ថ្នាក់​សិក្ខាសាលា
អេធើរ ៧–១១ ៖ « ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »


« អេធើរ ៧–១១ ៖ ‹ ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៧–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៧–១១

« ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »

ស្ត្រី​ដែល​ជាប់នៅក្នុង​គុក

ដោយ​សារ​ព្រះស្រឡាញ់យើង ទ្រង់​ហៅ​ព្យាការី​ឲ្យ​មកព្រមាន​ពួកយើង​ពី​អំពើអាក្រក់ ហើយ​លើក​ទឹកចិត្ត​យើងឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ពួកសាសន៍យ៉ារេឌ​មិនបាន​ស្ដាប់​តាមការព្រមាន​ពីបងប្រុសរបស់យ៉ារេឌទេ ហើយ​ការមិន​ស្តាប់តាមនេះ​បាន​បណ្ដាលឲ្យ​មានផល​វិបាក​ដល់​មនុស្ស​ជាច្រើនជំនាន់ ។ មេរៀន​នេះអាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្យាការី​របស់ព្រះ ។

សូម​បង្រៀន​ពី​ប្រសាសន៍​របស់​ព្យាការី​ដោយ​ការប្រែចិត្ត​ជឿ និង​មាន​គោលបំណង ។ សេចក្តីប្រាថ្នា និង​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ត្រូវបាន​ប្រាស្រ័យ​ទាក់ទង​តាមរយៈ​ព្យាការីរបស់​ទ្រង់ ។ សូម​ជួយ​សិស្ស​ឲ្យ​ដឹងថា ពួកគេ​អាច​ពឹង​ផ្អែក​លើការ​បង្រៀន​របស់​ព្យាការីសម្រាប់ការណែនាំ និង​ការការពារ មិនថា ការ​បង្រៀន​ដែល​បាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ ឬ​ការនិយាយ​ជា​ពាក្យសម្តី​នៅ​សព្វថ្ងៃនេះ​នោះ​ទេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ត្រៀម​ដើម្បី​ចែកចាយ​ពីការទូន្មាន ឬ​ការព្រមាន​មួយ​ចំនួន​មកពី​ព្យាការី ដែល​យើង​បានទទួល​នៅក្នុង​ជំនាន់​របស់យើង​នេះ ។ ពួកគេ​អាច​រកមើល​ឧទាហរណ៍​នៅក្នុង ដើម្បី​កម្លាំងនៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( កូន​សៀវភៅ ឆ្នាំ ២០២២ ) ឬ​នៅក្នុង​សន្និសីទទូទៅ​ថ្មីៗនេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការជាប់​ឃុំឃាំង

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ឬ​គូរ​រូបបន្ទប់​គុក​ដ៏សាមញ្ញ​មួយ​ដាក់​នៅលើ​ក្ដារខៀន ។

សូម​មើល​រូបភាព​ខាងក្រោម​នេះ ។ តើ​បុគ្គលម្នាក់​នេះ​អាច​កំពុងគិត ឬ​មានអារម្មណ៍​យ៉ាង​ដូចម្តេច ?

បុរស​ម្នាក់​ជាប់​នៅក្នុងគុក

សូមពិចារណា​ទៅ​លើជម្រើស​ពីមុនអ្វីខ្លះ​ដែលអាចនាំឲ្យ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ទាំងនេះ និង​មូលហេតុអ្វីខ្លះ​ដែលបុគ្គលនេះ​អាចសម្រេច​ចិត្ត​ជ្រើសរើស​យកជម្រើសទាំងនោះ ។

ការចូលរួម​នៅក្នុងការប្រព្រឹត្ត​អំពើបាប​អាចនាំមនុស្ស​ទៅរក​ការជាប់​ឃុំឃាំង​ខាងវិញ្ញាណ និង​រូបកាយ ។

នៅ​ថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​ដំណើររឿងមួយ​ដែលនឹងជួយ​អ្នកឲ្យ​យល់​អំពី​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ការចៀសផុត​ពី​ការជាប់​ឃុំឃាំង​ខាង​វិញ្ញាណ ។ នៅ​ពេល​ដែល​អ្នកសិក្សា សូមយកចិត្ត​ទុកដាក់​លើការបំផុស​គំនិតពី​ព្រះវិញ្ញាណ ដែលអាច​ជួយឲ្យ​អ្នកយល់ដឹង​ពីរបៀបអនុវត្ត​អ្វីដែលអ្នក​បាន​រៀនសូត្រនៅ​ក្នុងជីវិត​របស់អ្នក​ផ្ទាល់ ។

« ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »

បន្ទាប់ពី​ពួកសាសន៍យ៉ារេឌ​បានទៅដល់​ដែនដីសន្យា ពួកគេ​បានបម្រើ​ព្រះអម្ចាស់​ដោយស្មោះត្រង់ ហើយ​បាន​ចម្រើន​ឡើង និង​បាន​រីកចម្រើន​ខ្លាំងនៅ​ក្នុងដែនដី ( សូមមើល អេធើរ ៦:១៧–១៨ ) ។ កាល​ដែលយ៉ារេឌ និង​បងប្រុសរបស់​លោកកៀកកាន់​តែជិតដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​ពួកលោក នោះ​ពួកលោក​បាន​ប្រមូលផ្តុំ​ប្រជាជន​របស់​ពួកលោក​មកជុំគ្នា​ដើម្បី​និយាយ​ទៅកាន់​ពួកគេ ។

សូមអាន អេធើរ ៦:១៩–២៣ ដោយ​ស្វែងរក​អ្វីដែល​ប្រជាជន​ប្រាថ្នា​ចង់​បាន ។

  • តើ​បងប្រុស​របស់​យ៉ារេឌ​បានព្រមាន​អ្វីខ្លះ​ដល់​ប្រជាជន​នៅក្នុង ខទី ២៣ ?

សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​ពីរ​បៀប ដែល​ពួកគេ​អាចនឹង​​ឆ្លើយតប ប្រសិន​បើ​ពួកគេមានវត្ត​មាននៅក្នុង​ស្ថានភាព​នេះ ។ អ្នកអាច​អញ្ជើញ​ពួកគេឲ្យ​គិតអំពី​របៀប​ដែល​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះ និង​ព្យាការី​របស់​ទ្រង់​អាចមាន​ឥទ្ធិពលលើ​ការសម្រេចចិត្ត​របស់​ពួកគេ ។ ការ​ឆ្លើយតប​របស់ពួកគេ​អាចកសាង​សេចក្តីជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ និង​ព្យាការី​របស់ទ្រង់ ។

ការព្រមាន​ត្រូវបាន​បំពេញ

ទោះបី​ជាបងប្រុស​របស់យ៉ារេឌ​បានព្រមាន​ក៏ដោយ ក៏ប្រជាជន​នៅតែ​ជ្រើសរើស​យកស្ដេចមួយ​អង្គ​ដដែល ។ បន្ទាប់ពី​កូនប្រុស​បី​បួននាក់​របស់ពួកគេ​បានបដិសេធ ទីបំផុត អូរៃហា ដែល​ជា​កូនប្រុសរបស់​យ៉ារេឌ​បានយល់​ព្រមធ្វើជា​ស្តេច ហើយ​សោយរាជ្យ​ដោយសុចរិត​ពេញ​មួយ​ជីវិត​របស់គាត់ ( សូមមើល អេធើរ ៦:២៤–២៩; ៧:១ ) ។ ទោះ​បីជាយ៉ាងណា​ក៏ដោយ ការព្យាករ​របស់បងប្រុសយ៉ារេឌថា ការមាន​ស្តេច​នឹងនាំទៅ​រក​ការធ្លាក់​ចូលទៅក្នុងការ​ជាប់ឃុំឃាំង បាន​កើតឡើង​ជាច្រើនដង​​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ពួកសាសន៍​យ៉ារេឌ ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ឧទាហរណ៍​អំពីរបៀប​ដែល​ការព្យាករ​របស់​បងប្រុសយ៉ារេឌត្រូវបាន​បំពេញ ។ អ្នកប្រហែល​ជាចង់​សរសេរ​សេចក្តីយោងទាំងនេះ​នៅក្នុង​បទគម្ពីរ​របស់អ្នកនៅជាប់​នឹង អេធើរ ៦:២៣ ។

សូម​អញ្ជើញ​សិស្សណា​ដែលស្ម័គ្រចិត្ត​ឲ្យ​ប្តូរវេនគ្នា​អានខគម្ពីរខ្លះៗ ឬ​ទាំងអស់​នៅខាង​ក្រោម​នេះឲ្យ​ឮៗ ។ ប្រសិនបើ​អ្នកជ្រើសរើស​មិនអាន​ខគម្ពីរ​ទាំងអស់ សូម​ប្រាកដថា កុំ​រំលង អេធើរ ៧:១–៥ ដែល​បញ្ជាក់ជា​ពិសេសថា ការព្យាករ​របស់បងប្រុស​យ៉ារេឌ​ត្រូវបាន​បំពេញ ( សូមមើល អេធើរ ៧:៥ ) ។ ការអាន អេធើរ ១១:២០–២៣ ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ដោយសារ​ខគម្ពីរនេះ​ណែនាំពី​ព្យាការី​អេធើរ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពីក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើមាន​សេចក្ដីពិត​អ្វីខ្លះ​ដែលយើងអាច​រៀនសូត្របាន​ពី​ដំណើររឿង​នេះ​អំពីលទ្ធផល​នៃការបដិសេធព្យាការី​របស់​ព្រះអម្ចាស់ ?

សេចក្តីពិត​មួយដែល​យើងអាចរៀន​សូត្របានចេញ​ពី​ដំណើររឿង​នេះ​គឺថា ការបដិសេធព្យាការី​របស់ព្រះអម្ចាស់​អាចនាំទៅ​រក​ការជាប់​ឃុំឃាំង 

  • តើគំរូ​មួយចំនួន​អំពីរបៀប​ដែលនរណាម្នាក់​អាចជួប​បទពិសោធន៍​ជាប់​ឃុំឃាំង​តាមរយៈការ​មិនអើពើ ឬ​ការបដិសេធ​ព្យាការី​របស់​ព្រះអម្ចាស់​មានអ្វីខ្លះ ?

    ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ​ទៅលើ​សំណួរមុន សូមពិចារណា​ចែកចាយ​ឧទាហរណ៍ពីរបី ដូចជា​លទ្ធភាពដែល​ការមិន​គោរព​តាមពាក្យសម្ដីនៃ​ប្រាជ្ញាវាងវៃ ឬ​ការមើល​រឿងអាសអាភាស អាចនាំ​ទៅរកការជាប់ឃុំឃាំង​នៃការញៀន ។ សូម​ប្រាកដថា សិស្ស​យល់ដឹងថា រាល់អំពើបាប​គ្រប់ទម្រង់​បានកាត់បន្ថយ​អំណាច​នៃព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុងជីវិត​របស់យើង ។

  • ហេតុអ្វី​បានជា​អ្នកគិតថា មនុស្ស​ជ្រើសរើសមិន​អើពើនឹង​ដំបូន្មាន និង​ការព្រមាន​ដែលព្រះអម្ចាស់​ប្រទានមក​តាមរយៈ​ព្យាការី​របស់ទ្រង់​ដូច្នេះ ?

ដំបូន្មាន​នៅ​សម័យ​ទំនើប​មកពី​ព្យាការី​របស់​ព្រះអម្ចាស់

សូម​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពីរបៀប​ដែលសេចក្តីពិត​នេះនៅតែ​អនុវត្ត​បានរហូតមក​ដល់​សព្វថ្ងៃនេះ ។ សកម្មភាព​ខាងក្រោម​គឺជាវិធី​មួយ​ដើម្បី​ធ្វើកិច្ចការ​នេះ ។

សូម​ស្វែងរក​ដំបូន្មាន ឬ​ការព្រមាន​មកពីព្យាការី និង​សាវក​នៅសម័យ​ទំនើប​នេះ ។ ការណ៍ទាំង​នេះអាច​ចេញមក​ពី ដើម្បី​កម្លាំង​យុវជន ( កូន​សៀវភៅ​ឆ្នាំ ២០២២ ) ឬ​ពីសុន្ទរកថា​សន្និសីទ​ទូទៅថ្មីៗនេះ ។ សូម​ឆែក​មើលថា តើ​អ្នកអាច​ស្វែងរក​ពាក្យ ឬ​ឃ្លាជាក់លាក់​ដែលពិពណ៌នា​អំពីរបៀបដែល​យើង​នឹងទទួលបាន​ពរជ័យ នៅពេល​ដែលយើង​ធ្វើតាម​ដំបូន្មាន​នេះ ក៏​ដូចជាផលវិបាក​ដែលយើង​អាចជួបប្រទះ​ដោយសារតែ​ការមិន​ធ្វើតាម​បាន​ដែរ​ឬទេ ។

ការដាក់​សិស្ស​ជា​ក្រុមតូចៗ​អាច​មាន​ប្រយោជន៍ ហើយ​ចាត់តាំង​ឲ្យ​ក្រុម​នីមួយៗ​សិក្សា​ប្រធានបទ​ផ្សេងៗ​គ្នា​មកពី ដើម្បី​កម្លាំង​យុវជន ( កូន​សៀវភៅ​ឆ្នាំ ២០២២ ) នៅពេល​ដែលពួកគេ​បំពេញ​សកម្មភាព​នេះ ។ សូម​ពិចារណា​បង្ហាញសំណួរ​ខាងក្រោម​នេះ ។ សូម​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​ដើម្បី​ពិភាក្សា​អំពីចម្លើយ​របស់ពួកគេ​ជាមួយ​ក្រុមរបស់​ពួកគេ ។

  • តើ​ការ​ព្រមាន ឬដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​អាចរកឃើញ ?

  • តើ​ព្រះអម្ចាស់​នឹងប្រទាន​ពរជ័យ​ដល់​ពួកយើង​តាម​របៀប​ណាខ្លះ នៅ​ពេលដែល​យើង​ធ្វើ​តាមដំបូន្មាននេះ ?

  • តើ​ការមិន​អើពើ​នឹងដំបូន្មាន​នេះ ឬ​ការព្រមាន​ទាំងនេះ​អាច​នាំ​នរណា​ម្នាក់​ឲ្យ​ជាប់ការឃុំឃាំង​យ៉ាង​ដូចម្តេច ?

នៅ​ពេល​ដែលសិស្ស​បានបញ្ចប់​សកម្មភាព​រួចរាល់​ហើយ សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់ពួកគេ​មួយចំនួន​ជាមួយ​សិស្ស​នៅ​ក្នុង​ថ្នាក់រៀន ។

ការឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​ដែលពួកគេ​បានរកឃើញ​ចំពោះ​សំណួរ​ដែលបាន​រាយខាងលើ អាចមាន​ប្រយោជន៍ ។ ឧទាហរណ៍ សិស្ស​ដែលបាន​សិក្សាអំពី​ដំបូន្មាន​ពីផ្នែក « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » នៅ​ក្នុង ដើម្បី​កម្លាំង​យុវជន អាចចង្អុលបង្ហាញថា អ្វី​ដែល​យើងមើល អាន ស្តាប់ ឬចូល​រួមអាច​នាំឲ្យ​មានគំនិត​ល្អ ឬ​អាចធ្វើឲ្យ​អារម្មណ៍​របស់​យើង​ចុះខ្សោយ​ខាង​ព្រះវិញ្ញាណ ។ ( សូមមើល ដើម្បី​កម្លាំង​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០២២ ] ទំព័រ ១៨ ) ។

ការអនុវត្ត​វាទៅ​ក្នុងជីវិត​របស់អ្នក

សូម​គិតអំពី​របៀប​ដែលអ្នកឆ្លើយ​តបទៅនឹង​ដំបូន្មាន និង​ការព្រមាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ពរជ័យ​ដែល​អ្នក​បានទទួល​ដោយសារ​ការធ្វើតាម​ដំបូន្មាន និង​ការព្រមាន​ទាំងនោះ និង​ដំបូន្មាន​ដែល​អ្នកប្រហែល​ជាត្រូវធ្វើតាម​ដោយ​ស្មោះត្រង់​បន្ថែម​ទៀត ។

សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​ពី​គំរូនៃ​របៀបដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់ពួកគេ នៅពេល​ដែលពួកគេ​បានធ្វើតាម​ដំបូន្មាន​របស់ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ អ្នក​ប្រហែល​ជាចង់ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ផងដែរ ។

ដំបូន្មាន​របស់​ព្យាការី​​​ខាងក្រោម​នេះអាចជួយ​ដល់សិស្ស​ដែល​អាចមាន​អារម្មណ៍បាក់ទឹកចិត្ត​ដោយសារ​ការ​ជាប់ឃុំឃាំង ដែលពួកគេជួប​ប្រទះដោយ​សារតែការមិនអើពើ​នឹង​ដំបូន្មាន​ពី​ព្យាការី​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​អាន ម៉ូសាយ ៧:៣៣ ក្នុង​ថ្នាក់​រៀន​ទាំងមូល ។

អ្នក​ខ្លះ​អាច​នឹងមាន​អារម្មណ៍​បាក់ទឹកចិត្ត នៅពេល​ដែល​ពួកគេ​ជួបនឹង​ផលវិបាក​ដោយសារការ​មិនគោរព​តាមដំបូន្មាន និង​ការព្រមាន​របស់​ព្រះអម្ចាស់តាមរយៈ​ព្យាការី​របស់ទ្រង់ ។ ប៉ុន្តែ ទោះ​បីជា​យើង​បានធ្វើខុស​យ៉ាងណាក៏​ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​អាច​រំដោះ​ពួកយើងចេញ​ពី​ការជាប់ឃុំឃាំង​របស់យើង​បាន​ដែរ នៅពេល​ដែល​យើង​បែរ​ត្រឡប់​មករកទ្រង់​វិញ ។ ឧទាហរណ៍ សូម​អាន អេធើរ ៧:២៥–២៧ ហើយ​កត់សម្គាល់​ពីអ្វី​ដែល​បាន​កើតឡើង នៅពេល​ដែលប្រជាជន​បានប្រែចិត្ត ហើយ​បែរត្រឡប់មក​រកព្រះ​វិញ ។

  • តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? ( សូមមើល ម៉ូសាយ ៧:៣៣ ) ។

ដើម្បី​មើល​ឧទាហរណ៍​មួយអំពី​របៀប​ដែលនរណា​ម្នាក់បាន​ជួប​បទពិសោធន៍​ពី​ការរំដោះ​របស់​ព្រះអម្ចាស់ បន្ទាប់ពី​ការបានជួប​បទពិសោធន៍​​ការជាប់ឃុំឃាំង​ខាងវិញ្ញាណ សូម​ពិចារណា​មើល​វីដេអូ​នេះ « The Immediate Goodness of God » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ៣:៣៧ ដល់​នាទី​ទី ៦:៣៣ ។

2:3

សូម​ថ្លែងទី​បន្ទាល់​អំពី​សេចក្តីពិត​ដែល​បាន​ពិភាក្សា​នៅថ្ងៃ​នេះ ហើយ​លើក​ទឹកចិត្ត​សិស្សឲ្យ​ធ្វើសកម្មភាព​តាមចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​របស់​ពួកគេ ។