ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១–៥ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី ១ ១–៥ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១–៥ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១–៥

ទិដ្ឋភាព​ទូទៅ

លីហៃ​ត្រូវ​បាន​ព្រះហៅ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម ។ លោក​បាន​គោរព​តាម​វិវរណៈ​មកពី​ព្រះអម្ចាស់ ឲ្យ​ប្តូរទី​លំនៅ​របស់​គ្រួសារ​លោក​ទៅក្នុង​ទីរហោស្ថាន ។ កូន​ប្រុស​របស់​លោក នីហ្វៃ​បាន​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត ហើយ​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​លោកទន់ ។ បន្ទាប់ពី​ធ្វើ​ដំណើរ​អស់រយៈ​ពេល​ជាច្រើន​ថ្ងៃ​តាម​ទីរហោស្ថាន នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​ប្រឈមមុខ​នឹង​ការសាកល្បង​នៃ​ការស្តាប់បង្គាប់ និង​សេចក្ដី​ជំនឿ​របស់​ពួកលោក​លើព្រះ នៅពេល​ពួកលោក​ត្រូវ​បាន​បង្គាប់ឲ្យ​ត្រឡប់​ទៅក្រុង​យេរូសាឡិម​វិញ ដើម្បី​ទទួលផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី ១ ១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​សារៈសំខាន់​នៃ​ការទទួល និង​ការធ្វើ​តាម​ព្យាការី​របស់​ព្រះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ការព្រមាន​ថ្មីៗ​ដែល​ពួកគេ​បាន​ឮ​ពី​ព្យាការី ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​បានឆ្លើយតប​នឹង​ការព្រមាន​ទាំងនោះ ។

  • រូបភាព ៖ រូបភាព​ទន្លេ និង​ទឹកធ្លាក់​ពី​មេរៀន

  • វីដេអូ ៖ « The Lord Commands Lehi’s Family to Leave Jerusalem » ( ១៨:១៤ សូមមើល​ចាប់ពី​នាទី​ទី ០:៣៩ ដល់​នាទី​ទី ៥:៥៣ និង​ចាប់ពី​នាទី​ទី ៥:៥៣ ដល់​នាទី​ទី ៧:២៦ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ អំឡុងពេល​សកម្មភាព​ចុងក្រោយ នៅពេល​ដែល​សិស្ស​កំពុង​រៀបចំ​ចម្លើយ​របស់ពួកគេ​ដើម្បី​ឆ្លើយ​សារ​មកពី​មិត្ត​ម្នាក់ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​រង់ចាំ​ដើម្បី​ចែកចាយ​ពីសារ​នេះ​រហូត​ដល់​សិស្ស​គ្រប់គ្នា​បាន​ធ្វើ​រួចរាល់ ។ សូម​ប្រើ​មុខងារ​ឈែត​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​គ្រប់គ្នា​បញ្ជូន​ចម្លើយ​របស់​ពួកគេ​ក្នុង​ពេល​តែមួយ ។ តាម​វិធី​នេះ សិស្ស​នឹង​បង្កើត​ចម្លើយ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ប៉ុន្តែ​ក៏​នឹង​មាន​ឱកាស​ពិនិត្យមើល​គំនិត​របស់​អ្នក​ដទៃ​ផងដែរ ។

នីហ្វៃទី ១ ២

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះគឺជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​បំណង​ដើម្បី​ងាក​ទៅរក​ព្រះអម្ចាស់ នៅពេល​ទ្រង់​បង្គាប់​ឲ្យ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ​នោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​សួរ​ទៅ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ថា « តើ​នៅពេល​ណា​ដែល​អ្នក​បាន​ស្វែងរក និង​ទទួល​បានជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ជឿ និង​គោរពតាម​ព្រះបន្ទូល​របស់ទ្រង់ ទោះ​ជា​វា​លំបាក​យ៉ាង​ណា​ក៏​ដោយ ? »

  • រូបភាព ៖ ផែនទី​នៃ​ផ្លូវ​ដែល​គ្រួសារ​របស់​លីហៃ​អាច​ធ្វើ​ដំណើរ​ចេញពី​ក្រុង​យេរូសាឡិម

  • វីដេអូ ៖ « Lehi Counsels with His Family to Leave Jerusalem »( ២:២៧ ) និង « Nephi Prays for Laman and Lemuel » ( ៦:០២ ) « The Prophet of God » ( ១៦:០៤ សូមមើល​ចាប់ពី​នាទី​ទី ១១:៥១ ដល់​នាទី​ទី ១២:៣៧ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​បង្ហាញ​ផែនទី​នៃ​ផ្លូវ​ដែល​គ្រួសារ​របស់​លីហៃ​ប្រហែល​ធ្វើ​ដំណើរ​ទៅ​ទីរហោស្ថាន និង​ពន្យល់​ពី​ចម្ងាយ​ដែល​ពួកលោក​ទំនង​ជា​បានធ្វើ​ដំណើរ សូម​ពិចារណា​ប្រើ​កម្មវិធី​ផែនទី​អនឡាញ ដើម្បី​បង្ហាញ​សិស្ស​នូវ​ទីតាំង​មួយ​ចំនួន​ដែល​មាន​ចម្ងាយ​ប្រហាក់​ប្រហែល​គ្នា​ពី​កន្លែង​ដែល​ពួកគេ​រស់នៅ ។ សិស្ស​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្រមៃមើល​ថា តើ​វា​នឹង​ទៅជា​យ៉ាងណា​ក្នុងការ​ធ្វើដំណើរ​ទៅទីនោះ​ដោយ​គ្មាន​យានជំនិះ ដោយ​ដឹង​ថា​ពួកគេ​ត្រូវតែ​នាំយក​អីវ៉ាន់ណា​មួយ​ដែល​ពួកគេ​ចង់​រក្សាទុក​ជាមួយ​ពួកគេ​តែ​ប៉ុណ្ណោះ ។

នីហ្វៃទី ១ ៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បានបង្គាប់​ពួកគេ​ឲ្យ​ធ្វើ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យទន្ទេញ​វគ្គបទគម្ពីរ​​ចំណេះចំណាន​ខាង​គោលលទ្ធិ នីហ្វៃទី ១ ៣:៧ ហើយ​ត្រូវ​គិត​អំពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​ពួកគេ​ប្រឈម​មុខ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • វីដេអូ ៖ « Nephi Is Led by the Spirit to Obtain the Plates of Brass » ( ២៥:៤៤ ចាប់ពី​នាទី​ទី ៤:៤៣ ដល់​នាទី​ទី ៨:១៨ និង​ចាប់ពី​នាទី​ទី ៨:១៨ ដល់​នាទី​ទី ១៥:១០ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​ចាប់ផ្តើម​មេរៀន​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​នៅលើ​កាមេរ៉ា​របស់​ពួកគេ​នូវ​អ្វី​មួយ​ដែល​មាន​ន័យ​បំផុត​ចំពោះ​ពួកគេ ឬ​គ្រួសារ​របស់​ពួកគេ ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​ដែល​តម្រូវឲ្យ​មាន​ដើម្បី​រកប្រាក់ ឬ​ទទួល​បានវា ។ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​និយាយ​អំពី​សារៈសំខាន់​នៃ​វត្ថុ​របស់​ពួកគេ និង​របៀប​ដែល​បាន​វា និង​ទទួល​វា​មក ។ បន្ទាប់មក សូម​បង្ហាញ​រូបភាព​គ្រួសារ​របស់​លីហៃ​កាន់​ផ្ទាំងលង្ហិន ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​គ្រួសារ​របស់​លីហៃ ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន និង​មូលហេតុ​ដែល​ពួកលោក​ប្ដេជ្ញាចិត្ត​ធ្វើដូច្នេះ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ១ ៣:៧ ពន្យល់​​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់​ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​ដែល​ពួកគេ ឬ​មនុស្ស​ជា​ទីស្រឡាញ់​បាន​មាន ដែល​បង្ហាញ​ថា​ព្រះអម្ចាស់​រៀបចំ​ផ្លូវ​មួយ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​បានបង្គាប់​យើង ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ នីហ្វៃ​មាន​ប្រសាសន៍​ទៅកាន់ លីហៃ​ជា​ឪពុក​របស់​លោក

  • មាតិកា​ដែលត្រូវ​បង្ហាញ ៖ សេចក្តី​ណែនាំ និង​សំណួរ​ទាក់ទង​នឹង​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ( ចាប់ផ្តើម​ជាមួយ « ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ » នៅក្នុង​ផ្នែក « រៀន​អនុវត្ត » )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ជំនួស​ឲ្យ​ការប្រើ​សាច់រឿង​ដែល​បាន​ណែនាំ​នៅក្នុង​ផ្នែក « រៀន​អនុវត្ត » នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចុះផ្សាយ​ក្នុងប្រអប់​ឈែត​អំពី​ស្ថានភាព​ជាក់ស្តែង​ដែល​ពិបាក​គោរពតាម​បទបញ្ញត្តិ ។ ( សូម​រំឭក​ពួកគេ​កុំ​ឲ្យ​ចុះផ្សាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​អំពី​ខ្លួន​ឯង ឬ​អ្នក​ដទៃ ) ។ បន្ទាប់មក សិស្ស​អាច​ជ្រើសរើស​ការចុះផ្សាយ​មួយ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ដើម្បី​ផ្ដោតលើ ខណៈ​ដែល​ពួកគេ​អនុវត្ត​តាមគោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

នីហ្វៃទី ១ ៤–៥

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនុកចិត្ត​របស់​សិស្ស​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះទ័យ​របស់ទ្រង់​ក្នុង​ការដឹកនាំ​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បង្ហាញ​នៅដើម​មេរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មករៀន​ដោយ​ត្រៀម​នូវ​គំនិត​អំពី​ស្ថានភាព​ដែល​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​ការទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់ ។

  • វីដេអូ ៖ « វិវិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » ( ២០:២៨; ចាប់ពី​នាទី​ទី ៩:១៤ ដល់​នាទី​ទី ៩:៤០ ) « The Spirit Directs Nephi to Slay Laban »( ៣:២៦ ) « Nephi Obtains the Sacred Records » ( ៤:២០ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ មុន​ពេល​សិស្ស​ជុំគ្នា​ចូលរៀន សូម​ពិចារណា​អញ្ជើញ​ពួកគេ​ពីរបី​នាក់​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​នៃ​ការដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ស្វែងរក​ឱកាស​នៅក្នុង​ការពិភាក្សា​នេះ​ទាំងមូល ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​ពួកគេ ។