ថ្នាក់​សិក្ខាសាលា
អេធើរ ៦–១១ ៖ ទិដ្ឋភាព​ទូទៅ


« អេធើរ ១–១១ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៦–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៦–១១

ទិដ្ឋភាព​ទូទៅ

ទោះជា​ការធ្វើ​ដំណើរ​របស់ពួកគេ​មាន​រយៈពេល​វែង និង​មានការលំបាក​យ៉ាងណា​ក៏ដោយ ក៏​ពួកសាសន៍​យ៉ារេឌ​បានទទួល​ស្គាល់ថា ព្រះអម្ចាស់​កំពុងតែ​ជួយ​ដល់ពួកគេ​នៅតាម​ផ្លូវធ្វើ​ដំណើរ​ដែរ ។ បន្ទាប់ពីពួកគេ​បានទៅដល់​ដែនដីសន្យា ប្រជាជនចង់​ជ្រើសរើស​ស្តេច​មួយអង្គ ដែលបងប្រុស​របស់ យ៉ារេឌ បាន​ព្រមាន​ថា ការធ្វើ​បែបនេះ​នឹងនាំឲ្យពួកគេឈាន​ទៅរក​ការជាប់​ឃុំឃាំង ។ ប្រជាជនមិន​បានស្តាប់តាម​ការព្រមាន​នេះទេ ហើយជា​លទ្ធផល​បាន​បង្កឲ្យមាន​ផលវិបាក​ដ៏ធ្ងន់ធ្ងរដល់​មនុស្ស​ជាច្រើន​ជំនាន់ ។ បក្សព័ន្ធ​សម្ងាត់បាន​កើតឡើង​នៅក្នុង​ចំណោមពួកគេ ហើយ​នៅ​ទីបំផុត​នាំឲ្យ​ពួកគេ​ជួប​ការបំផ្លិចបំផ្លាញ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អេធើរ ៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចេះ​ប្រៀបធៀប​បទគម្ពីរ​ដើម្បី​រៀនសូត្រ​ពី​សេចក្ដីពិត ដែល​អាច​ជួយ​ដល់​ពួកគេ​ក្នុង​អំឡុងពេល​នៃ​ដំណើរ​ជីវិត​របស់​ពួកគេ​បាន ។

  • ការរៀបចំ​សិស្ស ៖សូម​អញ្ជើញ​សិស្ស​ឲ្យអាន « បក្សព័ន្ធ​សម្ងាត់ » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដែល​មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ជំហាន​ទាំង​បួន​ដើម្បី​ប្រៀបធៀប​បទគម្ពីរ

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សិស្សមាន​ពេលគ្រប់គ្រាន់​ដើម្បី​អនុវត្តការ​ប្រៀបធៀប​បទគម្ពីរទៅនឹង​ជីវិត​របស់​ពួកគេ​ផ្ទាល់​ហើយ សូម​ពិចារណា​ដាក់សិស្ស​ជាក្រុមដោយ​ប្រើមុខងារ​បំបែក​ក្រុម ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀនសូត្រ​ជាមួយ​នឹង​មិត្ត​រួមថ្នាក់​នៅក្នុង​ក្រុមតូច ។

អេធើរ ៧–១១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាចជួយ​ឲ្យសិស្ស​យល់ពី​សារៈសំខាន់នៃ​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ត្រៀម​ដើម្បី​ចែកចាយ​ពីការទូន្មាន ឬ​ការព្រមាន​មួយ​ចំនួន​មកពី​ព្យាការី ដែល​យើង​បានទទួល​នៅក្នុង​ជំនាន់​របស់យើង​នេះ ។ ពួកគេ​អាច​រកឃើញ​ឧទាហរណ៍​នានា​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ ឆ្នាំ ២០២២ ) ឬពី​សុន្ទរកថា​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ ។

  • រូបភាព ៖ មនុស្ស​ម្នាក់​ជាប់​នៅក្នុង​គុក

  • សម្ភារ ៖ ច្បាប់​ចម្លង​មកពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( កូន​សៀវភៅ ឆ្នាំ ២០២២ ) និង​ការបោះពុម្ព​ផ្សាយ​នៃ​សន្និសីទ​ទូទៅ​នាពេលថ្មីៗ​នេះ​នៃ​ទស្សនាវដ្ដី លីអាហូណា សម្រាប់​សិស្ស ដែល​មិនមាន​លទ្ធភាព​ប្រើប្រាស់​ច្បាប់​ឌីជីថល

  • វីដេអូ ៖ « The Immediate Goodness of God » ( ១១:៣៩; សូមមើល​ចាប់ពី​នាទី​ទី ៣:៣៧ ដល់​នាទី​ទី ៦:៣៣ )

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ នៅពេល​ដែល​សិស្សចង​ក្រងបញ្ជី​អំពី​ការព្រមាន​មកពី​ព្យាការី​នៅ​សម័យ​ទំនើប ដែល​អាចជួយ​យើង​ឲ្យ​ចៀសផុត​ពី​ការជាប់​ឃុំឃាំង សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្ដារខៀន ដើម្បី​អនុញ្ញាត​ឲ្យពួកគេ​សរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ទាំងនោះ​ ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យពន្យល់ពី​មូលហេតុ ដែល​ពួកគេឆ្លើយ​ចម្លើយ​បែប​នោះ និងរបៀបដែល​ការព្រមាន​ទាំងនេះ​បង្ហាញពី​សេចក្តី​ស្រឡាញ់ និង​សេចក្តីប្រាថ្នា​របស់ព្រះ​ចំពោះ​យើង​ ។

អេធើរ ៨

គោលបំណង​មេរៀន ៖ មេរៀននេះ​អាច​ជួយ​សិស្សឲ្យ​យល់ដឹង​អំពី​តម្រូវការ​ក្នុង​ការបដិសេធ​ចោល​បក្សព័ន្ធ​សម្ងាត់ ដោយ​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀន​ស្គាល់​និយមន័យ​នៃ​ពាក្យ​បក្សព័ន្ធ​សម្ងាត់ ដោយ​ការសិក្សា​សេចក្តី​សង្ខេប​ដែល​ស្ថិតនៅ​ក្រោម​ចំណងជើង « អេធើរ ៨:៧–២៦ ៖ ព្រះអម្ចាស់​មិន​ធ្វើការ​ក្នុង​ភាពងងឹតទេ » នៅក្នុង​គម្រោង​មេរៀន « អេធើរ ៦–១១ ៖ ‹ដើម្បី​ឲ្យ​អំពើអាក្រក់ត្រូវ​បាត់​អស់​ទៅ › » នៅក្នុង ចូរ​មក​តាមខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ។

អេធើរ ១២:១–២២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ ដើម្បី​ទទួលបាន​ទីបន្ទាល់​ខាង​វិញ្ញាណ​នៃ​សេចក្ដីពិត​បាន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យគិត​អំពីគំរូ​នានា​នៅក្នុង​ព្រះគម្ពីរ​ដែល​បង្ហាញ​ថា ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់​នាំឲ្យមាន​ទីបន្ទាល់​ខាង​វិញ្ញាណ ពរជ័យ ឬ​ចម្លើយ​មកពីព្រះ ។

  • វីដេអូ ៖ « Do What Mattereth Most » ( ១០:៤៥; សូមមើល​ចាប់ពី​នាទី​ទី ១:៥៦ ដល់ ២:៣៤ និង​ចាប់ពី​នាទី​ទី ២:៣៤ ដល់​នាទី​ទី ៣:១០ ); « The Sustaining Power of Faith in Times of Uncertainty and Testing » ( ១៥:៥៤; សូមមើល​ចាប់ពី​នាទី​ទី ៥:០៨ ដល់​នាទី​ទី ៥:៥៣ ); « Pure and Simple Faith » ( ៥:២១ )

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ មុនពេល​ចាប់ផ្តើម​ថ្នាក់រៀន សូមឲ្យ​សិស្ស​ម្នាក់ ឬ​ពីរបី​នាក់​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​ដែលពួកគេ ឬ​អ្នកផ្សេង​ទៀត​បាន​ទទួល​នូវ​ទីបន្ទាល់​ខាង​វិញ្ញាណ ដែល​កើត​ចេញ​មកពី​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អេធើរ ១២:៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេធើរ ១២:៦ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យ​ស្វែងរក​វគ្គបទគម្ពីរ ដែលអាច​ជួយ​នរណាម្នាក់​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ ពួកគេ​អាច​ស្រាវជ្រាវ​ក្នុង​ប្រធានបទ​អំពី « សេចក្ដី​ជំនឿ » នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយTopical Guide បាន​ដើម្បី​ស្វែងរក​បទគម្ពីរ​ទាំងឡាយ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ដាក់សិស្ស​ជាក្រុម​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ដើម្បី​ពិភាក្សា​អំពី​សាច់រឿង​នេះ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើស​នេះ សូម​ប្រាកដថា អ្នក​បង្ហាញ​សំណួរ​ពិភាក្សា​ទាំងនេះ​នៅក្នុង​ឈែត ដូច្នេះ​សិស្ស​អាច​មើល​ទៅ​សំណួរ​ទាំងនេះ​បាន ។