ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ តុលា ៖ « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១–១២៣


« ថ្ងៃទី ២០–២៦ ខែ កញ្ញា ៖ ‹ ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១–១២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១–១២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥

យ៉ូសែប ស៊្មីធ នៅក្នុង​គុកលិបើទី

Liberty Jail [ គុកលិបើទី ] ដោយ វ៉ែលឌិន អាន់ឌើរសិន

ថ្ងៃទី ២០–២៦ ខែ តុលា ៖ « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១–១២៣

នៅជាន់​ក្រោម​ក្នុង​គុកលិបើទី​រដ្ឋ​មិសសួរី ត្រូវ​បាន​គេ​ស្គាល់ថា​ជា « គុកងងឹត » ។ មានជញ្ជាំង​ក្រាស់ ហើយថ្ម​កម្រាល​ឥដ្ឋ​ត្រជាក់ និង​កខ្វក់ អាហារ​គ្មាន​អនាម័យ និង​រលួយ—ហើយ​បង្អួច​តូច​ដែល​មាន​រនាំង​ដែក​ពីរ​នៅ​ជិតពិដាន​មាន​តែ​ពន្លឺ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ។ នេះ​ជា​កន្លែង​ដែល យ៉ូសែប ស្ម៊ីធ និង​មនុស្ស​ពីរ​បី​នាក់​ទៀត​បាន​ជាប់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ​ដ៏​ត្រជាក់​ក្នុង​អំឡុង​រដូវរងា​ឆ្នាំ ១៨៣៨–១៨៣៩ ។ អំឡុង​ពេល​នេះ យ៉ូសែប នៅតែ​បន្ត​ទទួល​ព៌ត័មាន​អំពី​ការរងទុក្ខ​វេទនា​របស់ពួក​បរិសុទ្ធ ។ អារម្មណ៍​នៃ​ភាពសុខសាន្ត និង​សុទិដ្ឋិនិយម​នៅ​ហ្វារវែស្ទ បាន​មាន​ត្រឹមតែ​រយៈពេល​ពីរបី​ខែ​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ​ពួក​បរិសុទ្ធ​បាន​បាត់​បង់ផ្ទះ​សម្បែង​ជា​ថ្មី​ម្តង​ទៀត ត្រូវ​រត់​ចូល​ទៅក្នុង​ទីរហោស្ថាន​ស្វែងរក​កន្លែង​ថ្មី​ដើម្បី​ចាប់ផ្តើម​ជា​ថ្មី—ហើយ​លើក​នេះ​ព្យាការី​របស់ពួកគេ​កំពុង​ជាប់ឃុំឃាំង ។

ហើយ​សូម្បីតែ​នៅក្នុង​គុក​ដ៏​វេទនា​នោះ​ក្តី « តម្រិះ​ពី​ស្ថាន​សួគ៌ » បាន « ចាក់ … មក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៣៣ ) ។ សំណួរ​របស់ យ៉ូសែប « ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? » ត្រូវ​បាន​ឆ្លើយ​យ៉ាង​ច្បាស់លាស់ និង​ខ្លាំងក្លា ៖ « ចូរ​កុំ​ខ្លាច … ដ្បិត​ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក ជា​រៀង​ដរាប​ត​ទៅ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១; ១២២:៩ ) ។

សូមមើល ពួកបរិសុទ្ធ, ១:៣២៣–៣៩៦; « Within the Walls of Liberty Jail » នៅក្នុង Revelations in Context ទំព័រ ២៥៦–២៦៣ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១–១០, ២៣–៣៣; ១២២

ជាមួយ​ព្រះ ទុក្ខលំបាក​អាច « ជាការ​ល្អ [ ដល់​ខ្ញុំ ] » ទៅវិញ ។

នៅពេល​យើង ឬ​មនុស្ស​ដែលយើង​ស្រឡាញ់​កំពុង​រង​ទុក្ខលំបាក វាជារឿង​ធម្មតា​ដែល​យើង​ងឿងឆ្ងល់​ថា តើ​ព្រះ​ជ្រាបដឹង​អំពី​យើង​ដែរ​ឬ​ទេ ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១–៦ សូម​គិត​ពី​ពេល​មួយ ដែល​បងប្អូន​មាន​សំណួរ ឬ​មាន​អារម្មណ៍​ស្រដៀង​អារម្មណ៍​របស់ យ៉ូសែប ស្ម៊ីធ ។ តើ​បងប្អូន​រកឃើញ​ការឆ្លើយតប​ពី​ព្រះអម្ចាស់​អ្វីខ្លះ​ដែល​អាច​ជួយ​បងប្អូន​នៅពេល​បងប្អូន​មាន​សំណួរ ឬ​មាន​អារម្មណ៍​ទាំងនេះ ? ឧទាហរណ៍​នៅក្នុង ខទី ៧–១០, ២៦–៣៣ សូម​កត់សម្គាល់​ពី​ពរជ័យ​ដែល​ទ្រង់​សន្យា ។ តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ « ស៊ូទ្រាំ … ដោយ​ហ្មត់ចត់ » ? តើ​ព្រះ​អង្គសង្រ្គោះ​ជួយ​បងប្អូន​ធ្វើ​បែបនេះ​យ៉ាង​ដូចម្តេច ?

កាល​បងប្អូន​អាន កណ្ឌទី ១២២ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​ពិនិត្យ​មើល​សេចក្តី​ទុក្ខវេទនា​របស់​បងប្អូន ។ បងប្អូន​អាច​ជញ្ជឹងគិត​ពី​បទពិសោធន៍​ដែល​បាន​មកពី​ការសាកល្បង​របស់​បងប្អូន និង​របៀប​ដែល​វា​អាច « នឹង​ទៅ​ជា​ការ​ល្អ​ដល់ [ បងប្អូន ] » ( ខទី ៧ ) ។

សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « សេចក្តី​សុខសាន្ត​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក » លីអាហូណា,  ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨៩–៩២; « ខ្ញុំ​រក​ក្តី​សុខ​ឯ​ណា ? » ទំនុក​តម្កើង ល.រ. ៦៩ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៣៤–៤៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
អានុភាព និង​ឥទ្ធិពល​ពិត​ប្រាកដ​គឺ​ផ្អែក​លើ « គោលការណ៍​នៃ​សេចក្តី​សុចរិត » ។

អំណាច​របស់​លោកិយ​បាន​បង្ខំ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ​មិសសួរី និង​យ៉ូសែប ស្ម៊ីធ ទៅ​ក្នុង​គុក ។ ប៉ុន្តែ​កាល​យ៉ូសែប​នៅ​ទីនោះ ព្រះអម្ចាស់​បាន​បង្រៀន​លោក​អំពី​អំណាច​មួយ​ប្រភេទ​ផ្សេង​ទៀត ៖ អំណាច​របស់​ទ្រង់ « អំណាច​នៃ​ស្ថាន​សួគ៌ » ។ ការអាន​អំពី​អំណាច​នោះ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៣៤–៤៦ អាច​ជួយ​បងប្អូន​រៀន​អំពី​របៀប​ទទួល​បាន​អំណាច​នោះ—និង​របៀប​ប្រើ​វា​ដើម្បី​ផ្ដល់ពរ​ដល់​អ្នកដទៃ ។ ប្រហែលជា​បងប្អូន​អាច​កត់ត្រា​អ្វី​ដែល​បងប្អូន​រៀន​នៅក្នុង​តារាង​ដែល​មាន​ស្លាក​ជួរ​ឈរ អំណាច​នៃ​ស្ថានសួគ៌ និង​អំណាច​នៃ​លោកិយ ។ តើ​អំណាច​ទាំង​ពីរ​ប្រភេទ​នេះ​ខុសគ្នា​យ៉ាង​ណា ? តើ​ការពិពណ៌នា​ទាំងនេះ​អំពី​អំណាច​របស់​ព្រះអម្ចាស់​បង្រៀន​បងប្អូន​អំពី​ទ្រង់​អ្វីខ្លះ ?

បងប្អូន​ក៏​អាច​ជញ្ជឹងគិត​អំពី ឥទ្ធិពល លោកិយ​នៅក្នុង ខទី ៤១ ដែរ ។ តើ​ស្ថានភាព​មួយ​ចំនួន​ណា​ខ្លះ​ដែល​បងប្អូន​ចង់​ធ្វើ​ជា​ឥទ្ធិពល​សម្រាប់​ការល្អ—ប្រហែលជា​នៅក្នុង​ទំនាក់ទំនង​គ្រួសារ នៅ​សាលា នៅ​កន្លែង​ធ្វើការ ឬ​ក្នុង​ការចាត់តាំង​សាសនាចក្រ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី ខ ៤១–៤៦ អំពី​របៀប​ដែល​ព្រះ​មាន​ឥទ្ធិពល​លើ​បុត្រាបុត្រី​របស់​ទ្រង់ ? បងប្អូន​អាច​សង្ខេប​អ្វី​ដែល​បងប្អូន​រៀន​ដោយ​បំពេញ​ប្រយោគ​ដូច​នេះ ៖ « ដើម្បី​មាន​ឥទ្ធិពល សម្រាប់​ការណ៍​ល្អ​ដែល​ខ្ញុំ​នឹង  » ។

សូម​មើល​ផងដែរ ជែហ្វ្រី អ័រ ហូឡិន « នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៣៥–៣៨, ដេវីឌ អេ បែដណា « The Powers of Heaven » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤៨–៥១ « The Powers of Heaven » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

9:13

"The Powers of Heaven"

សូម​ជ្រើសរើស​ឃ្លា​មួយ ហើយ​សិក្សា​វា​ឲ្យ​ស៊ី​ជម្រៅ ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​បានពិពណ៌នា​នៅ​ក្នុង ខទី ៤៥–៤៦ នោះ​បងប្អូន​អាច​ជ្រើសរើស​ឃ្លា​ដែល​បងប្អូន​ចាប់​អារម្មណ៍ ហើយ​សិក្សា​វា​ឲ្យ​បាន​ស៊ី​ជម្រៅ ។ ឧទាហរណ៍ តើ​ពាក្យ តុបតែង មាន​អត្ថន័យ​យ៉ាង​ណា ហើយ​តើ​គុណធម៌​តុបតែង​គំនិត​របស់​បងប្អូន​ដោយ​របៀប​ណា ? ឬ​ប្រហែលជា​បងប្អូន​អាច​រក​រូបភាព​ទឹក​សន្សើម ហើយ​រៀន​អំពី​របៀប​ដែល​ទឹក​សន្សើម​កើត​ឡើង​នៅលើ​រុក្ខជាតិ ។ តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង​របៀប​ដែល​ព្រះអម្ចាស់​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់​ដោយ​របៀបណា ? សូម​ចែកចាយ​អ្វី​ដែល​បងប្អូន​រកឃើញ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​របស់​បងប្អូន រួម​ទាំង​មិត្តភក្តិ​របស់​បងប្អូន​នៅ​ព្រះវិហារ​ផងដែរ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៨

ព្រះយេស៊ូវ​គ្រីស្ទ​បានចុះ​ទាប​ជាង​អ្វីៗ​ទាំង​នោះ ដើម្បី​ទ្រង់​អាច​លើក​ខ្ញុំ​ឡើង ។

តើ​បងប្អូន​គិតថា វា​មានន័យ​ដូចម្តេច​ដើម្បី​និយាយ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ « បានចុះ​ទាប​ជាង [ អ្វីៗ ] ទាំង​នោះ » ? នេះ​គឺជា​ខគម្ពីរ​បន្ថែម​មួយ​ចំនួន​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ឃ្លា​នេះ ៖ អេសាយ ៥៣:៣–៤; ហេព្រើរ ២:១៧–១៨; នីហ្វៃទី១ ១១:១៦–៣៣; អាលម៉ា ៧:១១–១៣ ។ ដោយ​ផ្អែក​លើ​អ្វី​ដែល​បងប្អូន​បាន​រៀន សូម​ពិចារណា​ថា​ឡើងវិញ​​នូវ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៨ ជា​ពាក្យពេចន៍​របស់​បងប្អូន​ផ្ទាល់ ។ តើ​បងប្អូន​អាច​បង្ហាញ​ការដឹងគុណ​របស់​បងប្អូន​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​ចុះ​ទាប​ជាង​អ្វីៗ​ទាំង​នោះ​យ៉ាង​ដូចម្ដេច ?

តើ​ការយល់ដឹង​នេះ​ពី​ប្រធាន ដាល្លិន អេក អូក មាន​ឥទ្ធិពល​ដល់​ការយល់​ដឹង​របស់​បងប្អូន​យ៉ាង​ដូចម្តេច ? « យើង​ថែមទាំង​អាច​និយាយ​បាន​ថា ការបាន​យាង​ចុះ​ទាប​ជាង​ការណ៍​ទាំងអស់ នោះ [ ព្រះយេស៊ូវ​គ្រីស្ទ ] អាច​ឈរ​លើក​យើង​ឡើង​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​ប្រទាន​កម្លាំង​ដល់​យើង ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ​ការរងទុក្ខ​របស់​យើង » ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៤ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​រង​ការឈឺចាប់​នៅ​សួនច្បារ​គែតសេម៉ានី

ព័ត៌មាន​លម្អិត​មកពី Not My Will But Thine [ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ] ដោយ វ៉លធើរ រ៉េន

គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៣

« ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ » ។

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៣:៧–៨ យ៉ូសែប ស្ម៊ីធ បាន​សំដៅ​ទៅ​លើ​ជំនឿ​មិន​ពិត​ដែល​នាំ​ទៅ​រក​ការរងទុក្ខ រួមទាំង​ការបៀតបៀន​ពួកបរិសុទ្ធ​ផងដែរ ។ នៅ​ខែ មីនា ឆ្នាំ ១៨៣៩ វា​ហាក់បី​ដូចជា​គ្មាន​អ្វី​ដែលពួក​បរិសុទ្ធ​អាច​ធ្វើបាន​អំពី​ស្ថានភាព​នោះ​ឡើយ ។ ប៉ុន្តែ នៅក្នុង​សំបុត្រ​របស់​លោក​មកពី​គុក​លិបើទី យ៉ូសែប បាន​ប្រាប់​អំពីអ្វី​ដែលពួកគេ​អាចធ្វើ​បាន ៖ « [ ប្រមូលទុក ] ជា​សម្គាល់​អំពី​ការពិត » និង​« ឈរ​នៅ​ស្ងៀម ដោយ​ជឿ​ជាក់​ថា​នឹង​បាន​ឃើញ​សេចក្តីសង្គ្រោះ​ពីព្រះ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៣:១, ១៧ ) ។ នៅពេល​បងប្អូន​ពិចារណា​ពី​បញ្ហា​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ សូម​គិត​អំពី​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ « នៅ​ក្នុង​អំណាច [ របស់​បងប្អូន ] » ( ខទី ១២, ១៧ ) ។ ហើយ​សូម​កុំ​មើល​រំលង « ការណ៍​នោះ​ជា​តូច​ឡើយ » ( ខទី ១៥ ) ។ ហេតុអ្វី​បានជាវា​សំខាន់​ដែល​ត្រូវ​ធ្វើការណ៍​ទាំងនេះ​ដោយ « រីករាយ » ? ( ខទី ១៧ ) ។

ដំណើររឿង​ជាច្រើន​ដែល យ៉ូសែប ស្ម៊ីធ បាន​ដាក់​ស្នើសុំ​នៅក្នុង​សំបុត្រ​នេះ​ដែលបាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ហើយបាន​បោះពុម្ភ​ចំនួន ១១ ផ្នែក​តៗគ្នា​នៅក្នុង​កាសែត ណៅវ៉ូ Times and Seasons ( សូមមើល « A History, of the Persecution, of the Church of Jesus Christ, of Latter Day Saints in Missouri, December 1839–October 1840 » [ josephsmithpapers.org ] ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១–៩; ១២២:៧–៩

ដោយ​មាន​ព្រះ នោះ​ឧបសគ្គ​របស់​ខ្ញុំ​អាច​ទៅ​ជា​ការ​ល្អ​ដល់​ខ្ញុំ​វិញ ។

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​ឲ្យ​ស្រមៃមើល​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា​សម្រាប់ យ៉ូសែប ស្ម៊ីធ និង​មិត្តភក្តិ​របស់​លោក​នៅក្នុង​គុក​លិបើទី បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ « ជំពូក​ទី ៤៦ ៖ យ៉ូសែប ស៊្មីធ នៅក្នុង​គុក​លិបើទី » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ១៧២–១៧៤ ) ឬ « Voices of the Restoration: Liberty Jail » ឬ​ផ្នែក​នៃ​វីដេអូ « Joseph Smith: Prophet of the Restoration » ( បណ្ណាល័យ​ដំណឹង​ល្អ ដោយ​ចាប់ផ្ដើម​ពី ៤១:៣០ ) ។ បន្ទាប់មក នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១–៩ នោះ​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​យ៉ូសែប​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត ។ តើ​យើង​រកឃើញ​សេចក្តី​សុខសាន្ត​ក្នុង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា សូម្បីតែ​ក្នុង​គ្រា​លំបាក​ក្តី ?

    1:51

    Chapter 46: Joseph Smith in Liberty Jail: November 1838–April 1839

    62:4

    Joseph Smith: The Prophet of the Restoration

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​ឲ្យ​ស្គាល់​ថា ឧបសគ្គ​របស់​យើង​អាច « ជា​ការ​ល្អ​ដល់ [ យើង ] ទៅ​វិញ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧ ) សូម​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​សាច់ដុំ​របស់​យើង​ឡើងធំ នៅពេល​យើង​លី​របស់​ធ្ងន់ៗ ។ បងប្អូន​អាច​ថែម​ទាំង​អាច​អញ្ជើញ​ពួកគេ​ឲ្យ​លើក​វត្ថុ​ធ្ងន់​មួយ ។ បន្ទាប់មក បងប្អូន​អាច​ពន្យល់​អំពី​របៀប​ការឆ្លងកាត់​ពេល​លំបាក​អាច​ជួយ​ឲ្យ​វិញ្ញាណ​របស់​យើង​រីកចម្រើន—នៅពេល​យើង​ងាក​ទៅរក​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ចែកចាយ​ឧទាហរណ៍​ខ្លះៗ​ចេញ​ពី​ជីវិត​របស់​បងប្អូន ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៣៤–៤៦

សេចក្តី​សុចរិត​នាំ​មក​នូវ « អំណាច​នៃ​ស្ថានសួគ៌ » ។

  • ប្រហែល​ការប្រៀប​ប្រដូច​មួយ​អាច​ជួយ​កុមារ​របស់​បងប្អូន​ឲ្យ​យល់​អំពី « អំណាច​នៃ​ស្ថានសួគ៌ » ។ ឧទាហរណ៍ បងប្អូន​អាច​ប្រៀបធៀប​អំណាច​របស់​ព្រះ ដូចជា​ថាមពល​អគ្គីសនី ។ តើ​អ្វី​អាច​រារាំង​ឧបករណ៍​អគ្គិសនី​ពី​ការទទួល​ថាមពល ? តើ​អ្វី​ធ្វើ​ឲ្យ​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ថយ​ចុះ ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​កើនឡើង ? ( សូម​រកមើល​ពាក្យ និង​ឃ្លា​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៣៤–៤៦; សូមមើល​ផងដែរ ក្បួនខ្នាត ៣.៥, ៣.៦ បណ្ណាល័យ​ដំណឹងល្អ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧–៩

ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាបដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧–៩ ជាមួយ​កុមារ​របស់បងប្អូន​ហើយ នោះ​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​គង់​នៅជា​មួយ​បងប្អូនអំ​ឡុងពេល​សាកល្បង​ដ៏​លំបាក​មួយ ។ បងប្អូន​អាច​ច្រៀង​ជាមួយ​គ្នា​ផងដែរ​នូវ​បទ​ចម្រៀង​ដូចជា « គ្រា​មួយ​កាល​ព្រះយេស៊ូវ​នៅតូច » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៣៤ ) ហើយ​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​បាន ពីព្រោះ​ទ្រង់​ជ្រាបដឹង​ពី​អារម្មណ៍​របស់​យើង ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១៥–១៧

សូម្បីតែ​រឿង​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការបម្រើ​ព្រះ​ដែរ ។

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​យល់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៣:១៥–១៧ បងប្អូន​អាច​ចែកចាយ​ជាមួយ​ពួកគេ​នូវ​រូបភាព​កប៉ាល់​ធំ​មួយ និង​ចង្កូត​តូច ឬ​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ការពន្យល់​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង « គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៥–១២៦ ) ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​វិធី​តូចៗ​ដែល​យើង​អាច​បម្រើ​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​ដោយ​រីករាយ ។

15:0

“The Principles of My Gospel”

រូបភាព​កប៉ាល់​នៅ​សមុទ្រ

ដូចជា​ចង្កូត​តូច​មួយ​នៃ​កប៉ាល់​ធំ ការខិតខំ​ប្រឹងប្រែង​តូចៗ​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ូសែប ស៊្មីធ បាន​កត់ត្រា​វិវរណៈ​នៅក្នុង​គុកលិបើទី

Joseph Smith in Liberty Jail [ យ៉ូសែប ស្ម៊ីធ នៅក្នុង​គុកលិបើទី ] ដោយហ្គ្រេគ អូលសិន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ