ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ៖ « ការស្ដារ​ឡើងវិញ​ដែលបាន​សន្យា​បន្ត​ទៅមុខ » ៖ ការស្តារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ


« ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ៖ ‹ ការស្ដារ​ឡើង​វិញ​ដែល​បាន​សន្យា​បន្ត​ទៅ​មុខ › ៖ នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

«ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៥

ព្រះ​អាទិត្យ​រះ​នៅ​លើ​មេឃ

ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ៖ « ការស្ដារ​ឡើង​វិញ​ដែល​បាន​សន្យា​បន្ត​ទៅ​មុខ »

ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

តើ​បងប្អូន​រំឭក​ខួប​លើក​ទី ២០០ នៃ​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ពិភពលោក​យ៉ាង​ដូចម្ដេច ? នោះ​គឺ​ជា​សំណួរ​ដែល​គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពិចារណា​នៅ ខែ មេសា ឆ្នាំ ២០២០ ដែល​បាន​ចូល​មក​ដល់​ដែល​មាន​រយៈ​ពេល ២០០ ឆ្នាំ ចាប់​តាំង​ពី​ទស្សនៈនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។ ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​ឡើង​វិញ​ថា ៖ «យើង​ឆ្ងល់​ថា​តើ​គួរ​សង់បូជនីយដ្ឋាន​មួយ​ដែរឬ​ទេ » ។ ប៉ុន្តែ​នៅពេល​យើង​ពិចារណា​អំពី​ផលប៉ះពាល់​ជា​ប្រវត្តិសាស្ត្រ និង​ជា​លក្ខណៈ​អន្តរជាតិ​នៃ​ការ​និមិត្ត​ដំបូង​នោះ យើង​មាន​អារម្មណ៍​បំផុស​ឲ្យ​បង្កើត​បូជនីយដ្ឋាន​មួយ​ដែល​ពុំ​មែន​ធ្វើឡើង​ពី​ថ្មក្រានីត ឬ​សីលា​ទេ ប៉ុន្តែ​ដោយ​ពាក្យសម្ដី​វិញ … ដែល​បាន​សរសេរ​ឡើង​ពុំ​មែន​ចារ​នៅលើ ‹ បន្ទះ​ថ្ម​ដែរ › ទេ ប៉ុន្តែ​ត្រូវ​បាន​ឆ្លាក់​នៅ ‹ ក្នុង​ចិត្ត​ខាង​សាច់​ឈាម​ › នៃ​ដួងចិត្ត​របស់​យើង [ កូរិនថូស ទី២ ៣:៣ ] » ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ ) ។

បូជនីយដ្ឋាន​នៃ​ពាក្យ​ដែល​ពួកគេ​បាន​បង្កើត​មាន​ចំណងជើងថា « ការ​ស្ដារ​ឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយឆ្នាំ » ។ វា​ជា​បូជនីយដ្ឋានមួយ​មិន​ត្រឹម​តែ​ចំពោះ​និមិត្ត​ដំបូង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ—ហើយ​នៅ​តែបន្ត​ធ្វើ—ចាប់​តាំង​ពី​ពេល​នោះ​មក ។ ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់​បាន​ចាប់​ផ្ដើម​នៅ​ពេល​មនុស្ស​ម្នាក់​បែរ​ទៅ​រក​ព្រះ ហើយ​ស្តាប់ទ្រង់ចុះ ។ វា​បន្ត​តាម​របៀប​ដូចគ្នា​នេះ ៖ ជាបេះដូងតែ​មួយ បទពិសោធន៍​ដ៏​ពិសិដ្ឋ​តែ​មួយ—រួមទាំង​បេះដូងបងប្អូន​ផងដែរ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

« ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់​ជាតិសាសន៍​នៅក្នុង​ក្នុង​លោកិយ » ។

តាម​គំនិត​របស់​បងប្អូន ហេតុ​អ្វី​បាន​ជា​ការ​ប្រកាស​អំពី​ការស្ដារ​ឡើង​វិញ​ចាប់​ផ្ដើម​ដោយ​មាន​សេចក្ដី​ថ្លែងការណ៍​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ? នៅ​ពេល​ដែល​បងប្អូន​សិក្សា​អំពី​ការ​ប្រកាស​នេះ​សូម​ស្វែងរក​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ « បុត្រាបុត្រីទ្រង់​នៅ​គ្រប់​ជាតិសាសន៍​ក្នុង​លោកិយ » ។ តើ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ហ្គើរីត ដបុលយូ ហ្គង « All Nations, Kindreds, and Tongues » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣៨–៤១ ។

ការស្តារ​ឡើង​វិញ​បាន​ចាប់​ផ្តើម​ជាមួយនឹង​ចម្លើយ​មួយ​ចំពោះ​សំណួរ​មួយ ។

វា​អាច​និយាយ​បាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ចាប់​ផ្ដើម​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​ដោយ​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ ។ តើ​អ្នក​មាន​អារម្មណ៍​ថា ការ​ប្រកាស​អំពី​ការ​ស្ដារ​ឡើង​វិញ មាន​សារលិខិត​អ្វី​សម្រាប់​មនុស្ស​ម្នាក់​ដែល​មាន​សំណួរ​អំពី​ព្រះ ដំណឹងល្អ ឬ « សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​របស់​គាត់ [ ឬ​នាង] » ? អ្នក​ក៏​អាច​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២០ ដើម្បី​មើល​នូវ​អ្វី​ដែល​អ្នក​អាច​រៀន​មកពី យ៉ូសែប ស្ម៊ីធ អំពី​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដំណឹង​ល្អ ។

សូម​មើល​Topics and Questions​ផង​ដែរ « Seeking Answers » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

គំនូរ​របស់ យ៉ូសែប ស្ម៊ីធ សម្លឹង​មើល​ព្រៃឈើ

សេចក្ដី​លម្អិត​មកពី The Desires of My Heart ( បំណងប្រាថ្នា​ក្នុង​ដួងចិត្ត​ខ្ញុំ ) ដោយ វ៉លធើរ រេន

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ។

តើ​បងប្អូន​ដឹង​អ្វី​ខ្លះ​អំពី « សាសនាចក្រ​សញ្ញាថ្មី​របស់​ព្រះ​គ្រីស្ទ » ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ យ៉ូសែប ស្ម៊ីធ ? សូម​ពិចារណា​អំពី​ការ​សិក្សា​បទគម្ពីរ​ទាំង​នេះ និង​ការ​រាយ​បញ្ជី​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​សាសនាចក្រ​របស់​ទ្រង់ ៖

បន្ទាប់​មក បងប្អូន​អាច​ផ្គូផ្គង​ទៅនឹង​បទគម្ពីរ​ខាង​លើ​ជាមួយ​នឹង​បទគម្ពីរ​ខាង​ក្រោម ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​លក្ខណៈពិសេស​ទាំង​នោះ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​តាម​រយៈ យ៉ូសែប ស្ម៊ីធ ៖

ហេតុអ្វី​បងប្អូន​មាន​អំណរគុណ​ចំពោះ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​ភរិយា​របស់​លោក មានពេលមួយ​ធ្លាប់​ព្យាយាម​ស្រមៃ​ពី​អារម្មណ៍​នៃ​ការ​រស់​នៅ​ពីមុន​សាសនាចក្រ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ។ ពួកគេ​សួរ​ខ្លួន​ឯងថា « តើ​យើង​ប្រាថ្នា​ចង់បាន​អ្វី? » ។ សូម​អាន​អំពី​បទពិសោធន៍​របស់​ពួកលោក​នៅ​ក្នុង « A Perfect Brightness of Hope » ( Liahona ខែ ឧសភា ២០២០ ទំព័រ ៨១-៨២ ) ។ តើ​ការ​ស្ដារ​ឡើង​វិញ​បាន​ជួយ​បំពេញ​សេចក្ដី​សង្ឃឹម​ខាង​វិញ្ញាណ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូម​មើល​Topics and Questions​ផងដែរ « Apostasy and the Restoration of the Gospel » នៅ​បណ្ណាល័យ​ដំណឹងល្អ ។

« ការស្ដារឡើងវិញ​ដែលបាន​សន្យា​បន្ដ​ឆ្ពោះទៅមុខ​» ។

តើ​បងប្អូន​ធ្លាប់​គិត​ថា​ខ្លួន​ឯង​ជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ដែរ​ឬ​ទេ ? សូម​ពិចារណា​ពាក្យ​ទាំង​នេះ​មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ៖ « ពេល​ខ្លះ​យើង​ចាត់ទុក​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​ថា​ជា​អ្វី​មួយ​ដែល​ពេញ​លេញ ។… តាម​ពិត​ទៅ ការស្ដារ​ឡើង​វិញ គឺ​ជា​ដំណើរ​ការ​គ្មាន​ទី​បញ្ចប់ ដ្បិត​ពេល​នេះ​យើង​កំពុង​រស់នៅ​ក្នុង​សម័យ​នៃ​ការស្ដារ​ឡើង​វិញ​ហើយ » ( « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ ) ។

ពេល​ដែល​បងប្អូន​ត្រៀម​ខ្លួន​សិក្សា​អំពី​របៀប​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​ទស​វត្សរ៍ ឆ្នាំ ១៨០០ បងប្អូន​អាច​ចាប់​ផ្ដើម​ដោយ​ពិចារណា​អំពី​របៀប​ដែល​វា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ សូម​អាន ការ​ប្រកាស​អំពី​ការ​ស្ដារ​ឡើង​វិញ ដោយ​មាន​សំណួរ​ដូច​នេះ​នៅ​ក្នុង​ចិត្ត ៖ តើ​ខ្ញុំ​បាន​ដឹង​ដោយ​របៀបណា​ថា​នេះ​ជា​ការ​ពិត ? តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្តារ​ឡើងវិញ​នេះ​ដោយ​របៀប​ណា ?

« ស្ថានសួគ៌​បាន​បើក » ។

តើឃ្លា « ស្ថានសួគ៌​បាន​បើក » មាន​អត្ថន័យ​យ៉ាង​ចំពោះ​បងប្អូន ? តើ​បងប្អូន​មើលឃើញ​ភស្តុតាង​អ្វី​ខ្លះ—នៅក្នុង ការ​ប្រកាស​អំពី​ការ​ស្ដារ​ឡើង​វិញ នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ នៅក្នុង​គម្ពីរ ហើយ​ក្នុង​ជីវិត​របស់​បងប្អូន—ថា​ស្ថានសួគ៌​ពិត​ជា​បាន​បើក​មែន ?

បងប្អូន​ក៏អាច​បញ្ចូលបទ « ថ្ងៃ​រះឡើង​ហើយ ( ទំនុកតម្កើង ល.រ ១ ) ជាផ្នែក​មួយ​នៃ​ការសិក្សា​របស់បងប្អូន​បាន​ផងដែរ ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ទំនុក​តម្កើង​នេះ​ដែល​បន្ថែម​ទៅ​លើ​ការ​យល់​ដឹង​របស់​បងប្អូន​អំពី​ឃ្លា « ស្ថានសួគ៌​បាន​បើក » ?

សូមមើល ឃ្វីនថិន អិល ឃុក « The Blessing of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៦–១០០ ។

រៀន​ជាមួយគ្នា ។ ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « សិក្សា [ ការប្រកាស​អំពី​ការស្ដារ​ឡើង​វិញ ] ជា​ឯកជន និង​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្ដិ [ របស់​យើង ] ( « Hear Him » ទំព័រ ៩២ ) ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​រួម​បញ្ចូល​អ្នក​ដទៃ​នៅក្នុង​ការ​សិក្សា​របស់​បងប្អូន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

« យើង​សូម​ប្រកាស​ដ៏​ឧឡារិក » ។

  • នៅ​ពេល​ដែល​បងប្អូន​អាន​ផ្នែក​ខ្លះ​នៃ ការ​ប្រកាស​អំពី​ការស្តារ​ឡើង​វិញ ជាមួយ​កូន​ៗ​របស់​បងប្អូន ( ឬ​មើល​វីដេអូ​របស់​ប្រធាន ណិលសុន អាន​ការប្រកាស​នោះ ) ជួយ​សូម​ពួក​គេ​ស្វែង​រក​ប្រយោគ​ដែល​ចាប់​ផ្តើម​ដោយ​ឃ្លា​ដូច​ជា « យើង​ប្រកាស » « យើង​សូម​ប្រកាស » ឬ « យើង​ថ្លែង​ទីបន្ទាល់ » ។ តើ​ព្យាការី និង​ពួក​សាវក​របស់​យើង​កំពុង​ប្រកាស​សេចក្ដី​ពិត​អ្វី​ខ្លះ ? ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​សេចក្ដី​ពិត​ដូច​គ្នា​មួយ​ចំនួន ។

    6:0

    The Restoration of the Fulness of the Gospel of Jesus Christ

« យ៉ូសែប ស្ម៊ីធ … មាន​សំណួរ » ។

  • វា​ប្រហែល​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​កូនៗ​របស់​បងប្អូន​ដើម្បី​ស្វែង​រក​សំណួរ​មួយ​ចំនួន​ដូច យ៉ូសែប ស្ម៊ីធ​ ​ដែលបានបណ្តាល​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​របស់​ព្រះអង្គសង្រ្គោះ ។ ជួយ​ពួកគេ​ស្វែងរក​ឧទាហរណ៍​មួយចំនួន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០, ២៩, ៦៨ ។ តើ​យើង​មាន​ពរ​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ​ដោយសារ​ព្រះ​ទ្រង់​ឆ្លើយ​សំណួរ​របស់ យ៉ូសែប ស្ម៊ីធ ?

  • បងប្អូន​ក៏​អាច​ផ្ដល់​ឱកាស​ឲ្យ​កូនៗ​របស់​បងប្អូននិយាយ​អំពី​សំណួរ​ដែល​ពួកគេ​មាន​ផងដែរ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី យ៉ូសែប ស្ម៊ីធ អំពី​របៀប​ស្វែងរក​ចម្លើយ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-១៧; សូមមើល​ផងដែរ ខទី៣ និង ខទី៤ នៃ « នេះជា​បុត្រ​សំណព្វ​យើង » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤២ ) ។

« នោះ​សារទូតសួគ៌ា​បាន​យាង​មក​បង្រៀន​ដល់​យ៉ូសែប » ។

  • តើ​អ្នក​ណា​ជា « សារទូតសួគ៌ា [ ដែល ] មក​បង្រៀន​ដល់ យ៉ូសែប » ? កូនៗ​របស់​បងប្អូន​ប្រហែលជា​រីករាយ​ក្នុង​ការស្វែងរក​រូបភាព​ទាំងនោះ​នៅក្នុង សៀវភៅ​រូបភាព​ដំណឹង​ល្អ​ ( សូមមើល​លេខ ៩១, ៩៣, ៩៤, ៩៥ ) ។ តើ​សារទូត​នីមួយៗ​ទាំងនេះ​​បាន​ជួយ « បង្កើត​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ » ដោយ​របៀប​ណា ? បទគម្ពីរ​បាន​ណែនាំ​នៅ​ក្នុង ទំព័រ​សកម្មភាព សប្ដាហ៍​នេះ​អាច​ជួយ​កូន​របស់​បងប្អូន​ឆ្លើយ​សំណួរ​នេះ​បាន ។

The Prophet Joseph Smith sitting on his bed in the Smith farm house. Joseph has a patchwork quilt over his knees. He is looking up at the angel Moroni who has appeared before him. Moroni is depicted wearing a white robe. The painting depicts the event wherein the angel Moroni appeared to the Prophet Joseph Smith three times in the Prophet's bedroom during the night of September 21, 1823 to inform him of the existence and location of the gold plates, and to instruct him as to his responsibility concerning the plates.

ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការស្តា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើង​វិញ​ដោយ​របៀបណា ? ប្រហែលជា​ពួកគេ​អាច​សង់​ប៉ម​សាមញ្ញ​មួយ​ចេញ​ពី​ប្លុក ឬ​ពែង និង « ស្ដារ » ឬ​សាងសង់​វា​ឡើងវិញ ។ ឬ​បើ​កូនៗ​របស់​បងប្អូន​ធ្លាប់​ជំនួស​អ្វី​មួយ​ដោយសារ​តែ​វា​ត្រូវ​បាន​បាត់បង់ ឬ​ខូច​ខាត នោះ​បងប្អូន​អាច​ប្រៀបធៀប​បទពិសោធន៍​នោះ​ទៅ​នឹង​ព្រះអង្គសង្រ្គោះ​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ ។ សូម​ជួយ​ពួក​គេ​ឲ្យ​រក​ឃើញ​រឿង​ជាក់លាក់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ការ​ប្រកាស​អំពី​ការស្តារ​ឡើង​វិញ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្ដារ​ឡើង​វិញ ។

ឪពុក និង​កូន​លេង​ជាមួយ​ដុំ​ឈើ​តូចៗ

« ស្ថានសួគ៌​បាន​បើក » ។

  • ដើម្បី​បង្ហាញ​ពី​អត្ថន័យ​នៃ​ឃ្លា « ស្ថានសួគ៌​បាន​បើកឡើង » ប្រហែល​ជា​បងប្អូន​អាច​ចែកចាយ​សារលិខិត​មួយ​ជាមួយ​កូនៗ​របស់​បងប្អូន ដោយដំបូង​នៅ​ពី​ក្រោយ​ទ្វារ​ដែល​បិទ ហើយ​បន្ទាប់​មក​តាម​ទ្វារ​បើក​ចំហ ។ សូម​ឲ្យ​ពួក​គេ​ប្តូរ​វេន​ចែកចាយ​សារលិខិត​មួយ​ផង​ដែរ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារលិខិត​អ្វី​ខ្លះសម្រាប់​យើង ? តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​ដឹង​ថា​ស្ថានសួគ៌​បាន​បើក​ចំពោះ​យើង ?

2:39

អំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ព្រះអម្ចាស់មានព្រះបន្ទូលម្តងទៀត

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។