សុំ​ឲ្យ​និយាយ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​កុមារ​អាយុ​ប្រាំ​បី​ឆ្នាំ​អំពី​សេចក្ដីសញ្ញា​ដែល​ពួកគេ​កំពុង​ចុះ ។ សូម​កត់ត្រា​ពី​របៀប​ដែល ម៉ូសាយ ១៨:៨–១០ អាច​ជួយ​អ្នក​ពន្យល់​អំពី​សេចក្ដីសញ្ញា និង​របៀប​ដែល​ការរក្សា​សេចក្ដីសញ្ញា​នោះ​នឹង​ជួយ​កុមារ​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។

រៀន​អនុវត្ត

សូម​ព្យាយាម​ធ្វើ​បញ្ជី​ចេញពី​ការចងចាំ​អំពី​គោលការណ៍​បី​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ រួមទាំង​ការពិពណ៌នា​ខ្លីៗ​អំពី​អត្ថន័យ​នៃ​គោលការណ៍​នីមួយៗ​ផងដែរ ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក កថាខណ្ឌទី ៥–១២ នៃ​ផ្នែក « ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » ឡើង​វិញ​នៅក្នុង ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​អានស្ថានភាព​ប្រតិដ្ឋ​ខាង​ក្រោម ហើយ​ប្រើ​គោលការណ៍​នីមួយៗ​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដើម្បី​រៀបចំ​ដំបូន្មាន​ខ្លះៗ​សម្រាប់ អែនណា ដែល​នាង​អាច​ប្រើ​ដើម្បី​ជួយ​ផល្លា ។

អែនណា បាន​កត់​សម្គាល់​ឃើញ​ថា ផល្លា ដែល​ជា​ក្មេង​ស្រី​នៅក្នុង​ថ្នាក់​របស់​នាង​នៅ​ឯ​ព្រះវិហារ កំពុង​មាន​ការលំបាក​ក្នុងការ​មាន​ភាព​រីករាយ ឬ​បង្កើត​មិត្តភាព ។ អែនណា​បាន​ឮ​ថា ពេលខ្លះ ផល្លា​ជ្រើសរើស​មិន​ចូលរួម​ក្នុង​សកម្មភាព​យុវវ័យ ឬ​ការប្រជុំ​នានា​ក្នុង​ព្រះវិហារ ដោយសារ​នាង​មាន​អារម្មណ៍​ថា នាង​ដូចជា​មិនចុះចំណោម​ជាមួយ​ក្មេងស្រី​ដទៃ​ទៀត ។ អែនណា ចង់​ជួយ ផល្លា ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​កាន់តែ​ខ្លាំង ប៉ុន្តែ​នាង​មិន​ដែល​និយាយ​ជាមួយ ផល្លា ហើយ​បារម្ភ​ថា វា​អាច​ជា​រឿង​ឆ្គង ឬ​មិនស្រួល​ក្នុង​ការទាក់ទង​ទៅ​នាង ។

  1.  សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ប្រើ​គោលការណ៍​ទាំងបី​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​ការបង្រៀន​ក្នុង ម៉ូសាយ ១៨:៨–១០ ដើម្បី​ជួយ អែនណា ក្នុង​ស្ថានភាព​របស់​នាង​ដោយ​របៀប​ណា ?

ប្រសិនបើ​អ្នក​ព្យាយាម ហើយ​នៅតែ​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយ​សំណួរ​មុន នោះ​សំណួរ​ខាង​ក្រោម​អាច​ជួយ​ណែនាំ​អ្នក​បាន ៖

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​វគ្គ​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​អ្វី​ខ្លះ​ដោយ​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​ដឹង​អំពី​វា ដែល​អាច​ជួយ​អែនណាបាន ? តើ​ការបង្រៀន​នៅក្នុង ម៉ូសាយ ១៨:៨–១០ អាច​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ការនិយាយ​ទៅកាន់​គណៈប្រធាន​នៃ​ថ្នាក់​យុវនារី​អាច​ផ្តល់​ឲ្យ​អែនណា នូវ​ការយល់​ដឹង​បន្ថែម​អំពី​ស្ថានភាព​របស់​ផល្លា​យ៉ាង​ដូចម្ដេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច

  • តើ​អែនណា​ត្រូវ​យល់​យ៉ាង​ណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទត​ឃើញ​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាច​ជួយ​នាង​យក​ឈ្នះ​លើ​អារម្មណ៍​ស្ទាក់ស្ទើរ​របស់​នាង​បាន ?

  • តើ​ការចងចាំ​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ ផល្លា ជួយ អែនណា​ដោយ​របៀប​ណា ?

  • តើ​ការលើកទឹក​ចិត្ត​ផល្លា អាច​ជួយ​អែនណា​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​អែនណា​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រក្សា​ការសន្យា​ជាក់លាក់​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាលម៉ា​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ១៨:៨–១០ បាន ?

  • តើ​អ្នក​នឹង​ចែកចាយ​គំរូ​អ្វី​ខ្លះ​​របស់​ព្រះយេស៊ូវគ្រីស្ទ​ពី​ការជួយ​អ្នក​ដទៃ​ជាមួយ​អែនណា ដើម្បី​ជួយ​នាង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?