ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០-២៦ ខែ មករា ៖ « ហើយ​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥


« ថ្ងៃទី ២០-២៦ ខែ មករា ៖ ‹ ហើយ​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៦៥ » ចូរមក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ឆ្នាំ ២០២៥( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ២ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

យ៉ូសែប ស្ម៊ីធ ទទួល​បាន​ការនិមិត្ត​មួយ​អំពី​ទេវតា មរ៉ូណៃ

រឿង​លម្អិត​ដកស្រង់ពី He Called Me by Name ( ទ្រង់​ហៅ​ឈ្មោះ​ខ្ញុំ ) ដោយ ម៉ៃឃល ម៉ម

ថ្ងៃទី ២០–២៦ ខែ មករា ៖ « ហើយ​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ »

គោលលទ្ធិ និង​សេចក្តីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥

វា​មាន​រយៈពេល​បី​ឆ្នាំ​ហើយ​តាំងពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​អង្គ​ទ្រង់​ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ ប៉ុន្ដែ យ៉ូសែប​មិន​បាន​ទទួល​វិវរណៈ​បន្ថែម​ផ្សេង​ទៀត​ឡើយ​តាំងពី​ពេល​នោះ​មក ។ លោក​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា​តើ​ព្រះអម្ចាស់​មិន​សព្វព្រះទ័យ​នឹង​លោក​ឬ ។ ដូចជា​យើង​ទាំងអស់គ្នា​ដែរ លោក​បាន​ធ្វើ​ខុស​ហើយ​លោក​បាន​មាន​អារម្មណ៍​ថា​ត្រូវបាន​ដាក់​ទោស​ដោយសារ​កំហុស​នោះ ។ ប៉ុន្ដែ​ព្រះ​នៅតែ​មាន​កិច្ចការ​មួយ​ឲ្យ​លោក​ធ្វើ ។ ហើយ​កិច្ចការ​ដែល យ៉ូសែប ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​នោះ​គឺ​ទាក់ទង​ទៅនឹង​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ ។ យ៉ូសែប​នឹង​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន ចំណែក​យើង​ត្រូវ​​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​សារ​របស់​វា ។ យ៉ូសែប​នឹង​ទទួល​បាន​កូនសោរ​បព្វជិតភាព​ដើម្បី​បង្វែរ​ចិត្ត​របស់​កូនៗ​ទៅរក​ឪពុក​របស់​ពួកគេ ឥឡូវ​នេះ​យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យ៉ូសែប​ត្រូវ​បាន​ប្រាប់​អំពី​ការ​ព្យាករណ៍​ដែល​នឹង​ត្រូវ​បាន​បំពេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ យើង​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​បំពេញ​ទំនាយ​ទាំង​នេះ ។ នៅពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះ យើង​អាច​រំពឹង​ថា​នឹង​ជួប​ឧបសគ្គ​ព្រមទាំង​ការបៀតបៀន​ទៀត​ផង​គឺ​ដូចជា​ព្យាការី​បាន​ជួប​ដែរ ។ ប៉ុន្ដែ​យើង​ក៏​អាច​មាន​សេចក្ដីជំនឿ​ថា​ព្រះអម្ចាស់​នឹង​យក​យើង​ធ្វើជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ គឺ​ដូចជា​ទ្រង់​បាន​ធ្វើ​ជាមួយ​យ៉ូសែប​ផងដែរ ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:២០–៤៨ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧–៣៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​មាន​កិច្ចការ​មួយ​ឲ្យ​ខ្ញុំ​ធ្វើ ។

វាជា​រឿងមួយ​ដែល​ជឿថា​ព្រះមាន​កិច្ចការ​មួយ​សម្រាប់ យ៉ូសែប ស្ម៊ីធ ធ្វើ—យើង​អាច​ក្រឡេកមើល​ជីវិត​របស់​លោក​ឡើងវិញ ហើយ​មើលឃើញ​យ៉ាងច្បាស់​អំពីអ្វី​ដែល​លោក​ធ្វើ​បាន​សម្រេច ។ ប៉ុន្ដែ​តើ​បងប្អូន​ធ្លាប់​គិត​ថា​ព្រះ​ក៏មាន​កិច្ចការ​សម្រាប់​បងប្អូន​ផងដែរ​ទេ ? ពេល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៣៣ សូម​គិត​ថាតើ​កិច្ចការ​នោះ​អាច​ជា​អ្វី ។ តើ​វា​រួម​ចំណែក​យ៉ាង​ណា​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​កំពុង​បន្ត​នោះ ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​បង្រៀន ៖ « នៅ​ពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា នោះ​យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ដែល​ផ្ដោត​លើ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ ។ … ការ​ទទួលខុសត្រូវ​ទាំង​នេះ​គឺ​សាមញ្ញ មាន​ការបំផុសគំនិត ការលើក​ទឹកចិត្ត និង​អាច​ធ្វើ​បាន ។ វា​មាន​ដូច​តទៅ​នេះ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

  • ការ​មើល​ថែដល់​អ្នក​ខ្វះខាត

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

  • ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប » ( « សាមញ្ញ —និងស្រស់ស្អាត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៤៧ ) ។

សូម​ពិចារណា​អំពី​បទពិសោធន៍​ដែល​បងប្អូន​បាន​ចូលរួម​ក្នុង​ទំនួល​ខុសត្រូវ ដែល​បាន​តែងតាំង​ដ៏​ទេវភាព​នីមួយៗ​នេះ ។ តើ​ព្រះអង្គសង្គ្រោះ​នឹង​ឲ្យ​បងប្អូន​ធ្វើអ្វី​បន្ទាប់ទៀត ? មាន​ទំព័រ Topics and Questions សម្រាប់​ទំនួល​ខុស​ត្រូវ​នីមួយៗ​នេះ ( សូមមើល « តួនាទី​របស់​យើង​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ » បណ្ណាល័យ​ដំណឹងល្អ ) ។ បងប្អូន​អាច​ស្វែងរក​ទំព័រ​ទាំងនេះ​ដើម្បី​ជួយ​បងប្អូន​ឆ្លើយ​សំណួរ​នេះ ។

ពេល​ខ្លះ​បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​មិន​អាច​ប្រើ​បងប្អូន​បាន​ទេ ដោយសារ​តែ​កំហុស​ដែល​បងប្អូន​បាន​ធ្វើ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់ យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨-២៩ ? តើ​បងប្អូនអាច​ដឹង​ពី « ការ​ឈរ​នៅ​ចំពោះ​មុខ [ ព្រះ ] » របស់​បងប្អូន​ដោយ​របៀបណា ?

សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​ដ៏​មាន​ន័យ ។ សំណួរ​ដែល​មាន​ចម្លើយ​ត្រឹមត្រូវ​លើស​ពីមួយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ ដោយ​ផ្អែក​ទៅ​លើ​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ សំណួរ​នៅ​ក្នុង​គម្រោង​នេះ​គឺ​ជា​គំរូ​នៃ​រឿង​នេះ ។

សូមមើល​ផងដែរ « Youth Responsibility in the Work of Salvation » ( មាន​វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org; « កិច្ចការ​នៃ​សេចក្តីសង្រ្គោះ​និង​ភាពតម្កើង​ឡើង » ក្បួនខ្នាត​ទូទៅ ១.២ ។

3:15

Youth Responsibility in the Work of Salvation

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤–៤៧

តាមរយៈ​ការ​ស្ដារដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ ព្រះអង្គ​សង្គ្រោះ​បាន​បំពេញ​ទំនាយ​ពី​បុរាណ ។

មរ៉ូណៃ បាន​លេចមកឯ យ៉ូសែប ស្ម៊ីធ ទ្រង់​បាន​ដកស្រង់​ការព្យាករ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​ជាច្រើន​ដូចជា អេសាយ ១១; កិច្ចការ ៣:២២–២៣; និង យ៉ូអែល ២:២៨–៣២ ។ ពេល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤-៤៧ សូម​គិត​អំពី​មូលហេតុ​ដែល​ទំនាយ​ទាំង​នេះ​អាច​មាន​សារៈសំខាន់​សម្រាប់ យ៉ូសែប ដើម្បី​ដឹង ។ ហេតុអ្វី​ទំនាយ​ទាំងនោះ​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង ?

អ្នក​ក៏​អាច​អាន​នូវ​អ្វី​ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​អំពី​ការបង្ហាញ​ព្រះកាយ​លើក​ដំបូង​របស់ មរ៉ូណៃ ដល់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង « ដោយ​ព្រះចេស្តា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៨ ) ។

13:16

ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ

សូម​មើល​ផង​ដែរ « ទេវតា​មក​ពី​ស្ថាន​លើ » ទំនុក​តម្កើង ល.រ.៩ ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤៨–៦០

ព្រះ​នឹង​រៀបចំ​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ។

យ៉ូសែប​មាន​អាយុ​ត្រឹម​តែ ១៧ ឆ្នាំ ប៉ុណ្ណោះ​ពេល​គាត់​បាន​ឃើញ​ផ្ទាំងចំណារ​មាស​ជា​លើក​ដំបូង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ផ្ទាំងចំណារមាស​ទាំងនោះ​មិន​បាន​ប្រគល់​ទៅ​ឲ្យ​លោក​ទេ រហូត​ដល់​បួន​ឆ្នាំ​ក្រោយ​ ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៨-៦០ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់ យ៉ូសែប ក្នុង​អំឡុង​ពេល​នោះ ។ តើ​អ្នក​គិត​ថា​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​រៀបចំ​លោក សម្រាប់​កិច្ចការ​ដែល​ព្រះ​បាន​ហៅ​លោក​ឲ្យ​ធ្វើ​យ៉ាង​ដូចម្ដេច ? តើ​អ្នកមាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នកបាន​រៀបចំ​ដើម្បី​បម្រើ​ព្រះ និង​អ្នក​ដទៃ ? តើ​អ្នក​កំពុង​ជួប​ប្រទះ​បទពិសោធន៍​អ្វី​ខ្លះ ដែល​អាច​ជួយ​អ្នកត្រៀម​ខ្លួន​សម្រាប់​ការ​បម្រើ​នា​ពេល​អនាគត ?

គំនូរ​កូនភ្នំ​គូម៉ូរ៉ា នៅជិត ម៉ែនឆែស្ទើរ ញូវយ៉ក

កូន​ភ្នំ​គូម៉ូរ៉ា ដោយ អាល់ រ៉ោនស៍

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២

ព្រះអម្ចាស់​បាន​បញ្ជូន អេលីយ៉ា ឲ្យ​មក​ដើម្បី​បង្វែរ​ដួងចិត្ត​របស់​ខ្ញុំ​ឲ្យ​ងាក​ទៅរក​បុព្វការីជន​របស់​ខ្ញុំ ។

តើ​ពាក្យ​ដូចជា « ដាក់ » « ចិត្ត » និង « បង្វែរ » នៅក្នុង​កណ្ឌ​នេះ​បង្រៀន​អ្វីខ្លះ​ដល់​បងប្អូន​អំពី​បេសកកម្ម​របស់ អេលីយ៉ា និង​ពរជ័យ​នៃ​កូនសោ​បព្វជិតភាព​ដែល​លោក​បាន​ស្ដារ​ឡើងវិញ ? តើបងប្អូន​បាន​មាន​អារម្មណ៍​ថា ចិត្ត​របស់​បងប្អូន​បាន​បង្វែរ​ទៅរក​បុព្វការីជន​របស់​បងប្អូន​ដោយ​របៀប​ណា ? សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ដក​ពិសោធន៍​អារម្មណ៍​បែប​នេះ​កាន់តែ​ញឹកញាប់ ។ ការស្វែងរក​បុព្វការីជន​របស់បងប្អូន និង​ការធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​វិធីមួយ ( សូមមើល​គេហទំព័រ FamilySearch.org ) ។ តើ​មាន​វិធី​អ្វីខ្លះ​ទៀត​ដែល​បងប្អូន​អាច​គិត​ដល់ ?

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១៣-១៦ ហ្គើរីត ដបុលយូ ហ្គង « រីករាយ​ជារៀងរហូត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៣-៨៦ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨-២៩

ខ្ញុំ​អាច​ប្រែចិត្ត និង​បាន​អភ័យទោស ។

  • ពេល​ខ្លះ​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា « [ យើង ] ​មាន​ទោស ដោយ​ព្រោះ​តែ​ភាព​ទន់ខ្សោយ និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ »ដូច​​យ៉ូសែប ស្ម៊ីធ ធ្លាប់​មាន​អារម្មណ៍​ដែរ ។ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩ ជាមួយ​គ្នា​ដោយ​ស្វែងរក​អ្វី​ដែល យ៉ូសែប បាន​ធ្វើ​នៅ​ពេល​លោក​មាន​អារម្មណ៍​បែប​នោះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់ យ៉ូសែប ដែល​អាច​ជួយ​យើង​នៅពេល​យើង​ធ្វើ​កំហុស ? តើ​ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​ដឹងថា យ៉ូសែប ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ទោះជា​លោក​ពុំ​ល្អ​ឥតខ្ចោះក្ដី ?

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧-៥៤

ព្រះវរបិតា​សួគ៌​បាន​ហៅ យ៉ូសែប​ស្ម៊ីធ ឲ្យ​ជួយ​ទ្រង់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

  • កូនៗ​របស់បងប្អូន​ប្រហែលជា​រីករាយ​ក្នុង​ការសម្តែងជា យ៉ូសែប ស្ម៊ីធ នៅពេល​បងប្អូន​ប្រាប់ពី​ដំណើររឿង​នៃការបង្ហាញ​ព្រះកាយ​របស់ មរ៉ូណៃ នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៥៤ ឬ « ជំពូក​ទី ៣ ៖ ទេវតា​មរ៉ូណៃ និង​ផ្ទាំងចំណារមាស » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣-១៧ ឬវីដេអូ​ដែល​ត្រូវគ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ ឧទាហរណ៍ ពួកគេ​អាច​អោប​ដៃ​ដូច​ជា​ពួកគេ​កំពុង​អធិស្ឋាន ឬ​សម្តែង​​ជា​ឡើង​កូនភ្នំ​គូម៉ូរ៉ា​ជាដើម ។ បន្ទាប់​មក បងប្អូនអាច​សុំ​ឲ្យ​ពួក​គេ​និយាយ​អំពី​អ្វី​ដែល​ព្រះ​បាន​ហៅ​ឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ និង​​ជា​លទ្ធផល​យើង​ទទួល​បានពរជ័យនោះ ។ ឧទាហរណ៍ តើ​យើង​ទទួល​បាន​ពរ​ដោយសារ យ៉ូសែប ស្ម៊ីធ បាន​បក​ប្រែ​ព្រះ​គម្ពីរ​មរមន​​ដោយ​របៀបណា ? តើ​កិច្ចការ​របស់​លោក​បាន​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

2:29

ទេវតាមរ៉ូណៃយាងមកជួប យ៉ូសែប ស្ម៊ីធ ៖ ការរៀនអំពីគម្ពីរពិសិដ្ឋ

3:45

យ៉ូសែប និងអិមម៉ា ៖ ការធ្វើការរួមគ្នាដើម្បីនាំព្រះគម្ពីរមរមនមកដល់ពិភពលោក

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២

ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​ក្រុមគ្រួសារ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

  • ប្រហែល​ជា​បងប្អូន និង​កូន​ៗ​របស់​បងប្អូន​នឹង​រីករាយ​ក្នុង​ការ​មើល​រូបភាព​មួយ​ចំនួន​នៃ​គ្រួសារ​របស់​បងប្អូន បើអាច​ដាក់​បញ្ចូល​រូបភាព​គ្រួសារ​របស់​បងប្អូន​នៅ​ព្រះវិហារ​បរិសុទ្ធ​មួយ​ចូល ( ឬ​សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ១២០ ) ។ បន្ទាប់​មក​បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២ ហើយ​ចែកចាយ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​មូលហេតុ​ដែល​យើង​មាន​ព្រះវិហារ​បរិសុទ្ធ និង​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ក្រុម​គ្រួសារ​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។ សូម​ពិចារណា​ច្រៀង​បទ​« ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨៧ ) ជាមួយ​គ្នា ។ តើ​ចម្រៀង​នេះ​ប្រាប់​ថា​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បាន​នៅ​ជា​មួយ​ក្រុមគ្រួសារ​របស់​យើង​ជា​រៀងរហូត ?

Young Couple Going to the Temple, English
ព្រះវិហារ​បរិសុទ្ធ ប៉ាលម៉ៃរ៉ា ញូវយ៉ក

ព្រះវិហារ​បរិសុទ្ធ ប៉ាលម៉ៃរ៉ា ញូវយ៉ក

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២

ការ​រៀន​អំពី​បុព្វការីជន​របស់​ខ្ញុំ​អាច​នាំ​អំណរ​ដល់​ខ្ញុំ ។

  • កុមារ​អាច​រំភើប​ចិត្ត និង​ទទួលអារម្មណ៍​អំណរ​អំពី​ពង្សប្រវត្តិ​ផងដែរ ។ ដើម្បី​ជួយ​ពួក​គេ​ បងប្អូន​អាច​ចែកចាយ​ដំណើររឿង ឬ​រូបភាព​របស់​បុព្វការីជន​របស់​បងប្អូន ។ និយាយ​ជាមួយ​កូន​ៗ​របស់​បងប្អូន​អំពី​ជីវិត​បុព្វការីជន​របស់ពួក​គេ​កាលពី​​ពួកលោក​នៅ​ជាកូនក្មេង ។ កូនៗ​របស់​បងប្អូន​ក៏​អាច​រីករាយ​នឹង​សកម្មភាព​ពង្សប្រវត្តិ​មួយ​ចំនួន​នៅ​លើ​គេហទំព័រ FamilySearch.org/discovery ផង​ដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ទេវតា​មរ៉ូណៃ​បង្ហាញ​ដល់ យ៉ូសែប ស្ម៊ីធ កន្លែង​ដែល​ផ្ទាំង​ចំណារមាស​ត្រូវ​បាន​កប់ទុក

យ៉ូសែប​ទទួល​ផ្ទាំង​ចំណារ​មាស ដោយ ហ្គែរី អ៊ី ស្ម៊ីធ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ