ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ៖ « ការបូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការដំឡើង​របស់​គាត់​ទៅ​ទៀត » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥–១២០


« ថ្ងៃទី ១៣–១៩ ខែ តុលា ៖ ‹ ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥–១២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥–១២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបគំនូរ​នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី

Far West, Missouri [ ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ] ដោយ អល រ៉ោនស៍

ថ្ងៃទី ១៣–១៩ ខែ តុលា ៖ « ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥–១២០

មានហេតុ​ផល​សម្រាប់​ពួកបរិសុទ្ធ​ដើម្បី​មាន​សុទិដ្ឋិនិយម​អំពី​ការជួបជុំ​នៅ​កន្លែង​ថ្មី​ជាង​គេបំផុត​របស់​ពួកបរិសុទ្ធ​នៅ​ក្រុង​ហ្វារវែស្ទ រដ្ឋ​មិសសួរី ។ ទីក្រុង​នេះ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដី​ហាក់​ដូចជា​មាន​ច្រើន​ក្រៃលែង ហើយ​នៅ​ក្បែរ​នោះ​គឺជា ដែនដី អ័ដាម-អុនតៃ-អាម៉ាន ជា​កន្លែង​សំខាន់​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​កាល​ពី​អតីតកាល និង​នា​ពេល​អនាគត ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:៥៣–៥៦១១៦ ) ។ វានៅតែមាន​ការលំបាក​សម្រាប់ពួកបរិសុទ្ធ​ដែល​មិន​ឲ្យគិត​អំពីអ្វី​ដែល​ពួកគេ​បាន​បាត់បង់ ។ ក្រៅពី​ត្រូវ​បាន​បណ្ដេញចេញ​ពី អ៊ិនឌីប៉ែនដែនស៍ ដែល​ជា​កន្លែង​កណ្តាល​នៃ​ទីក្រុង​ស៊ីយ៉ូន ពួក​បរិសុទ្ធ​ក៏​ត្រូវ​រត់​ភៀសខ្លួន​ពី​ទីក្រុង ខឺតឡង់ ដោយ​ចាកចោល​ព្រះវិហារ​បរិសុទ្ធ​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​បន្ទាប់ពី​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​នៅពេលនេះ មិន​ត្រឹម​តែ​មាន​សត្រូវ​នៅ​ក្រៅ​សាសនាចក្រ​ប៉ុណ្ណោះ​ទេ​ដែល​បង្ក​ជា​បញ្ហា—សមាជិក​ដែល​មាន​លេចធ្លោ​ជាច្រើន​បាន​ងាក​មក​ប្រឆាំង​នឹង​យ៉ូសែប ស្ម៊ីធ រួមទាំង​សមាជិក​បួនរូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ផងដែរ ។

ជំនួស​ឲ្យ​ការផ្តោតលើ​អ្វី​ដែល​ពួកគេ​បាន​បាត់បង់ ពួក​អ្នក​ស្មោះត្រង់​នៅ​តែ​បន្ត​សាងសង់​ទីក្រុង​ស៊ីយ៉ូន​នៅ ហ្វារវែស្ទ វិញ​ម្តង​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ។ ពួកគេ​បានរៀបចំ​ផែន​ការសម្រាប់​ព្រះវិហារ​បរិសុទ្ធ​ថ្មីមួយ ។ សាវក​ថ្មី​បួន​នាក់​ត្រូវ​បាន​ហៅ ។ ពួក​លោក​បាន​យល់​ថា ការធ្វើ​កិច្ចការ​របស់ព្រះ​មិនមាន​ន័យថា​បងប្អូន​មិនបរាជ័យ​នោះទេ វាមាន​ន័យ​ថា​បងប្អូនត្រូវ « ក្រោក​ឡើង​វិញ » ។ ថ្វីបើ​ពេលខ្លះ​បងប្អូនត្រូវ​លះបង់​ តែ​ការលះបង់​ទាំងនោះ​គឺពិសិដ្ឋ​ណាស់​ចំពោះ​ព្រះ សូម្បី « រាប់​ថា​ពិសិដ្ឋ … ជាង​ការតំឡើង [ របស់បងប្អូន ] » ទៅ​ទៀត ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៧:១៣ ) ។

សូមមើល Saints, ១:៥២១–៥២ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៣–៦

ឈ្មោះ​របស់​សាសនាចក្រ​គឺ​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​របស់​សាសនាចក្រ គឺជា « រឿង​ដែល​សំខាន់​បំផុត » ( « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧ ) ។ សូម​គិត​អំពីមូលហេតុ​ដែល​វាជា​ការពិត នៅពេល​ដែល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៥:៤–៦ ។ តើ​ឈ្មោះ​របស់សាសនា​ចក្រ​ពាក់ពន្ធ័​អ្វី​ទៅ​នឹង​កិច្ចការ និង​បេសកកម្ម​របស់​សាសនា​ចក្រ ?

សូម​មើល​ផងដែរ នីហ្វៃទី៣ ២៧:១–១១ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៥–៦

ស៊ីយ៉ូន និង​ស្តេក​ទាំងឡាយ​ផ្តល់​ជា «​ទីជ្រក​កោន​ពី​ព្យុះសង្ឃរា » ។

នៅពេល​បងប្អូន​សិក្សា​រូបភាព​ដ៏​អស្ចារ្យ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៥–៦ សូម​ពិចារណា​អំពី​តួនាទី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​បំពេញ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ឧទាហរណ៍ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ដើម្បី « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ឬ « ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា » ? ( ខទី ៥ ) ។ តើ​ព្យុះ​ខាងវិញ្ញាណ​អ្វី​ដែល​បងប្អូន​កត់សម្គាល់​ឃើញ​នៅ​ជុំវិញ​បងប្អូន ? តើ​បងប្អូន​ស្វែងរក « ទីជ្រកកោន » តាមរយៈ​ការប្រមូលផ្ដុំ​ដោយ​របៀប​ណា ? ( ខទី ៦ ) ។

សូម​មើល​ផងដែរ « ព្រះ​មេត្តា​បិតា​យើង​រុងរឿង » ទំនុក​តម្កើង ល.រ. ២០០ ។

ប៉ម​បំភ្លឺ

សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជា​ពន្លឺ និង​ជា​ទីជ្រកកោន​ពី​ខ្យល់​ព្យុះ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៧

ការ​លះបង់​របស់​ខ្ញុំ​មាន​ភាព​ពិសិដ្ឋ​ចំពោះ​ព្រះអម្ចាស់ ។

សូម​ស្រមៃ​ថា​បងប្អូន​គឺជា នូវល ខេ វិតនី ឬ​ភរិយា​របស់​លោក​ឈ្មោះ អេលីហ្សាបិត ដែល​កំពុង​មាន​ជីវិត​ដ៏​រុងរឿង​នៅ​ទីក្រុង​ខឺតឡង់ ហើយ​បន្ទាប់មក​បាន​សុំ​ឲ្យចាកចេញ ។ តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៧:១–១១ ដែល​អាច​នឹង​ជួយ​បងប្អូន​ឲ្យ​មាន​ការលះបង់​ដូចនេះ ? តើ​បងប្អូន​លះបង់​អ្វី​ខ្លះ​សម្រាប់​ព្រះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី ថា​តើ​ព្រះ​ជា​នរណា ហើយ​ទ្រង់​ធ្វើ​អ្វី​ខ្លះ ?

ការលះបង់​ដែល​បាន​ស្នើសុំ​ឲ្យ អូលីវើរ គ្រែនជើរ ធ្វើ​នោះ​គឺ​ខុស​គ្នា​ពី​ការលះបង់​របស់​វិតនី ៖ ព្រះអម្ចាស់​បាន​ចាត់តាំង​ឲ្យ​លោក​ស្នាក់​នៅទីក្រុង​ខឺតឡង់ និង​ដោះស្រាយ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ។ ខណៈ​ដែល​លោក​តំណាង​ឲ្យ​សាសនាចក្រ​ដោយ​សុចរិត ទីបំផុត លោក​មិន​បាន​ទទួល​ជោគជ័យ​ខ្លាំង​នោះ​ទេ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៧:១២–១៥ អនុវត្ត​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​តម្រូវ​ពី​បងប្អូន ។

សូមមើល​ផងដែរ « Far West and Adam-ondi-Ahman » នៅក្នុង Revelations in Context ទព័រ ២៣៩–២៤០ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩–១២០

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ ។

សេចក្តីណែនាំ​នៅក្នុង កណ្ឌទី ១១៩ និង ១២០ បញ្ជាក់​ថា​អ្វី​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ យើង​ចូលរួម​ចំណែក « ថ្វាយ​១​ភាគ​១០ » នៃ​ផលប្រយោជន៍​របស់​យើង ( ចំណូល ) ជា​រៀងរាល់​ឆ្នាំ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩:៤ ) ។ ប៉ុន្តែ​វិវរណៈ​ទាំង​នេះ​ផ្ដល់​ឲ្យ​លើស​ពី​ការផ្តល់​និយមន័យ​ទៅទៀត ។ ព្រះអម្ចាស់​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នឹង « ញែក​ដែនដី​ស៊ីយ៉ូន​ចេញ​ជាបរិសុទ្ធ » ។ ហើយ​បើ​គ្មាន​ក្រឹត្យវិន័យ​នេះ​ទេ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា … នឹង​មិន​ត្រូវ​បាន​ទៅ​ជា​ស៊ីយ៉ូន​ដល់​អ្នក​ឡើយ » ( ខទី ៦ ) ។ តើ​បងប្អូន​ធ្លាប់​គិត​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាម​របៀប​នេះ​ដែរ​ឬ​ទេ ? តើ​ការបង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​អាច​ជួយ​ធ្វើ​ឲ្យ​បងប្អូន​កាន់តែ​បរិសុទ្ធ និងបានរៀបចំ​ខ្លួន​កាន់តែ​ល្អសម្រាប់​ស៊ីយ៉ូន​យ៉ាង​ដូចម្ដេច ?

តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​វិវរណៈ​ទាំងនេះ អំពី​របៀប​ដែល​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ប្រើ​មូលនិធិ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ? តើ​ឃ្លា « ដោយ​សម្លេង​យើង​ផ្ទាល់​ដល់​ពួកគេ » នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២០ មាន​ចំណុច​សំខាន់​អ្វីខ្លះ​ចំពោះ​បងប្អូន ?

អែលឌើរ ដេវីឌ អេ បែដណា បាន​ផ្ដល់​ការពិពណ៌នា​ដ៏​មាន​អត្ថប្រយោជន៍​អំពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បានប្រើ និង​ពរជ័យ​ដែល​បាន​មកពី​ការគោរព​តាម​ក្រឹត្យវិន័យ​នេះ​នៅ​ក្នុង « The Windows of Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៩–២០ ) ។ សំណួរ​ខាងក្រោម​អាច​ជួយ​នៅពេល​បងប្អូន​សិក្សា​សារលិខិត​របស់​លោក ៖

16:55

The Windows of Heaven

  • តើ​នរណា​ជា​អ្នក​កំណត់​អំពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើ​បន្ទាប់ពី​ដង្វាយ​នេះ​បាន​ថ្វាយ​ទៅ​កាន់​សាសនាចក្រ ?

  • តើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ប្រើ​សម្រាប់​ធ្វើអ្វីខ្លះ ?

  • តើ​ពរជ័យ​អ្វី​ខ្លះបានមក​ជា​លទ្ធផល​នៃ​ការបង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ? ឧទាហរណ៍ តើ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពង្រឹង​ទំនាក់​ទំនង​របស់​បងប្អូន​ជាមួយ​នឹងព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

  • តើ​បងប្អូន​អាច​រៀន​អ្វី​ចេញពី​ការអញ្ជើញ​របស់​អែលឌើរ បែដណា ?

  • តើ​បងប្អូន​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ម៉ាឡាគី ៣:៨–១២; « The Tithing of My People » នៅក្នុង Revelations in Context ទំព័រ ២៥០–២៥៥ ។

សូម​ជួយ​អ្នកដទៃ​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ ។ សូម្បីតែ​នៅពេល​ដែល​មនុស្ស​ម្នាក់​ចង់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ដោយ ពេលខ្លះ​ពួកគេ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ទេ ។ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​គ្រួសារ ឬ​ថ្នាក់​រៀន​របស់​បងប្អូន សូម​ពិចារណា​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពន្យល់​អំពី​របៀប​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ មិន​ថា​តាម​អនឡាញ ឬ​ជាមួយ​សន្លឹក​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេង​ទៀត ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៧ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៤–៥

ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​រៀន​ឈ្មោះ​សាសនាចក្រ និង​យល់​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ សូម​ពិចារណា​សួរ​ថា​តើ​ពួកគេ​ណា​ម្នាក់​អាច​និយាយ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​បាន​ដែរ​ឬ​ទេ ។ បន្ទាប់មក​បងប្អូន​អាច​បង្ហាញ​ឈ្មោះ​ចេញពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៤ ហើយ​ឲ្យ​ពួកគេ​ថា​តាម​បងប្អូន ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ សូម​ពិចារណា​ពី​ការចង្អុល​បង្ហាញ​ពាក្យ​សំខាន់ៗ និង​មូលហេតុ​ដែល​វា​សំខាន់ ។ បងប្អូន​ក៏​អាច​ពិនិត្យមើល « ជំពូកទី ៤៣ ៖ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ឈ្មោះ​ដល់​សាសនាចក្រ​របស់​ទ្រង់ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ១៦៤ ឬ​វីដេអូ​ដែល​ទាក់ទង​ដែល​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ) ឬ ច្រៀង​ចម្រៀង​បទ « សាសនាចក្រ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៨ ) ។

0:37

Chapter 43: Jesus Christ Names His Church: April 1838

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៤–៦

គំរូ​របស់​ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​រក​ឃើញ​សុវត្ថិភាព ។

  • កុមារ​របស់​បងប្អូន​ប្រហែលជា​ស្គាល់​មនុស្ស​ដែល​ពិបាក និង​ត្រូវការ « ទីជ្រកកោន » ពី « ព្យុះ​ជីវិត » ( ខទី ៦ ) ។ តើ​ពួកគេ​អាច​ជួយ​មនុស្ស​ទាំងនេះ​បាន​ដោយ​របៀប​ណា ? សូម​ពិចារណា​អញ្ជើញ​កុមារ​របស់​បងប្អូន​ឲ្យ​ឈរ​ឡើង នៅពេល​បងប្អូន​អាន​ពាក្យ​ថា ក្រោក​ឡើង នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:៥ ។ ពួកគេ​អាចលា​ម្រាមដៃ​របស់​ពួកគេ​ដូចជា​កាំរស្មី​ព្រះអាទិត្យ នៅពេល​បងប្អូន​អាន បញ្ចាំង​ពន្លឺ​ចេញ​ទៅ ។ សូម​រំឭក​កុមារ​របស់បងប្អូន​ថា​ពន្លឺ​របស់​យើង​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច ​« បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ដូចជា​ពន្លឺ​របស់​ទ្រង់ ។

  • កុមារ​របស់​បងប្អូន​អាច​គូរ​រូប​ដែល​រៀបរាប់​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៥:៦ ។ ឧទាហរណ៍ ពួកគេ​អាច​គូរ​ព្យុះ​មួយ​ដែល​មាន​មនុស្ស​កំពុង​ស្វែងរក​ទីជ្រកកោន​នៅ​ក្នុង​អគារ​សាសនាចក្រ ។ តើ​ព្យុះ​អាច​តំណាង​ឲ្យ​អ្វី ? តើ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ផ្តល់​ជំនួយ​យ៉ាង​ដូចម្ដេច ? សូម​ជួយ​កុមារ​របស់​បងប្អូន​គិត​ពី​មិត្តភក្តិ សមាជិក​គ្រួសារ ឬ​អ្នក​ជិតខាង​ដែល​ខ្វះខាត ។ តើ​យើង​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៧

ការ​លះបង់​របស់​ខ្ញុំ​មាន​ភាព​ពិសិដ្ឋ​ចំពោះ​ព្រះអម្ចាស់ ។

  • សូម​អញ្ជើញ​កុមារ​របស់​បងប្អូន​ឲ្យ​សម្តែង​ធ្វើ​ជា នូវល ខេ វិតនី ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​ព្រះអម្ចាស់​សុំ​ឲ្យ​ពួកគេ​ទុក​ការងារ​ដែល​ជោគជ័យ​របស់​ពួកគេ​ចោល ហើយ​ផ្លាស់​ទៅ​កន្លែង​មួយ​ថ្មី​នោះ ? ( វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​មើល « ជំពូកទី ៤១ ៖ ក្តីអំពល់​នៅក្នុង​ទីក្រុង​ខឺតឡង់ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ១៥៨–១៦០ ឬ​វីដេអូ​ដែល​ទាក់ទង​ដែល​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ ពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៧:១–១១ ជាមួយ​គ្នា សូម​ឲ្យ​កុមារ​របស់​បងប្អូន​បញ្ឈប់​បងប្អូន​នៅពេល​ពួកគេ​ឮ​អ្វីមួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្តីជំនឿ​ដើម្បី​គោរពតាម​ព្រះអម្ចាស់ ។ តើ​យើង​លះបង់​អ្វីខ្លះ​ដើម្បី​គោរពតាម​ព្រះអម្ចាស់ ? តើ​ទ្រង់​ប្រទានពរ​ដល់​យើង​ដោយ​របៀប​ណា ?

2:20

Chapter 41: Trouble in Kirtland: 1837–1838

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩–១២០

ព្រះវរបិតាសួគ៌​ប្រើ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដើម្បី​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។

  • កុមារ​ជាច្រើន​ដែល​បងប្អូន​បង្រៀន​ប្រហែល​ជា​នៅ​ក្មេង​ពេក​ដើម្បី​រក​ប្រាក់ ហើយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប៉ុន្ដែ​វា​គឺជា​ការល្អ​សម្រាប់​ពួកគេ​ដើម្បី​យល់ដឹង​អំពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ទូទាំង​ពិភពលោក ។ សូម​ពិចារណា​ប្រើប្រាស់​រូបភាព​នេះ និង ទំព័រ​សកម្មភាព នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ​ដើម្បី​ជួយ​ពួកគេ​យល់​ថា តើ​អ្វី​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ( សូមមើល​ផងដែរ « ជំពូក ៤៤ ៖ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ១៦៥–១៦៦ ឬ​វីដេអូ​ដែល​ទាក់ទង​ដែល​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ព្រះវរបិតាសួគ៌​ប្រើប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដើម្បី​ប្រទានពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ? សូម​ចែកចាយ​អារម្មណ៍​របស់​បងប្អូន​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​របៀប​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​បងប្អូន ។

1:33

Chapter 44: Tithing: July 1838

កុមារ​កំពុង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ពេល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ យើង​បង្ហាញ​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។