គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៧ ៖ « ចូរ​អ្នករាល់គ្នា​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ »


« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៥–៨៧ ៖ ‹ ចូរ​អ្នករាល់គ្នា​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥–៨៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

គ្រួសារ​ដើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២–៨ ខែ សីហា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥–៨៧

« ចូរ​អ្នករាល់គ្នា​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ »

ព្រះវិញ្ញាណ​អាច​ដឹកនាំ​បងប្អូន​ឲ្យ​សិក្សា​គោលការណ៍​នានា​នៅក្នុង កណ្ឌ​ទី ៨៥–៨៧ ដែល​មិន​បាន​គូស​បញ្ជាក់​នៅក្នុង​គម្រោង​មេរៀន​នេះ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​របស់​ទ្រង់ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជាធម្មតា​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស​គឺជា​ពេល​មួយ ដើម្បី​សញ្ជឹងគិត​អំពី​សារលិខិត​ដូចជា « សេចក្ដី​សុខសាន្ដ​នៅ​ផែនដី » និង « សួស្ដី​នៅ​កណ្តាល​មនុស្ស » ( សូមមើល លូកា ២:១៤ ) ។ ប៉ុន្ដែ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៣២ គំនិត​របស់​យ៉ូសែប ស្ម៊ីធ ត្រូវបាន​វាយលុក​ដោយ​ការគម្រាម​នៃ​សង្គ្រាម ។ រដ្ឋ​ខារ៉ូឡាយណា​ភាគ​ខាងត្បូង​មិន​ព្រម​ចុះចាញ់​រដ្ឋាភិបាល​សហរដ្ឋ​ឡើយ ហើយ​បាន​រៀបចំ​ធ្វើ​សង្គ្រាម ។ ហើយ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ទៅ​យ៉ូសែប​ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ៖ ទ្រង់​បាន​ប្រកាស​ថា « សង្គ្រាម​នឹង​ចាក់​មក​លើ​អស់​ទាំង​សាសន៍ ចាប់​ផ្ដើម​នៅ​កន្លែង​នេះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:២ ) ។ វា​ហាក់ដូចជា​ការព្យាករ​នេះ​នឹង​បាន​បំពេញ​ក្នុង​ពេល​ឆាប់ៗ ។

ប៉ុន្ដែ​ក្រោយមក​វា​មិន​បាន​បំពេញ​ទេ ។ ក្នុង​ពេល​តែ​ពីរ​បី​សប្ដាហ៍ រដ្ឋ​ខារ៉ូឡាយណា​ភាគ​ខាងត្បូង និង​រដ្ឋាភិបាល​សហរដ្ឋ​បាន​ធ្វើ​កិច្ចសន្យា​មួយ ហើយ​វា​លែង​មាន​សង្គ្រាម ។ ប៉ុន្ដែ​វិវរណៈ​មិន​បាន​បំពេញ​នៅពេល​មួយ ឬ​តាម​របៀប​ដែល​យើង​រំពឹង​វា​ជានិច្ច​នោះ​ទេ ។ ជិត ៣០ ឆ្នាំ​ក្រោយមក ជាយូរ​បន្ទាប់ពី​យ៉ូសែប ស្ម៊ីធ ត្រូវបាន​គេ​សម្លាប់ ហើយ​ពួកបរិសុទ្ធ​បាន​រើ​ទៅ​ភាគ​ខាងលិច រដ្ឋ​ខារ៉ូឡាយណា​ភាគ​ខាងត្បូង​បាន​បះបោរ ហើយ​សង្គ្រាម​ស៊ីវិល​បាន​បន្ដ ។ តាំង​ពី​ពេល​នោះ​មក សង្គ្រាម​ទូទាំង​ពិភពលោក​បាន​បណ្ដាល​ឲ្យ « ផែនដី​យំសោក » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៧:៦ ) ? ខណៈ​ការព្យាករ​ត្រូវបាន​បំពេញ​នៅ​ទីបញ្ចប់ តម្លៃ​នៃ​វិវរណៈ​នេះ​មាន​តិច​ជាង បើ​គិត​ពី​ការព្យាករ​ថា​ពេល​ណា​ចលាចល​នឹង​កើតឡើង ប៉ុន្ដែ​វា​មាន​តម្លៃ​ច្រើន​ជាង បើ​គិត​ពី​ការបង្រៀន​ថា​ត្រូវ​ធ្វើ​អ្វី​ពេល​សង្គ្រាម​កើតមាន ។ ការប្រឹក្សា​គឺ​ដូចគ្នា​នៅក្នុង​ឆ្នាំ ១៨៣១, ១៨៦១ និង​ឆ្នាំ ២០២១ ៖ « ចូរ​អ្នករាល់គ្នា​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ » ( ខទី ៨ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:១–២

វា​ល្អ​ដើម្បី « កត់​ប្រវត្តិ » ។

« ប្រវត្តិ » ត្រូវបាន​ពិពណ៌នា​នៅក្នុង​ខទី ១ បាន​កត់ត្រា​ឈ្មោះ​នៃ​អស់​អ្នក​ដែល​បាន « ទទួល​កេរមរតក​ទាំងឡាយ​តាម​ច្បាប់ » ក្នុង​ក្រុង​ស៊ីយ៉ូន ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:២៤–២៦ ) ។ ទោះយ៉ាងណា ប្រវត្តិ​នេះ​មាន​ន័យ​លើស​ពី​ការងារ​រដ្ឋបាល​ទៅទៀត​—​វា​ក៏​ជា​កំណត់ត្រា​ដ៏​មាន​តម្លៃ​ផងដែរ​សម្រាប់ « របៀប​រស់នៅ សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំងឡាយ » របស់​ពួកបរិសុទ្ធ ( ខទី ២ ) ។

តើ​បងប្អូន​រក្សា​ប្រវត្តិ ឬ​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​ឬ​ទេ ? តើ​បងប្អូន​អាច​កត់ត្រា​អ្វីខ្លះ​អំពី​របៀប​រស់នៅ សេចក្ដី​ជំនឿ និង​កិច្ចការ​របស់​បងប្អូន ដែល​អាច​ជា​ពរជ័យ​ដល់​ជំនាន់​ក្រោយៗ ? តើ​ប្រវត្តិ​នេះ​អាច​ជា​ពរជ័យ​មួយ​ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ « Journals: ‘Of Far More Worth than Gold’ » Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ ២០១១ ) ទំព័រ ១២៥–៣៣; « Turning Hearts » ( វីដេអូ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៦

ព្រះវិញ្ញាណ​មាន​បន្ទូល​ដោយ « សំឡេង​តូច​រហៀង » ។

សូម​សញ្ជឹងគិត​ពី​ពាក្យ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​ព្រះវិញ្ញាណ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៦ ។ តើ​សំឡេង​របស់​ព្រះវិញ្ញាណ « តូច » និង « រហៀង » តាម​របៀប​ណា ? តើ​អ្វី​ទៅ​ដែល​វា « ទម្លុះ » ជីវិត​របស់​បងប្អូន ?

កាល​បងប្អូន​គិត​ពី​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​បងប្អូន សូម​ពិចារណា​ពី​ការរៀបរាប់​ទាំងនេះ​ដែល​បាន​ប្រទាន​តាមរយៈ​យ៉ូសែប ស្ម៊ីធ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២២–២៤; ៨:២–៣; ៩:៧–៩; ១១:១២–១៣; ១២៨:១ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ដាប់​សំឡេង​របស់​ព្រះវិញ្ញាណ​បាន​កាន់តែ​ច្បាស់ ?

សូមមើល​ផងដែរ ពង្សាវតារ​ទី ១ ១៩:១១–១២; ហេលេមិន ៥:៣០ ។

យុវនារី​សិក្សា​ព្រះគម្ពីរ

ការសិក្សា​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ចេះ​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៦

ពួកសុចរិត​ត្រូវបាន​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ចុងក្រោយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១–៧ មាន​នូវ​ការពន្យល់​របស់​ព្រះអម្ចាស់​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​ស្រូវ និង​ស្រងែ ដោយ​មាន​ការគូស​បញ្ជាក់​ខុសគ្នា​បន្ដិច​ពី​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​នៅក្នុង ម៉ាថាយ ១៣:២៤–៣០, ៣៧–៤៣ ។ កាល​បងប្អូន​ប្រៀបធៀប​រឿង​ទាំងពីរ តើ​បងប្អូន​កត់សម្គាល់​ឃើញ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ ? សូម​ពិចារណា​ពី​មូលហេតុ​ដែល​រឿង​ប្រៀប​ប្រដូច​នេះ​—ជាមួយ​នឹង​ភាពខុសគ្នា​ទាំងនេះ​—មាន​តម្លៃ​ដើម្បី​តំណាល​ប្រាប់​សារ​ឡើងវិញ « នៅ​គ្រា​ចុងក្រោយ​បង្អស់ សូម្បីតែ​ពេល​នេះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:៤ ) ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​ចេញពី​រឿង​ប្រៀប​ប្រដូច​នេះ និង​ការបកស្រាយ​នៅ​ថ្ងៃ​ចុងក្រោយ​របស់​វា ?

ដូច​បាន​កត់ត្រា​នៅក្នុង ខទី ៨–១១ ពេលនោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​បព្វជិតភាព ការស្ដារ​ឡើង​វិញ និង​សេចក្ដី​សង្គ្រោះ​ដល់​រាស្ដ្រ​របស់​ទ្រង់ ។ តើ​បងប្អូន​ឃើញ​ភាពទាក់ទង​អ្វីខ្លះ​រវាង​ខគម្ពីរ​ទាំងនេះ និង​រឿង​ប្រៀប​ប្រដូច​នៃ​ស្រូវ និង​ស្រងែ ? តើ​បងប្អូន​អាច​ដូចជា « អ្នកសង្គ្រោះ​ដល់​រាស្ត្រ​របស់ [ ព្រះអម្ចាស់ ] »​ដោយ​របៀប​ណា ? ( ខទី ១១ ) ។

សូមមើល​ផងដែរ Topical Guide « Apostasy » « Restoration of the Priesthood » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៧

សេចក្ដី​សុខសាន្ដ​រក​បាន​នៅក្នុង « ទីបរិសុទ្ធ​ទាំងឡាយ » ។

បន្ថែម​លើ​គ្រោះថ្នាក់​ដល់​រូបកាយ​ដូចជា « ការកំចាយ​ឈាម [ និង ] ការអំណត់​អត់ និង​គ្រោះអាសន្ន និង​ផែនដី​រំជួយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:៦ ) ការប្រឹក្សា​នៅក្នុង​វិវរណៈ​នេះ​ក៏​អាច​អនុវត្ត​បាន​ចំពោះ​គ្រោះថ្នាក់​ខាង​វិញ្ញាណ ដែល​យើង​ទាំងអស់​គ្នា​ប្រឈម​នៅក្នុង​ថ្ងៃ​ចុងក្រោយ​បាន​ដែរ ។ តើ​កន្លែង​ណា​ជា « ទីបរិសុទ្ធ​ទាំងឡាយ » ( ខទី ៨ ) របស់​បងប្អូន ដែល​ជា​កន្លែង​បងប្អូន​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សុវត្ថិភាព ? តើ​អ្វី​ដែល​ធ្វើឲ្យ​កន្លែង​មួយ​បរិសុទ្ធ ? លើសពី​ទីតាំង​ពិតប្រាកដ ប្រហែល​មាន​ពេល​បរិសុទ្ធ ការអនុវត្ត​បរិសុទ្ធ ឬ​គំនិត​បរិសុទ្ធ​ដែល​អាច​ផ្ដល់​នូវ​សេចក្ដី​សុខសាន្ដ​បាន ។ តើ « កុំ​រើ » ចេញពី​កន្លែង​ទាំងនេះ​មាន​ន័យ​ដូចម្ដេច ?

សូមមើល​ផងដែរ ហិនរី ប៊ី អាវរិង « គេហដ្ឋាន​មួយ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២២–២៥; ពួកបរិសុទ្ធ ទំព័រ ១:១៦៣–៦៤; « Peace and War » Revelations in Context ទំព័រ ១៥៨–៦៤ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៦ ។តើ​បងប្អូន​អាច​បង្រៀន​គ្រួសារ​បងប្អូន​ឲ្យ​ស្គាល់​សំឡេង​ដ៏​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បាន​ដោយ​របៀប​ណា ? ប្រហែល​បងប្អូន​អាច​លេង​ល្បែង​មួយ ដែល​នរណាម្នាក់​ខ្សឹប​ការណែនាំ​ដ៏​សំខាន់​នៅ​កណ្ដាល​សំឡេង​រំខាន​នានា ។ តើ​អ្វីខ្លះ​ដែល​អាច​រំខាន​យើង​ពី​ការស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ? ប្រហែល​សមាជិក​គ្រួសារ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​ធ្វើ ដើម្បី​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦ ។ការគូរ​រូប ឬ​មើល​រូបភាព​អាច​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​យល់​ពី​រឿង​ប្រៀប​ប្រដូច​នៃ​ស្រូវ និង​ស្រងែ ។ បងប្អូន​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​រូបភាព​នៃ​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ១៣:២៤–៣០ ។ រួចហើយ​គ្រួសារ​បងប្អូន​អាច​សរសេរ​លើ​រូបភាព​នោះ​នូវ​ការពន្យល់​មកពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៦:១–៧ ។ តើ​យើង​ដូចជា​ស្រូវ​តាម​របៀប​ណា ? តើ​យើង​អាច​ដូចជា​ទេវតា ដែល​ប្រមូល​ស្រូវ​ដោយ​របៀបណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨ ។ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​របៀប​ធ្វើឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ជា​កន្លែង​ដ៏​បរិសុទ្ធ​ជាង​នេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​រចនា​គេហដ្ឋាន​មួយ​សម្រាប់​នរណាម្នាក់ ដែល​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ ។ ការណ៍​នេះ​អាច​ដឹកនាំ​ទៅរក​គំនិត​ក្នុង​ការ « រចនា​ឡើង​វិញ » នូវ​គេហដ្ឋាន​របស់​បងប្អូន ដើម្បី​ធ្វើ​ឲ្យ​វា​ជា​កន្លែង​ដ៏​សុខសាន្ដ​មួយ នៅ​កណ្ដាល​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ក្នុង​ពិភពលោក​នេះ ។ ចម្រៀង​ដូចជា « សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ » « ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី » ( ទំនុក​តម្កើង ទំព័រ ១៨២, ១៨៥ ) ឬ « ទីក្ដី​ស្នេហ៍​ជា​ទីរបស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៦ ) អាច​ផ្ដល់​យោបល់​ដល់​បងប្អូន​បាន ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ទីក្ដី​ស្នេហ៍​ជា​ទីរបស់​ព្រះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៦ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​ភាពច្នៃ​ប្រឌិត​របស់​បងប្អូន ។ នៅពេល​បងប្អូន​បង្រៀន​គ្រួសារ​បងប្អូន​ចេញពី​ព្រះគម្ពីរ សូម​កុំ​កម្រិត​ខ្លួនឯង​ឲ្យ​ប្រើ​តែ​សំណួរ និង​យោបល់​សម្រាប់​សកម្មភាព​ដែល​ស្នើ​ក្នុង​គម្រោង​មេរៀន​នេះ​ឡើយ ។ សូម​ឲ្យ​យោបល់​ទាំងនេះ​បំផុស​ភាពច្នៃ​ប្រឌិត​របស់​បងប្អូន​ផ្ទាល់ ។ សូម​គិត​អំពី​អ្វី​ដែល​គ្រួសារ​បងប្អូន​នឹង​មាន​ភាពរីករាយ និង​អ្វី​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ទំនាក់ទំនង​រវាង​ព្រះគម្ពីរ និង​ជីវិត​របស់​ពួកគេ ។

វាល​ស្រែ

ព្រះអម្ចាស់​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​នៃ​ស្រូវ និង​ស្រងែ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​រាស្ដ្រ​របស់​ទ្រង់​នឹង​ត្រូវបាន​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ចុងក្រោយ ។