ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ កញ្ញា ៖ « ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ » ។ នីហ្វៃទី ៣ ៨–១១


«ថ្ងៃ​ទី ២៣–២៩ ខែ កញ្ញា ៖ ‹ ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ › ។ នីហ្វៃទី ៣ ៨–១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៣–២៩ ខែ កញ្ញា ។ នីហ្វៃ​ទី​៣ ៨–១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ

I Am the Light of the World [ ខ្ញុំ​ជា​ពន្លឺ​លោកិយ ] ដោយ ជេមស៍ ហ្វូលមើរ

ថ្ងៃទី ២៣–២៩ ខែ កញ្ញា ៖ « ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ »

នីហ្វៃទី ៣ ៨–១១

« មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​ថា នឹង​យាង​មក​ឯ​លោកិយ » ( នីហ្វៃទី ៣ ១១:១០ ) ។ ជាមួយ​នឹង​ព្រះបន្ទូល​ទាំងនេះ ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​បាន​ណែនាំ​ព្រះអង្គ​ទ្រង់ ហើយ​បាន​បំពេញ​នូវ​ពាក្យ​ព្យាករ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ជាង ៦០០ ឆ្នាំ​កន្លង​ទៅ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​សរសេរ​ថា « ការបង្ហាញ​ព្រះអង្គ​ទ្រង់​នោះ និង​ការប្រកាស​នោះ​បាន​បង្កើត​ជា​ចំណុច​ប្រសព្វគ្នា​មួយ ជា​ពេលវេលា​ដ៏​ឧត្ដុង្គ​ឧត្ដម​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះគម្ពីរ​មរមន​ទាំងមូល ។ វា​គឺ​ជា​ការបើក​សម្ដែង និង​ក្រឹត្យក្រម​ដែល​បាន​ជូនដំណឹង ហើយ​បំផុសគំនិត​ដល់​ព្យាការី​សាសន៍​នីហ្វៃ​គ្រប់រូប ។… គ្រប់គ្នា​បាន​និយាយ​អំពី​ទ្រង់ ច្រៀង​អំពី​ទ្រង់ សុបិន្ត​អំពី​ទ្រង់ និង​អធិស្ឋាន​សម្រាប់​ការបង្ហាញ​ព្រះកាយ​របស់​ទ្រង់—ប៉ុន្តែ​ពេលនេះ ទ្រង់​ពិត​ជា​នៅ​ទីនេះ​ពិតមែន ។ ថ្ងៃនេះ ពិតជា​វិសេស​ណាស់ ! ព្រះ​ដែល​បង្វែរ​រាល់​រាត្រី​ដ៏​ងងឹត​ទៅជា​ពន្លឺ​នាពេល​ព្រឹក​បាន​យាង​មក​ហើយ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–២៥១ ) ។

សូមមើល​ផងដែរ « Jesus Christ Appears in the Ancient Americas » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

16:44

ព្រះយេស៊ូវគ្រីស្ទបង្ហាញ ព្រះកាយដល់ទ្វីបអាមេរិច ពីជំនាន់ដើម ៣ នីហ្វៃ ៨-១១

Ominous destruction comes upon the people of Ancient America. Hope returns as survivors gather and witness the Resurrected Christ descend from Heaven.

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃទី ៣ ៨–១១

ព្រះយេស៊ូវ​គ្រីស្ទ​ជា​ពន្លឺ​នៃ​ពិភពលោក ។

បងប្អូន​អាច​កត់សម្គាល់​ឃើញ​ថា ប្រធានបទ​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ភាពងងឹត និង​ពន្លឺ គឺ​មាន​លើក​ឡើង​ដដែលៗ​នៅក្នុង នីហ្វៃទី ៣ ៨–១១ ទាំងមូល ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​ជំពូក​ទាំង​នេះ​អំពី​ភាព​ងងឹត និង​ពន្លឺ​ខាង​វិញ្ញាណ ? ( ឧទាហរណ៍​សូមមើល នីហ្វៃទី ៣ ៨:១៩–២៣; ៩:១៨; ១០:៩–១៣ ) ។ តើ​អ្វីខ្លះ​ដែល​នាំ​ភាពងងឹត​ចូល​មក​ក្នុង​ជីវិត​របស់​បងប្អូន ? តើ​អ្វីខ្លះ​ដែល​នាំ​មក​នូវ​ពន្លឺ ? តើ​បងប្អូន​គិត​ថា ហេតុ​អ្វី​ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ព្រះអង្គ​ទ្រង់​ថា​ជា « ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ? ( នីហ្វៃទី ៣ ៩:១៨; ១១:១១ ) ។

ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង នីហ្វៃទី ៣ ៩–១១ គឺ​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​បំផុត​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​អាន​យឺតៗ ហើយ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន ។ នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​បងប្អូន ។ សូម​ពិចារណា​កត់ត្រា​នូវ​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។

  • តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ ?

  • តើ​អ្វីខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចាប់អារម្មណ៍​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជំពូក​ទាំងនេះ ?

  • តើ​ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ដោយ​របៀបណា ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជាពន្លឺ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​តាម​របៀបណា ?

សូមមើល​ផងដែរ ហ្សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ។

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ នៅពេល​បងប្អូន​សរសេរ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល នោះ​បងប្អូន​ទំនង​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ ។

នីហ្វៃទី ៣ ៩–១០

ព្រះយេស៊ូវ​គ្រីស្ទ​អន្ទះសា​សព្វព្រះទ័យ​អភ័យ​ទោស ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​អាច ហើយ​ចង់​អភ័យ​ទោស​បាប​របស់​យើង » ( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ ) ។ សូម​ស្រាវជ្រាវ នីហ្វៃទី ៣ ៩–១០ រកមើល​ភស្ដុតាង​នៃ​ភាពអន្ទះសា​របស់​ព្រះគ្រីស្ទ​ក្នុង​ការអភ័យទោស​ឲ្យ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង នីហ្វៃទី ៣ ៩:១៣–២២; ១០:១–៦ ដែល​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ? តើ​បងប្អូន​ទទួល​អារម្មណ៍​ថា ទ្រង់ « ប្រមូល » និង​« ចិញ្ចឹម » បងប្អូន​នៅពេល​ណា​ដែរ ? ( សូមមើល នីហ្វៃទី ៣ ១០:៤ ) ។

នីហ្វៃទី ៣ ៩:១៩–២២

ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ។

មុន​ពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក នោះ​ការបូជា​សត្វ​គឺ​ជា​និមិត្តរូប​នៃ​ការបូជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៥:៥–៨ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​បញ្ញាត្តិ​ថ្មី​អ្វី​នៅក្នុង នីហ្វៃទី ៣ ៩:២០–២២ ? តើ​វា​ចង្អុល​បង្ហាញ​យើង​ទៅកាន់​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​ដោយ​របៀបណា ?

តើ​វា​ន័យ​យ៉ាង​ណា​ចំពោះ​បងបង្អូន​ក្នុង​ការថ្វាយ​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ? តើ​ហេតុអ្វី​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​ចង់​បាន​ការលះបង់​នេះ​មកពី​បងប្អូន ?

នីហ្វៃទី ៣ ១១:១–៨

seminary icon
ខ្ញុំ​អាច​រៀន​ស្ដាប់ និង​ស្គាល់​ព្រះសូរសៀង​របស់​ព្រះ​បាន ។

តើ​បងប្អូន​អាច​ដឹង​ថា នៅពេល​ណា​ដែល​ព្រះ​កំពុង​មាន​បន្ទូល​មក​កាន់​បងប្អូន​ដោយ​របៀបណា ? ប្រហែលជា​បទពិសោធន៍​របស់​ប្រជាជន​នៅ​ក្នុង នីហ្វៃទី ៣ ១១:១–៨ អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​គោលការណ៍​មួយ​ចំនួន​ស្ដីពី​ការស្ដាប់ និង​ការស្គាល់​ព្រះសូរសៀង​របស់​ព្រះ​បាន ។ បងប្អូន​អាច​កត់ចំណាំ​អំពី​លក្ខណៈ​នៃ​ព្រះសូរសៀង​របស់​ព្រះ​ដែល​មនុស្ស​បាន​ស្ដាប់ឮ និង​អ្វី​ដែល​ពួកគេ​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ព្រះសូរសៀង​របស់​ទ្រង់ ។

វា​ក៏​អាច​ជួយ​បាន​ផងដែរ ដើម្បី​ស្វែង​រក​ព្រះគម្ពីរ​ផ្សេង​ទៀត​ដែល​ពិពណ៌នា​អំពី​ព្រះសូរសៀង​របស់​ព្រះ ឬ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ នេះ​គឺ​ជា​របៀប​មួយ​ចំនួន ។ ប្រហែល​ជា​បន្ទាប់​ពី​ការអាន​ទាំង​នេះ បងប្អូន​អាច​សរសេរ​គោលការណ៍​ណែនាំ​មួយ​ចំនួន​ដើម្បី​រៀន​ស្គាល់​វិវរណៈ ៖ ពង្សាវតារក្សត្រទី១ ១៩:១១–១២; កាឡាទី ៥:២២–២៣; អាលម៉ា ៣២:២៧–២៨, ៣៥; ហេលេមិន ១០:២–៤; អេធើរ ៤:១១–១២; គោលលទ្ធិ និង​សេចក្តីសញ្ញា ៩:៧–៩; ១១:១១–១៤ ។

បងប្អូន​ក៏​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការស្តាប់​ព្យាការី សាវក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការស្តាប់ និង​ការធ្វើ​តាម​ព្រះសូរសៀង​របស់​ព្រះ​ផង​ដែរ ។ ពួក​លោក​មួយ​ចំនួន​ចែកចាយ​បទពិសោធន៍​របស់​ពួក​គេ​នៅ​ក្នុង​កម្រង​វីដេអូ « ស្តាប់​ទ្រង់ ! » នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ ។ សូម​ពិចារណា​មើល​វីដេអូ​មួយ ឬ​ច្រើន ។

តើ​បងប្អូន​នឹង​អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន​ស្តាប់ និង​ស្គាល់​ព្រះសូរសៀង​របស់​ព្រះ​កាន់​តែ​ច្បាស់​ឡើង​ដោយ​របៀបណា ?

សូម​មើល​ផងដែរ រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨–៩២; « នេះ​ជា​បុត្រ​សំណព្វ​យើង » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤២; Gospel Topics « Personal Revelation » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ព្រះយេស៊ូវ​បង្ហាញ​ស្នាម​នៅលើ​ព្រះហស្ត​របស់​ទ្រង់​ដល់​ពួក​សាសន៍​នីហ្វៃ

One by One [ ម្ដង​ម្នាក់ៗ ] ដោយ វ៉លធើរ រ៉េន

នីហ្វៃទី ៣ ១១:៨–១៧

ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ទ្រង់ ។

មនុស្ស​ប្រហែល ២៥០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរណ៍ នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) ។ ក្រៅ​ពី​ចំនួន​ដ៏​ច្រើន​នោះ ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ពួកគេ​គ្រប់គ្នា​ឲ្យ​ពាល់​ស្នាម​ដែកគោល​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់ « ម្ដង​ម្នាក់ៗ » ( នីហ្វៃទី ៣ ១១:១៤–១៥ ) ។ នៅពេល​បងប្អូន​អាន សូម​ស្រមៃ​មើល​ថា តើ​វា​នឹង​មាន​សភាព​យ៉ាងណា​ទៅ បើ​បាន​នៅ​ទីនោះ ។ តើ​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​បងប្អូន​ឲ្យ « ក្រោកឡើង ហើយ​មក​រក » ទ្រង់​តាម​វិធី​ណាខ្លះ ? ( នីហ្វៃទី ៣ ១១:១៤ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ពីព្រោះ​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃអាទិត្យ​ទី៥ នៃ​ខែនេះ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​សកម្មភាព​រៀន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

នីហ្វៃទី៣ ៨–៩

នៅពេល​ខ្ញុំ​នៅក្នុង​ភាពងងឹត នោះ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ក្លាយ​ជា​ពន្លឺ​របស់​ខ្ញុំ​បាន ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មាន​ទំនាក់ទំនង​ទៅនឹង​បទពិសោធន៍​ទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី ៣ ៨–៩ បងប្អូន​អាច​តំណាល​ឡើងវិញ ឬ​ស្ដាប់​ការថត​ជា​សំឡេង​នូវ​ផ្នែក​នានា​ក្នុង​ជំពូក​ទាំងនេះ​នៅ​ក្នុង​បន្ទប់​ងងឹត​មួយ ។ សូម​ពិភាក្សា​ថា តើ​វា​មាន​សភាព​យ៉ាងណា​ដែរ បើ​នៅក្នុង​បន្ទប់​ងងឹត​អស់​រយៈពេល​បីថ្ងៃ​នោះ ។ បន្ទាប់​មក បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ហៅ​ព្រះអង្គ​ផ្ទាល់​ថា​ជា​ពន្លឺ​នៃ​ពិភពលោក ( សូមមើល នីហ្វៃទី ៣ ៩:១៨ ) ។ តើ​ព្រះយេស៊ូវ​បាន​អញ្ជើញ​មនុស្ស​ទូទៅ និង​យើង​ឲ្យ​ធ្វើ​អ្វី​ដើម្បី​ទ្រង់​អាច​ជាពន្លឺ​របស់​យើង​បាន ? ( សូមមើល នីហ្វៃទី ៣ ៩:២០–២២ ) ។

នីហ្វៃទី ៣ ១០:៤–៦

ព្រះយេស៊ូវ​ការពារ​រាស្ត្រ​របស់​ទ្រង់​ដូចជា​មេមាន់​ការពារ​កូន​របស់​វា​ដែរ ។

  • រូបភាព​អំពី​មេមាន់​ប្រមូល​កូន​មាន់​ដាក់​នៅ​ក្រោម​ស្លាប​វា អាច​ជា​ឧបករណ៍​បង្រៀន​ដ៏​មាន​អានុភាព​មួយ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​ឥរិយាបទ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​អាន នីហ្វៃទី ៣ ១០:៤–៦ ខណៈ​ដែល​គ្រួសារ​របស់​បងប្អូន​មើល​ទៅ​រូបភាព​មេមាន់ និង​កូនមាន់ ។ តើ​ហេតុអ្វី​បានជា​មេមាន់​ចាំបាច់​ត្រូវ​ប្រមូល​កូនៗ​របស់​វា ? តើ​ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​ចង់​ប្រមូល​យើង​ឲ្យ​នៅ​ជិត​ទ្រង់ ? តើ​យើង​ទៅ​រក​ទ្រង់​ដើម្បី​មាន​សុវត្ថិភាព​ដោយ​របៀបណា ?

នីហ្វៃទី ៣ ១១:១–១៥

ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញខ្ញុំ​ឲ្យ​មក​រក​ទ្រង់ ។

  • តើ​បងប្អូន​នឹង​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ នៅពេល​បងប្អូន​អាន នីហ្វៃទី ៣ ១១:១–១៥ ជាមួយ​គ្នា​ដោយ​របៀបណា ? ប្រហែល​ជា​បងប្អូន​អាច​សុំ​ឲ្យ​ពួក​គេ​ប្រាប់​បងប្អូន នៅ​ពេល​ពួក​គេ​រក​ឃើញ​អ្វី​មួយ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ បងប្អូន​អាច​ធ្វើ​ដូច​គ្នា​ជាមួយនឹង​រូបភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ឬ​វីដេអូ « Jesus Christ Appears at the Temple » ( បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​អារម្មណ៍​ដែល​បងប្អូន​មាន នៅពេល​បងប្អូន​អាន និង​ពិចារណា​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផងដែរ ។

    5:40

    Jesus Christ Appears at the Temple | 3 Nephi 11:1–17

    The people of Ancient America come to Bountiful and gather. They hear the voice of God the Father introduce His Son. They witness Jesus descending from heaven and testify He is the Savior of the world.

នីហ្វៃទី ៣ ១១:១–៨

ព្រះ​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ដោយ​សំឡេង​តូច​រហៀង ។

  • ប្រហែលជា​បងប្អូន​អាច​អាន​ខគម្ពីរ​ទាំងនេះ​មួយ​ចំនួន​ដោយ « សំឡេង​តូច » រហៀង ( នីហ្វៃទី ៣ ១១:៣ ) ។ ឬ​បងប្អូន​អាច​ចាក់​បទ​ចម្រៀង​មួយ​បទ​ស្ដាប់ ដូចជា​បទ « នេះ​ជា​បុត្រ​សំណព្វ​យើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤២ ) ហើយ​បើក​សំឡេង​តិចៗ​បាន​ហើយ ដើម្បី​ធ្វើឲ្យ​ពិបាក​ស្តាប់ឮ ។ តើ​ប្រជាជន​នេះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​យល់​ពី​សំឡេង​ដែល​មក​ពី​ស្ថានសួគ៌ ? ( សូមមើល ខទី ៥–៧ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​ពួកគេ ?

នីហ្វៃទី ៣ ១១:២១–២៦

ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  • នៅពេល​បងប្អូន​អាន នីហ្វៃទី ៣ ១១:២១–២៦ បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ក្រោក​ឈរ​គ្រប់ពេល​ដែល​ពួកគេ​ស្ដាប់​ឮ​ពាក្យ ជ្រមុជ​ទឹក ។ តើ​ព្រះយេស៊ូវ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក ? ប្រសិន​បើ​កូនៗ​របស់​បងប្អូន​បាន​ឃើញ​ពិធីបុណ្យ​ជ្រមុជទឹក​ពី​មុន សូម​ឲ្យ​ពួក​គេ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ ។ ហេតុអ្វី​បានជា​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ

One Shepherd [ អ្នក​គង្វាល​ម្នាក់ ] ដោយ ហោវើត លីអន ។