ថ្នាក់​សិក្ខាសាលា
អេធើរ ៨ ៖ « ដ្បិត​ព្រះអម្ចាស់ ទ្រង់​ពុំ​ធ្វើការ​ដោយ​បក្សព័ន្ធ​សម្ងាត់​ទាំងឡាយ​ទេ »


« អេធើរ ៨ ៖ ‹ ដ្បិត​ព្រះអម្ចាស់ ទ្រង់​ពុំ​ធ្វើការ​ដោយ​បក្សព័ន្ធ​សម្ងាត់​ទាំងឡាយ​ទេ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៨

« ដ្បិត​ព្រះអម្ចាស់ ទ្រង់​ពុំ​ធ្វើការ​ដោយ​បក្សព័ន្ធ​សម្ងាត់​ទាំងឡាយ​ទេ »

ព្រះយេស៊ូវគ្រីស្ទ

បក្សព័ន្ធ​សម្ងាត់​បាន​បង្ក​ជា​គ្រោះកាច​ដល់​ក្រុម​មនុស្ស​ជាច្រើន​នៅ​ពេញ​មួយ​ព្រះគម្ពីរ​មរមន ។ លំនាំ​នេះ​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួកសាសន៍​យ៉ារេឌ ហើយ​នៅ​ទីបំផុត​បាន​នាំឲ្យ​ពួកគេ​ធ្លាក់ចូល​ទៅក្នុង​ការបំផ្លិច​បំផ្លាញ ។ កាល​ព្យាការី​មរ៉ូណៃ​បាន​សរសេរ​អំពី​ពួកសាសន៍​យ៉ារេឌ លោក​បាន​បន្ថែម​សេចក្ដីពិត​សំខាន់ៗ ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ហេតុការណ៍​បំផ្លិចបំផ្លាញ​ដែល​បាន​កើតឡើង​ទាំងនេះ ។ មេរៀន​នេះ​អាចជួយ​អ្នកឲ្យ​យល់ពី​តម្រូវការ​ក្នុង​ការបដិសេធ​បក្សព័ន្ធ​សម្ងាត់​ដោយ​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ជួយ​សិស្សឲ្យ​ស្វែងរក​ភាពទាក់ទងគ្នា ។ នៅពេល​សិស្ស​អាច​ភ្ជាប់អ្វី​ដែលពួកគេ​កំពុងសិក្សា​នៅក្នុង​បទគម្ពីរ​ទៅនឹង​ស្ថានភាព និង​កាលៈទេសៈ​របស់​ពួកគេផ្ទាល់ នោះ​ជាទូទៅ ពួកគេកាន់​តែមាន​ទឹកចិត្តរៀន និង​អនុវត្ត​តាម​ការបង្រៀន​នៃ​ដំណឹងល្អ​ថែមទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ភាពទាក់ទង​គ្នា តាមរយៈ​ការសួរ​ពួកគេ​នូវ​សំណួរ​ដូចជា « តើ​ព្រឹត្តិការណ៍ ឬ​ការបង្រៀន​នេះ​អាច​ស្រដៀង​នឹង​បទពិសោធន៍​របស់​អ្នក​យ៉ាង​ដូចម្តេច ? » ឬ « តើ​សេចក្តីពិត​នេះ​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ? »

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យអាន « បក្សព័ន្ធ​សម្ងាត់ » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ធ្វើ​សកម្មភាព​ដោយសម្ងាត់

សូម​សរសេរ​ពាក្យ សម្ងាត់ នៅ​លើ​ក្ដារខៀន បន្ទាប់​មក សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​មានវិធី​ណាខ្លះ​ដែលសាតាំង​ប្រើប្រាស់​ការសម្ងាត់​ដើម្បី​សម្រេច​គោលបំណង​អាក្រក់​របស់វា ?

  • តើ​ការសម្ងាត់​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាងណា ទៅលើ​ទំនាក់ទំនង​របស់​មនុស្ស​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ ? ហេតុអ្វី ?

  • តើ​អ្នក​ចង់​ឲ្យ​នរណាម្នាក់​ដែល​គិត​ថា ពួកគេ​អាច​រួចផុត​ពី​ការប្រព្រឹត្ត​អាក្រក់​បាន ដោយសារ​ពួកគេ​រក្សា​វា​ជា​ការសម្ងាត់ ដឹង​ពី​អ្វីខ្លះ ?

នៅ​ថ្ងៃនេះ អ្នកនឹង​រៀនអំពី​មនុស្ស​មួយ​ក្រុម​ដែល​បាន​ចូលរួម​ក្នុង​អំពើទុច្ចរិត​ដោយ​សម្ងាត់​ដែល​គេ​ស្គាល់​ថា​ជា បក្សព័ន្ធ​សម្ងាត់ ។ នៅពេល​អ្នក​សិក្សា សូម​រក​មើល​ការបង្រៀន​ទាំងឡាយ​ណា​ដែល​ជួយ​អ្នកឲ្យ​យល់​អំពី​គ្រោះថ្នាក់​នៃ​បក្សព័ន្ធ​សម្ងាត់ ។

សេចក្តី​ទុច្ចរិត​នៅ​ក្នុងចំណោម​ពួកសាសន៍​យ៉ារេឌ

អ្នក​ប្រហែល​ជា​នៅ​ចាំ​ថា បន្ទាប់ពី​ពួកសាសន៍​យ៉ារេឌ​បាន​ទៅដល់​ដែនដីសន្យា ពួកគេ​បានតែងតាំង​ស្ដេចមួយ​អង្គ​ឲ្យ​គ្រប់គ្រង​លើពួកគេ ទោះបីជា​បងប្រុសរបស់​យ៉ារេឌ​បានព្រមាន​ថា ការធ្វើដូច្នេះ​នឹង​នាំទៅ​រក​ការជាប់​ឃុំឃាំង​ក៏ដោយ ( សូមមើល អេធើរ ៦:២២–២៣ ) ។ ជាច្រើន​ជំនាន់​ក្រោយមក ស្ដេចអាក្រក់​បាន​ធ្វើឲ្យ​មាន​ការបែកបាក់ និង​ការ​រងទុក្ខវេទនា​នៅក្នុង​ចំណោម​ប្រជាជន​នេះ ។

អ្នក​អាចអញ្ជើញ​សិស្សពីរបីនាក់​ដែលស្ម័គ្រចិត្ត​ឲ្យប្តូរវេនគ្នា​អានខគម្ពីរ​ខាងក្រោម​នេះឲ្យឮៗ​ទៅកាន់សិស្ស​នៅក្នុង​ថ្នាក់រៀន ខណៈដែល​សិស្ស​ផ្សេង​ទៀតផ្ទៀង​តាមក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អាន អេធើរ ៨:១–១០ ដោយ​រកមើលអ្វី​ដែល​បាន​កើតឡើង​នៅពេល​ដែល​បុរសម្នាក់​ឈ្មោះ អូមើរ បាន​ឡើង​សោយរាជ្យ ។

យ៉ារេឌ បាន​យល់ព្រម​តាម​ផែនការ​អាក្រក់​របស់​កូនស្រី​គាត់ ។ នៅពេលដែល អ័គីស បាន​សុំ​កូនស្រី​របស់យ៉ារេឌ​រៀបការ អ័គីស យ៉ារេឌ កូនស្រី​របស់គាត់ និង​សមាជិក​គ្រួសារផ្សេង​ទៀតបាន​ចូលរួមគ្នា​នៅក្នុង​បក្សព័ន្ធ​សម្ងាត់ដើម្បី​សម្លាប់ អូមើរ ( សូមមើល អេធើរ ៨:១១–១៥ ) ។

គ្រោះថ្នាក់​នៃ​បក្សព័ន្ធ​សម្ងាត់

បក្សព័ន្ធ​សម្ងាត់​គឺជា « ជា​អង្គការ​មួយ​ដែល​មនុស្ស​រួម​គំនិត​គ្នា​ដោយ​សម្បថ ដើម្បី​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយ​របស់​គេ » ( « បក្សព័ន្ធ​សម្ងាត់ » សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដែល​មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ អារក្ស​សាតាំង​គឺជា​ប្រភពដើម​នៃបក្សព័ន្ធ​សម្ងាត់ ( សូមមើល ហេលេមិន ៦:២៥–៣០ ) ។

ក្នុង​នាមជា​អ្នកនិទាន​ពី​ដំណើររឿង​នេះ ព្យាការី​មរ៉ូណៃ​បាន​ចែកចាយ​ការបង្រៀន និង​ការព្រមាន​សំខាន់ៗ​ជាច្រើន​អំពី​បក្សព័ន្ធ​សម្ងាត់ ។ សូមអាន អេធើរ ៨:១៨–២៥ ដោយ​រកមើល​ពីព្រះហឫទ័យ​របស់​ព្រះអម្ចាស់​អំពី​បក្សព័ន្ធ​សម្ងាត់ ។

សូម​អញ្ជើញ​សិស្សឲ្យ​ពិភាក្សា​អំពីអ្វី​ដែលពួកគេ​បានរៀន​មកពី​ខគម្ពីរ​ទាំងនេះ ។ បន្ថែម​ពីលើ​សំណួរ​ខាងក្រោម​នេះ អ្នក​ក៏​អាច​ពិចារណា​សួរ​សំណួរ​ថា « តើ​មរ៉ូណៃ​បាន​ផ្ដល់​ការព្រមាន​អ្វីខ្លះ​ដល់អ្នក​ដែល​ចូលរួម​ក្នុង​បក្សព័ន្ធ​សម្ងាត់ ? »

  • តើអ្នក​បាន​រៀន​អ្វីខ្លះ​អំពី​បក្សព័ន្ធ​សម្ងាត់​មកពី​ខគម្ពីរ​ទាំងនេះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាចរៀនសូត្រ​បាន​ពីខគម្ពីរ​ទាំងនេះ គឺ​ថា បក្សព័ន្ធ​សម្ងាត់​គឺជា​អំពើ​មួយ​ដ៏​គួរ​ខ្ពើមឆ្អើម​នៅ​ចំពោះ​ព្រះនេត្រ​ព្រះ ( អេធើរ ៨:១៨ ) ។

ដើម្បី​ជួយឲ្យ​អ្នកយល់​បន្ថែមទៀត​អំពី​មូលហេតុ​ដែល​បក្សព័ន្ធ​សម្ងាត់ គឺ​ជា​អំពើ​មួយ​ដ៏គួរខ្ពើមឆ្អើម​ចំពោះ​ព្រះអម្ចាស់ សូមអាន​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ពីអ្វី​ដែលអ្នក​បានរៀន​សូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ៖

សូម​អញ្ជើញ​សិស្សឲ្យ​ពិភាក្សា​អំពីអ្វី​ដែលពួកគេ​បានរៀន​មកពី​ខគម្ពីរ​ទាំងនេះ ។ សំណួរ​ខាងក្រោម​នេះអាច​យកមក​ប្រើប្រាស់​បាន ។

  • តើ​អ្នកបាន​រៀនសូត្រ​អ្វីខ្លះមកពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​ដល់​មនុស្ស ដែល​អ្នក​បានសិក្សា​នៅក្នុង អេធើរ ៨ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បានបង្រៀន​អ្នកអ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

  • តើ​ការបង្រៀន​ទាំងនេះ​អាចជួយ​ដល់យុវវ័យ​នាពេល​សព្វថ្ងៃនេះ​ដោយ​របៀបណា ?

មរ៉ូណៃ​បាន​បញ្ចប់ការ​បង្រៀន​របស់លោក​អំពីបក្សព័ន្ធ​សម្ងាត់​ដោយ​ការពន្យល់​ពីមូលហេតុ ដែល​លោកបាន​បញ្ចូល​ការព្រមាន​ទាំងនេះ ។ សូមអាន អេធើរ ៨:២៦ ដោយ​រកមើលអ្វី​ដែលមរ៉ូណៃ​ចង់ឲ្យ​យើង​ដឹង ។

  • តើអ្នក​បានរៀន​សូត្រអ្វីខ្លះ អំពីមូលហេតុ​ដែលមរ៉ូណៃ​បាន​បញ្ចូល​ការបង្រៀន​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​នៅថ្ងៃនេះ ដែល​អាចបញ្ចុះ​បញ្ចូលអ្នក​ឲ្យ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ពេញលេញ​ទាំងស្រុង​នោះ ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នកអំពីរបៀប​ដែល​សេចក្ដីពិត​ដែល​បាន​បង្រៀននៅ​ក្នុងមេរៀននេះ ជំរុញ​អ្នកឲ្យ​ទុកចិត្តលើ​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើតាម​ទ្រង់ ។