« នីហ្វៃទី ១ ២ ៖ ‹ « អ្នកបានព្យាយាមស្វែងរកយើងដោយមានចិត្តសុភាពរាបសា › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ២
« អ្នកបានព្យាយាមស្វែងរកយើងដោយមានចិត្តសុភាពរាបសា »
ជួនកាល ព្រះអម្ចាស់បញ្ជាយើងឲ្យធ្វើអ្វីដែលយើងពិបាកយល់ ឬធ្វើ ។ បន្ទាប់ពីអំពាវនាវឲ្យប្រជាជននៃក្រុងយេរូសាឡិមប្រែចិត្ត លីហៃបានគោរពតាមវិវរណៈមួយ ដើម្បីប្តូរលំនៅគ្រួសារលោកទៅក្នុងទីរហោស្ថាន ។ ជំនួសឲ្យការរអ៊ូរទាំដូចជាលេមិន និងលេមយួល នោះនីហ្វៃបានងារទៅរកព្រះអម្ចាស់ដើម្បីទទួលបានការយល់ដឹងបន្ថែមទៀត ហើយធ្វើឲ្យដួងចិត្តរបស់លោកបានបន្ទន់ ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកទទួលអារម្មណ៍ថាមានបំណងចង់ងាកទៅរកព្រះអម្ចាស់កាន់តែខ្លាំង នៅពេលទ្រង់បង្គាប់ឲ្យអ្នកធ្វើកិច្ចការលំបាកៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងការទូន្មានរបស់ព្រះអម្ចាស់
សូមស្រមៃថាអ្នកកំពុងស្តាប់សន្និសីទទូទៅ ហើយប្រធានសាសនាចក្រផ្តល់ដំបូន្មានដែលអ្នកគិតថាពិបាកនឹងធ្វើតាម ។ បន្ទាប់ពីសន្និសីទ អ្នកចាប់ផ្ដើមឮសមាជិកសាសនាចក្រផ្សេងទៀតត្អូញត្អែរអំពីដំបូន្មានរបស់លោក ហើយសួរពីមូលហេតុដែលព្យាការីនឹងស្នើសុំឲ្យយើងធ្វើរឿងនេះ ។ នៅអ្នកស្តាប់ពាក្យឈ្លោះប្រកែកទាំងនេះ អ្នកចាប់ផ្តើមឆ្ងល់ថាអ្នកគួរធ្វើអ្វី ។
-
តើរបៀបប្រតិកម្មអវិជ្ជមានចំពោះការត្អូញត្អែរ និងការរិះគន់របស់សមាជិកអាចមានអ្វីខ្លះ ?
-
តើមានវិធីសាស្រ្តវិជ្ជមានអ្វីខ្លះចំពោះស្ថានភាពនេះ ? តើអ្វីនឹងធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ ?
នៅក្នុង នីហ្វៃទី ១ ២ អ្នកនឹងមើលឃើញកូនៗរបស់លីហៃឆ្លើយតបតាមរបៀបផ្សេងៗគ្នាចំពោះបទបញ្ញត្តិពិបាកៗដែលព្រះបានប្រទានដល់ពួកគេតាមរយៈព្យាការីរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមរកមើលគោលការណ៍ដែលអាចជួយអ្នក ប្រសិនបើវាហាក់ដូចជាពិបាកធ្វើតាមព្យាការីនោះ ។
ព្រះអម្ចាស់បញ្ជាឲ្យលីហៃចេញពីក្រុងយេរូសាឡិម
អ្នកអាចនឹងចាំព្រះអម្ចាស់បានបញ្ជា លីហៃ ឲ្យទៅព្រមានប្រជាជននៅក្រុងយេរូសាឡិមថា ពួកគេនឹងត្រូវបំផ្លាញ ប្រសិនបើពួកគេមិនប្រែចិត្ត ។ សូមអាន នីហ្វៃទី ១ ២:១–៥ ដោយរកមើលដំបូន្មានរបស់ព្រះអម្ចាស់ចំពោះលីហៃ បន្ទាប់ពីលោកបានផ្សព្វផ្សាយពីការប្រែចិត្ត ។ អ្នកក៏ប្រហែលជាចង់មើល « Lehi Counsels with His Family to Leave Jerusalem » ( ២:២៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
រយៈចម្ងាយដែលគ្រួសាររបស់លីហៃប្រហែលជាបានធ្វើដំណើរពីក្រុងយេរូសាឡិមទៅព្រំដែននៃសមុទ្រក្រហមគឺប្រហែល ២០០ ម៉ាយ ( ៣២០ គីឡូម៉ែត្រ ) ។ ការធ្វើដំណើររបស់ពួកលោកត្រូវចំណាយពេលជាច្រើនថ្ងៃ ហើយបាននាំពួកគេឆ្លងកាត់ប្រទេសដ៏ក្តៅ និងស្ងួតហួតហែង ដែលល្បីថាមានចោរជាច្រើនរង់ចាំប្លន់អ្នកដំណើរដែលមិនបានត្រៀមខ្លួន ។
-
ប្រសិនបើអ្នកជាកូនម្នាក់របស់លីហៃ តើអ្នកគិតថាអ្នកនឹងបានមានប្រតិកម្មយ៉ាងណាក្នុងស្ថានភាពនេះ ? ហេតុអ្វី ?
-
តើអ្នកអាចមានសំណួរអ្វីខ្លះ ?
-
តើអ្នកមើលឃើញសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់បានបង្ហាញក្នុងព្រះបញ្ញត្តិរបស់ទ្រង់ឲ្យចាកចេញពីក្រុងយេរូសាឡិមដោយរបៀបណា ?
ការឆ្លើយតបរបស់លេមិន និងលេមយួល |
ការឆ្លើយតបរបស់នីហ្វៃ និងសាំ |
---|---|
ការឆ្លើយតបរបស់លេមិន និងលេមយួល | ការឆ្លើយតបរបស់នីហ្វៃ និងសាំ |
អ្នកក៏ប្រហែលជាចង់មើល « Nephi Prays for Laman and Lemuel » ( ៦:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលការយល់ដឹងផ្សេងៗទៀតដែលអ្នកអាចបន្ថែមទៅតារាងរបស់អ្នក ។
-
តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ កាលអ្នកប្រៀបធៀបសកម្មភាពរបស់លេមិន និងលេមយួល ជាមួយនឹងទង្វើរបស់នីហ្វៃ និងសាំ ?
-
នៅក្នុងប្រយោគមួយ តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានរៀនពីគំរូរបស់លេមិន និងលេមយួលដោយរបៀបណា ? តើអ្នកនឹងសង្ខេបពីអ្វីដែលអ្នកបានរៀនពីគំរូបស់នីហ្វៃ និងសាំដោយរបៀបណា ?
សូមចំណាយពេលបន្តិចដើម្បីមើលឡើងវិញពីអ្វីដែលអ្នកបានសរសេរ ។ សូមពិចារណាថាសកម្មភាព ឬការជំរុញណាមួយដែលស្រដៀងនឹងខ្លួនអ្នកបំផុត ។ តើមានបំណងប្រាថ្នា គំនិត ឬអារម្មណ៍អ្វីដែលអ្នកគិតនៅពេលអ្នកធ្វើការប្រៀបធៀបនេះ ?
ចេញពីលេមិន និងលេមយួល អ្នកប្រហែលជាបានរកឃើញថា ការមិនដឹងពីព្រឹត្តិការណ៍របស់ព្រះអម្ចាស់ ហើយការមិនជឿដល់ព្យាការីទាំងឡាយរបស់ទ្រង់ អាចធ្វើឲ្យយើងរអ៊ូរទាំ ។ ចេញពីនីហ្វៃ អ្នកប្រហែលជាបានរៀនថា នៅពេលយើងព្យាយាមស្វែងយល់ពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះទ្រង់អាចបន្ទន់ចិត្តយើងដើម្បីជួយយើងឲ្យជឿ និងគោរពតាម ។
ការអធិប្បាយរបស់នីហ្វៃ ថាព្រះអម្ចាស់ « បន្ទន់ចិត្ត [ លោក ] ( នីហ្វៃទី ១ ២:១៦ ) បង្ហាញថា ស្រដៀងនឹង លេមិន និងលេមយួលដែរ ការណ៍នេះមិនមែនជាបទបញ្ញត្តិងាយស្រួលសម្រាប់លោកគោរពតាមនោះឡើយ ។ សូមគិតអំពីរបៀបដែលការសម្រេចចិត្តរបស់នីហ្វៃ ក្នុងការងាកទៅរកព្រះអម្ចាស់នៅក្នុងស្ថានភាពនេះ អាចនឹងជះឥទ្ធិពលដល់លោកពេញមួយជីវិត ។ សូមគិតអំពីរបៀបដែលជីវិតរបស់លេមិន និងលេមយួល អាចមានភាពខុសគ្នា ប្រសិនបើពួកលោកបានធ្វើតាមគំរូរបស់នីហ្វៃ ។
-
តើស្ថានភាពណាខ្លះដែលអ្នកកំពុងប្រឈម ឬអាចប្រឈមមុខដែលក្នុងស្ថានភាពទាំងនោះអ្នកអាចនឹងទាញប្រយោជន៍ពីគំរូរបស់នីហ្វៃបាន ?
-
តើការស្វែងរកព្រះអម្ចាស់ដោយបន្ទាបខ្លួននៅក្នុងកាលៈទេសៈទាំងនេះ ជំនួសការមិនជឿ និងការរអ៊ូរទាំ អាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកឥឡូវនេះ និងពេលអនាគតដោយរបៀបណា ?
-
តើអ្នកយល់យ៉ាងណាអំពីព្រះដែលអាចរារាំងអ្នកពីការរអ៊ូរទាំពេលទ្រង់បង្គាប់ឲ្យអ្នកធ្វើអ្វីមួយដែលពិបាក ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយនូវអ្វីដែលយើងអាចធ្វើ នៅពេលដែលយើងប្រហែលជាមិនយល់ ឬយល់ស្របនឹងដំបូន្មានពីព្យាការីរបស់ព្រះអម្ចាស់ ។
ចូរកុំភ្ញាក់ផ្អើលឡើយ ពេលទស្សនៈផ្ទាល់ខ្លួនរបស់បងប្អូនចាប់ផ្តើមមិនស្របជាមួយនឹងការបង្រៀនរបស់ព្យាការីនៃព្រះអម្ចាស់ជានិច្ចនោះ ។ នោះគឺជាឱកាសដើម្បីរៀនសូត្រ បន្ទាបខ្លួន នៅពេលយើងលុតជង្គង់ចុះអធិស្ឋាន ។ យើងបោះជំហានទៅមុខដោយសេចក្តីជំនឿ ដោយទុកចិត្តលើព្រះ ដោយដឹងថា ជាមួយនឹងពេលវេលា នោះយើងទទួលការបញ្ជាក់កាន់តែច្បាស់ខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌របស់យើង ។ ព្យាការីមួយរូបបានពិពណ៌នាអំពីអំណោយទានដែលពុំអាចប្រៀបផ្ទឹមបានអំពីព្រះអង្គសង្គ្រោះថា « ព្រះហឫទ័យនៃព្រះរាជបុត្រា ត្រូវលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា » [ ម៉ូសាយ ១៥:៧ ] ។ ប្រាកដណាស់ ការចុះចូលឆន្ទៈរបស់យើងទៅនឹងព្រះទ័យព្រះគឺពុំមែនជាសញ្ញានៃការចុះចាញ់ឡើយ ប៉ុន្តែជាសញ្ញាចាប់ផ្តើមនៃជោគជ័យដ៏រុងរឿងវិញ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ )
-
តើពរជ័យអ្វីខ្លះបានកើតឡើងចំពោះអ្នក កាលអ្នកបានព្យាយាមថ្វាយដួងចិត្តរបស់អ្នកចំពោះព្រះវរបិតាសួគ៌ ដូចជាព្រះយេស៊ូវ និងនីហ្វៃបានធ្វើនោះ ?
សូមចំណាយពេលបន្តិចដើម្បីកត់ត្រាគំនិត និងចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក ។ តើអ្នកបានរៀនអ្វីខ្លះដែលអ្នកចង់ចងចាំ ? តើការកែតម្រូវអ្វីខ្លះដែលអ្នកទទួលអារម្មណ៍បំផុសគំនិតដើម្បីធ្វើនៅក្នុងជីវិតរបស់អ្នកដោយផ្អែកលើអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ ?