« ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ ៖ ‹ ដើម្បីរក្សាពួកគេនៅក្នុងផ្លូវត្រូវ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ ។ មរ៉ូណៃ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣០ ខែ វិច្ឆិកា–ថ្ងៃទី ៦ ខែ ធ្នូ
មរ៉ូណៃ ១–៦
« ដើម្បីរក្សាពួកគេនៅក្នុងផ្លូវត្រូវ »
មរ៉ូណៃបានកត់ត្រានូវអ្វីដែលគាត់បានសង្ឃឹមថានឹង « មានប្រយោជន៍… នៅថ្ងៃណាមួយក្នុងពេលអនាគត » ( មរ៉ូណៃ ១:៤ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង មរ៉ូណៃ ១–៦ ដែលមានតម្លៃចំពោះបងប្អូន ? សូមកត់ត្រានូវអ្វីដែលបងប្អូនរកឃើញ ហើយពិចារណាធ្វើការចែកចាយវាជាមួយនរណាម្នាក់ដែលអាចឃើញថាវាមានតម្លៃផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
បន្ទាប់ពីការបញ្ចប់កំណត់ត្រាឪពុករបស់លោកអំពីពួកសាសន៍នីហ្វៃ និងការសង្ខេបកំណត់ត្រារបស់សាសន៍យ៉ារេឌ នោះមរ៉ូណៃបានគិតជាដំបូងថា កិច្ចការរក្សាកំណត់ត្រារបស់លោកត្រូវបានបញ្ចប់ហើយ ( សូមមើល មរ៉ូណៃ ១:១ ) ។ តើមានអ្វីត្រូវនិយាយច្រើនទៀតអំពីសាសន៍ពីរដែលត្រូវបានបំផ្លាញទាំងស្រុងនោះ ? ប៉ុន្តែមរ៉ូណៃបានឃើញជំនាន់របស់យើង ( សូមមើល មរមន ៨:៣៥ ) ហើយលោកត្រូវបានបំផុសគំនិតឲ្យ « សរសេរនូវការណ៍ខ្លះទៀត ដែលប្រហែលជាអាចមានប្រយោជន៍… នៅថ្ងៃណាមួយក្នុងពេលអនាគត » ( មរ៉ូណៃ ១:៤ ) ។ លោកបានដឹងថា ការសាយភាយនៃការក្បត់សាសនានឹងកើតមាន នាំឲ្យមានការភាន់ច្រឡំអំពីពិធីបរិសុទ្ធនៃបព្វជិតភាព និងខាងសាសនាជាទូទៅ ។ រឿងនេះអាចជាមូលហេតុដែលលោកបានបញ្ជាក់លម្អិតអំពី ពិធីសាក្រាម៉ង់ ពិធីបុណ្យ ជ្រមុជទឹក ការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងពរជ័យនៃការជួបជុំជាមួយនឹងពួកអ្នកជឿដើម្បី « រក្សា [ គ្នាទៅវិញទៅមក ] នៅក្នុងផ្លូវត្រូវ …ដោយពឹងផ្អែកទៅលើតែព្រះគុណនៃព្រះគ្រីស្ទដែលជាមេផ្ដើម ហើយជាមេសម្រេចនូវសេចក្ដីជំនឿរបស់ [ យើង ] » ( មរ៉ូណៃ ៦:៤ ) ។ យោបល់ដ៏មានតម្លៃទាំងនេះ ផ្ដល់មូលហេតុឲ្យយើងមានអំណរគុណចំពោះព្រះអម្ចាស់ ដែលបានរក្សាជីវិតរបស់មរ៉ូណៃ ដើម្បីគាត់អាច « សរសេរនូវការណ៍ខ្លះទៀត » ( មរ៉ូណៃ ១:៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបន្ដនៅស្មោះត្រង់ទោះជាមានការផ្ទុយ ។
សម្រាប់មនុស្សមួយចំនួន វាងាយស្រួលដើម្បីនៅស្មោះត្រង់ក្នុងគ្រាដែលមានភាពងាយនិងភាពស្រណុកស្រួល ។ ប៉ុន្ដែក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែបន្ដនៅស្មោះត្រង់ទោះជានៅពេលយើងជួបនឹងការសាកល្បង ឬការផ្ទុយក៏ដោយ ។ នៅពេលបងប្អូនអាន មរ៉ូណៃ ១ តើមានអ្វីខ្លះបានបំផុសគំនិតបងប្អូនអំពីភាពស្មោះត្រង់របស់មរ៉ូណៃចំពោះព្រះអម្ចាស់ និងការហៅរបស់គាត់ ? តើបងប្អូនអាចធ្វើតាមគំរូរបស់គាត់យ៉ាងដូចម្ដេច ?
ពិធីបរិសុទ្ធនៃបព្វជិតភាព ត្រូវតែធ្វើឡើងដូចដែលព្រះអម្ចាស់បានត្រាស់បង្គាប់ ។
អំឡុងពេលផ្ដល់ការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានទទួល និងបានធ្វើពិធីបរិសុទ្ធពិសិដ្ឋ ដូចជាពិធីបុណ្យជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧; ការបកប្រែរបស់យ៉ូសែបស្ម៊ីធ, យ៉ូហាន ៤:១–៣ [ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរបរិសុទ្ធ ] ) ការតែងតាំងបព្វជិតភាព ( សូមមើល ម៉ាកុស ៣:១៣–១៩ ), និងពិធីសាក្រាម៉ង់ ( សូមមើល ម៉ាថាយ ២៦:២៦–២៨ ) ។ ទោះជាយ៉ាងណា ដោយសារតែការក្បត់សាសន៍ដ៏ធំ ប្រជាជនជាច្រើនសព្វថ្ងៃនេះ កំពុងភាន់ច្រឡំអំពីរបៀបដែលពិធីបរិសុទ្ធនានាត្រូវធ្វើឡើង—ហើយសូម្បីតែថាតើពួកគេត្រូវការវាឬទេ ។ នៅក្នុង មរ៉ូណៃ ២–៦ មរ៉ូណៃបានផ្ដល់ព័ត៌មានលម្អិតដ៏សំខាន់អំពីពិធីបរិសុទ្ធនៃបព្វជិតភាពជាក់លាក់ ដែលអាចជួយជម្រះនូវការភាន់ច្រឡំមួយចំនួននោះ ។ តើមានចំណាប់អារម្មណ៍អ្វីខ្លះកើតមានឡើង នៅពេលបងប្អូនរៀនអំពីពិធីបរិសុទ្ធនៅក្នុងជំពូកទាំងនេះ ? នៅខាងក្រោមនេះ គឺជាសំណួរមួយចំនួនដែលបងប្អូនអាចសួរដើម្បីជួយបងប្អូនរៀន ៖
-
ពិធីបញ្ជាក៉ ( មរ៉ូណៃ ២; ៦:៤ ) ។តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង មរ៉ូណៃ ២:២ បង្រៀនបងប្អូនអំពីពិធីបរិសុទ្ធនៃពិធីបញ្ជាក់អ្វីខ្លះ ? តើបងប្អូនគិតថាឃ្លា « ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើ ហើយលាងជម្រះ » មានន័យដូចម្តេច ? ( មរ៉ូណៃ ៦:៤ ) ។
-
ការតែងតាំងបព្វជិតភាព ( មរ៉ូណៃ ៣ ) ។តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងជំពូកនេះ ដែលអាចជួយនរណាម្នាក់ត្រៀមខ្លួនដើម្បីត្រូវបានតែងតាំងបព្វជិតភាព ? តើបងប្អូនរកឃើញអ្វីខ្លះដែលនឹងជួយនរណាម្នាក់ធ្វើពិធីតែងតាំង ?
-
ពិធីសាក្រាម៉ង់ ( មរ៉ូណៃ ៤–៥; ៦:៦ ) ។សូមកត់ចំណាំការសន្យាទាំងឡាយនៅក្នុងការអធិស្ឋានសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣; ៥:២ ) ហើយពិចារណាអំពីអ្វីដែលបងប្អូនកំពុងធ្វើដើម្បីរក្សាការសន្យារបស់បងប្អូន ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញឲ្យមានឥទ្ធិពលនៃព្រះវិញ្ញាណកាន់តែមានអានុភាព នៅពេលបងប្អូនចូលរួមក្នុងពិធីសាក្រាម៉ង់ ?
-
ពិធីបុណ្យជ្រមុជទឹក ( មរ៉ូណៃ ៦:១–៣ ) ។តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីបន្ដបំពេញតាមគុណសម្បត្តិសម្រាប់ពិធីបុណ្យជ្រមុជទឹកនៅក្នុងខគម្ពីរទាំងនេះ ទោះជាបន្ទាប់ពីបងប្អូនទទួលបុណ្យជ្រមុជទឹកហើយក្ដី ? តើខគម្ពីរទាំងនេះផ្ដល់យោបល់ដល់បងប្អូនអ្វីខ្លះអំពីអត្ថន័យដើម្បីធ្វើជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ?
ផ្អែកទៅលើអ្វីដែលបងប្អូនបានរៀន តើបងប្អូននឹងផ្លាស់ប្ដូររបៀបដែលបងប្អូនគិត ចូលរួម ឬត្រៀមអ្នកដទៃសម្រាប់ពិធីបរិសុទ្ធទាំងនេះយ៉ាងដូចម្ដេច ? ហេតុអ្វីវាសំខាន់ដែលពិធីបរិសុទ្ធទាំងនេះ « ធ្វើ… ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះគ្រីស្ទ » ? ( មរ៉ូណៃ ៤:១ ) ។
សូមមើលផងដែរ « Ordinances » Gospel Topics, topics.ChurchofJesusChrist.org។
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមើលថែសុខុមាលភាពនៃព្រលឹងរបស់អ្នកដទៃ ។
ខណៈដែលវាគឺជាការពិតដែលយើងទាំងអស់គ្នា « បង្ហើយសេចក្ដីសង្គ្រោះរបស់ [ យើង ] ផ្ទាល់ » ( មរមន ៩:២៧ ), មរ៉ូណៃក៏បង្រៀនផងដែរថា « ជួបជុំគ្នាជាញឹកញាប់ » ជាមួយបងប្អូនអ្នកជឿ អាចជួយរក្សាយើង « នៅលើផ្លូវត្រឹមត្រូវ » ( មរ៉ូណៃ ៦:៤–៥ ) ។ នៅពេលបងប្អូនអាន មរ៉ូណៃ ៦:៤–៩ ពិចារណាអំពីពរជ័យដែលកើតមានមកពីការ « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។ តើបងប្អូនអាចជួយធ្វើឲ្យបទពិសោធន៍របស់បងប្អូន និងអ្នកដទៃមាននៅព្រះវិហារកាន់តែដូចជាអ្វីដែលមរ៉ូណៃបានពិពណ៌នាយ៉ាងដូចម្ដេច មិនថាបងប្អូនជាថ្នាក់ដឹកនាំ ឬអ្នកចូលរួមនោះទេ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
មរ៉ូណៃ ១; មរ៉ូណៃ ៦:៣
តើ « ការបដិសេធព្រះគ្រីស្ទ » មានន័យដូចម្ដេច ? ( មរ៉ូណៃ ១:២–៣ ) ។ តើយើងអាចបង្ហាញ « ដោយប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត » យ៉ាងដូចម្ដេច ?? ( មរ៉ូណៃ ៦:៣ ) ។ សូមចែកចាយឧទាហរណ៍អំពីមនុស្សដែលបងប្អូនស្គាល់ ដែលមានការប្ដេជ្ញាចិត្តនេះដើម្បីបម្រើទ្រង់ ។
មរ៉ូណៃ ៤:៣; មរ៉ូណៃ ៥:២
ការអានការអធិស្ឋានសាក្រាម៉ង់ជាគ្រួសារ អាចនាំឲ្យមានការពិភាក្សាអំពីការប្រព្រឹត្តចំពោះសាក្រាម៉ង់ឲ្យកាន់តែមានគារវភាព ។ ប្រហែលជាសមាជិកគ្រួសារអាចពិភាក្សាឃ្លាទាំងឡាយមកពីការអធិស្ឋានទាំងនេះ ដែលមានអត្ថន័យពិសេសចំពោះពួកគេ ។ ពួកគេក៏អាចកត់ត្រាគំនិតរបស់ពួកគេអំពីឃ្លាទាំងនេះ ឬគូររូបភាពមួយដែលជួយពួកគេគិតអំពីព្រះអង្គសង្គ្រោះផងដែរ ។ ពួកគេអាចនាំយកអ្វីដែលពួកគេបានសរសេរ ឬគូររូបទៅកាន់ការប្រជុំសាក្រាម៉ង់ដើម្បីជួយពួកគេផ្ដោតគំនិតរបស់ពួកគេទៅលើទ្រង់ ។ សូមប្រាប់គ្រួសាររបស់បងប្អូនថាតើបងប្អូនមានអារម្មណ៍យ៉ាងណាអំពីពិធីសាក្រាម៉ង់ និងពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។
មរ៉ូណៃ ៦:១–៤
តើវាមានន័យយ៉ាងណា « ដើម្បីមានចិត្តសង្រេង និង វិញ្ញាណទន់ទាប » ? ( មរ៉ូណៃ ៦:២ ) ។ តើរឿងនេះជួយយើងត្រៀមខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ? តើវាអាចជួយយើងបន្ទាប់ពីយើងទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ?
មរ៉ូណៃ ៦:៤–៩
ស្របតាមខគម្ពីរទាំងនេះ តើមានពរជ័យមួយចំនួនណាខ្លះកើតមានមកពីការ « ត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្រនៃព្រះគ្រីស្ទ » ? ( មរ៉ូណៃ ៦:៤ ) ។ ហេតុអ្វីយើងត្រូវការសាសនាចក្រនេះ ?
មរ៉ូណៃ ៦:៨
តើខនេះបង្រៀនអំពីការប្រែចិត្តអ្វីខ្លះ ? តើការស្វែងរកការអភ័យទោសដោយ « ចិត្តស្មោះសរ » មានន័យដូចម្ដេច ?? ( មរ៉ូណៃ ៦:៨ ) ។ សូមពិចារណាធ្វើការច្រៀងចម្រៀងមួយអំពីការអភ័យទោស ដូចជា « Help Me, Dear Father » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។