« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ១ ៣:៧
« ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា »
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ព្រះអម្ចាស់តែងតែរៀបចំផ្លូវសម្រាប់យើង ដើម្បីសម្រេចបាននូវអ្វីដែលទ្រង់បញ្ជាឲ្យយើងធ្វើ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ១ ៣:៧ ពន្យល់គោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺត្រូវអនុញ្ញាតឲ្យអ្នកអនុវត្តការពន្យល់ពីសេចក្ដីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ មានរបៀបរាប់មិនអស់ដែលអ្នកអាចផ្តល់ពរដល់ជីវិតរបស់មនុស្សជុំវិញអ្នក នៅពេលអ្នកយល់កាន់តែច្បាស់ និងអនុវត្តការពន្យល់អំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុងព្រះគម្ពីររបស់ទ្រង់ ។
សូមអាន នីហ្វៃទី ១ ៣:៧ ហើយសង្ខេបអ្វីដែលខគម្ពីរនេះបង្រៀន ជាពាក្យសម្តីរបស់អ្នកផ្ទាល់ ។
សូមព្យាយាមគិតអំពីស្ថានភាពមួយអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងខគម្ពីរនេះអាចជួយដល់នរណាម្នាក់ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖
-
តើសេចក្ដីពិតអ្វីខ្លះពីខគម្ពីរនេះដែលអ្នកនឹងចែកចាយជាមួយនរណាម្នាក់ក្នុងស្ថានភាពដែលអ្នកបានគិតដល់ ? ហេតុអ្វី ?
-
តើមានរបៀបខុសគ្នាអ្វីខ្លះដែលព្រះអាចរៀបចំផ្លូវសម្រាប់យើងដើម្បីសម្រេចនូវអ្វីដែលទ្រង់បង្គាប់ ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកអាចចែកចាយ ដើម្បីបង្ហាញការពិតថា ព្រះនឹងរៀបចំផ្លូវសម្រាប់យើងដើម្បីសម្រេចអ្វីដែលទ្រង់បង្គាប់ឲ្យយើងធ្វើ ?
រៀនអនុវត្ត
យើងទាំងអស់គ្នាប្រឈមមុខនឹងស្ថានភាពលំបាក ហើយត្រូវបានព្រះបង្គាប់ឲ្យធ្វើរឿងលំបាកៗនៅក្នុងជីវិតរបស់យើង ។ ការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយអ្នកពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ កាលអ្នកគ្រប់គ្រងស្ថានភាពទាំងនេះបាន ។
សូមអានស្ថានភាពខាងក្រោមនេះ ហើយជ្រើសរើសយកស្ថានភាពមួយដែលអ្នកចង់ផ្តោតទៅលើសម្រាប់សកម្មភាពបន្ទាប់ ។
-
សារ៉ាស្រឡាញ់ព្រះអម្ចាស់ ហើយចង់បម្រើក្នុងសាសនាចក្ររបស់ទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះនាងបានទទួលការចាត់តាំងរបស់សាសនាចក្រដែលនាងមានអារម្មណ៍ថា នាងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសម្រេចកិច្ចការនោះបាន ។ នាងបានទទួលយកការចាត់តាំងនេះ ប៉ុន្តែនាងស្ទាក់ស្ទើរក្នុងការបន្តឆ្ពោះទៅមុខ ។
-
រ៉ូសាមានអារម្មណ៍អាក់អន់ចិត្តចំពោះខ្លួននាងដោយសារនាងព្យាយាមគោរពបទបញ្ញត្តិជាក់លាក់មួយ ។ នាងបានគោរពតាមបទបញ្ញត្តិជារឿយៗ ប៉ុន្តែមិនបានធ្វើដូច្នេះជាប់លាប់ឡើយ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអាន កថាខណ្ឌ ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់ អែលឌើរ ហូឡិន នៅក្នុង កថាខណ្ឌ ៦ ជួយដល់ សារ៉ា ឬ រ៉ូសា ដោយរបៀបណា ?
-
ប្រសិនបើ សារ៉ា ឬ រ៉ូសា មិនអាចសម្រេចបានភ្លាមៗនូវអ្វីដែលព្រះបង្គាប់ទេ តើសេចក្តីពិតអំពីព្រះវរបិតាសួគ៌នៅក្នុង កថាខណ្ឌ ៧ អាចជួយដោយរបៀបណា ?
-
ប្រសិនបើអ្នកមានគំនិតស្រដៀងនឹងសារ៉ា ឬរ៉ូសា តើអ្វីបានជួយ ឬអាចជួយអ្នកឈានទៅមុខដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមអាន កថាខណ្ឌទី ៨ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំយ៉ាងហោចណាស់ឃ្លា ឬគំនិតពីរ ដែលអ្នកគិតថាអាចជួយដល់សារ៉ា ឬ រ៉ូសា បាន ។
-
តើឃ្លានីមួយៗដែលអ្នកបានជ្រើសរើសអាចជួយ សារ៉ា ឬ រ៉ូសា យ៉ាងដូចម្ដេច ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងរបៀបដែលទ្រង់ដោះស្រាយជាមួយបុត្រាបុត្រីរបស់ទ្រង់ ដែលអាចជួយបាន ?
-
តើការមើលស្ថានភាពនៅក្នុងបរិបទនៃផែនការនៃសេចក្តីសង្គ្រោះអាចជួយយ៉ាងដូចម្តេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមអាន កថាខណ្ឌទី ១១ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកនឹងណែនាំ សារ៉ា ឬ រ៉ូសា ឲ្យស្វែងរកការពិតដែលអាចជួយនាងនៅឯណា ?
សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរកប្រភពដែលបានតែងតាំងដ៏ទេវភាពសម្រាប់សេចក្តីពិតដែលអ្នកមានអារម្មណ៍ថា ត្រូវនឹងស្ថានភាពនេះ ។ ប្រភពមួយដែលអ្នកអាចជ្រើសរើសគឺ បញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលមាននៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអានឃ្លាខគម្ពីរគន្លឹះនៃវគ្គបទគម្ពីរមរមន ដោយរកមើលឃ្លាដែលអាចមានប្រយោជន៍ ។ សូមប្រាកដថាត្រូវបញ្ចូល នីហ្វៃទី ១ ៣:៧ ជាប្រភពមួយរបស់អ្នក ។
-
តើអ្នកបានរកឃើញអ្វីដែលអ្នកអាចចែកចាយបាន ?
-
តើសេចក្ដីពិតទាំងឡាយដែលអ្នករកឃើញបានធ្វើឲ្យមានការខុសប្លែកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះ ទាំង ១២ ដំបូង
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញតាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថាទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.