ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៦–១២ ខែ តុលា ៖ « យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤


« ថ្ងៃទី ៦–១២ ខែ តុលា ៖ ‹ យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១–១១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥

យ៉ូសែប ស្ម៊ីធ កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ថ្ងៃទី ៦–១២ ខែ តុលា ៖ « យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១–១១៤

តើ​បងប្អូន​ធ្លាប់​មាន​បទពិសោធន៍​ខាងវិញ្ញាណ ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍ជឿជាក់ និង​មាន​សុវត្ថិភាព​ចំពោះ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះគ្រីស្ទ—ប៉ុន្តែ​ក្រោយមក​សេចក្តី​វេទនា​ក្នុង​ជីវិត​បាន​សាកល្បង​សេចក្តី​ជំនឿ​របស់បងប្អូន​លើ​ព្រះគ្រីស្ទ ហើយ​បងប្អូន​ឃើញថា​ខ្លួន​របស់​បងប្អូន​ពិបាក​នឹង​ទទួល​បាន​សេចក្តីសុខសាន្ត​ដែល​បងប្អូន​មិន​ធ្លាប់​មាន​ពីមុន​មក​ដែរ​ឬ​ទេ ? រឿង​ស្រដៀងគ្នា​នេះបាន​កើត​ឡើង​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​ខឺតឡង់ ។ មិនដល់​មួយ​ឆ្នាំ​ផង​បន្ទាប់ពី​ព្រះវិញ្ញាណ​បាន​ចាក់ស្រោច​នៅក្នុង​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ស្រាប់តែ​មាន​បញ្ហា​ជាច្រើន​បានកើត​ឡើង ។ វិបត្តិ​ហិរញ្ញវត្ថុ ជម្លោះ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ និង​ការសាកល្បង​ផ្សេងៗ​ទៀត​បាន​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​មួយ​ចំនួន​រេរា​សេចក្តីជំនឿ​របស់​ពួកគេ ទោះបី​ជា​ពួកគេ​មាន​បទពិសោធន៍​ល្អ​ពី​មុន​ក៏​ដោយ ។

យើង​មិនអាច​ចៀសផុត​ការសាកល្បង​បានទេ ដូច្នេះ​តើ​យើង​អាច​ការពារ​វា​មិន​ឲ្យ​រង​ការគំរាម​កំហែង​ដល់​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង​ដោយ​របៀបណា ? ប្រហែល​ផ្នែក​មួយ​នៃ​ចម្លើយ​អាច​រក​បាន​នៅ​ក្នុង​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១១២ ទ្រង់​បាន​ប្រទាន​ឲ្យ​អំឡុងពេល​រឿង​អាក្រក់​នៅ​ក្នុង​ទីក្រុង​ខឺតឡង់​កំពុងតែរីក​ធំឡើង ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ជម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ​នៅ​ចំពោះ​យើង​ចុះ » ( ខទី ២៨ ) « ចូរ​កុំបះបោរ » ( ខទី ១៥ ) « ចូរ​ក្រវាត់​ចង្កេះ​សម្រាប់​កិច្ចការ​ចុះ » ( ខទី ៧ ) និង​« ចូរ​មានចិត្ត​រាបសា » ( ខទី ១០ ) ។ ពេល​យើង​ធ្វើតាម​ដំបូន្មាន​នេះ នោះ​ព្រះអម្ចាស់​នឹង « ដឹក​ដៃ [ យើង ] » ឲ្យ​ឆ្លងកាត់​ការលំបាក និង​ដឹកនាំ​ទៅរក​ការព្យាបាល និង​ភាពសុខសាន្ត ( សូមមើល ខទី ១០, ១៣ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១១១

ព្រះអម្ចាស់​អាច « រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តីល្អ [ ដល់​ខ្ញុំ ] » ។

រហូត​ដល់ឆ្នាំ ១៨៣៦ សាសនាចក្រ​បាន​ធ្លាក់​ក្នុង​បំណុល​ការប្រាក់​យ៉ាងធ្ងន់​ធ្ងរ ក្នុងការ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ យ៉ូសែប ស្ម៊ីធ និង​មនុស្ស​ផ្សេងៗ​ទៀត​បាន​ខ្វាយខ្វល់​អំពី​បំណុល​ទាំងនេះ និង​បាន​រិះរក​មធ្យោបាយ​ដើម្បី​សង​បំណុលទាំងនេះ ( សូមមើល ក្បាល​កណ្ឌ​នៅ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១ ) ។

នៅពេល​បងប្អូន​អាន កណ្ឌទី ១១១ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់ យ៉ូសែប អាច​អនុវត្ត​ចំពោះ​បងប្អូន—និង​អ្វី​ដែល​បងប្អូន​ខ្វល់ខ្វាយ​អំពី ។ ឧទាហរណ៍ តើ​នៅពេល​ណា​បងប្អូន​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ « សូម្បីតែ​ការចម្កួត​របស់​អ្នក » ( ខទី ១ ) ? តើ​ព្រះអម្ចាស់​បាន​ជួយ​បងប្អូន​ឲ្យ​ស្វែងរក « ទ្រព្យសម្បត្តិ » ដែល​មិនបាន​រំពឹង​ទុក​ដោយ​របៀបណា ? ( ខទី ១០ ) ? តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដើម្បី « រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អដល់​អ្នក » ( ខទី ១១ ) ? តើ​ឃ្លា « យ៉ាង​លឿន​តាម​ដែល​អ្នក​អាច​ទទួល​របស់​ទាំង​នោះ​បាន » បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ ?

សូមមើល​ផងដែរ ម៉ាថាយ ៦:១៩–២១, ៣៣; « More Treasures Than One »​នៅ​ក្នុង Revelations in Context ទំព័រ ២២៩–២៣៤ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១២:៣–១៥, ២២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​នឹង​ដឹកនាំ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ស្វែងរក​ព្រះទ័យ​ទ្រង់​ដោយ​រាបសា ។

ថូម៉ាស ប៊ី ម៉ាស ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​អាក់អន់​ចិត្ត​ដែល​យ៉ូសែប ស្ម៊ីធ បាន​ហៅ​សមាជិក​កូរ៉ុម​របស់​គាត់​ពីរ​នាក់​ឲ្យ​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស ដោយ​មិន​បានពិគ្រោះ​ជាមួយ​គាត់ ។ គាត់​បាន​ជួប​ជាមួយ​ព្យាការី ដែល​បាន​ទទួល​វិវរណៈ​ដែល​បាន​ជួយ ថូម៉ាស ទុក​អារម្មណ៍​ឈឺចាប់​របស់​គាត់​មួយ​អន្លើ ។ វិវរណៈ​នោះ ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១២ ។

សូម​ចងចាំ​អត្ថបទ​នេះ​ក្នុង​ចិត្ត នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១២ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​អាច​ព្យាបាល​អារម្មណ៍​ឈឺចាប់​របស់ ថូម៉ាស ? នៅក្នុង ខទី ៣–១៥ និង ២២ បងប្អូន​អាច​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដូចនេះ ៖ តើ​អ្វីទៅ​ជា​ការបន្ទាបខ្លួន ? តើ​វាមាន​អត្ថន័យ​ដូចម្តេច​ក្នុងការ​ដែល​ព្រះអម្ចាស់​ដឹកនាំបងប្អូន​ដោយ « ដឹក​ដៃ » ? តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ការបន្ទាបខ្លួន​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់ ? បងប្អូន​អាច​ស្វែងរក​ចម្លើយ​បន្ថែម​ទៀត​នៅក្នុង « គំរូ​នៃ​ភាពរាបសា » នៅក្នុង​សារលិខិត​របស់​អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី « គំរូ​នៃ​ភាព​ជា​សិស្ស » ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៧–៨៨ ) ។

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់​ដែល​ជា​មនុស្ស​បន្ទាបខ្លួន ។ តើ​បុគ្គល​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ពី​ភាពរាបសា ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ព្រះអង្គសង្រ្គោះ​អំពី​ការបន្ទាបខ្លួន ? ប្រហែលជា​បងប្អូន​អាច​ស្វែងរក​រូបភាព​ក្នុង​ពេល​មួយ​នៅ​ក្នុង​ព្រះជន្ម​របស់​ទ្រង់​ដែល​ទ្រង់​បាន​បង្ហាញ​ភាពរាបសា ។

តើ​នៅពេល​ណា​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ដឹកនាំ​បងប្អូន នៅពេល​បងប្អូន​បានបន្ទាបខ្លួន ?

សូមមើល​ផងដែរ អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩–១១ « The Faith and Fall of Thomas Marsh » នៅក្នុង Revelations in Context ទំព័រ ៥៤–៦០ ប្រធានបទ និង សំណួរ « Humility » នៅលើ​បណ្ណាល័​ដំណឹងល្អ « ចូរ​បន្ទាបខ្លួន » ទំនុក​តម្កើង ទំព័រ ៧០ ។

ឲ្យ​អ្នក​សិក្សា​ចូលរួម​ចំណែក ។ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការរៀន​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ ដើម្បី​ជួយ​ពួកគេ​យល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១០ បងប្អូន​អាច​បិទ​ភ្នែក​នរណា​ម្នាក់ ហើយ​កាន់ដៃ​ដឹកនាំ​គាត់ ឬ​នាង​ដោយ​ប្រុងប្រយ័ត្ន​នៅ​ជុំវិញ​ឧបសគ្គ​តូច​មួយ​ដែល​មាន​ជា​កៅអី ឬ​វត្ថុ​ផ្សេង​ទៀត ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការបន្ទាបខ្លួន​ចេញមកពី​ការបង្ហាញ​នេះ ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១២–២៦, ២៨, ៣៣–៣៤

អស់អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ពិត​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការពិត​ដែល​ថា ពួកសាវក​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ ១៨៣៧ បាន​ប្រែ​ប្រឆាំង​នឹង​ព្យាការី នោះ​គឺជា​ការរំឭក​ដ៏​ល្អ​មួយ​ថា មិន​ថា​ការហៅ​ក្នុង​សាសនាចក្រ​ជា​អ្វី ឬ​ថា​យើង​ស្គាល់​ដំណឹងល្អ​​ច្រើន​ប៉ុនណា​ទេ យើង​ត្រូវតែ​ប្រាកដ​ថា យើង​ម្នាក់ៗ​ពិតជា​បាន​បីបាច់​ការប្រែចិត្តជឿ​របស់​យើង​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រាកដមែន ។ ប្រហែលជា​បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១២–២៦, ២៨, ៣៣–៣៤ ហើយ​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​បងប្អូន​យកឈ្នះ​លើ​ការសាកល្បង​នៃ​សេចក្តី​ជំនឿ ឬ​ប្រែចិត្ត​ជឿ​កាន់តែ​ពេញលេញ​ទៅលើ​ព្រះអម្ចាស់ ។ បងប្អូន​អាច​នឹង​មាន​អារម្មណ៍​បំផុសគំនិត​ដើម្បី​ចែកចាយ​អ្វី​ដែល​បងប្អូន​រកឃើញ​ដើម្បី​ជួយ​អ្នក​ផ្សេង​ទៀត​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ចំពោះ​ព្រះគ្រីស្ទ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៣

យ៉ូសែប ស៊្មីធ គឺជា « អ្នក​បម្រើ​នៅក្នុង​ព្រះហស្ត​នៃព្រះ​គ្រីស្ទ » ។

ព្យាការី អេសាយ​សំដៅ​ទៅ​កូនចៅ​អ៊ីសាយ ដូចជា « លំពង់ » និង « ឫស » ( អេសាយ ១១:១,១០ ) ។ នៅក្នុង កណ្ឌទី ១១៣ ព្រះអម្ចាស់​បាន​ពន្យល់ថា កូនចៅ​ជំនាន់​នេះ​គឺជា​បាវ​បម្រើ​របស់​ព្រះគ្រីស្ទ ពួកគេ​នឹង​ក្លាយ​ជាឧបករណ៍​នៅក្នុង​ការប្រមូលផ្តុំ​រាស្រ្ត​របស់​ព្រះអម្ចាស់​នៅថ្ងៃ​ចុងក្រោយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៣:៤, ៦ ) ។ ការព្យាករណ៍​នេះ​ពិពណ៌នា​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាង​ច្បាស់។ តើ​ការព្យាករណ៍​នេះ និង​សេចក្តីពិត​ដទៃ​ទៀត​នៅក្នុង កណ្ឌទី ១១៣ បាន​លើក​ទឹកចិត្ត​ដល់ពួក​បរិសុទ្ធ អំឡុង​គ្រា​ចលាចល​ដែល​ពួកគេ​បានឆ្លងកាត់​នៅក្នុង​ទីក្រុង​ខឺតឡង់​ដោយ​របៀបណា ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​វិវរណៈ​នេះ ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​បន្ត​នៅ​រឹងមាំ និង​បន្ត​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ?

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីសាយ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ នីហ្វៃទី២ ២១:១០–១២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០ ។

រូបភាព​អេសាយ ១១:១

អេសាយ​បាន​សរសេរ​ពាក្យ « លំពង់ » និង « ឫស » ដុះ​ចេញ​ពី « គល់​របស់​អ៊ីសាយ » ( អេសាយ ១១:១ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១:២, ១០–១១

រឿង​របស់​ព្រះ​អាច​ជា​ទ្រព្យ​សម្បត្តិ​មួយ​ចំពោះ​ខ្ញុំ ។

  • បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​គូរ​រូប​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​បងប្អូន ពេល​ពួកគេ​ឮ​ពាក្យ​ថា ទ្រព្យ​សម្បត្តិ ។ បន្ទាប់មក​បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១:២, ១០–១១ ហើយ​ប្រៀបធៀប​ទ្រព្យ​សម្បត្តិ​នៅ​លើ​ផែនដី​ជា​មួយ​នឹង​អ្វី​ដែល​ព្រះ​អម្ចាស់​ឲ្យ​តម្លៃ ។ ( សូមមើល​ផងដែរ ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ ) ។ តើ​យើង​អាច​ឲ្យ​តម្លៃ​លើ​អ្វីៗ​ដែល​ជា​របស់​ព្រះ​អម្ចាស់​បន្ថែម​ទៀត​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១០

ព្រះអម្ចាស់​នឹង​ដឹកនាំ​ខ្ញុំ​ដោយ​ព្រះហស្ដ ហើយ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១០ ជា​មួយគ្នា បងប្អូន​និង​កុមារ​របស់​បងប្អូន​អាច​ច្រៀង​ជាមួយ​គ្នា​នូវ​បទ « ចូរបន្ទាបខ្លួន » ( ទំនុកតម្កើង ល.រ. ៧០ ) ។ បងប្អូន​ក៏​អាច​លេង​ល្បែង​កម្សាន្ត​មួយ​ដែល​ទាក់ទង​នឹង​ការដឹកនាំ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ « ដឹក​ដៃ » ( ដូចជា ដំណើរ​ដែល​មាន​ឧបសគ្គ ) ។ តើ​ព្រះអម្ចាស់​ដឹកនាំ​យើង​ដោយ « ដឹកដៃ » ទោះបី​ជា​ទ្រង់​មិន​នៅ​ជាមួយ​យើង​ដោយ​របៀបណា ? ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​យើង ? តើ​យើង​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ដឹកនាំ​យើង​នៅ​ពេល​ណា ?

  • បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​សរសេរ​ពាក្យពេចន៍​នៃ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១០ ហើយ​គូស​បន្ទាត់​ពី​ក្រោម​ពរជ័យ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង ពេល​យើង​ងាក​មក​រក​ទ្រង់​ដោយ​បន្ទាបខ្លួន ។ សូម​លើក​ទឹក​ចិត្ត​កុមារ​របស់​បងប្អូន​ឲ្យ​ចែកចាយ​ពី​ពេលវេលា​ដែល​ពួកគេ​ទូលសុំ​ជំនួយ​ពី​ព្រះអម្ចាស់​ដោយ​បន្ទាបខ្លួន ហើយ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ឬ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ល្អ ( សូមមើល មរ៉ូណៃ ៧:១៣, ១៦ ) ។

ព្រះយេស៊ូវ​ព្យាបាល​កុមារ​ម្នាក់

សេចក្តី​លម្អិត​មកពី Arise and Walk [ ចូរ​ក្រោក​ឡើង ហើយ​ដើរ ] ដោយ ស៊ីម៉ូន ឌីវី

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១១

ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ស្រឡាញ់​មនុស្ស​គ្រប់​រូប ។

  • បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​ប្តូរវេន​គ្នា​អាន​នៅ​« ជំពូក​ទី ៤១ ៖ ក្តីអំពល់​នៅក្នុងទី​ក្រុង​ខឺតឡង់ » ( នៅក្នុង ដំណើររឿង​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៥៨–១៦០ ) ។ នៅ​ក្នុង​ដំណើរ​រឿង​នេះ តើ​នរណា​ធ្វើ​ឲ្យ​បញ្ហា​នៅ​ក្រុង​ខឺតឡង់​កាន់​តែ​មាន​ស្ថានភាព​អាក្រក់ ? តើ​នរណា​ដែល​បាន​ព្យាយាម​ធ្វើ​ឲ្យ​វា​បាន​ប្រសើរ​ឡើង ? បន្ទាប់មក បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១១ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ។ តើ​នៅពេល​ណា​ដែល​ទ្រង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​អាក្រក់​ចំពោះ​ទ្រង់ ? ( ឧទាហរណ៍ សូមមើល លូកា ២៣:៣៤ ) ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការស្រឡាញ់​អ្នក​ដទៃ ដូចជា​បទ « ខ្ញុំ​នឹង​ដើរ​ជាមួយ​អ្នក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៨–៧៩ ) ។

2:20

Chapter 41: Trouble in Kirtland: 1837–1838

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:១១–១៤, ២៤–២៦

អស់អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ពិត​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:២៤–២៦ បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​និយាយ​អំពី​ភាពខុសគ្នា​រវាង​ការស្គាល់​ឈ្មោះ​នរណា​ម្នាក់ និង​ការស្គាល់​ពួកគេ ។ តើ​ការ​បង្រៀន​ចេញពី ខទី ១១–១៤ ​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការស្គាល់​ព្រះអម្ចាស់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ថូម៉ាស ប៊ី ម៉ាស កត់ត្រា​វិវរណៈ​ដែល​បានប្រទាន​ដល់​លោក​តាមរយៈ យ៉ូសែប ស្ម៊ីធ ។

Be Thou Humble [ ចូរ​បន្ទាបខ្លួន ] ដោយ ជូលី រ៉ូជើរ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ