គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨ ៖ « ចូរ​តាំង​… គេហដ្ឋាន​នៃ​ព្រះ »


« ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ ៖ ‹ ចូរ​តាំង​… គេហដ្ឋាន​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

បន្ទប់​មាន​កៅអី និង​បង់

ថ្ងៃទី ៩–១៥ ខែ សីហា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨

« ចូរ​តាំង​… គេហដ្ឋាន​នៃ​ព្រះ »

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ …​ឥទ្ធិពល​របស់​មារសត្រូវ​នៅក្នុង​ជីវិត របស់​បងប្អូន និង​គេហដ្ឋាន របស់​បងប្អូន នឹង​ត្រូវ​សាបរលាប » ( « ការក្លាយ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គំរូ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជាញឹកញាប់​ក្រៃលែង ព្រះអម្ចាស់​ប្រទាន​ដល់​យើង​ឃើញ « ឫទ្ធានុភាព និង​ព្រះចេស្ដា » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៤៧ ) ដ៏​គ្មាន​ព្រំដែន​របស់​ទ្រង់​មួយ​ភ្លែត តាមរយៈ​វិវរណៈ​ទាំងស្រុង​ដល់​ព្យាការី​របស់​ទ្រង់ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ គឺជា​វិវរណៈ​ម្យ៉ាង​—​ជា​វិវរណៈ​អំពី​ពន្លឺ និង​សិរីល្អ និង​នគរ​ដែល​អាច​ធ្វើឲ្យ​ការថែទាំ​ខាងលោកិយ​របស់​យើង​មើល​ទៅ​អាច​មិន​សំខាន់​បើ​យើង​ប្រៀបធៀប​វា ។ ទោះបី​យើង​មិន​អាច​ចាប់​យក​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​កំពុង​បង្រៀន​យើង​ក្ដី ក៏​យើង​អាច​នៅតែ​យ៉ាងហោច​ណាស់​ដឹង​ថា មាន​អ្វី​ដ៏​ច្រើន​ទៀត​ទៅដល់​ភាពអស់កល្ប ជាង​អ្វី​ដែល​យើង​អាច​យល់​បាន​នាពេល​នេះ​ដែរ ។ ពិតណាស់ ព្រះអម្ចាស់​មិន​មាន​បន្ទូល​អំពី​អាថ៌កំបាំង​ដ៏​មហិមា​ទាំងនេះ​ដើម្បី​បំភ័យ​យើង ឬ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​តូចទាប​នោះ​ទេ ។ តាមពិត​ទៅ ទ្រង់​បាន​សន្យា​ថា « គង់តែ​ថ្ងៃ​នោះ​នឹង​មក​ដល់ ក្នុង​កាល​អ្នក​គួរ​យល់​ពី​ព្រះ » ( ខទី ៤៩, អក្សរ​ទ្រេត​បាន​បន្ថែម ) ។ ប្រហែល​វា​ដល់​ចុងបញ្ចប់​ដ៏​ខ្ពង់ខ្ពស់​នោះ ទើប​ព្រះអម្ចាស់​បាន​ជម្រុញ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​នៅ​ទីក្រុង​ខឺតឡង់​បង្កើត​ជា​សាលា​នៃ​ពួក​ព្យាការី ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​រៀបចំ​ខ្លួន ។ ចូរ​រៀបចំ​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ ហើយ​ចូរ​តាំង​… គេហដ្ឋាន​នៃ​ព្រះ » ( ខទី ១១៩ ) ។ ដោយសារ​វា​មាន​នៅតែ​ក្នុង​គេហដ្ឋាន​ដ៏​បរិសុទ្ធ​នៃ​ព្រះ​—​និង​នៅក្នុង​គេហដ្ឋាន​យើង​ទេ—​ទើប​ទ្រង់​អាច​លើកស្ទួយ​ចក្ខុ​វិស័យ​របស់​យើង​ឲ្យ​ហួស​ពី​ពិភពលោក​ខាង​សាច់ឈាម​នេះ « បើក​ព្រះភក្ត្រ​របស់​ទ្រង់​ឲ្យ [ យើង ] ឃើញ » និង រៀបចំ​យើង​ឲ្យ « នៅ​ជាប់​ក្នុង​សិរីល្អ​ខាង​សេឡេស្ទាល​បាន » ខ្លាំង​ជាង​កន្លែង​ណា​ផ្សេងទៀត ( ខទី ៦៨, ២២ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨

ព្រះអម្ចាស់​ផ្ដល់​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​ដល់​យើង ។

គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ការព្រមាន​ថា សង្គ្រាម​នឹង « ចាក់​មក​លើ​អស់​ទាំង​សាសន៍ ចាប់​ផ្ដើម​នៅ​កន្លែង​នេះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:២ ) ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ហៅ​ថា​ជា « ស្លឹក​អូលីវ … ដែល​បាន​បេះ​ពី​ដើម​នៅ​ស្ថាន​បរមសុខ ជា​សារ​អំពី​សេចក្ដី​សុខសាន្ត​របស់​ព្រះ​អម្ចាស់​ដល់​យើង » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨ ក្បាល​កណ្ឌ ) ។ តើ​វិវរណៈ​នេះ​ដូចជា​ស្លឹក​អូលីវ​មួយ ដែល​ជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​សុខសាន្ដ​ប្រពៃណី​ដោយ​របៀប​ណា ? ( សូមមើល​ផងដែរ លោកុប្បត្តិ ៨:១១ ) ។ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​កណ្ឌ​នេះ​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ដ​នៅក្នុង​ព្រះគ្រីស្ទ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦–៦៧

ពន្លឺ និង​ក្រឹត្យវិន័យ​កើត​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ពាក្យ ពន្លឺ និង ក្រឹត្យ​វិន័យ ត្រូវបាន​សរសេរ​ជាច្រើន​នៅក្នុង កណ្ឌ​ទី ៨៨ ។ ពាក្យ​ទាំងនេះ​ត្រូវបាន​ប្រើ​នៅក្នុង​គម្ពីរ​ផ្សេងទៀត​ដើម្បី​ពិពណ៌នា​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( ឧទាហរណ៍​សូមមើល អេសាយ ៦០:១៩; យ៉ូហាន ១:១–៩; នីហ្វៃ​ទី ៣ ១៥:៩ ) ។ សូម​គូស​ចំណាំ​ខគម្ពីរ​ទាំងឡាយ ដែល​បងប្អូន​រកឃើញ​ពាក្យ​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦–៦៧ ហើយ​កត់ត្រា​ទុក​នូវ​អ្វី​ដែល​បងប្អូន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ពន្លឺ និង​ក្រឹត្យវិន័យ ។ ខគម្ពីរ​ទាំងនេះ​អាច​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​បងប្អូន ដើម្បី​ទទួល​បាន​ពន្លឺ និង​រស់នៅ​តាម « ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ » កាន់តែ​ស្មោះត្រង់​ជាង​នេះ ( ខទី ២១ ) ។

សូមមើល​ផងដែរ សារ៉ុន អូប៊ែង « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅក្នុង​ភាពងងឹត » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ។

គ្រួសារ​សិក្សា​ព្រះគម្ពីរ

ព្រះគម្ពីរ​មាន​នូវ​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២–១២៦

រៀបចំ​អ្វីៗ​ដែល​ចាំបាច់ ។

តាម​របៀប​ណាមួយ យើង​កំពុង​រស់នៅ​ក្នុង​ពេល​ដែល​ព្រះអម្ចាស់​បាន​រៀបរាប់ ជា​ពេល​ដែល « គ្រប់​ទាំងអស់​នឹង​នៅក្នុង​ស្ថានភាព​ចលាចល ហើយ​ប្រាកដ​មែន មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩១ ) ។ កាល​បងប្អូន​អាន ខទី ៦២–១២៦ សូម​ពិចារណា​ពី​របៀប​ដែល​ការប្រឹក្សា​របស់​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ នេះ​គឺជា​សំណួរ​ពីរ​បី​ដើម្បី​ពិចារណា ៖

ខទី ៦២–៧៦ ។កាល​បងប្អូន​សញ្ជឹងគិត​អំពី​ខគម្ពីរ​ទាំងនេះ តើ​បងប្អូន​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ដើម្បី « ចូល​មក​ជិត » ព្រះ ? ( ខទី ៦៣ ) ។ សូម​ពិចារណា​ពី​អ្វី​ដែល​ការបញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ « ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ » អាច​មាន​ន័យ​ចំពោះ​បងប្អូន ( ខទី ៦៨ ) ។

ខទី ៧៧–៨០, ១១៨–២៦ ។ហេតុអ្វី​វា​អាច « ជា​ការចាំបាច់​សម្រាប់​ឲ្យ​អ្នក​យល់ » ទាំង​ប្រធានបទ​ខាង​គោលលទ្ធិ និង​ខាង​សាច់ឈាម ? ( ខទី ៧៨ ) ។ តើ​បងប្អូន​នឹង​ធ្វើតាម​ការប្រឹក្សា​ឲ្យ « ស្វែងរក​ការរៀនសូត្រ » ដោយ​របៀប​ណា ? ( ខទី ១១៨ ) ។ តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដីជំនឿ​ផង » ?

ខទី ៨១–១១៦ ។សូម​ពិចារណា​កត់ត្រា​ការព្យាករ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ដឹង​ពី​ការណ៍​ទាំងនេះ ?

ខទី ១១៧–២៦ ។សូម​ពិចារណា​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​គិត​ដល់​ព្រះវិហារ​បរិសុទ្ធ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅ​ត្រង់​នេះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចូល​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « ការត្រៀម​ខ្លួន​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១–៨៤; ដាវីឌ អេ បែដណា « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១–៦៨; ពួកបរិសុទ្ធ ទំព័រ ១:១៦៤–៦៦; « A School and an Endowment » Revelations in Context ទំព័រ ១៧៤–៨២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៤–៣៣, ៩៥–១០១ ។តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ការរស់​ឡើងវិញ​មកពី​ខគម្ពីរ​ទាំងនេះ ? តើ​សេចក្ដីពិត​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​យើង​រើស​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៣ ។បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ខគម្ពីរ​នេះ ដោយ​សូម​ឲ្យ​សមាជិក​គ្រួសារ​ជជែក​អំពី​អំណោយទាន​ដែល​ពួកគេ​មាន​—​ទាំង​អំណោយទាន​ដែល​ពួកគេ​ទទួល​បាន​ដោយ​អំណរ និង​អំណោយទាន​ដែល​ពួកគេ​មិន​បាន​ទទួល ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​រីករាយ​នឹង​អំណោយទាន​នៃ​សិរីល្អ​សេឡេស្ទាល ដែល​ទ្រង់​ប្រទាន​ដល់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​ត្រេកអរ​ចំពោះ « ម្ចាស់​ដែល​ប្រទាន​អំណោយទាន​នោះ » ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៣, ៦៨ ។ខគម្ពីរ​ទាំងនេះ​រួមមាន​នូវ​ពាក្យ​សកម្ម​មួយ​ចំនួន ដែល​អាច​បំផុស​គំនិត​បងប្អូន​ឲ្យ​គិត​ដល់​របៀប​ដ៏​ច្នៃ​ប្រឌិត​នានា ដើម្បី​បង្រៀន​ពី​សារលិខិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដល់​កូនចៅ​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​លេង​បិទ​ពួន​ដើម្បី​ពិភាក្សា​ពី​ឃ្លា « ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នករាល់គ្នា​នឹង​បាន​ជួប​យើង » ( ខទី ៦៣, បាន​បន្ថែម​អក្សរ​ទ្រេត ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨១ ។សូម​ស្វែងរក​ទីសម្គាល់​ព្រមាន​មួយ​ចំនួន​ជា​គ្រួសារ​នៅក្នុង និង​ជុំវិញ​គេហដ្ឋាន​របស់​បងប្អូន ដូចជា​ស្លាក​ព្រមាន​លើ​ថ្នាំពេទ្យ ឬ​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នកបើកបរ ។ តើ​ការព្រមាន​ទាំងនេះ​ជួយ​យើង​យ៉ាង​ដូចម្តេច ? តើ​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង « នោះ​ត្រូវ​ព្រមាន​អ្នក​ជិត​ខាង​របស់ [ យើង ] » អំពី​អ្វីខ្លះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ។ដើម្បី​បំផុស​គំនិត​គ្រួសារ​បងប្អូន​ឲ្យ​ធ្វើ​គេហដ្ឋាន​របស់​បងប្អូន​បាន​ដូចជា​ការពិពណ៌នា​នៅក្នុង ខទី ១១៩ សូម​សាកល្បង​ធ្វើ​អ្វីមួយ​ដូច​នេះ ៖ សរសេរ​ឃ្លា​ពី​ខគម្ពីរ​នេះ​នៅលើ​ក្រដាស​មួយ​ចម្រៀក ហើយ​យក​វា​ទៅ​បាំង​រូបភាព​ព្រះវិហារ​បរិសុទ្ធ ។ សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ រួមគ្នា ហើយ​សូម​ឲ្យ​សមាជិក​គ្រួសារ​ដក​យក​ក្រដាស​ចម្រៀក​នីមួយៗ​ចេញ កាល​ពួកគេ​ឮ​ឃ្លា​ត្រូវ​គ្នា​នឹង​ខគម្ពីរ​នេះ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា « គេហដ្ឋាន​នៃ​ព្រះ » ? ( ខទី ១១៩ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ឱ ! សូម​នៅ​ជិត​ព្រះ​អង្គ » ទំនុក​តម្កើង ល.រ. ៤៩ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចូរ​ឲ្យ​កូនៗ​បាន​បង្ហាញ​អំពី​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ ។ នៅពេល​បងប្អូន​អញ្ជើញ​កូនៗ​របស់​បងប្អូន ឲ្យ​ច្នៃ​ប្រឌិត​អ្វីមួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​មួយ នោះ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​យល់ពី​គោលការណ៍​កាន់តែ​ច្បាស់ ហើយ​បងប្អូន​ផ្ដល់​នូវ​ការរំឭក​បែប​រូបី​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

ព្រះយេស៊ូវ​ជាមួយ​ពួកសិស្ស

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្ដី​សុខសាន្ដ​ដល់​យើង ។ យើង​ទុក​សេចក្ដី​សុខសាន្ដ​នឹង​អ្នក ដោយ វ៉លធើរ រ៉េន