ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣-១៩ ខែ មករា ៖ « ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ » ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២៦


« ថ្ងៃទី ១៣-១៩ ខែ មករា ៖ ‹ ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ › ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២៦ » ចូរ​មកតាម​ខ្ញុំ​—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២៦ » ចូរមក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រៃ​ពិសិដ្ឋ

ព្រៃពិសិដ្ឋ ដោយ ហ្រ្គេក អូលសិន

ថ្ងៃទី ១៣-១៩ ខែ មករា ៖ « ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ »

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦

បងប្អូន​អាច​និយាយថា គោលលទ្ធិ និង​សេចក្តីសញ្ញា​គឺជា​គម្ពីរ​មួយ​ដែល​ឆ្លើយតប​នឹង​ការអធិស្ឋាន ៖ វិវរណៈ​ដ៏​ពិសិដ្ឋ​ជាច្រើន​នៅក្នុង​គម្ពីរ​នេះ​បាន​មកពី​ការឆ្លើយ​តប​ចំពោះ​សំណួរ ។ សំណួរ​ដែល​បាន​នាំឲ្យ​ចាប់​ផ្ដើម​គឺ—សំណួរ​មួយ​ដែល​នាំឲ្យ​មាន​ការចាក់ស្រោច​វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ—ដែលត្រូវ​បាន​សួរ​ដោយ​ក្មេង​ប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ ។ « ចម្បាំង​ខាង​ពាក្យ​សំដី និង​ការ​ជ្រួលច្របល់​ខាង​គំនិត​ជឿ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០ ) បាន​ធ្វើ​ឲ្យ​យ៉ូសែប ស្ម៊ីធ ច្របូកច្របល់​អំពីសាសនា និង​ទំនាក់ទំនង​របស់លោក​ជាមួយ​ព្រះ ។ ប្រហែល​ជា​បងប្អូន​អាច​យល់អំពី​រឿង​នោះ​បាន ។ យើង​រក​ឃើញ​មាន​គំនិត​ទាស់​គ្នា​ជាច្រើន និង​សំឡេង​បញ្ចុះ​បញ្ចូល​នៅ​ជំនាន់​របស់​យើង ។ នៅពេល​យើង​ចង់​បែងចែក​សារលិខិត​ទាំងនេះ ហើយ​ស្វែងរក​សេចក្ដីពិត នោះ​យើង​អាច​ធ្វើ​អ្វី​ដែល យ៉ូសែប បាន​ធ្វើ ។ យើង​អាច​សួរ​សំណួរ សិក្សា​បទគម្ពីរ ជញ្ជឹងគិត ហើយ​ទីបញ្ចប់​ទូល​សួរ​ដល់​ព្រះ ។ ជា​ចម្លើយ​ដល់​ការអធិស្ឋាន​របស់ យ៉ូសែប នោះ​មាន​បង្គោល​ពន្លឺ​មួយ​លេច​មកពី​ស្ថានសួគ៌។ ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ ហើយ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​លោក ។ ទីបន្ទាល់​របស់ យ៉ូសែប អំពី​បទពិសោធន៍​ប្រកប​ដោយ​អព្ភូតហេតុ​នោះ​បាន​ប្រកាស​យ៉ាង​ក្លាហាន​ថា នរណាម្នាក់ « ដែល [ ខ្វះ ] ប្រាជ្ញា នោះ​អាច​សូម​ដល់​ព្រះ ហើយ​នឹង​បាន​ទទួល​ដោយ​ឥត​បន្ទោស​ផង » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៦ ) ។ យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន ប្រសិនបើ​មិនមែន​ជា​ការនិមិត្ត​មកពី​ស្ថានសួគ៌​ទេ​នោះ យ៉ាង​ហោច​ណាស់​ក៏​ការនិមិត្ត​ដ៏​ច្បាស់​លាស់​មួយ ដែល​បង្ហាញ​ដោយសារ​ពន្លឺ​ពី​ស្ថានសួគ៌​ដែរ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២៦

យ៉ូសែប​គឺជា​ព្យាការី​នៃ​ការស្ដារ​ឡើងវិញ ។

គោលបំណង​នៃ​ប្រវត្តិ​របស់ យ៉ូសែប ស៊្មីធ គឺ​ដើម្បី​ដាក់​យើង​ទៅ « រក​សេចក្ដី​ពិត​ចំពោះ​ការពិត​ត្រង់ » ពីព្រោះ​សេចក្ដីពិត​អំពី យ៉ូសែប ត្រូវបាន​គេ​បកស្រាយ​ខុស​ជារឿយៗ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១ ) ។ នៅពេល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ តើ​អ្វី​ទៅ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការហៅ​ដ៏​ទេវភាព​របស់​លោក ?

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:៣–១៩ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-២៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
តើ​ខ្ញុំ​អាច​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​ដោយ​របៀបណា ?

តើ​បងប្អូន​ធ្លាប់ « ខ្វះ​ប្រាជ្ញា » ឬ​មាន​អារម្មណ៍​ថា​ភាន់ច្រឡំ​ដោយសារ​ការសម្រេច​ចិត្ត​ដែល​បងប្អូន​ត្រូវ​ធ្វើ​ដែរ​ឬ​ទេ ? ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៣ ) ។ បទ​ពិសោធន៍​ដែល យ៉ូសែប ស្ម៊ីធ មាន​នៅ ឆ្នាំ ១៨២០ អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ផ្ទាល់​បាន ។ ឧទាហរណ៍ នៅពេល​បងប្អូន​ស្វែងរក យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:៥–២៥ សូម​ស្វែងរក​បទពិសោធន៍​ដែល​បងប្អូន​អាច​ទាក់ទង​បាន ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ទ្រង់ ៖

  • តើ យ៉ូសែប ស្ម៊ីធ បាន​រៀបចំខ្លួន​សម្រាប់​បទពិសោធន៍​ដ៏ពិសិដ្ឋ​ក្នុង​ការអធិស្ឋាន​ដោយ​របៀបណា ? ( សូមមើល វគ្គទី ៨, ១១, ១៤-១៥ ) ។

  • តួនាទី​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ក្នុង​ការស្វែងរក​វិវរណៈ ? ( សូមមើល វគ្គទី ១១-១២ ) ។

  • តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅពេល​បងប្អូន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង ? ( សូមមើល វគ្គទី ១៥-១៦, ២១-២៦ ) ។

  • ទទួលយក និង​ធ្វើ​សកម្មភាព​លើ​ចម្លើយ​ដែល​បងប្អូន​ទទួល​បានឬ ? ( សូមមើល វគ្គទី ១៨-២៥ ) ។

អញ្ជើញ​ឲ្យ​ចែកចាយ ។ ការស្វែងរក​ព្រះគម្ពីរ​អញ្ជើញ​នូវ​ចំណាប់អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការចែកចាយ​ចំណាប់​អារម្មណ៍​ទាំង​នេះ​អាច​អញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​សាក្សី​ដល់​អ្នក​ដទៃ ព្រម​ទាំង​ចំពោះ​បុគ្គល​ដែល​កំពុង​ចែកចាយ​ផងដែរ ។

តើ​បងប្អូនអាច​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​អ្វី​ខ្លះ មកពី​អត្ថបទ​របស់​ប្រធាន ហែនរី ប៊ី អាវរិង « The First Vision: A Pattern for Personal Revelation » ? ( Liahona ខែ កុម្ភៈ ឆ្នាំ ២០២០ ទំព័រ ១២-១៧ ) ។

បងប្អូន​ក៏​អាច​ស្វែងរក​គំរូ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ អំពី​មនុស្ស​ដែល​មានទំនាក់ទំនងជាមួយ​នឹង​ព្រះ​ផង​ដែរ ។ រូបភាព​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ឬសៀវភៅ ចូរមកតាមខ្ញុំ អាច​ផ្ដល់​គំនិត​ដល់​បងប្អូន​បាន ។ សូម​ព្យាយាម​ឆ្លើយ​សំណួរ​ដែល​បាន​រាយ​ពី​មុន​សម្រាប់​ឧទាហរណ៍​នីមួយៗ​ដែល​បងប្អូន​រក​ឃើញ ។ តើ​បងប្អូន​បាន​ទទួល​ចម្លើយ​អ្វី​ខ្លះ​ចំពោះ​ការ​អធិស្ឋាន ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​បទពិសោធន៍​ល្អ​ផង​ដែរ ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨-៩២; Topics and Questions « Personal Revelation » បណ្ណាល័យ​ដំណឹងល្អ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

យ៉ូសែប ស៊្មីធ បាន​ទុកចិត្ត​ថា​ព្រះ​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​លោក ប៉ុន្ដែ​លោក​មិន​អាច​ដឹង​ពី​របៀប​ដែល​ចម្លើយ​នោះ​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក​ឡើយ—ព្រមទាំង​ពិភពលោក​ដែរ ។ នៅពេល​បងប្អូន​អាន​អំពី​បទពិសោធន៍​របស់​យ៉ូសែប សូម​គិត​អំពី​របៀប​ដែល​ការនិមិត្ត​ដំបូង​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន ។

ឧទាហរណ៍ ការនិមិត្ត​ដំបូង​បាន​បង្ហាញ​នូវ​សេចក្ដី​ពិត​ជា​ច្រើន​អំពី​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ខុស​ប្លែក​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​នៅ​សម័យ​យ៉ូសែប ជឿ ។ នៅពេល​ដែល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥-២០ សូម​ពិចារណា​សរសេរ​វិធីផ្សេងៗ​ដើម្បី​បំពេញ​សេចក្ដីថ្លែងការ​ដូចនេះថា ៖ « ដោយសារតែ​ការនិមិត្ត​ដំបូង​បានកើតឡើង​ខ្ញុំដឹងថា … »

តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​បងប្អូន​សញ្ជឹងគិត​អំពី​បទពិសោធន៍​របស់​យ៉ូសែប និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ដោយសា​ការនិមិត្ត​ដំបូង​នោះ ?

សូម​មើល​ផង​ដែរ « សូមសួរ​ដល់​ព្រះ ៖ ការនិមិត្ត​ដំបូង​របស់​យ៉ូសែប » ( វីដេអូ ); នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស៊្មីធ » ទំនុក​តម្កើង ល.រ. ១៥ ។

6:40

ទូលសូមដល់ព្រះ ៖ ការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ

យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ

ព័ត៌មានលម្អិតពី If Any of You Lack Wisdom [ បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា ] ដោយ វ៉លធើរ រ៉េន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

ហេតុអ្វី​មាន​ដំណើររឿង​ផ្សេង​គ្នា​អំពី​ការនិមិត្ត​ដំបូង ?

ក្នុង​ឆាក​ជីវិត​របស់​លោក យ៉ូសែប ស៊្មីធ បាន​កត់ត្រា​បទពិសោធន៍​របស់​លោក​នៅក្នុង​ព្រៃ​ពិសិដ្ឋ​យ៉ាង​ហោច​ណាស់​បួន​ដង ជាញឹកញាប់​ដោយ​ប្រើ​ស្មៀន​កត់​ឲ្យ ។ លើស​ពី​នេះ​ដំណើរ​រឿង​ប្រាប់​បន្ដ​គ្នា​ជាច្រើន​ត្រូវបាន​សរសេរ​ដោយ​មនុស្ស​ដែល​បាន​ឮ យ៉ូសែប និយាយ​អំពី​ការនិមិត្ត​របស់​លោក ។ ទោះបីជា​ដំណើររឿង​ទាំងនេះ​ខុសគ្នា​ក្នុង​សេចក្ដី​លម្អិត​ខ្លះៗ​ក្ដី វាអាស្រ័យ​លើ​អ្នកនិពន្ត អ្នកស្ដាប់ និង​មជ្ឈដ្ឋាន​ក៏​វា​នៅតែ​ស៊ីចង្វាក់​គ្នា​ដែរ ។ ហើយ​ដំណើររឿង​នីមួយៗ​បន្ថែម​សេចក្ដី​លម្អិត​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ កាន់តែ​ច្បាស់ គឺ​ដូចជា​ដំណឹងល្អ​ព្រះគម្ពីរ​សញ្ញាថ្មី​ទាំង​បួន​នីមួយៗ​ជួយ​យើង​ឲ្យ​យល់​អំពី​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ។

សូមមើល​ផងដែរ Topics and Questions « First Vision Accounts » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៦

ខ្ញុំ​អាច​បន្ដ​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​ខ្ញុំ​ដឹង ទោះបីជា​មនុស្ស​ដទៃ​បដិសេធ​ខ្ញុំ​ក្ដី ។

បន្ទាប់​ពី​ការ​និមិត្ត​ដំបូង​ដ៏​អស្ចារ្យ​របស់​លោក យ៉ូសែប ស្ម៊ីធ មាន​ចិត្ត​ចង់​ចែកចាយ​បទពិសោធន៍​របស់​លោក​ជាមួយ​អ្នក​ដទៃ ។ ការប្រឆាំង​ដែល​លោក​បាន​ប្រឈម​មុខ​ធ្វើឲ្យ​លោក​ភ្ញាក់​ផ្អើល ។ នៅពេល​បងប្អូន​អាន​ដំណើររឿង​របស់ យ៉ូសែប តើ​អ្វីខ្លះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​បន្ដ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់បងប្អូន ? តើ​មាន​គំរូ​ផ្សេង​ទៀត​អ្វីខ្លះ—មកពី​ព្រះគម្ពីរ ឬ​មនុស្ស​ដែល​បងប្អូន​ស្គាល់—ដែល​ផ្ដល់​សេចក្តី​ក្លាហាន​ឲ្យ​បងប្អូន​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​បងប្អូន​មាន ?

សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការថែទាំ និង​ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១១១–១១៤ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣–១៤

យ៉ូសែប ស៊្មីធ ត្រូវ​បាន​រៀបចំឲ្យ​ធ្វើជា​ព្យាការី​ម្នាក់​របស់​ព្រះ ។

  • ការ​រៀន​អំពី​យុវវ័យ​របស់ យ៉ូសែប ស្ម៊ីធ អាច​ជួយ​កុមារ​មាន​ទំនាក់ទំនង​នឹង​លោក ហើយ​រៀបចំខ្លួន​ដើម្បី​រៀន​មកពី​បទពិសោធន៍​របស់​លោក ។ ប្រហែល​ជា​ពួកគេ​អាច​កាន់​រូបភាព​មួយ​របស់ យ៉ូសែប ស្ម៊ីធ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​លោក ។ បើចាំបាច់ បងប្អូន​ប្រហែលជា​អាច​បន្ថែម​ការពិត​មួយចំនួន​អំពី​លោក​ចេញមកពី យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:៣-១៤ ( សូមមើល​ផងដែរ « ជំពូកទី ១ ៖ យ៉ូសែប ស្ម៊ីធ និង​ក្រុមគ្រួសារ​របស់​លោក » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និងសេចក្តីសញ្ញា ៦-៨ ឬ​វីដេអូ​ដែលត្រូវគ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​​យ៉ូសែប មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​រៀបចំ​លោកដើម្បី​ក្លាយ​ជា​ព្យាការី ? តើ​ព្រះ​អាច​នឹង​កំពុង​រៀបចំ​យើង​ឲ្យ​ធ្វើ​អ្វី ?

    3:22

    គ្រួសាររបស់ យ៉ូសែប ស្ម៊ីធ ៖ គ្រួសារនៃសេចក្ដីជំនឿ

គំនូរ​របស់ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ និង​ការនិមិត្ត​ដំបូង

ព័ត៌មាន​លម្អិត​មកពី ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ដោយ ហ្គ្រេក អូលសិន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០-១៣

ព្រះ​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ខ្ញុំ​តាមរយៈ​បទគម្ពីរ ។

  • សូម​ពិចារណា​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​សៀវភៅ​ផ្សេង​ៗ​រួម​ទាំង​ព្រះគម្ពីរ​ផង​ដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​សំណួរ​ដែល​សៀវភៅ​ទាំង​នេះ​អាច​ឆ្លើយ​បាន ។ សូម​អាន​ជាមួយ​គ្នា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១១ ដើម្បី​ស្វែងរក​សំណួរ​អ្វីខ្លះ​ដែល យ៉ូសែប ស្ម៊ីធ បាន​សួរ និង​តើ​ចម្លើយ​អ្វីខ្លះ​ដែល​លោក​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ ។

  • កូនៗ​របស់​បងប្អូន​អាច​ស្វែងរក​ពាក្យ​នៅក្នុង ខ​ទី ១២ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ការ​អាន យ៉ាកុប ១:៥ បាន​ប៉ះពាល់​ដល់ យ៉ូសែប ។ បន្ទាប់​មក​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​អំពី​វគ្គ​មួយ​នៃ​បទគម្ពីរ​ដែលមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បងប្អូន ។ បងប្អូន​ក៏អាច​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយគ្នា​អំពី​ការអាន​ព្រះគម្ពីរ ដូចជា​បទ « ស្វែងរក​ជញ្ជឹងគិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។ តើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​យើង​អាន​ព្រះគម្ពីរ ?

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៧

ព្រះវរបិតាសួគ៌​ស្ដាប់ឮ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់ខ្ញុំ ។

  • ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​អំពីរបៀប​ដែលយើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ព្រះវរបិតាសួគ៌ ប្រហែលជា​បងប្អូន និង​កូនៗ​របស់បងប្អូនអាចសួរ​សំណួរ​គ្នាទៅវិញ​ទៅមក​ដោយប្រើ​វិធីសាស្រ្ត​ទំនាក់ទំនង​ផ្សេងៗ​ដូចជា​ការផ្ញើសារ ការហៅ​តាម​ទូរសព្ទ ឬ​សរសេរ​សំបុត្រ​ដោយដៃ ។ តើ​យើង​សួរ​សំណួរ​ទៅកាន់​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ? តើ​យើង​បង្ហាញ​ទ្រង់​ថា​យើង​ស្រឡាញ់ និង​ផ្តល់​កិត្តិ​យស​ដល់​ទ្រង់​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង​ដោយ​របៀបណា ? សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:១៦-១៩ ជាមួយគ្នា ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់ យ៉ូសែប ស្ម៊ីធ ។ បន្ទាប់​មក​បងប្អូន និង​កូនៗ​របស់​បងប្អូនអាច​ចែកចាយ​បទពិសោធន៍​ពី​ពេល​បងប្អូន​បាន​ទូលសុំ​ជំនួយ​ពី​ព្រះ ហើយ​បាន​ទទួល​ចម្លើយ ។

យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៧–១៩

យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

  • កុមារតូចៗ​ប្រហែលជា​រីករាយ​ក្នុងការឈរ​ដោយ​ដៃ​លាតសន្ធឹង​ដូចជា​ដើមឈើ​នៅក្នុង​ព្រៃពិសិដ្ឋ​ខណៈពេល​ដែល​បងប្អូន​ប្រាប់​ពួកគេ​អំពី​ការនិមិត្ត​ដំបូង ។ សូម​ឲ្យ​កុមារ​យោល​ខ្លួន​ដូច​ជា​ត្រូវ​ខ្យល់​បក់​ខណៈ​ពេល​ដែល​បងប្អូន​និយាយ​អំពី​ការអធិស្ឋាន​របស់​យ៉ូសែប ។ បន្ទាប់​មក​ សូម​ឲ្យ​ពួក​គេ​ឈរ​ស្ងៀម​ស្ងាត់​ពេល​បងប្អូន​ប្រាប់​ពួក​គេ​ថា​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​បាន​បង្ហាញព្រះកាយ​ដល់ យ៉ូសែប ។

  • កុមារ​ធំៗ​អាច​រីករាយ​ក្នុង​ការ​ប្រើប្រាស់​រូបភាព​មួយ ឬ​ច្រើន​នៅ​ក្នុង​គម្រោងមេរៀន​នេះ ដើម្បី​ប្រាប់​បងប្អូន​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការនិមិត្ត​ដំបូង ។ សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យោង​ទៅ​លើ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤-១៧ និង​ដើម្បី​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួក​គេ​អំពី​បទ​ពិសោធន៍​របស់ យ៉ូសែប ( សូម​មើល​ផង​ដែរ « ជំពូក​ទី ២ ៖ ការនិមិត្ត​ដំបូង​របស់​យ៉ូសែប » នៅ​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៩-១២ ឬ​វីដេអូ​ដែល​ត្រូវ​គ្នា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។

    3:22

    គ្រួសាររបស់ យ៉ូសែប ស្ម៊ីធ ៖ គ្រួសារនៃសេចក្ដីជំនឿ

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង

( Truth Restored សេចក្ដីពិតត្រូវបានស្ដាឡើងវិញ )ដោយ ឡេអូន ផាសុន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ